17/11/2022 14:36
លោកគ្រូថាច់ង៉ុកញ៉ុង។
បន្ទាប់ពីបញ្ចប់ការសិក្សាកម្រិតវិទ្យាល័យ យុវជនង៉ុកញ៉ុង បានរៀនផ្នែកណែនាំភ្ញៀវទេសចរ លុះរៀនចប់គាត់មិនប្រកបការងារនោះឡើយពីព្រោះគាត់ចូលចិត្តរបរបង្រៀនជាង ។ ម្ល៉ោះហើយ ទើបយុវជនង៉ុកញ៉ុងបន្តការសិក្សានៅសាកលវិទ្យាល័យគរុកោសល្យ និងអប់រំនយោបាយនៅទីក្រុងហូជីមិញ រួចបញ្ចប់ការសិក្សានៅឆ្នាំ ២០០៦។ លោកគ្រូបានចាត់ឱ្យមកបង្រៀនផ្នែកអប់រំវិធីសាស្រ្តការពារជាតិ និងសន្តិសុខនៅសាលាវិទ្យាល័យ យឿងក្វាងដុងស្រុក កូវង៉ាង។ បង្រៀនបានមួយឆ្នាំលោកគ្រូក៏បានបញ្ជូនទៅបង្រៀននៅវិទ្យាល័យញ៉ីទ្រឿង ស្រុកកូវង៉ាងរហូតមកទល់បច្ចុប្បន្ន។
លោកគ្រូង៉ុកញ៉ុងមានប្រសាសន៍ថា៖ “មុខវិជ្ជាអប់រំវិធីសាស្រ្តការពារជាតិ និងសន្តិសុខ ជាមុខវិជ្ជាពិសេស ដូច្នោះហើយ ឆ្នាំបង្រៀនដំបូង ខ្ញុំជួបការលំបាកជាច្រើនក្នុងការពន្យល់មេរៀន ក៏ដូចជាផ្តល់ចំណេះដឹងដល់សិស្ស។ ដើម្បីបំពាក់បំប៉នមុខជំនាញ ខ្ញុំកំណត់យកបទពិសោធន៍សន្សឹមៗគួបផ្សំនឹងការស្រាវជ្រាវរៀនសូត្រតាមឯកសារ សៀវភៅ អ៊ីនធើណែត និងតាមរយៈសៀវភៅប្រវត្តិសាស្រ្ត លើកយកគំរូវីរយុទ្ធជនជនវៀតណាម និយាយរួម វីរយុទ្ធជននៅខេត្តត្រាវិញនិយាយដោយឡែក មករៀបរាប់ដើម្បីទាក់ទាញអារម្មណ៍សិស្ស ។ សាលាវិទ្យាល័យ ញ៉ីទ្រឿងជាសាលាដែលមានសិស្សខ្មែរជាង ៧០% ដូច្នេះខ្ញុំតែងពន្យល់មេរៀន ដោយភាសាវៀតណាមផង ភាសាខ្មែរផង ដើម្បីឲ្យសិស្សខ្មែរងាយយល់មេរៀន។
ក្រៅពីនោះ លោកគ្រូនៅទាំងសកម្មក្នុងការចូលរួមកម្មពិធីប្រឡងគ្រូបង្រៀនពូកែគ្រប់លំដាប់ថ្នាក់រួចបានមន្ទីរអប់រំ-បណ្តុះបណ្តាជូនលិខិតទទួលស្គាល់ជាច្រើនដូចជា៖ គ្រូបង្រៀនពូកែថ្នាក់ខេត្ត មុខវិជ្ជាអប់រំវិធីសាស្រ្តការពារជាតិ គ្រូបង្រៀនអចិន្ត្រៃយ៍ពូកែថ្នាក់ខេត្តកាលពីឆ្នាំសិក្សា ២០១៧-២០១៨។ល។
អ្នកគ្រូផាមធីត្វៀងឡាង អតីតនាយិការងនៃសាលាវិទ្យាល័យញ៉ីទ្រឿងមានប្រសាសន៍ថា៖ “ខ្ញុំរួមអាជីពនឹងលោកគ្រូង៉ុកញ៉ុងតាំងពីគាត់ទើបផ្តើមអាជីពមកម្ល៉េះ។ ក្នុងដំណើរការបង្រៀន លោកគ្រូមានវិធីសាស្ត្របង្រៀនល្អ សមស្របនឹងស្ថានភាពជាក់ស្តែងរបស់សិស្ស។ ជាពិសេស លោកគ្រូយករូបភាពពីកាសែត និងទស្សនាវដ្ដី មកពន្យល់សិស្ស និងណែនាំសិស្សឲ្យស្រាវជ្រាវឯកសារប្រវត្តិសាស្ត្រ ទំនៀមទម្លាប់ប្រវេណីបដិវត្តន៍របស់បុព្វវីរបុរសវៀតណាមដែលចូលរួមការពារមាតុភូមិគ្រប់សម័យកាល ដើម្បីឲ្យសិស្សចូលចិត្តស្តាប់ និងឆាប់យល់មេរៀន។ លោកគ្រូ ង៉ុក ញ៉ុងជាគ្រូបង្រៀនគំរូតែងឈានមុខក្នុងចលនាគ្រូបង្រៀនពូកែគ្រប់លំដាប់ថ្នាក់។ ជាពិសេសលោកគ្រូបាននាំមកនូវកិត្តិយស និងមោទនភាពដល់សាលា គឺលោកគ្រូបានក្រសួងអប់រំ និងបណ្តុះបណ្តាលទទួលស្គាល់គ្រូបង្រៀនពូកែថ្នាក់ជាតិ៕
អត្ថបទ‑រូបថត៖ សុជា
រួមជាមួយការបន្តលើកកម្ពស់គុណភាព បំពេញរួចរាល់បណ្ដាលក្ខឋានទីក្រុងប្រភេទ ២ បក្ខភាគ រដ្ឋអំណាច និងប្រជាជនទីក្រុងត្រាវិញបាន និងកំពុងខិតខំដើម្បីទីក្រុងត្រាវិញក្លាយជាទីក្រុងឆ្លាត អារ្យធម៌ ទំនើប។ រក្សាខ្ជាប់បានគុណភាពខ្យល់អាកាសបរិសុទុ្ធ(រៀបចំណាត់ថ្នាក់ទី ៣ ក្នុងក្រុម ទីក្រុងមានគុណភាពចំនួន ១៥ ដែលមានគុណភាពខ្យល់អាកាសបរិសុទ្ធបំផុតនៅអាស៊ីអាគ្នេយ៍ និងរៀបចំណាត់ថ្នាក់ខ្យល់អាកាសបរិសុទ្ធបំផុតវៀតណាម) ដូចការប្រកាសរបស់ស្ថាប័នតាមដានគុណភាពខ្យល់អាកាសទូទាំងសកល-ស្វិស (IQAir)កាលពីខែមីនា ឆ្នាំ ២០២៤។