14/06/2022 08:58
បណ្តាតំណាងជូនអាហារូបករណ៍ដល់កុមារកំព្រា ពិការសិស្សក្រីក្រ។ ឌិញកាញ់-លឺវវ៉ូ
ប្រគល់ជូន “ផ្ទះសុខដុមសហជីព” ដល់សមាជិកមានផ្ទះត្រូវឆេះនៅឃុំង៉ាយស្វៀង
ក្រោយពេលទទួលបានដំណឹង ឆេះផ្ទះរបស់ពូប៊ូយវ៉ាំងបៃ នៅភូមិសមចយ ឃុំង៉ាយស្វៀង ស្រុកថ្កូវ មានកូនឈ្មោះ ប៊ូយជីលីន និងប្រពន្ធឈ្មោះ ហ្វិញធីហូវ ជាសមាជិកសហជីពកំពុងប្រកបការងារនៅក្រុមហ៊ុនចំកាតស្បែកជើងម៉ីផុង (ឃុំថាញ់ស៊ើង ស្រុកថ្កូវ) បច្ចុប្បន្នកំពុងរស់នៅជាមួយឪពុកម្តាយ។ កាលពីថ្ងៃទី ០៨ មិថុនា អ្នកស្រី ថាច់ធីធូហា ប្រធានសម្ព័ន្ធពលករខេត្តបានអញ្ជើញមកសួរសុខទុក្ខ ជំរុញទឹកចិត្ត និងឧបត្ថម្ភ “ផ្ទះសុខដុមសហជីព” ដល់គ្រួសារគាត់។
អ្នកស្រី ថាច់ធីធូហា បានចែករំលែក ជំរុញទឹកចិត្តឲ្យគ្រួសារខិតខំឆ្លងកាត់ការលំបាក ឆាប់បានលំនឹងជីវភាព។ នៅចំពោះមុខស្ថានភាពលំបាករបស់គ្រួសារនោះ សម្ព័ន្ធពលករខេត្តក៏បានដកយកថវិកាពីមូលនិធិ “ផ្ទះសុខដុមសហជីព” ដើម្បីឧបត្ថម្ភគ្រួសារសមាជិកសហជីពឆាប់មានផ្ទះសម្រាប់ស្នាក់នៅស្ងប់ចិត្តប្រកបការងារ។ ផ្ទះនោះតម្លៃ ៤០ លានដុង ផ្តើមពីប្រភពមូលនិធិ “ផ្ទះសុខដុមសហជីព” និងជូនថវិកា ០៣ លានដុងដល់គ្រួសារ។ បានដឹងថា ក្រៅពីប្រាក់ឧបត្ថម្ភរបស់សម្ព័ន្ធពលករខេត្ត ក្រុមហ៊ុនចំកាតស្បែកជើងម៉ីផុងនៅទាំងចលនាពីបណ្តាប្រភពផ្សេងឧបត្ថម្ភដល់គ្រួសារដើម្បីឆាប់ឆ្លងផុតការលំបាក។
មុននោះ នៅថ្ងៃទី ៦ ខែមិថុនា ប្តីប្រពន្ធកំពុងប្រកបការងារនៅក្រុមហ៊ុន គឺផ្ទះរបស់បង ប៊ូយជីលីន និងបងស្រី ហ្វិញធីហូវ ត្រូវឆេះ អន្តរាយទ្រព្យសម្បត្តិទាំងស្រុងក្នុងគ្រួសារ និងងាប់គោមួយក្បាល ៕
អ្នកស្រីថាច់ធីធូហា ជូនប្រាក់ឧបត្ថម្ភដល់សមាជិកសហជីព។ ខាក់លឿង-តឹងង៉ុក
រួមជាមួយការបន្តលើកកម្ពស់គុណភាព បំពេញរួចរាល់បណ្ដាលក្ខឋានទីក្រុងប្រភេទ ២ បក្ខភាគ រដ្ឋអំណាច និងប្រជាជនទីក្រុងត្រាវិញបាន និងកំពុងខិតខំដើម្បីទីក្រុងត្រាវិញក្លាយជាទីក្រុងឆ្លាត អារ្យធម៌ ទំនើប។ រក្សាខ្ជាប់បានគុណភាពខ្យល់អាកាសបរិសុទុ្ធ(រៀបចំណាត់ថ្នាក់ទី ៣ ក្នុងក្រុម ទីក្រុងមានគុណភាពចំនួន ១៥ ដែលមានគុណភាពខ្យល់អាកាសបរិសុទ្ធបំផុតនៅអាស៊ីអាគ្នេយ៍ និងរៀបចំណាត់ថ្នាក់ខ្យល់អាកាសបរិសុទ្ធបំផុតវៀតណាម) ដូចការប្រកាសរបស់ស្ថាប័នតាមដានគុណភាពខ្យល់អាកាសទូទាំងសកល-ស្វិស (IQAir)កាលពីខែមីនា ឆ្នាំ ២០២៤។