• Tiếng Việt
  • ភាសាខ្មែរ
Thứ Sáu, ngày 27/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ វប្បធម៌-សិល្បៈ-សង្គម

ចូវថាញ់ប្រសិទ្ធភាពនៃការងារម្ចាស់ការបង្ការ ជម្នះជំងឺឆ្លងរាលដាលនៅពេលផ្លាស់ប្តូររដូវ

14/06/2022 08:48

គិតតាំងពីដើមឆ្នាំ ២0២២ មកដល់បច្ចុប្បន្ន ស្រុកចូវថាញ់កើតមានជំងឺអាត់ដៃ-ជើង‑មាត់ 0២ ករណី ជំងឺគ្រុនឈាមកើតមាន ១២ ករណី។ ក្រៅពីនោះ ជំងឺឆ្លងរាលដាលដូចជា៖ គ្រុនផ្តាសាយ A (H5N1, H1N1) ជំងឺរាកធ្ងន់ធ្ងរជាដើម មិនទាន់កើតមាន ។

វេជ្ជបណ្ឌិត ង្វៀងមិញហៀង ប្រធានការិយាល័យសុខាភិបាលស្រុកចូវថាញ់ មានប្រសាសន៍ថា៖ អាស្រ័យដោយម្ចាស់ការក្នុងការបង្ការជម្នះ ជំងឺឆ្លងច្រើនប្រភេទ និងអនុវត្តល្អការងារផ្សព្វផ្សាយ ម្ល៉ោះហើយ ប្រជាជនបានបង្កើនការយល់ដឹង  និងម្ចាស់ការក្នុងការងារបង្ការ ជម្នះជំងឺឆ្លង​នៅពេលប្តូររដូវ ប្រសិនបើមានកើតមានជំងឺណានីមួយ ប្រជាជនក៏​ទៅ​កាន់បណ្តាមូលដ្ឋានសុខាភិបាល ដើម្បី​ពិនិត្យព្យាបាលជាបន្ទាន់។ ដូច្នោះហើយ តាំងពីដើមឆ្នាំមកទល់ពេលនេះ ករណីជំងឺឆ្លងមានការថយចុះគួរឲ្យកត់សម្គាល់។ ដើម្បី​បន្តការ​អនុវត្តន៍បណ្តា​វិធានការ​បង្ការ និង​ទប់ស្កាត់​ជំងឺឆ្លង​នា​រដូវវិស្សមកាល ផ្នែក​សុខាភិបាល​ស្រុក​បន្ត​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធដំណាក់ផ្សាយសំឡេង​នៅ​តាមឃុំ​ ទីប្រជុំជន​ ភ្ជាប់ជាមួយការផ្សព្វផ្សាយនៅពេលប្រជាជនមកពិនិត្យសុខភាព និងព្យាបាលជំងឺឲ្យប្រជាជនបង្កើនការយល់ដឹង​ដើម្បី​បង្ការ​ជំងឺ និងឧបត្ថម្ភបណ្តាឃុំ ទីប្រជុំជនកម្ចាត់សម្បុកមេរោគមិនឲ្យឆ្លងរាលដាលក្នុងសហគមន៍ ពិសេសជំងឺអាត់ដៃ‑ជើង‑មាត់ ជំងឺគ្រុនឈាមដែលមានកើតឡើង។

មីងស៊ើងធីថា ប្រជាជននៅភូមិថាញ់ម៉ី (បេ) ម្ចាស់ការទៅដំណាក់សុខាភិបាលពិនិត្យជំងឺទៀងទាត់។

មីងសឺនធីថា ប្រជាជននៅនៅភូមិ ថាញ់ម៉ី(បេ) ឃុំថាញ់ម៉ីសំណេះសំណាល៖ ខ្ញុំត្រេកអរណាស់ដោយបានកម្មាភិបាលសុខាភិបាលឃុំណែនាំអំពីរបៀបថែទាំសុខភាព  ជំនួយឲ្យខ្ញុំបង្កើនការយល់ដឹងអំពីជំងឺឆ្លងនៅពេលផ្លាស់ប្តូររដូវ ។ គ្រួសារ​ខ្ញុំ​មានចៅ ​២ ​នាក់ ដូច្នោះហើយ ខ្ញុំ​តែង​ធ្វើ​តាម​ការណែនាំរបស់កម្មាភិបាលសុខាភិបាល​ឃុំដូច​ជា៖ ​យកចៅ​ទៅចាក់វ៉ាក់សាំងបង្ការជំងឺ​គ្រប់​ប្រភេទ តាំងពីចៅទើបកើត ថែទាំ ងូតទឹកសម្អាតខ្លួនឲ្យចៅដោយទឹកក្តៅឧណ្ហៗជារឿយៗ ដើម្បីសម្លាប់មេរោគ លាងសម្អាតប្រដាប់ប្រដារបស់ចៅលេងឲ្យបានជ្រះ។ ឲ្យចៅហូបគ្រប់ជីវជាតិ ហូបអាហារសម្បូរវីតាមីន។ល។ ជាពិសេសខ្ញុំតែងអនុវត្តល្អអនាម័យគ្រឿងបរិភោគ ដើម្បីបង្ការជំងឺរាក ។

ឃុំថាញ់ម៉ី ស្រុកចូវថាញ់ ជាឃុំមួយដែលអនុវត្តល្អការបង្ការ ទប់ស្កាត់ជំងឺឆ្លងនៅពេលផ្លាស់ប្តូររដូវ។ គ្រូពេទ្យវិញមិញតឹម កម្មាភិបាលដំណាក់សុខាភិបាលឃុំបានឲ្យដឹងថា៖ ឃុំមានចំនួនមនុស្សរាយជាង ២.៣០០ នាក់។ តាំងពីដើមឆ្នាំមកដល់ពេលនេះ ពុំទាន់កើតមានជំងឺអាត់ដៃ‑ជើង‑មាត់ ជំងឺគ្រុនឈាមចំពោះកុមារ និងអ្នកមានវ័យចាស់ឡើយ សម្រេចបានលទ្ធផលនោះ អាស្រ័យដោយកន្លងហើយ ដំណាក់សុខាភិបាលឃុំសហការជាមួយសហការីសុខាភិបាលបណ្ដាភូមិផ្សព្វផ្សាយបណ្តាវិធានការដើម្បីប្រជាជនបង្កើនការយល់ដឹង ម្ចាស់ការបង្ការជំងឺដែលមាននិន្នាការកើតឡើង។

ប្រជាជនឃុំថាញ់ម៉ីទៅពិនិត្យជំងឺនៅដំណាក់សុខាភិបាលឃុំ។

 វេជ្ជបណ្ឌិត ង្វៀងមិញហៀង ប្រធានការិយាល័យសុខាភិបាលស្រុកចូវថាញ់ បានឲ្យដឹងបន្ថែម៖ ទោះបីជាកន្លងហើយ ករណីជំងឺឆ្លងមានការថយចុះគួរឱ្យកត់សម្គាល់បើប្រៀបនឹងដំណាក់ជាមួយគ្នានៃឆ្នាំកន្លងក៏ដោយ ប៉ុន្តែស្រុកមិនធ្វេសប្រហែស អត្តនោម័តឡើយ ពីព្រោះជំងឺអាចផុសឡើងនៅពេលណាយើងមិនអាចដឹងមុនបាន។  ការិយាល័យ​សុខាភិបាល​ ស្រុក​តែងចង្អុលការបណ្តាមូលដ្ឋានសុខាភិបាល  តាំងពី​ថ្នាក់ស្រុក​ដល់​មូលដ្ឋាន គប្បី​បន្តការ​ផ្សព្វផ្សាយ​ ដើម្បីប្រជាជនបង្កើនការ​យល់​ដឹងអំ​ពី​ជំងឺឆ្លង។ ពីព្រោះរដូវនេះ ភ្លៀងក្តៅមិនទៀងទាត់បណ្តាលឲ្យមេរោគជំងឺផ្តាសាយ គ្រុនផ្តា សាយ ជំងឺផ្លូវដង្ហើម កញ្ជ្រឹល ស្អូច រាក ជំងឺអាត់ដៃ-ជើង-មាត់ គ្រុនឈាមងាយកើតឡើងចំពោះកុមារ និងអ្នកមានវ័យចាស់។ ផ្នែកសុខាភិបាល ក្រើនរំលឹកប្រជាជនឲ្យខិតខំយកចិត្តទុកដាក់អនុវត្តវិធានការមួយចំនួនដូចជា៖ បាញ់ ថ្នាំសម្លាប់សត្វល្អិត ធានាការហូបចុកគ្រប់ជីវជាតិ សម្រានស្រួល អនាម័យបរិស្ថាន សម្អាតផ្ទះសម្បែង៕           

អត្ថបទ‑រូបថត៖ សុជា

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

ពិធីប្រកួតវោហារសាស្រ្តភាសាខ្មែរឆ្នាំ ២០២៥

កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។

  • ស្រុកជនបទថ្មីថ្កូវឈានចូលរដូវបុណ្យចូលឆ្នាំថ្មី
  • កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ
  • វិលមកកាន់ដូងចូវស្តាប់និទានរឿងព្រះសង្ឃនៅក្នុងបទចម្រៀង “ល្បីខ្ទរខ្ទារដល់សមរភូមិវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាង
  • ថាច់អ៊ុកសេរី ចូលចិត្តឧបករណ៍ភ្លេងបុរាណ
Tin Nổi Bật

Trà Vinh kiên cường bứt phá, giành được nhiều thành tựu toàn diện trên các lĩnh vực

Trao quyết định nghỉ hưu cho cán bộ thuộc diện Ban Thường vụ Tỉnh ủy quản lý

Cán bộ tham mưu tiêu biểu

Kỳ thi tốt nghiệp THPT năm 2025: Thí sinh hoàn thành môn thi đầu tiên

Đảng bộ Sở Tư pháp: Xây dựng Đảng bộ trong sạch, vững mạnh, nâng cao hiệu quả phục vụ Nhân dân

Khai mạc Hội nghị Ban Chấp hành Đảng bộ tỉnh Trà Vinh (khóa XI) lần thứ 22

Đồng hành cùng học sinh, sinh viên vượt khó

Sáng nay, trên 10.300 thí sinh Trà Vinh bước vào Kỳ thi tốt nghiệp THPT năm 2025

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.