• Tiếng Việt
  • ភាសាខ្មែរ
Thứ Sáu, ngày 25/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ វប្បធម៌-សិល្បៈ-សង្គម

ជនរួមជាតិខ្មែរប្រារព្ធទំនៀមកាន់បិណ្ឌ

27/09/2023 08:07

ជនរួមជាតិខ្មែរនៅខេត្តត្រាវិញប្រារព្ធទំនៀមកាន់បិណ្ឌ ចាប់ពីថ្ងៃ ១ រោចខែភទ្របទរហូតដល់ថ្ងៃ ១៣ រោចខែភទ្របទ។ លុះដល់ថ្ងៃ ១៤ រោចជាថ្ងៃសែន ថ្ងៃ ១៥ រោចជាថ្ងៃភ្ជុំ និងថ្ងៃ ១ កើតខែអស្សុជជាថ្ងៃជូនដូនតា។

ពុទ្ធបរិស័ទខ្មែរចូលរួមពិធីកាន់បិណ្ឌ។

   នៅបណ្ដាថ្ងៃនេះយើងគ្រប់គ្នាធ្វើដំណើរទៅតាមវត្តអារាម និងតំបន់ជនរួមជាតិខ្មែរ ឃើញមានសភាពខុសប្លែកជាងធម្មតា។ នៅតាមបណ្តាវត្តអារាម ពុទ្ធបរិស័ទបែងគ្នាជាក្រុមទៅតាមក្រុមវេននីមួយៗចូលរ៉ាប់រងកិច្ចការផ្សេងៗដែល​ទាក់ទងដល់ពិធីកាន់បិណ្ឌ ក្នុងនោះ មានចាត់ចែងភេសជ្ជៈនៅពេលព្រលប់ប្រគេនព្រះសង្ឃ លុះព្រឹកឡើងចាត់ចែងភត្តាហារប្រគេនពព្រះសង្ឃ ធ្វើឱ្យបរិយាកាសពិធីកាន់បិណ្ឌមានភាព​អ៊ូអរ។ ក្រៅពីការបែងគ្នាជាក្រុមៗចូលរួមបំពេញកិច្ចការដែល ទាក់ទង់ដល់ពិធីកាន់បិណ្ឌ មានគ្រួសារពុទ្ធបរិស័ទខ្មែរមួយចំនួន នៅទាំងនិមន្តព្រះសង្ឃទៅកាន់ផ្ទះទទួលភត្ត និមន្តព្រះសង្ឃធ្វើកិច្ចភត្តានុមោទនា ដារឧទ្ទិសភាគផលជូនបុព្វការីដែលលាចាកលោកនេះទៅ។ បន្ទាប់ពីព្រះសង្ឃទទួលភត្ត និងធ្វើកិច្ចភត្តានុមោទនា ជនរួមជាតិខ្មែរចាត់តាំងជប់លៀងភ្ញៀវជាសាច់ញាតិ និងអ្នកភូមិផង មិត្តភក្ដិ បង្កជាបរិយាកាសសប្បាយរីករាយផង បង្កភាពស្និទ្ធពោរពេញដោយសាមគ្គីភាព ។

   ជារៀងរាល់ឆ្នាំ បរិយាកាសពិធីកាន់បិណ្ឌនៅវត្តចុងព្រៃ ឃុំភឿកហ៊ឹង ស្រុកថ្កូវមានភាពអ៊ូអរ ក្រៃលែង។ នៅពេលទៀបភ្លឺពេល ឮសំឡេងស្គរយាម ពុទ្ធបរិស័ទខ្មែរនាំគ្នាក្រោក ពីដំណេកត្រៀមបម្រុងអាហារភោជន ខ្លះយួរ ខ្លះទូល ខ្លះរែកទៅកាន់វត្តប្រារព្ធពិធីបោះបាយបិណ្ឌ។ បន្ទាប់មក ពេលព្រះអាទិត្យរះ ​​ក៏បន្តរៀបចំ វេរចង្ហាន់ប្រគេនព្រះសង្ឃ។​ អ្នកខ្លះដែលជាសមាជិកក្រុមវេនក៏នៅបន្តជួយ​កិច្ចការដទៃទៀតក្នុងពិធីកាន់បិណ្ឌដើម្បីពេលចង្ហាន់ថ្ងៃត្រង់សម្រាប់ព្រះសង្ឃ។

    ព្រះតេជគុណ គឹមហ៊ឺវង៉ី ព្រះចៅអធិការវត្តចុងព្រៃ មានថេរដីកាឱ្យដឹងថា៖ ដើម្បីទុកឱ្យមនុស្សសព្វថ្ងៃបានយល់ បានដឹងពីទំនៀមទម្លាប់ពីបុរាណ អ្វីដែលជាទំនៀមទម្លាប់ចាស់ទុំបានបំពេញ វត្តខិតខំឱ្យចាស់ព្រឹទ្ធាចារ្យ គណៈអារាមាភិបាលខិតខំចាត់តាំងឱ្យបានគ្រប់សព្វក្នុងពិធីកាន់បិណ្ឌ រហូតដល់ថ្ងៃសែន ថ្ងៃភ្ជុំ និងថ្ងៃជូនដូនតា។ អាស្រ័យហេតុនោះ ក្នុងបណ្ដាថ្ងៃកាន់បិណ្ឌ ពុទ្ធបរិស័ទទាំងខ្មែរកិញ ចូលរួមពិធីផ្សេងៗនៃការកាន់បិណ្ឌយ៉ាងច្រើនកុះករ បង្កបានជារូបភាពស្រស់ល្អពីសាមគ្គីភាពនៃពុទ្ធបរិស័ទក្នុងការប្រារព្ធពិធីបុណ្យ។

ពុទ្ធបរិស័ទខ្មែរចំណុះវត្តចុងព្រៃទៅបោះបាយបិណ្ឌពេលទៀបភ្លឺ។

   ក្នុងរដូវកាន់បិណ្ឌ ការសូត្របរាភវសូតត្រក៏តែងបានវត្តជាច្រើនរក្សាខ្ជាប់ផងដែរ។ អាស្រ័យខ្លឹមសារក្នុងបរាភវសូត្រមានអត្ថន័យ បង្កប់ការអប់រំឱ្យមនុស្សស្គាល់ពីតម្លៃនៃការចិញ្ចឹមមាតាបិតា កសាងខ្លួនប្រាសចាកអបាយមុខសង្គម សង្វាតក្នុងការបំពេញការងារ។ល។ ហើយខ្លឹមសារនៃសូត្រនេះទៀតសោតគឺការដោះសា្រយការចោទសួររបស់ទេវតាចំពោះព្រះពុទ្ធ ម៉្លោះហើយនៅវត្តចុងព្រៃមុនពេលឈានចូលរដូវកាន់បិណ្ឌ ក៏អញ្ជើញឧបាសិការូបណាដែលមានសំឡេងពីរោះចូលរួមហាត់សូត្របរាក្នុងរដូវកាន់បិណ្ឌផងដែរ។ បងស្រី ថាច់ធីញីវ អ្នកចូលរួមហាត់សូត្របរាភវសូត្រនៅវត្តចុងព្រៃ បានឱ្យដឹងថា៖ ពីដើមបានត្រឹមតែស្ដាប់ព្រះសង្ឃសូត្របរាភវសូត្រជាភាសាបាលីគ្រាន់តែសម្គាល់ឃើញមានភាពលន្លង់លន្លោចនៅពេលទៀបភ្លឺតែប៉ុណ្ណោះ ប៉ុន្តែលុះដល់ចូលរួមពិធីសូត្រជាភាសាខ្មែរទើបខ្ញុំយល់ថា ខ្លឹមសារក្នុងបរាភវសូត្រមិនមែនជាខ្លឹមសារធម្មតាឡើយ។ បើអ្នកបានស្ដាប់ ហើយប្រតិបត្តិតាមខ្លឹមសារនឹងកសាងខ្លួនយើងឱ្យមានភាពវិសេសវិសាលជាក់ជាមិនខាន មិនបារម្ភដល់ការបំពានទៅលើបម្រាមនានា។

    លុះថ្ងៃសែន(ថ្ងៃ ១៤ រោច) ពុទ្ធបរិស័ទភាគច្រើនក៏បន្តនិមន្តព្រះសង្ឃទៅកាន់គេហដ្ឋាន​ទទួលភត្ត ម្ចាស់ផ្ទះមានរៀបចំជាស្ពកបាយសែនព្រេនជូនចាស់ទុំដែលលាចាកលោកនេះទៅ។

            ថ្ងៃភ្ជុំ (១៥ រោច) ពុទ្ធបរិស័ទនាំគ្នាទៅវត្តដោយនាំយកចង្ហាន់ នំនែកសព្វបែបយ៉ាងទៅប្រគេនព្រះសង្ឃ។ ជនរួមជាតិខ្មែរច្រើនមានជំនឿ​ ក្នុងថ្ងៃភ្ជុំថាចាស់ទុំ បុព្វការីដែលលាចាកលោកនេះទៅតែងមករកកូនចៅនៅតាមវត្ត បើឃើញកូនចៅហើយតែងស្វាគមន៍ ហើយទទួលតង្វាយបាយទឹកនំចំណីពីកូនចៅដោយរីករាយ។ បើមិនឃើញទេ ច្រើនតែដាក់បណ្ដាសាផ្សេងៗ កូនចៅកំពុងរស់នៅប្រកបកិច្ចការរកទទួលទានប្រចាំថ្ងៃគ្មានការរីកចម្រើន គ្រួសារទទួលភាពក្ដៅក្រហាយ។ អាស្រ័យជំនឿនេះហើយទើបក្នុងថ្ងៃភ្ជុំ ពុទ្ធបរិស័ទខ្មែរទៅវត្តយ៉ាងច្រើនដើម្បីគោរពតាមជំនឿសាសនាផង គោរពតាមពាក្យតំណាលដូចពោលខាងលើផង។

   លុះដល់ថ្ងៃ ១ កើតរៀបចំជារូបសំពៅ ដាក់រណ្ដាប់ សែនព្រេន បញ្ជូនដូនតាទៅស្រុកជាការបញ្ចប់ឱ្យការកាន់បិណ្ឌ ភ្ជុំបិណ្ឌដោយបរិបូណ៌៕

​​​​​អត្ថបទ-រូបថត៖ សម្បត្តិ

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

ពិធីប្រកួតវោហារសាស្រ្តភាសាខ្មែរឆ្នាំ ២០២៥

កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។

  • ស្រុកជនបទថ្មីថ្កូវឈានចូលរដូវបុណ្យចូលឆ្នាំថ្មី
  • កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ
  • វិលមកកាន់ដូងចូវស្តាប់និទានរឿងព្រះសង្ឃនៅក្នុងបទចម្រៀង “ល្បីខ្ទរខ្ទារដល់សមរភូមិវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាង
  • ថាច់អ៊ុកសេរី ចូលចិត្តឧបករណ៍ភ្លេងបុរាណ
Tin Nổi Bật

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.