• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ វប្បធម៌-សិល្បៈ-សង្គម

ឃុំង្វៀកហ្វាម្ចាស់ការបង្ការប្រឆាំងឧក្រឹដ្ឋជន

15/02/2022 09:25

ជាមូលដ្ឋានមួយក្នុងបណ្ដាមូលដ្ឋានអនុវត្តល្អចលនា “ទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិ” រយៈពេលជិត ០៤ ឆ្នាំកន្លង បណ្ដាក្លឹបរក្សាសុវត្ថិភាពសណ្ដាប់ធ្នាប់ ព័ទ្ធចាប់ឧក្រឹដ្ឋជនបានក្លាយជាទម្លាប់របស់ប្រជាជននៅឃុំង្វៀកហ្វា ស្រុកចូវថាញ់។ ព្រោះចាប់តាំងពីបង្កើតទម្រង់នេះបានរួមចំណែកធានាស្ថានភាពសន្ដិសុខសណ្ដាប់ធ្នាប់លើភូមិសាស្រ្ដឃុំ។

 

ពិធីប្រជុំផ្សព្វផ្សាយផែនការអនុវត្តពេលខាងមុខ។ រូបថត៖  ស៊ើងម៉ាល័យ

ង្វៀកហ្វាជាឃុំមួយនៅជាយក្រុងត្រាវិញ  ចម្ងាយពីមជ្ឈមណ្ឌលស្រុកចូវថាញ់ ១៣ គីឡូម៉ែត្រ មានផ្លូវជាតិឆ្លងកាត់ប្រវែង ០៤ គីឡូម៉ែត្រ។ ទូទាំងឃុំមាន ០៦ ភូមិ មានប្រជាជន ១.៩៥៦ គ្រួសារ ដោយមានចំនួនមនុស្ស ៨.២៧៨ នាក់ ក្នុងនោះជនជាតិខ្មែរស្រូបយកអត្រាជាង ៣១% ។ ជីវភាពរបស់ប្រជាជននៅទីនេះនៅជួបការលំបាកជាច្រើន។ ជាមួយលក្ខណៈខាងលើនេះ ស្ថានភាពឧក្រឹដ្ឋជនពាក់ព័ន្ធដល់សន្ដិសុខសណ្ដាប់ធ្នាប់ដូចជា ជល់មាន់ លួចទ្រព្យសម្បត្ដិ ប្រើគ្រឿងញៀន លេងល្បែងស៊ីសង។ល។ នៅតែកើតឡើងស្មុគស្មាញ។ ដោយសារមានការខិតខំរបស់កងកម្លាំងនគរបាលឃុំ ការសហការរបស់សមាគម អង្គការមហាជន សមូហភាពនិងការសហការ ឧបត្ថម្ភចូលរួមរបស់ប្រជាជន ស្ថានភាពសន្ដិសុខសណ្ដាប់ធ្នាប់នៅឃុំង្វៀកហ្វាក៏បានធានា តាំងពីឆ្នាំ ២០១៨ មកទល់ពេលនេះ។

លោត្រាភឿងបិញ ប្រធាននគរបាលឃុំង្វៀកហ្វាបានឲ្យដឹងថា៖ “ជាភូមិសាស្រ្ដដែលនៅជាប់នឹងមូលដ្ឋានជាច្រើនដូចជា៖ សង្កាត់ទី ៨ សង្កាត់ទី ៧ និងទីក្រុងត្រាវិញ ម៉្លោះហើយស្ថានភាពសន្ដិសុខសណ្ដាប់ធ្នាប់កើតឡើងស្មុគស្មាញ អបាយមុខសង្គមកើតឡើងជាញឹកញាប់។ ដើម្បីអនុវត្តល្អការងាររក្សាសន្ដិសុខសណ្ដាប់ធ្នាប់លើភូមិសាស្រ្ដឃុំត្រូវមានការចូលរួមរបស់ប្រជាជនមូលដ្ឋាន។ ជាពិសេសគឺចាត់តាំងប្រជុំគួបផ្សំនឹងការប្រជុំជីវភាពរបស់សាខា ក្រុមសមាគមចុះទៅផ្ទាល់ដល់គ្រួសារនីមួយៗដើម្បីចលនា ផ្សព្វផ្សាយ សហការជាមួយសមាគមសហព័ន្ធន៍នារីឃុំបង្កើតក្លឹប”នារីគ្រប់គ្រងអប់រំញាតិសន្ដានមិនបំពានច្បាប់និងអបាយមុខសង្គម”។

បច្ចុប្បន្ននេះ លើភូមិសាស្រ្ដឃុំមានយុវជន ៥៣ រូបស្ថិតក្នុងក្របខ័ណ្ឌគ្រប់គ្រងរបស់នគរបាលឃុំ មានមុខសញ្ញាចំនួន ០៤ នាក់ត្រូវបានដោះលែងពីពន្ធនាគារ មុខសញ្ញាទាំងនេះត្រូវបានអញ្ជើញចូលរួមក្នុងការអប់រំជាប្រចាំ។ ទន្ទឹមនឹងនោះ ដោយសារមានការសហការផ្សព្វផ្សាយ អប់រំមុខសញ្ញាបំពានច្បាប់មួយចំនួន បច្ចុប្បន្ននេះបានកែប្រែ រៀបចំខ្លួនល្អ រកស៊ីសារជាថ្មីឡើងវិញ បច្ចុប្បន្នលើភូមិសាស្រ្ដឃុំមានមុខសញ្ញាចំនួន ០៤ នាក់បានដោះ លែងពីពន្ធនាគារបានឧបត្ថម្ភដើមទុនចូលរួមរស់ក្នុងសហគមន៍វិញ មុខសញ្ញាទាំង ០៤ នាក់នេះមានការងារធ្វើនិងមានប្រភពចំណូល លំនឹង គ្មាននៅផ្ដុំគ្នាលេងល្បែងស៊ីសង បំពានច្បាប់ទៀតឡើយ ។

លោកង្វៀងវ៉ាំងហ៊ុង នៅភូមិប្រាសាទ (អា) ឲ្យដឹងថា៖ “ពីពេលនគរបាលឃុំសហការជាមួយប្រជាជនមូលដ្ឋានបង្កើតក្លឹបព័ទ្ធចាប់និងទ្វារបង្ការប្រឆាំងឧក្រឹដ្ឋជន ខ្ញុំឃើញអបាយមុខសង្គមថយចុះយ៉ាងច្រើន គ្មានឃើញយុវជន មកប្រមូលផ្ដុំគ្នាដូចកាលមុនទៀត រួមចំណែកនាំមកជីវភាពសុខសាន្ដជូនប្រជាជន ខ្ញុំរីករាយណាស់៕       

សឺនម៉ាល័យ-លឺវវូ

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

ពិធីប្រកួតវោហារសាស្រ្តភាសាខ្មែរឆ្នាំ ២០២៥

កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។

  • ស្រុកជនបទថ្មីថ្កូវឈានចូលរដូវបុណ្យចូលឆ្នាំថ្មី
  • កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ
  • វិលមកកាន់ដូងចូវស្តាប់និទានរឿងព្រះសង្ឃនៅក្នុងបទចម្រៀង “ល្បីខ្ទរខ្ទារដល់សមរភូមិវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាង
  • ថាច់អ៊ុកសេរី ចូលចិត្តឧបករណ៍ភ្លេងបុរាណ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.