• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 27/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ វប្បធម៌-សិល្បៈ-សង្គម

ឃុំបិញភូ ត្រៀមជាស្រេចឱ្យថ្ងៃបោះឆ្នោត

22/05/2022 07:46

នៅថ្ងៃទី ២៩ ខែឧសភា រួមជាមួយបណ្ដាមូលដ្ឋានក្នុងខេត្ត ឃុំបិញភូ ស្រុកកាងឡុងចាត់តាំងព្រមគ្នាការបោះឆ្នោតប្រធានគណៈកម្មការប្រជាជនភូមិ អាណត្តិកាល ២០២២ ២០២៥ គួបផ្សំជាមួយការបោះឆ្នោតសមាជិកអធិការកិច្ចប្រជាជនឃុំ។ គិតមកទល់ពេលនេះ ឃុំបិញភូចាត់តាំងសន្និបាតពិគ្រោះចរចាលើកទីពីរ ឯកភាពជាមួយបញ្ជីរាយនាមជាផ្លូវការបណ្ដាបេក្ខជន ទន្ទឹមនឹងនោះ ចេញលិខិតអញ្ជើញសម្រាប់ម្ចាស់ឆ្នោត ចងបដាសញ្ញាពេចន៍អំណរថ្ងៃបោះឆ្នោតដែលបានសកម្មត្រៀមបម្រុង។

អ្នកស្រីង្វៀងធីថាញ់ថ្វង ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំបិញភូបានឱ្យដឹង៖ ឃុំមានក្រុមបោះឆ្នោត ១០ កន្លែង។ បច្ចុប្បន្នការងារផ្សព្វផ្សាយ​បានបណ្ដាមូលដ្ឋានជំរុញមាំ ជួយឱ្យម្ចាស់ឆ្នោតយល់ច្បាស់គោលបំណង អត្ថន័យ ពេលវេលាបោះឆ្នោត។​ បណ្ដាក្រុមបោះឆ្នោតក្នុងឃុំត្រៀមបម្រុងសន្និបាតពិគ្រោះចរចាលើកទីបីឯកភាពបញ្ជីរាយនាមជាផ្លូវការបណ្ដាបេក្ខជន។

នៅក្នុងសន្និបាតពិគ្រោះចរចាលើកទីមួយ បណ្ដាក្រុមបោះឆ្នោតក្នុងឃុំបានចាត់តាំងម៉ឺងម៉ាត់ ត្រូវតាមការកំណត់ ត្រូវតាមសមាសភាពបណ្ដាសមមិត្តក្នុងគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សឃុំទទួលបន្ទុកភូមិសាស្រ្តភូមិ​ បណ្ដាសមមិត្តសាខាគណៈប្រតិបត្តិការសាខាបក្ស សមាជិកគណៈការងាររណសិរ្សភូមិ។ សន្និបាតបានប្រកាសសេចក្ដីសម្រេចចិត្តរបស់គណៈកម្មាធិការប្រជាជនឃុំស្ដីពីពេលវេលាចាត់តាំងបោះឆ្នោត ផ្សព្វផ្សាយផែនការបោះឆ្នោតរបស់ថ្នាក់ឃុំ និងត្រៀមបម្រុងបណ្ដាលក្ខណៈធានាបម្រើឱ្យការងារបោះឆ្នោតរបស់ភូមិ។ គណៈការងាររណសិរ្សភូមិប្រកាសសេចក្ដីសម្រេចចិត្តរបស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំស្ដីពីបត់បែងចំនួនសមាជិកគណៈអធិការកិច្ចប្រជាជនរបស់ភូមិនីមួយៗ ឆ្លងតាមសម្បទា សេចក្ដីព្រាងឧទ្ទេសនាមចំនួនបេក្ខជនប្រធានគណៈកម្មការប្រជាជន និងសមាជិកគណៈអធិការកិច្ចប្រជាជនឃុំដើម្បីសន្និបាតពិភាក្សាយល់ព្រម។

ម្ចាស់ឆ្នោតភូមិភូហឹងទី​១ ចូលរួមសន្និបាតផ្សព្វផ្សាយការងារបោះឆ្នោត។ រូបថត៖ ថាញ់ញ៉ា

មានមុខក្នុងសន្និបាតពិគ្រោះចរចាលើកទីពីររបស់ក្រុមបោះឆ្នោតភូមិភូហ៊ឹងទី ១ ឃុំបិញភូ នេះជាសន្និបាតដើម្បីម្ចាស់ឆ្នោតជជែកអំពីលក្ខណៈ សម្បទា និងឧទ្ទេសនាមបេក្ខជន (បើសិនមាន)។ ក្នុងសន្និបាតនេះ ប្រធានគណៈកម្មការប្រជាជនភូមិ​ប្រកាសសេចក្ដីសម្រេចចិត្តរបស់ប្រធានគណៈកម្មាធិការប្រជាជនឃុំស្ដីពីពេលវេលាចាត់តាំងបោះឆ្នោត ផ្សព្វផ្សាយផែនការបោះឆ្នោតរបស់ថ្នាក់ឃុំ និងរបាយការណ៍ការងារអាណត្តិកាលកន្លងរបស់គណៈកម្មការប្រជាជនភូមិ។ សមាជិកគណៈអធិការកិច្ចប្រជាជនឃុំឆ្លងរបាយការណ៍បូកសរុបការអនុវត្តន៍ភារកិច្ចនៅភូមិសាស្រ្តភូមិក្នុងពេលកន្លង។  សន្និបាតក៏ផ្សព្វផ្សាយដល់អ្នកបោះឆ្នោតពីលក្ខណៈ សម្បទារបស់ប្រធានគណៈកម្មការប្រជាជនភូមិ និងសមាជិកគណៈអធិការកិច្ចប្រជាជនឃុំ ទន្ទឹមនឹងនោះ អនុម័តឆ្លងបញ្ជីរាយនាមបណ្ដាបេក្ខជនប្រធានគណៈកម្មការប្រជាជនភូមិ និងសមាជិកគណៈអធិការកិច្ចប្រជាជនអាណត្តិកាល ២០២២‑២០២៥ ដែលបានឯកភាពឧទ្ទេសនាមនៅក្នុងសន្និបាតលើកទីមួយ។ សន្និបាតជជែកអំពីរបាយការណ៍បូកសរុបរបស់ប្រធានគណៈកម្មការប្រជាជនភូមិ និងសមាជិកគណៈអធិការកិច្ចប្រជាជន យកយោបល់សម្រេចរបស់ម្ចាស់ឆ្នោតដើម្បីឯកភាពឧទ្ទេសនាម និងបង្កើតបញ្ជីរាយនាមបេក្ខជនតំណែងប្រធានគណៈកម្មការប្រជាជនភូមិ និងសមាជិកគណៈអធិការកិច្ចប្រជាជនឃុំ។

លោកង្វៀងវ៉ាំងចៀង ម្ចាស់ឆ្នោតនៅភូមិភូហ៊ឹងទី ១ ចែករំលែក៖ ចូលរួមសន្និបាត ម្ចាស់ឆ្នោតបានស្ដាប់ឧទ្ទេសនាមអំពីចំណេះវិជ្ជា លទ្ធភាព អត្តចរិត សីលធម៌របស់បណ្ដាអ្នកនឹងចូលរួមឈរឆ្នោតលើកនេះ ដើម្បីម្ចាស់ឆ្នោតចូលរួមពិនិត្យ វាយតម្លៃ ជជែក។

បណ្ដាកិច្ចការត្រៀមបម្រុងសម្រាប់ការបោះឆ្នោតប្រធានគណៈកម្មការប្រជាជនភូមិ និងសមាជិកគណៈអធិការកិច្ចប្រជាជនឃុំលើភូមិសាស្រ្តឃុំបិញភូជួបប្រទះភាពងាយស្រួលច្រើនយ៉ាង។ គណៈចង្អុលការការងារបោះឆ្នោតឃុំបានចាត់តាំងហ្វឹកហាត់ក្ដាប់ច្បាស់បណ្ដាការកំណត់អំពីការងារបោះឆ្នោត បំផុតគឺបណ្ដាការកំណត់ថ្មី។ ការយកចិត្តទុកដាក់ដឹកនាំហ្មត់ចត់របស់គណៈកម្មាធិការបក្សឃុំ គណៈកម្មាធិការប្រជាជនឃុំស្ដីពីការងារបោះឆ្នោត កម្មាភិបាលបំពេញការងារបោះឆ្នោតបានបញ្ចូលចំណេះដឹង មានបទពិសោធន៍ក្នុងការងារបោះឆ្នោត។ ការងារឃោសនា ផ្សព្វផ្សាយឆ្ពោះទៅដល់ការបោះឆ្នោត បានបណ្ដាផ្នែកគ្រប់លំដាប់ថ្នាក់អនុវត្តជាប្រចាំ បន្តបន្ទាប់ជួយឱ្យម្ចាស់ឆ្នោតយល់ច្បាស់ពីគោលបំណង អត្ថន័យរបស់ សកម្មភាពបោះឆ្នោត។ ទោះជាដូច្នោះក៏ដោយ ក្នុងរយៈពេលត្រៀមបម្រុងឱ្យការបោះឆ្នោត ក៏កើតមានបណ្ដាការលំបាកជាប់ជំពាក់ ដូចជា៖​ មូលដ្ឋានសម្ភារបម្រើឱ្យសន្និបាតបោះឆ្នោតនៅតាមភូមិមួយចំនួនមិនទាន់ធានាមូលនិធិពេលវេលាត្រៀមបម្រុងសម្រាប់ការងារបោះឆ្នោតនៅចង្អៀតចង្អល់។ នៅចំពោះមុខការលំបាកនោះ គប្បីមានការខិតខំ សាមគ្គីរបស់គណៈចង្អុលការ និងបណ្ដាសមាជិកដើម្បីសម្រេចល្អការងារបោះឆ្នោតត្រូវតាមពេលវេលា សំណូមពរបានដាក់ចេញ។

អ្នកស្រីង្វៀងធីថាញ់ថ្វង ឱ្យដឹងបន្ថែមទៀតថា គិតមកទល់ពេលនេះ ការងារផ្សព្វផ្សាយបញ្ជីរាយនាមបណ្ដាបេក្ខជន ទីកន្លែងកំពុងបានមូលដ្ឋានត្រៀមបម្រុងរួច​ស្រេច ដើម្បីបំផុសចលនាម្ចាស់ឆ្នោតទៅបោះឆ្នោតបានគ្រប់គ្រាន់។ ការងាររក្សាសន្តិសុខ សណ្ដាប់ធ្នាប់បានរឹតបន្តឹង ធានាឱ្យការបោះឆ្នោតប្រធានគណៈកម្មការប្រជាជនភូមិ និងសមាជិកគណៈអធិការកិច្ចប្រជាជនឃុំលើភូមិសាស្រ្តឃុំបានប្រព្រឹត្តទៅដោយសុវត្ថិភាព ត្រូវតាមការកំណត់។ ទន្ទឹមនឹងនោះ គណៈកម្មាធិការប្រជាជនឃុំតម្រូវបន្ទុកសមាជិកទទួលបន្ទុកភូមិសាស្រ្តនីមួយៗ បង្កើនការងារពិនិត្យអង្កេត ធានាសកម្មភាពបោះឆ្នោតអនុវត្តត្រូវតាមពេលវេលា ធានាសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ‑១៩ មុន និងក្នុងថ្ងៃបោះឆ្នោត។

ជាមួយការត្រៀមបម្រុងហ្មត់ចត់អំពីរាល់កិច្ចការ ជឿជាក់ថា ការងារបោះឆ្នោតប្រធានគណៈកម្មការប្រជាជនភូមិ សមាជិកគណៈអធិការកិច្ចប្រជាជនឃុំបិញភូអាណត្តិកាល ២០២២‑២០២៥ នឹងសម្រេចត្រូវតាមគោលដៅសំណូមពរដាក់ចេញ និងសម្រេចជោគជ័យល្អប្រសើរ ជាថ្ងៃបុណ្យធំរបស់ម្ចាស់ឆ្នោតក្នុងទូទាំងឃុំយ៉ាងពិតប្រាកដ៕

ប្រែសម្រួល៖ ថាច់សម្បត្តិ

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

ពិធីប្រកួតវោហារសាស្រ្តភាសាខ្មែរឆ្នាំ ២០២៥

កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។

  • ស្រុកជនបទថ្មីថ្កូវឈានចូលរដូវបុណ្យចូលឆ្នាំថ្មី
  • កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ
  • វិលមកកាន់ដូងចូវស្តាប់និទានរឿងព្រះសង្ឃនៅក្នុងបទចម្រៀង “ល្បីខ្ទរខ្ទារដល់សមរភូមិវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាង
  • ថាច់អ៊ុកសេរី ចូលចិត្តឧបករណ៍ភ្លេងបុរាណ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.