• Tiếng Việt
  • ភាសាខ្មែរ
Thứ Năm, ngày 26/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ វប្បធម៌-សិល្បៈ-សង្គម

ឃុំឡុងហ៊ីបពង្រីកតួនាទីរបស់គណៈការងាររណសិរ្សភូមិ

25/10/2022 09:21

ក្នុងបណ្ដាឆ្នាំកន្លង សកម្មភាពរបស់បណ្ដាគណៈការងាររណសិរ្សនៅតំបន់អាសយជន លើភូមិសាស្រ្តឃុំឡុងហ៊ីប ស្រុកថ្កូវបង្កបាននូវកម្លាំងចម្រុះ រួមចំណែកពង្រីកសេដ្ឋកិច្ច សង្គម លើកកម្ពស់ជីវភាព សម្ភារ ស្មារតីជូនប្រជាជន។ នេះជាស្ពានមេត្រីភាពដ៏សំខាន់ក្នុងការចលនា ផ្សព្វផ្សាយបណ្ដាគោលការណ៍ គោលនយោបាយរបស់បក្ស និង រដ្ឋដល់ប្រជាជនគ្រប់ជាន់ស្រទាប់។

         

          បច្ចុប្បន្ន ទូទាំងឃុំឡុងហ៊ីបមានគណៈការងាររណសិរ្ស ០៧ គណៈនៅតំបន់អាសយជន (០៧ ភូមិ) ដោយមានសមាជិករួមទាំងអស់ ៧៧ រូប។ បណ្ដាប្រធានគណៈការ ងាររណសិរ្សភូមិសុទ្ធសឹងជាសមាជិកគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំ ជាអ្នកមានតំណែងក្នុងចំណោម ០៣ តំណែងសំខាន់នៅភូមិ (លេខាសាខាបក្ស ប្រធានគណៈកម្មការប្រជាជន និងប្រធានគណៈការងាររណសិរ្ស) អាស្រ័យហេតុនោះ តួនាទីធ្វើសកម្មភាពរបស់ប្រធានគណៈការងាររណសិរ្សភូមិមានចំណុចលេចធ្លោជាច្រើន។ អ្នកទាំងនោះបានប្រមូលផ្ដុំប្រជាជនយ៉ាងច្រើនចូលរួមរាល់សកម្មភាពរបស់មូលដ្ឋាន ដូចជា៖ ចលនាប្រជាជនឲ្យខិតខំពង្រីកសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រស្ថិរភាព ផ្លាស់ប្ដូររចនាសម្ព័ន្ធផលិតកសិកម្ម នាំពូជដំណាំចុះដាំនៅវាលស្រែផលិតស្រូវ ។ល។ តួយ៉ាងដូចគណៈការងាររណសិរ្សភូមិអញ្ចាញ់ (អា) បានចលនាប្រជាជនផ្លាស់ ប្ដូរពីការផលិតស្រូវតែមួយមុខមកផលិតស្រូវ ០២ រដូវ ដាំដំណាំ ០១ រដូវលើផ្ទៃដី ១២០ ហិកតា។ ដំណាំពិសេសមួយចំនួនដូចជា៖ ពោតពូជ ម្ទេសដៃនាង សណ្ដែកដី ផ្ដល់លទ្ធផលសេដ្ឋកិច្ចខ្ពស់ជាង ០៣ ដងបើប្រៀបនឹងការផលិតស្រូវតែមួយមុខ។ អាស្រ័យហេតុនោះ មានគ្រួសារក្រីក្រ និងគ្រួសារជិតក្រជាច្រើនបានរួចផុតពីភាពក្រីក្រ និងបានធូរធា។ តាមតួលេខស្ថិតិឆ្នាំ ២០២១ ភូមិអញ្ចាញ់ (អា) មាន ០៥ គ្រួសារបានរួចចាកផុតពីភាពក្រីក្រ។

គណៈការងាររណសិរ្សភូមិអញ្ចាញ់ (អា) ប្រជុំជីវភាពប្រចាំខែ។ រូបថត៖ គឹមសី

          ទន្ទឹមនឹងនោះ គណៈការងាររណសិរ្សបណ្ដាភូមិនៅលើភូមិសាស្រ្តឃុំចូលរួមអនុវត្តការងារចលនាប្រជាជនចូលរួមគាំពារសង្គមស្ម័គ្រចិត្ត គាំពារសុខាភិបាល ឆ្លងតាមរយៈនោះ បច្ចុប្បន្ននៅលើភូមិសាស្រ្តឃុំឡុងហ៊ីបមានប្រជាជន ៧០ នាក់ចូលរួមគាំពារសង្គមស្ម័គ្រចិត្ត និងមានប្រជាជនចូលរួមគាំពារសុខាភិបាលសម្រេចជិត ៨០% នៃចំនួនប្រជាជនរួមក្នុងឃុំ។ ចូលរួមកសាងសម្រេចបណ្ដាភូមិជនបទថ្មី រួមចំណែកជួយឃុំឡុងហ៊ីបកសាងសម្រេចលក្ខឋានឃុំជនបទថ្មី និងលើកកម្ពស់គុណភាពជារៀងរាល់ឆ្នាំ។ គណៈការងាររណសិរ្សបណ្ដាភូមិនៅទាំងចូលរួមសកម្មភាពសប្បុរសធម៌សង្គម ជាលទ្ធផល ចលនាអំណោយបានជាង ៧០០ ចំណែក សរុបតម្លៃ ២១០ លានដុង ព្រមទាំងចលនាសប្បុរសជនឧបត្ថម្ភសាងសង់ផ្ទះមហាសាមគ្គី ១២ ខ្នង តម្លៃ ៤៨០ លានដុងជូនដល់គ្រួសារក្រីក្រ គ្រួសារជួបការលំបាកអំពីលំនៅឋាន និងចូលរួមកសាងប្រព័ន្ធអំពូលភ្លើងសម្រាប់បំភ្លឺផ្លូវដោយប្រើអំពូលភ្លើងថាមពលពន្លឺព្រះអាទិត្យតាមផ្លូវលំលេខ ៣៦ ប្រវែង ១២០ ម៉ែត្រ សរុបថវិកាកសាង ៧០ លានដុង។ បច្ចុប្បន្ន បណ្ដាផ្លូវភ្ជាប់ពីឃុំមួយទៅឃុំមួយ ពីភូមិមួយទៅភូមិមួយសុទ្ធសឹងមានប្រព័ន្ធអំ ពូលភ្លើងបំភ្លឺ មានផ្កាលម្អស្រស់ស្អាត។ ផ្លូវទាំងនោះបានគណៈការងាររណសិរ្ស  បណ្ដាភូមិចូលរួមថែទាំដាំផ្កាប្លែកៗ ផ្ដើមពីនោះ កសាងបានទម្រង់ផ្លូវផ្កានៅជនបទ មានផ្កាច្រើនប្រភេទរីកស្គុះស្គាយខួបឆ្នាំ។

          ជារៀងរាល់ខែ គណៈការងាររណសិរ្សបណ្ដាភូមិសុទ្ធសឹងចាត់តាំងប្រជុំតាមកាលកំ ណត់ដោយមានខ្លឹមសារច្រើន និងសម្បូរបែប។ ក្រៅពីបណ្ដាខ្លឹមសារស្ដីពីមុខជំនាញ នៅទាំងបានផ្ដល់បន្ថែមនូវព័ត៌មានថ្មីៗ ប្រជុំជីវភាពបធានបទ ព័ត៌មានអំពីគំរូឆ្នើម របស់រណសិរ្សទៀតផង។

          បណ្ដាលទ្ធផលដែលសម្រេចបានពីការធ្វើសកម្មភាពខាងលើនោះបានបង្ហាញឲ្យយើងឃើញថា គណៈការងាររណសិរ្សភូមិពង្រីកបាននូវតួនាទី សមត្ថកិច្ច ភារកិច្ច ជាស្ពា នមេត្រីភាពរវាងបក្ស រដ្ឋអំណាច និងប្រជាជនអនុវត្តល្អការងារធ្វើវិវេចនាកម្មសង្គម បំពេញយោបល់កសាងបក្ស កសាងរដ្ឋអំណាចឲ្យបានរឹងមាំ៕

គឹមសី-ថាច់ហ្វាង

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

ពិធីប្រកួតវោហារសាស្រ្តភាសាខ្មែរឆ្នាំ ២០២៥

កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។

  • ស្រុកជនបទថ្មីថ្កូវឈានចូលរដូវបុណ្យចូលឆ្នាំថ្មី
  • កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ
  • វិលមកកាន់ដូងចូវស្តាប់និទានរឿងព្រះសង្ឃនៅក្នុងបទចម្រៀង “ល្បីខ្ទរខ្ទារដល់សមរភូមិវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាង
  • ថាច់អ៊ុកសេរី ចូលចិត្តឧបករណ៍ភ្លេងបុរាណ
Tin Nổi Bật

Cán bộ tham mưu tiêu biểu

Kỳ thi tốt nghiệp THPT năm 2025: Thí sinh hoàn thành môn thi đầu tiên

Đảng bộ Sở Tư pháp: Xây dựng Đảng bộ trong sạch, vững mạnh, nâng cao hiệu quả phục vụ Nhân dân

Khai mạc Hội nghị Ban Chấp hành Đảng bộ tỉnh Trà Vinh (khóa XI) lần thứ 22

Đồng hành cùng học sinh, sinh viên vượt khó

Sáng nay, trên 10.300 thí sinh Trà Vinh bước vào Kỳ thi tốt nghiệp THPT năm 2025

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

Thị xã Duyên Hải - 10 năm xây dựng và phát triển - (Bài cuối)

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.