• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 13/09/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ វប្បធម៌-សិល្បៈ-សង្គម

ចម្រៀងប្រជាប្រិយខ្មែរ

26/08/2020 08:58

ជនជាតិខ្មែរមានចម្រៀងប្រជាប្រិយរាប់សែនរាប់ម៉ឺនបទ។ ដែលគេហៅថា ចម្រៀងប្រជាប្រិយនោះគឺ ចម្រៀងដែលកើតមកពីប្រជាជនទូទៅ។ ចម្រៀង អស់ទាំងនោះ គេមិនអាចណារកឃើញឈ្មោះអ្នកនិពន្ធឡើយ។ ពីព្រោះបទ ទាំងនោះជាស្នាដៃនៃអ្នកស្រុកយើង ខ្លះកើតពីការបំពេកូន ខ្លះកើតពីសេចក្ដីស្នេហា ខ្លះកើតពីការពលកម្ម ខ្លះកើតពីសម្រស់នៃធម្មជាតិ...។

   

  ដោយសារបទចម្រៀងប្រជាប្រិយអស់ទាំងនោះ  កើតចេញពីក្រឳបេះដូងនៃអ្នកស្រុកយើង។  បទចម្រៀងខ្លះកើតមានតាំងពីរាប់រយឆ្នាំមុនមកម៉្លេះ  ប៉ុន្តែបច្ឆាជនយើងនៅតែពេញនិយមច្រៀងនិងចូលចិត្តស្ដាប់ដោយឥតនឿយណាយ។  បើបានច្រៀងបានស្ដាប់កាលណាសូរសំនៀងអត្ថន័យកាន់តែឮសូរពីរោះពេញចិត្តចង់ស្ដាប់ច្រើនថែមទៀត។  បទចម្រៀងប្រជាប្រិយ  ទោះបីច្រៀងនៅក្នុងសម័យកាលណាក៏ដោយក៏នៅតែមិនហួសសម័យដែរ។

          បទចម្រៀងប្រជាប្រិយ  ពោរពេញទៅដោយមនោសញ្ចេតនា។  ពេលយើងបានស្ដាប់  សង្កេតឃើញនូវពាក្យពេចន៍ទាំងនោះញ៉ាំងអោយអារម្មណ៍យើងហាក់ដូចជាឃើញនូវទិដ្ឋភាពនោះពិតៗច្បាស់ក្នុងភ្នែកតែម្ដង។ បទដែលធ្លាប់ជិតដិតនឹងយើងបំផុតគឺចាប់តាំងពីកាលនៅកុមារវ័យមិនទាន់ចេះនិយាយផង។  មានបទមួយចំនួនដូច  បទបំពេកូនឬបំពេចៅ។  បុត្រធីតាដែលនៅក្នុងផ្ទៃនៃមាតាអស់រយៈពេល៩ខែ១០ថ្ងៃ។  ពេលប្រសូត្រមកពុំទាន់ដឹងក្ដីផងក៏ចូលចិត្តស្ដាប់នូវចម្រៀងប្រជាប្រិយទាំងនោះទៅហើយ។  ខ្លឹមសារនៃបទបំពេមានច្រើនបែបនិងមានអត្ថន័យយ៉ាងពិតប្រាកដជាក់ស្ដែងបំផុត

ដូចកាលនៅជាទារកមានបទទី១៖

          កូនអើយដេកទៅ    ម្ដាយនៅនេះទេ  ម្ដាយនៅបំពេ  អោយកូនស្ងួនដេក។

កូនអើយដេកទៅ កុំឡើយយំស្រែក ម្ដាយទៅផ្សារដែក    ទិញចេកកូនឆី  ម្ដាយទិញចេកអី  ទិញចេកពងមាន់  ម្ដាយមកមិនទាន់     ចេកទុំបាក់ក...។

          អត្ថន័យបទបំពេនេះចង់បង្ហាញអោយឃើញនូវទឹកចិត្តនៃអ្នកម្ដាយស្រ

ឡាញ់កូន។  ទោះបី  អ្នកម្ដាយត្រូវធ្វើដំណើរទៅលក់ដូរឬប្រកបការងារដើម្បី

ជីវភាពគ្រួសារ។  នៅទីឆ្ងាយណាក៏ដោយគាត់នៅតែនឹកឃើញមមៃចំពោះកូនជានិច្ច។បទបានបង្ហាញអោយឃើញនូវមនោសញ្ចេតនាមានន័យសម្របទៅតាមដំ

ណាក់កាលឬអាយុវ័យរបស់កូនទៀតផង។  ដល់ពេលកូនធំបានបន្តិច  ចេះដើរចេះនិយាយក៏មានបទថ្មីទី២៖ 

          ឱណាកូនអើយដេកទៅ   ព្រលឹងពាលពៅកូនកុំយំ

          ម្ដាយបំពេសូររងំ  កូនអើយកុំយំខ្លាចសត្វខាំ។

          ឯសត្វស៊ីមនុស្សមានពីរយ៉ាង  ម្ដាយច្រៀងត្រដាងអោយកូនចាំ

          បើកូនធំឡើងត្រូវចំណាំ  ម្ដាយនឹងច្រៀងផ្ដាំដូច្នេះថា។

          សត្វទីមួយនោះគឺសត្វល្ងង់  ភ្នែកធំទ្រនង់ខ្លាំងអស្ចារ្យ

          មានច្រើនពេញពាសក្នុងលោកា  ចាំស៊ីមនុស្សណាខ្ជិលរៀនសូត្រ...។

          ឯសត្វទីពីរគឺសត្វក្រ  កូនកុំត្រេកអរណាកល្យាណ

          ភ្នែកវាធំៗប៉ុនៗចាន  ចាំស៊ីសន្ដានមនុស្សរាយមាយ...។

          អត្ថន័យបទបំពេនេះ  ពោរពេញទៅដោយការអប់រំទូន្មានចំពោះបុត្រធីតា។  បើបុត្រធីតាធំឡើងកាលណានៅចងចាំនូវពាក្យបំពេនេះប្រាកដជាអាច

រកផ្លូវកសាងជីវិតក្នុងអនាគតអោយមានតម្លៃថ្លៃថ្នូរ។  ខិតខំឧស្សាហ៍រៀនសូត្រ

ក្រេបជញ្ជក់នូវចំណេះវិជ្ជា។  ខ្នះខ្នែងព្យាយាមពលកម្មដើម្បីស្វែងរកនូវទ្រព្យ

សម្បត្តិចិញ្ចឹមជីវិត។

          ដល់បុត្រធីតាធំដឹងក្ដី  ចេះពលកម្មជួយសម្រាលការងារដល់ក្រុមគ្រួសារ  គាត់ក៏មានពាក្យសម្ដីទូន្មានតាមបទមួយថ្មីទៀត៖

          បើនាងបុកស្រូវ  កុំចោលអង្កាម  ចាស់ទុំលោកហាម  អង្កាមជាន់ឥដ្ឋ។

          អង្ករសម្រូប  ទៅជាសម្រិត  សម្រាំងពិចិត្រ  ដោយសារដៃនាង។

          បើនាងបុកស្រូវ  កុំចោលកន្ទក់  ចិញ្ចឹមជ្រូកលក់  បានប្រាក់ដោយងាយ។

ដូច្នេះ  ពាក្យទូន្មានរបស់គាត់ពិតជាអស្ចារ្យណាស់។  ក្នុងការរស់នៅត្រូវខិតខំពលកម្ម។  ត្រូវមានចិត្តឧស្សាហ៍ព្យាយាមពលកម្ម។  មិនតែប៉ុណ្ណោះនៅថែមទាំងត្រូវប្រិតសំចៃច្នៃប្រឌិតអោយសមស្របនឹងការងារបង្កបង្កើនផលិត

ផល។  បើយើងរាល់គ្នាចេះអនុវត្តតាមបណ្ដាំរបស់គាត់ពិតជាមិនខ្វះហូប

ឡើយ។

          ពាក្យទូន្មានខាងលើជាពាក្យដ៏សាមញ្ញ។ ​ប៉ុន្តែបើយើងគ្រាន់តែឮហើយខ្វះការចាប់អារម្មណ៍ទេ  ប្រហែលជាយល់ពុំអស់នូវសេចក្ដីឡើយ។  មានអ្នកខ្លះសង្ស័យថា  ចុះអង្កាមជាន់ឥដ្ឋនោះយ៉ាងណា? គឺពីដើមដូនតាយើងគាត់យកអង្កាមច្របល់ជាមួយដីឥដ្ឋទប់ធ្វើជាចង្រ្កានឬទប់ជាជញ្ជាំងផ្ទះ។  ទី១អង្កាមអាចបង្កើនបាននូវជាតិស្អិតល្មួត។  ចង្រ្កានដីឥដ្ឋបើប៉ះនឹងភ្លើងងាយប្រេះណាស់តែបើមានលាយជាមួយអង្កាមវាអាចទ្រាំទ្របាននូវជាតិកម្ដៅខ្ពស់។  រីឯជញ្ជាំងឥដ្ឋលាយជាមួយអង្កាមវាអាចរក្សាបាននូវភាពល្មួតផង  រក្សានូវជាតិកម្ដៅការពារនៅបណ្ដាខែរងាទៀតផង៕        

                                                                                            ថាច់ដើយ

                  

(1)
TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

ពិធីប្រកួតវោហារសាស្រ្តភាសាខ្មែរឆ្នាំ ២០២៥

កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។

  • ស្រុកជនបទថ្មីថ្កូវឈានចូលរដូវបុណ្យចូលឆ្នាំថ្មី
  • កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ
  • វិលមកកាន់ដូងចូវស្តាប់និទានរឿងព្រះសង្ឃនៅក្នុងបទចម្រៀង “ល្បីខ្ទរខ្ទារដល់សមរភូមិវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាង
  • ថាច់អ៊ុកសេរី ចូលចិត្តឧបករណ៍ភ្លេងបុរាណ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.