19/05/2023 09:48
ខ្លោងទ្វារឃុំអាភូតឹង។ រូបថត៖ សុជា
ចុងឆ្នាំ ២០២២ ប្រភពចំណូលមធ្យមភាគរបស់មនុស្សម្នាក់ៗក្នុងឃុំអាងភូតឹងសម្រេច ៧១,២៥ លានដុង ក្នុងមួយឆ្នាំ។ មូលដ្ឋានបានកេណ្ឌប្រមូលបណ្តាប្រភពកម្លាំងចូលរួមបដិភាគក្នុងការកសាងជនបទថ្មីសរុបថវិកាជាង ៣,៣ ពាន់លានដុង ស្រូបយកអត្រា ១០% ក្នុងចំណោមទុនវិនិយោគកសាងជនបទថ្មី។ ក្រៅពីនោះ ប្រជាជននៅទាំងបរិច្ចាគដី ដំណាំ ថ្ងៃពលកម្មដើម្បីអនុវត្តបណ្តាសំណង់ហេដ្ឋារចនាសម្ព័ន្ធជនបទដូចជាកសាងផ្លូវជនបទ ធារាសាស្រ្តនៅវាលស្រែជាដើមជាង ៦,១ ពាន់លានដុង។ គិតមកទល់ពេលនេះ ប្រព័ន្ធគមនាគមន៍នៅលើភូមិសាស្រ្តឃុំបានឆ្លើយតបតាមបណ្តាលក្ខឋានស្តីពីកសាងជនបទថ្មីលើកកម្ពស់សម្រាប់ប្រជាជនងាយស្រួលក្នុងការធ្វើដំណើរ និងដឹកជញ្ជូនផលិតផល។
អាស្រ័យមានលក្ខណៈពិសេសជាឃុំនៅក្បែរមាត់ទន្លេហូវ និងមានតម្លាភាពផ្នែកកសិកម្ម (សេដ្ឋកិច្ចចម្ការ) ភ្ជាប់ជាមួយនឹងទេសចរណ៍ជីវសាស្រ្ត អាងភូតឹងបានផ្សព្វផ្សាយវិធានការជាច្រើនក្នុងការពង្រីកសេដ្ឋកិច្ចតាមទិសដៅពង្រីកសេវាកម្ម ពាណិជ្ជកម្ម និងឧស្សាហកម្ម។ ក្នុងនោះ តំបន់ឧស្សាហកម្មពាមបេនកាក (ឃុំអាងភូតឹង) មានផ្ទៃដី ២០ ហិកតា (នៅភ្ជាប់នឹងទន្លេហូវ)បានខេត្តផ្តល់សច្ចាប័ន និងកំពុងស្ថិតក្នុងដំណាក់កាលកាត់តម្លៃ។ ចំពោះតំបន់ពង្រីកវិស័យទេសចរណ៍ជីវសាស្រ្តដូចជា៖ កោះតឹងគ្វី (ភូមិតឹងគ្វីទី ១ និងតឹងគ្វីទី ២) កំពុងផ្តុំកម្លាំងវិនិយោគកសាងប្រព័ន្ធគមនាគមន៍ (ផ្លូវកៅស៊ូតាមមាត់ទន្លេហូវ) ភ្ជាប់ជាមួយនឹងទំនប់ព័ទ្ធជុំវិញ។
អ្នកចម្ការ ង្វៀងវ៉ាំងឡើម នៅភូមិតឹងគ្វីលេខ ២ ឃុំអាភូតឹងសំណេះសំណាល៖ តាំងពីបានទទួលស្គាល់ជាឃុំជនបទថ្មី នៅទីនេះមានការផ្លាស់ប្តូរច្រើន ជាពិសេសគឺការពង្រីកវិស័យទេសចរណ៍នៅឃុំតឹងគ្វីមានការរីកចម្រើនជាលំដាប់។ ប្រព័ន្ធគមនាគមន៍បានរលូន ទិដ្ឋភាពនៅជនបទ និងបរិស្ថាន ស្រស់ស្អាត។ ពីមុននៅក្បែរមាត់ទន្លេហូវនេះកសាងផ្លូវបេតុង បច្ចុប្បន្នបានកសាងជាផ្លូវកៅស៊ូ (ទទឹងផ្លូវ ៣,៥ ម៉ែត្រ) បង្កលក្ខណៈឲ្យប្រជាជននៅទីនេះនឹងនរចិត្តនៅពេលទឹកជោរជន់ម្តងៗផង បង្កលក្ខណៈងាយស្រួលឲ្យភ្ញៀវទេសចរអញ្ជើញមកកាន់ភូមិតឹងគ្វីផង។
ក្នុងការផលិតកសិកម្ម អ្នកចម្ការនៅភូមិតឹងគ្វីដាំដើមឈើហូបផ្លែជាច្រើនហិកតាដែលមានតម្លៃសេដ្ឋកិច្ចខ្ពស់ដូចជាខ្នុរ ក្រូច ស្វាយ ត្របែក ទុរេន សាវម៉ាវ។ល។ ដោយឡែកនៅភូមិតឹងគ្វីទី ១ មានផ្ទៃដី ១២,៥ ហិកតា ដាំប្រភេទឈើហូបផ្លែមានតម្លាភាពដូចជា៖ សាវម៉ាវ ទុរេន ខ្នុរ។ល។ បានអ្នកចម្ការដាក់ប្រព័ន្ធស្រោចទឹកដោយស្វ័យប្រវត្តិ ។ ឃុំមាន អាជីវកម្ម ១០ កន្លែងសម្រាប់ភ្ញៀវទេសចរមកទស្សនា ភាគច្រើននៅតាមតំបន់មាត់ទន្លេហូវ និងនៅភូមិតឹងគ្វី។
តាមប្រសាសន៍សមមិត្តង្វៀងថាញ់ត្វងដែរ បច្ចុប្បន្នមូលដ្ឋានផ្តុំកម្លាំងអនុវត្តខ្លឹមសារសំខាន់ ០៣ យ៉ាងបន្ទាប់ពីបានទទួលស្គាល់ជាឃុំជនបទថ្មីខ្នាតគំរូនោះគឺ កសាងទិដ្ឋភាព បរិស្ថានភ្ជាប់ជាមួយនឹងពង្រីកវិស័យទេសចរណ៍ជីវសាស្រ្តដូចជាដាំដើមផ្កាលម្អ បោសសម្អាត អនាម័យបរិស្ថានតាមដងផ្លូវក្នុងភូមិ ប្រមូល និងវិនិច្ឆ័យសំរាម ចលនាប្រជាជនអនុវត្តល្អការចិញ្ចឹមសត្វភ្ជាប់ជាមួយនឹងការពារបរិស្ថាន។ល។ បង្កើនការបណ្តុះបណ្តាលវិជ្ជាជីវៈ ដោះស្រាយការងារធ្វើ រួមដំណើរជាមួយអាជីវកម្មនៅមូលដ្ឋានដំណើរការសកម្មភាពបានងាយស្រួល។ បច្ចុប្បន្ន ឃុំមានក្រុមហ៊ុនផលិតគ្រឿងបរិភោគអាងភឿកកំពុងដំណើរការធ្វើសកម្មភាព អាចបង្កលក្ខណៈឲ្យពលករនៅជនបទ ៣០០ នាក់មានការងារធ្វើ។ មូលដ្ឋានក៏កំពុងបង្កើនការចលនា ផ្សព្វផ្សាយដើម្បីប្រជាជននៅតំបន់ទេសចរណ៍មានឱកាសពង្រីកវិស័យទេសចរណ៍ជីវសាស្រ្តបានល្អ។ល។
ប្រែសម្រួល៖ សុជា
ឆ្លងអស់រយៈកាល ៧៦ ឆ្នាំកន្លង (១៩៤៩-២០២៥) នៅភាគខាងត្បូងណាមបូ ពេលដែលរំឭកដល់សមរភូមិប្រយុទ្ធស្លាប៉ាងខេត្តត្រាវិញកាលពីខែធ្នូ ឆ្នាំ ១៩៤៨ យើងគ្រប់គ្នាបាននឹកឡើងវិញសមរភូមិប្រយុទ្ធជ័យជម្នះខ្ទររំពងរបស់កងវរសេនាតូចលេខ ៣០៧ ក្នុងបទចម្រៀង៖ “សមរភូមិថាបម៉ើយ ម៉ុកហ្វា ល្បីល្បាញខ្ទរខ្ទារប៉ុស្តិ៍ស្លាប៉ាង” - ថ្វីត្បិត មិនសូវមាននរណាស្គាល់ដឹងដល់បណ្តាព្រះសង្ឃខ្មែរនៅភូមិដូងចូវឈ្លាវៃមោះមុតក្លាហានសហប្រតិបត្តិការអស់ពីចិត្តដើម្បីទុកឱ្យកងវរសេនាតូចលេខ ៣០៧ យោធភូមិភាគលេខ ៨ ដែលទើបបានង្កើតឡើងគម្រប់បាន ០១ ឆ្នាំដែលបង្កើតបានស្នាដៃយុទ្ធជ័យដ៏អស្ចារ្យជាបន្តបន្ទាប់។