• Tiếng Việt
  • ភាសាខ្មែរ
Thứ Năm, ngày 26/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ វប្បធម៌-សិល្បៈ-សង្គម

ជួបជុំអំណរគុណកងជួរកម្មាភិបាលបំពេញការងារជំរុញការសិក្សា ជំរុញបញ្ញា

23/03/2023 15:55

កាលពីថ្ងៃទី ១៨ មីនា សមាគមជំរុញការសិក្សាខេត្តចាត់តាំងពិធីជួបជុំ អំណរគុណកងជួរកម្មាភិបាលបំពេញការងារជំរុញការសិក្សា ជំរុញបញ្ញា និងសប្បុរសជនគ្រប់ជំនាន់។ អញ្ជើញចូលរួមមានលោកឡេថាញ់បិ​ញ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តត្រាវិញ ប្រធានគណៈចង្អុលការកសាងសង្គមសិក្សាខេត្តត្រាវិញ អ្នកស្រី ង្វៀងធីបាច់វ៉ឹង នាយិកាមន្ទីរអប់រំ និងបណ្តុះបណ្តាលខេត្តត្រាវិញ អ្នកស្រីង្វៀងធីខា ប្រធានសមាគមជំរុញការសិក្សាខេត្តត្រាវិញ រួមជាមួយថ្នាក់ដឹកនាំមន្ទីរ គណៈ ផ្នែកខេត្តមួយចំនួន។

   

ពិធីជួបជុំ អំណរគុណកងជួរកម្មាភិបាលបំពេញការងារជំរុញការសិក្សា។

            ថ្លែងយោបល់ក្នុងពិធីជួបជុំនេះ អ្នកស្រីង្វៀងធីខា ប្រធានសមាគមជំរុញការសិក្សាខេត្តត្រាវិញបានឲ្យដឹងថា៖ អស់រយៈកាលជាង ២០ ឆ្នាំដែលបានបង្កើត សមាគមជំរុញការសិក្សាខេ​ត្តមានវិធីសាស្រ្តជាច្រើនក្នុងការកសាង ពង្រឹងអង្គការចាត់តាំងសមាគម និងពង្រីកសមាជិក។ គិតមកទល់ពេលនេះ ស្រុក ក្រុងទីផ្សាររួមខេត្ត ទីក្រុង ឃុំ សង្កាត់ ទីប្រជុំជនក្នុងខេត្តសុទ្ធសឹងបង្កើតបានអង្គការចាត់តាំងសមាគម ដោយមានសមាជិកជាង ២៤២ ពាន់នាក់ ស្រូបយកអត្រា ២៣,៤៨% នៃប្រជាជនរួមក្នុងខេត្ត។ ទន្ទឹមនឹងនោះ នៅមានសមាគមជំរុញការសិក្សាតាមសាលារៀនចំនួន ០៩ សមាគម គណៈជំរុញកា​រសិក្សា ៧១៣ កន្លែង សា​ខា​សមាគមជាង ១.១៤០ កន្លែង ក្រុមជំរុញការសិក្សាជាង ៩.១០០ ក្រុម។ សមាគមជំរុញការសិក្សាខេត្តធ្វើបង្គោលស្នឹងក្នុងការចលនាបណ្តាអង្គការចាត់តាំងសមាគម អាជីវកម្ម និង​សប្បុរសជនចូលរួមអនុវត្តល្អការងារជំរុញការសិក្សា ជំរុញបញ្ញា ជូន​អាហារូបករណ៍ រាប់ពាន់ចំណែក ទោចក្រយាន សិក្ខូបករណ៍ដល់សិ​ស្សដែលមានស្ថានភាពលំបាក ក៏ដូចជាឧបត្ថម្ភលំនៅឋានដល់គ្រួសារសិស្សក្រីក្រគិតជាតម្លៃរាប់ពាន់លានដុង។

            សម្រេចបានលទ្ធផលនោះអា​ស្រ័យមានការយកចិត្តទុកដាក់ដឹកនាំរបស់គណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនខេត្ត បណ្តាផ្នែកគ្រប់លំដាប់ថ្នាក់ ក្នុងនោះមានកា​រ​រួមចំណែកយ៉ាងច្រើនរបស់កងជួរកម្មាភិបាលដែលបំពេញការងារជំរុញការសិក្សា ជំរុញបញ្ញាតាំងពីថ្នាក់ខេត្តដល់មូលដ្ឋាន និងសប្បុរសជនទាំងក្នុងនិងក្រៅខេត្ត៕

ង៉ុកហុង-សុជា

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

ពិធីប្រកួតវោហារសាស្រ្តភាសាខ្មែរឆ្នាំ ២០២៥

កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។

  • ស្រុកជនបទថ្មីថ្កូវឈានចូលរដូវបុណ្យចូលឆ្នាំថ្មី
  • កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ
  • វិលមកកាន់ដូងចូវស្តាប់និទានរឿងព្រះសង្ឃនៅក្នុងបទចម្រៀង “ល្បីខ្ទរខ្ទារដល់សមរភូមិវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាង
  • ថាច់អ៊ុកសេរី ចូលចិត្តឧបករណ៍ភ្លេងបុរាណ
Tin Nổi Bật

Khai mạc Hội nghị Ban Chấp hành Đảng bộ tỉnh Trà Vinh (khóa XI) lần thứ 22

Đồng hành cùng học sinh, sinh viên vượt khó

Sáng nay, trên 10.300 thí sinh Trà Vinh bước vào Kỳ thi tốt nghiệp THPT năm 2025

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

Thị xã Duyên Hải - 10 năm xây dựng và phát triển - (Bài cuối)

Tập trung thu ngân sách, vốn đầu tư công và phát triển doanh nghiệp

Tiếp tục đẩy mạnh các giải pháp thực hiện Đề án 06

Hội LHPN tỉnh biểu dương 45 tập thể, 21 cá nhân tiêu biểu trong phong trào thi đua yêu nước

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.