13/01/2023 10:29
កាលពីថ្ងៃទី ០៦ មករា មន្ទីរពលកម្ម យុទ្ធជនពិការ និងសង្គមកិច្ចខេត្ត សហការជាមួយគណៈអចិន្ត្រៃយ៍នៃគណៈចាត់ចែងមូលនិធិសុខុមាលភាពសង្គមខេត្ត (គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត)និងគណៈកម្មាធិការប្រជាជនស្រុកកូវង៉ាងចាត់តាំងពិធីប្រគល់ជូនផ្ទះមហាសាមគ្គីដល់គ្រួសារក្រីក្រ គ្រួសារអ្នកមានវ័យចាស់ស្ថិតក្នុងក្របខ័ណ្ឌគ្រួសារជិតក្រ។ ផ្ទះទាំងនោះបានកសាងពីមូលនិធិសុខុមាលភាពសង្គមឆ្នាំ ២០២២។
លោកឡេថាញ់បិញ ជូនផ្ទះមហាសាមគ្គីដល់គ្រួសារក្រីក្រ ជិតក្រ។ រូបថត៖ ង៉ុកស្វង
សមមិត្តឡេថាញ់បិញសមាជិកគណៈអចិន្ត្រៃយ៍បក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ប្រធានគណៈចាត់ចែងមូលនិធិសុខុមាលភាពសង្គមខេត្ត សមមិត្ត គាងបុណ្យ អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត សមមិត្តតូធីធូហុង នាយិការងមន្ទីរពលកម្ម យុទ្ធជនពិការ និងសង្គមកិច្ច សមមិត្តត្រឹងមិញបាន់ អនុលេខាអចិន្ត្រៃយ៍បក្សស្រុកកូវង៉ាង សមមិត្តង្វៀងថាញ់ហុង អនុប្រធានគណៈកម្មាធិការប្រជាជនស្រុកកូវង៉ាងអញ្ជើញចូលរួម។
នៅក្នុងពិធីនេះ មានគ្រួសារក្រីក្រ និងគ្រួសារអ្នកមានវ័យចាស់ជិតក្រ ២២៦ គ្រួ នៅស្រុកកូវង៉ាងបានទទួលស្លាកនិមិត្តរូបផ្ទះមហាសាមគ្គី (ក្នុងមួយខ្នងៗតម្លៃពី ៤០-៥០ លានដុង យោងតាមមុខសញ្ញាម្នាក់ៗ)។
ឆ្នាំ២០២២ ទូទាំងខេត្ត ឧបត្ថម្ភលំនៅឋានដល់គ្រួសារក្រីក្រ និងជិតក្រ ២.៤១៨ គ្រួ ក្នុងនោះថវិកាប្រគល់សិទ្ធិពីធនាគារគោលនយោបាយសង្គមខេត្តគ្រប់គ្រងឲ្យគ្រួសារក្រីក្រ និងជិតក្រ ១.០៥២ គ្រួបុលសម្រាប់ជួសជុលផ្ទះ ។ មូលនិធិសុខុមាលភាពសង្គមខេត្តឧបត្ថម្ភសង់ផ្ទះថ្មី ៩១០ ខ្នង ក្រៅពីនោះគឺមូលនិធិ “ដើម្បីអ្នកក្រីក្រ” ថ្នាក់ខេត្ត និងថ្នាក់ស្រុកឧបត្ថម្ភ។
* នៅស្រុកកូវង៉ាងដែរ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តបានជូនអំណោយ ៤០ ចំណែកដល់គ្រួសារក្រីក្រ ដើម្បីទទួលអំណរបុណ្យតេត។ អំណោយមួយចំណែកៗតម្លៃ ១,២ លានដុង (រួមមានទេយ្យវត្ថុ និងប្រាក់ ០១ លានដុង) ពីការឧបត្ថម្ភរបស់គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម៕ប្រែសម្រួល៖ សុជា
រួមជាមួយការបន្តលើកកម្ពស់គុណភាព បំពេញរួចរាល់បណ្ដាលក្ខឋានទីក្រុងប្រភេទ ២ បក្ខភាគ រដ្ឋអំណាច និងប្រជាជនទីក្រុងត្រាវិញបាន និងកំពុងខិតខំដើម្បីទីក្រុងត្រាវិញក្លាយជាទីក្រុងឆ្លាត អារ្យធម៌ ទំនើប។ រក្សាខ្ជាប់បានគុណភាពខ្យល់អាកាសបរិសុទុ្ធ(រៀបចំណាត់ថ្នាក់ទី ៣ ក្នុងក្រុម ទីក្រុងមានគុណភាពចំនួន ១៥ ដែលមានគុណភាពខ្យល់អាកាសបរិសុទ្ធបំផុតនៅអាស៊ីអាគ្នេយ៍ និងរៀបចំណាត់ថ្នាក់ខ្យល់អាកាសបរិសុទ្ធបំផុតវៀតណាម) ដូចការប្រកាសរបស់ស្ថាប័នតាមដានគុណភាពខ្យល់អាកាសទូទាំងសកល-ស្វិស (IQAir)កាលពីខែមីនា ឆ្នាំ ២០២៤។