03/03/2023 08:15
កាលពីថ្ងៃទី ២៣ ខែកុម្ភៈ សមាគមកាកបាទក្រហមទីផ្សាររួមខេត្តយ្វៀងហាយ សហការជាមួយក្លឹបប្រពៃណីសង្រ្គាមចូលនិវត្តន៍នៅខណ្ឌលេខ ១០ និងក្រុមអតីតសិស្សសាលាយ៉ាឡុង (ទីក្រុងហូជីមិញ) ជូនរទេះរមៀល ១០ គ្រឿង ប័ណ្ណគាំពារសុខាភិបាល ១០ ប័ណ្ណ មី ២០ ធុងនិងប្រាក់ ២០០.០០០ ដុងដល់អ្នកដែលមានស្ថានភាពក្រលំបាកនៅទីផ្សាររួមខេត្តយ្វៀងហាយ សរុបតម្លៃជាង ៥៥.០០០.០០០ ដុង។ នេះជាទង្វើប្រកបដោយអត្ថន័យជ្រាលជ្រៅ បង្ហាញឲ្យឃើញនូវការចែករំលែកទុក្ខលំបាកជាមួយបណ្ដាស្ថានភាពក្រីក្រពីសហគមន៍៕
មិញទ្រី-លឺវវ៉ូ
តំណាងអង្គភាពឧបត្ថម្ភជូនបណ្ណគាំពារសុខាភិបាលដល់បណ្តាគ្រួសារ។ រូបថត៖ មិញទ្រី
រួមជាមួយការបន្តលើកកម្ពស់គុណភាព បំពេញរួចរាល់បណ្ដាលក្ខឋានទីក្រុងប្រភេទ ២ បក្ខភាគ រដ្ឋអំណាច និងប្រជាជនទីក្រុងត្រាវិញបាន និងកំពុងខិតខំដើម្បីទីក្រុងត្រាវិញក្លាយជាទីក្រុងឆ្លាត អារ្យធម៌ ទំនើប។ រក្សាខ្ជាប់បានគុណភាពខ្យល់អាកាសបរិសុទុ្ធ(រៀបចំណាត់ថ្នាក់ទី ៣ ក្នុងក្រុម ទីក្រុងមានគុណភាពចំនួន ១៥ ដែលមានគុណភាពខ្យល់អាកាសបរិសុទ្ធបំផុតនៅអាស៊ីអាគ្នេយ៍ និងរៀបចំណាត់ថ្នាក់ខ្យល់អាកាសបរិសុទ្ធបំផុតវៀតណាម) ដូចការប្រកាសរបស់ស្ថាប័នតាមដានគុណភាពខ្យល់អាកាសទូទាំងសកល-ស្វិស (IQAir)កាលពីខែមីនា ឆ្នាំ ២០២៤។