06/07/2022 14:40
លេចធ្លោគឺទម្រង់ “ប្រិតសំចៃចិញ្ចឹមជ្រូកដីជំរុញការសិក្សា” បង្កកម្លាំងជំរុញចលនាសង្គមូបនីយកម្មអប់រំ បណ្តាលឲ្យចលនាសង្គមរៀនសូត្រនៅមូលដ្ឋានបានរីកចម្រើនហើយនាំមកប្រសិទ្ធភាពជាក់ស្តែង។ ការចិញ្ចឹមជ្រូកដីនៅតាមគ្រួសារដែលបានរណសិរ្សមាតុភូមិ និងបណ្តាអង្គការមហាជនកសាងអនុវត្តរីកចម្រើនក្លាយជាចលនា “ចិញ្ចឹមជ្រូកដីជំរុញការសិក្សា” ទូលំទូលាយ។ ស្ថាប័ន គណៈ ផ្នែក រណសិរ្ស អង្គការមហាជនឃុំ និងរាល់សាខាសមាគមជំរុញការសិក្សាជ្រោមជ្រែងចូលរួមយ៉ាងសកម្ម។ ស្ថិតលើមូលដ្ឋាននោះ គ្រួសារកម្មាភិបាល សមាជិកម្នាក់ៗ សាខាសមាគមជំរុញការសិក្សានីមួយៗ។ល។ តែងមានចិញ្ចឹមជ្រូកដីមួយក្បាល ដល់ពេលបញ្ចប់លើកប្រឡងប្រណាំងកំពូលគឺបំបែកជ្រូកដី។ ប្រាក់ប្រិតសំចៃបានពីនោះទុកសម្រាប់ទិញសម្លៀកបំពាក់ សៀវភៅពុម្ព សៀវភៅសរសេរ និងសិក្ខូបករណ៍ផ្សេងៗបម្រើក្នុងការរៀនសូត្ររបស់កូនៗ ឬឧបត្ថម្ភសិស្សដែលមានស្ថានភាពលំបាកនៅមូលដ្ឋាន។ ចំណែកបណ្តាសាខាសមាគមជំរុញការសិក្សាគឺឧបត្ថម្ភអាហារូបករណ៍ សិក្ខូបករណ៍ឲ្យប្អូនៗរបស់បណ្តាគ្រួសារដែលមានស្ថានភាពលំបាក។ល។
តំណាងបណ្តាអង្គការមហាជនឃុំញីឡុងភូបំបែកជ្រូកដីឆ្នាំ ២០២២។ រូបថត៖ ហុងញុង
អ្នកស្រីង្វៀងធីថឿង ប្រធានសាខាសមាគមជំរុញការសិក្សាឃុំញីឡុងភូបានឲ្យដឹងថា៖ ទូទាំងឃុំមានសមាជិកសមាគមជំរុញការសិក្សា ១.៣៨០ រូបចូលរួមប្រជុំជីវភាពនៅសាខាសមាគម ០៧ សាខា ក្រុមសមាគម ៦១ ក្រុម ក្រុមនារី ០៣ ក្រុម និង សាលារៀន ០៣ កន្លែង។ ឆ្នាំ ២០២២ ទូទាំងឃុំចិញ្ចឹមជ្រូកដីបានចំនួន ១.៤៤៩ ក្បាល (ជ្រូកដីសមូហភាព ១២ ក្បាល ជ្រូកដីឯកជន ១.៤៣៧ ក្បាល)។ ដើម្បីត្រៀមបម្រុងឲ្យឆ្នាំសិក្សាថ្មី ២០២២-២០២៣ សមាគមជំរុញការសិក្សាឃុំបណ្តាសាខា ក្រុម ក្រុមសមាគមចាត់តាំងទិវាបំបែកជ្រូកដី លទ្ធផលបំបែកជ្រូកដីបាន ១.៤៤៩ ក្បាល ប្រិតសំចៃប្រាក់បានជិត ៨០០ លានដុង។
សាខាសមាគមជំរុញការសិក្សាភូមិហ៊ីបភូប្រិតចៃប្រាក់បានច្រើនបំផុត (ជាង ១២៥ លានដុងអំពីជ្រូកដី ២៣០ ក្បាល) បងស្រីប៊យធីត្រិញ ប្រធានសាខាសមាគមជំរុញការសិក្សាភូមិហ៊ីបភូបានឲ្យដឹងថា៖ បញ្ចប់ទិវាចិញ្ចឹមជ្រូកដីឆ្នាំ ២០២២ សាខាសមាគមបន្តបំផុសចលនាបណ្តាអង្គការមហាជនភូមិចលនាសមាជិក និងប្រជាជនចិញ្ចឹមសាជាថ្មីដើម្បីអនុវត្តទម្រង់បម្រុងឲ្យឆ្នាំបន្តទៀត។ ក្នុងឆ្នាំ ភូមិហ៊ីបភូចិញ្ចឹមជ្រូកដីបាន ២៣០ ក្បាល និងប្រិតសំចៃប្រាក់បានជាង ១២៥ លានដុង។ ក្នុងនោះ សមូហភាពរបស់សាខាបក្សភូមិប្រិតសំចៃបានជាង ៦០០.០០០ ដុង សាខាបក្សភូមិជូនអាហារូបករណ៍ ០២ ចំណែកដល់សិស្សជាកូនរបស់បក្ខជនដែលមានស្ថានភាពលំបាកនៅក្នុងភូមិ។ ប្រាក់ប្រិតសំចៃពីការចិញ្ចឹមជ្រូកដីរបស់បណ្តាឯកជនគឺបណ្តាគ្រួសារប្រើប្រាស់សម្រាប់ផ្គត់ផ្គង់ឲ្យការរៀនសូត្ររបស់កូនៗក្នុងគ្រួសារ។ បងស្រីប៊យធីត្រិញបានឲ្យដឹងបន្ថែម៖ ពេលទៅផ្សារម្តងៗនៅសល់ប្រាក់រាយបួនប្រាំពាន់ដុង គាត់បង់បំពង់ជ្រូកដីដើម្បី មានប្រាក់មួយចំនួនសម្រាប់ឧបត្ថម្ភដល់សិស្សក្រីក្រ។ ឆ្នាំនេះ ជ្រូកដីរបស់បងត្រិញប្រិតសំចៃបានប្រាក់ជាង ១,៤ លានដុង ហើយគាត់ជូនអាហារូបករណ៍ ០២ ចំណែក (មួយចំណែកៗ ២០០.០០០ ដុង) និងសៀវភៅ ៤០ ក្បាលដល់ប្អូន ត្រិញគីមជី និងប្អូនឡេបិចង៉ឹង ជាសិស្សថ្នាក់ទី ៣ នៃសាលាបឋមសិក្សាដូវ៉ាំងណាយ ឃុំញីឡុងភូ។
ប្រាក់ ១.០០០ ដុង ឬ ២.០០០ ដុងដែលបង់ចូលក្នុងជ្រូកដីម្តងៗគឺមិនច្រើនប៉ុន្មានឡើយ ប៉ុន្តែយើងប្រិតសំចៃក្នុងរយៈពេលច្រើនថ្ងៃពេលបូកសរុបមកយើងនឹងបានចំនួនប្រាក់ច្រើនគ្រាន់បើ គ្រប់សម្រាប់ទិញសម្លៀកបំពាក់ សិក្ខូបករណ៍ឲ្យកូនចៅទៅរៀន នោះគឺការចែករំលែកអំពីអត្ថន័យនៃទម្រង់ចិញ្ចឹមជ្រូកដីរបស់គ្រួសារបងង្វៀងធីផុង សមាជិកសមាគមជំរុញការសិក្សាភូមិហ៊ីបភូ។
ចលនា “ប្រិតសំចៃចិញ្ចឹមជ្រូកដីជំរុញការសិក្សា” បានរួមចំណែកពង្រីកប្រពៃណីសង្វាតរៀនសូត្រ លើកកម្ពស់ស្មារតីភ្ញាក់រលឹកភារកិច្ចរបស់សហគមន៍ចំពោះការងារជំរុញការសិក្សា ជំរុញបញ្ញា។ ទន្ទឹមនឹងនោះ ការដឹកនាំរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាច រណសិរ្សមាតុភូមិ បណ្តាគណៈ ផ្នែក អង្គការមហាជន និងប្រជាជនព្រមព្រៀងចូលរួមបានរួមចំណែកជាមួយផ្នែកអប់រំអនុវត្តល្អការងារចលនាសិស្សទៅរៀន។ ក្នុង ០៦ ខែដើមឆ្នាំ ២០២២ បណ្តាមូលដ្ឋានសមាគមបានចលនាប្រាក់ និងសម្ភារគិតតម្លៃជាង ១៣៤ លានដុង រួចជូនអំណោយ អាហារូបករណ៍ដល់សិស្ស ២៤៤ លើកនាក់។ ត្រៀមបម្រុងឲ្យឆ្នាំសិក្សាថ្មី ២០២២-២០២៣ សមាគមជំរុញការសិក្សាឃុំញីឡុងភូ សហការជាមួយបណ្តាអង្គការមហាជនចលនាអំណោយ អាហារូបករណ៍ដើម្បីឧបត្ថម្ភដល់ប្អូនៗដែលមានស្ថានភាពលំបាកឲ្យមានលក្ខណៈទៅរៀននៅឆ្នាំសិក្សាថ្មី៕
ប្រែសម្រួល៖ តឹងង៉ុក
រួមជាមួយការបន្តលើកកម្ពស់គុណភាព បំពេញរួចរាល់បណ្ដាលក្ខឋានទីក្រុងប្រភេទ ២ បក្ខភាគ រដ្ឋអំណាច និងប្រជាជនទីក្រុងត្រាវិញបាន និងកំពុងខិតខំដើម្បីទីក្រុងត្រាវិញក្លាយជាទីក្រុងឆ្លាត អារ្យធម៌ ទំនើប។ រក្សាខ្ជាប់បានគុណភាពខ្យល់អាកាសបរិសុទុ្ធ(រៀបចំណាត់ថ្នាក់ទី ៣ ក្នុងក្រុម ទីក្រុងមានគុណភាពចំនួន ១៥ ដែលមានគុណភាពខ្យល់អាកាសបរិសុទ្ធបំផុតនៅអាស៊ីអាគ្នេយ៍ និងរៀបចំណាត់ថ្នាក់ខ្យល់អាកាសបរិសុទ្ធបំផុតវៀតណាម) ដូចការប្រកាសរបស់ស្ថាប័នតាមដានគុណភាពខ្យល់អាកាសទូទាំងសកល-ស្វិស (IQAir)កាលពីខែមីនា ឆ្នាំ ២០២៤។