28/01/2022 13:27
ជូនលិខិតសរសើរដល់បណ្តាបក្ខជនឆ្នើម។
បច្ចុប្បន្ន បក្ខភាគឃុំង៉ាយស្វៀងមានបក្ខជនរួម ២៦៩ រូប ក្នុងនោះមានបក្ខជន ១៤៣ រូបកំពុងប្រជុំជីវភាពតាមសេចក្ដីកំណត់លេខ ២១៣ របស់ការិយាល័យនយោបាយនៅនឹងបក្ខភាគឃុំ។ ក្រោយពេលបានផ្សព្វផ្សាយរួចចាត់តាំងអនុវត្តសេចក្ដីកំណត់លេខ ២១៣ បក្ខជនកំពុងបំពេញការងារបានឧទ្ទេសនាមមកកន្លែងស្នាក់នៅតែងជ្រោងខ្ពស់ស្មារតីទទួលបន្ទុក មានស្មារតីភ្ញាក់រលឹកក្នុងការធ្វើជាគំរូឈានមុខក្នុងការអនុវត្តន៍ភារកិច្ច សកម្មចលនាគ្រួសារអនុវត្តល្អគោលការណ៍ គោលមាគ៌ា គោលនយោបាយ ច្បាប់របស់បក្ស និងរដ្ឋ បណ្ដាភារកិច្ច នយោបាយរបស់មូលដ្ឋាន រួមចំណែកសម្រេចភារកិច្ចរួមរបស់បក្ខភាគឃុំ និងសាខាបក្សកន្លែងបក្ខជនកំពុងស្នាក់អាស្រ័យ។
ឆ្លងតាមរយៈលទ្ធផលពិនិត្យវាយតម្លៃចុងឆ្នាំចំពោះបក្ខជនទាំង ១៤៣ រូបនោះតាម ០៧ ខ្លឹមសារដែលបានកំណត់ត្រង់មាត្រាទី ២ នៃសេចក្ដីកំណត់លេខ ២១៣ មានបក្ខជន ៨៤ រូបបានវាយតម្លៃធ្វើជាគំរូល្អ ៥៩ រូបបានវាយតម្លៃធ្វើជាគំរូ ៥២ រូបបានវាយតម្លៃធ្វើជាគំរូឈានមុខ។ យោងតាមលទ្ធផលនោះ គណៈកម្មាធិការបក្សឃុំស្ងើចសរសើរបក្ខជន ១៩ រូបមានស្នាដៃឆ្នើមក្នុងការអនុវត្តន៍សេចក្ដីកំណត់លេខ ២១៣ របស់ការិយាល័យនយោបាយ៕
ដំណឹង-រូបថត៖ ថាច់ហ្វាង
កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។