• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ វប្បធម៌-សិល្បៈ-សង្គម

គាំពារសង្គមវៀតណាម៖ ជូនបណ្ណគាំពារសុខាភិបាល បញ្ជីគាំពារសង្គមដល់អ្នកមានស្ថានភាពលំបាក

20/12/2022 09:06

             កាលពីថ្ងៃទី ១៦ ខែធ្នូ ផ្នែកគាំពារសង្គមវៀតណាមចាត់តាំងពិធីជូនបណ្ណគាំ​ពារសុខាភិបាល ១៥០ ច្បាប់ បញ្ជីគាំពារសង្គម ១០ បញ្ជីដល់អ្នកមានស្ថានភាពលំបាក​លើភូមិសាស្រ្តស្រុកចូវថាញ់។

            អញ្ជើញចូលរួម មានបណ្តាសមមិត្ត៖ ដាវវៀតអាញ់ អគ្គនាយករងគាំពារសង្គមវៀតណាម លោកប៊ូយក្វាងហ្វី នាយកគាំពារសង្គមខេត្តត្រាវិញ អ្នកស្រីដូធីហុងធូ នាយិកាប្រៃសណីយ៍ខេត្ត តំណាងសាខាធនាគារពាណិជ្ជកម្ម ភាគហ៊ុនចំនួន ០៥ នៅលើភូមិសាស្រ្តខេត្ត។ ថ្នាក់ដឹកនាំស្រុកចូវថាញ់ មានសមមិត្តង្វៀងមិញធ្វី អនុលេខាប្រចាំការគណៈកម្មាធិការបក្សស្រុកចូវថាញ់ គណៈកម្មាធិការប្រជាជនស្រុកចូវថាញ់ ឃុំលឿងហ្វាអា និងប្រជាជនបានទទួលបណ្ណគាំពារសុខាភិបាល បញ្ជីគាំពារសង្គម។

ពីធីជូនបណ្ណគាំពារសុខាភិបាល គាំពារសង្គមដល់គ្រួសារលំបាក។

            ជំនួសមុខឲ្យថ្នាក់ដឹកនាំគាំពារសង្គមវៀតណាម សមមិត្តដាវវៀតអាញ់ អគ្គនាយករងគាំពារសង្គមវៀតណាមបានសង្កត់ធ្ងន់ថា៖ កម្មវិធីជូនបញ្ជីគាំពារសង្គម បណ្ណគាំពារសុខាភិបាលដល់អ្នកមានស្ថានភាពលំបាកបានផ្សព្វផ្សាយព្រមៗគ្នាពីមជ្ឈិមរហូតដល់ថ្នាក់ខេត្ត ស្រុកក្នុងទូទាំងប្រទេសដើម្បីសាយភាយ និងកេណ្ឌប្រមូលការចូលរួមរបស់បុគ្គលិក និយោជិត ពលករក្នុងទូទាំងផ្នែកគាំពារសង្គមវៀតណាម និងសហគមន៍ សំដៅដើម្បីជូនបញ្ជីគាំពារសង្គម បណ្ណគាំពារសុខាភិបាលដល់អ្នកមានស្ថានភាពលំបាក ជនជាតិភាគតិចស្ថិតក្នុងក្រុមមុខសញ្ញាមិនបានថវិការដ្ឋឧបត្ថម្ភប្រាក់គាំពារសុខាភិបាល។ អ្នកមិនទាន់មានបណ្ណគាំពារសុខាភិបាលស្ថិតក្នុងមុខសញ្ញាទើបរួចផុតភាពក្រីក្រ គ្រួសារជិតក្រ អ្នកមានកម្រិតរស់នៅមធ្យមមិនទាន់បានចូលរួមគាំពារសង្គម គាំពារសុខាភិបាល និងអ្នកមានស្ថានភាពលំបាក អ្នកមានភាពអន់ខ្សោយផ្សេង។ល។

            នេះក៏ជាសកម្មភាពរបស់ផ្នែកគាំពារសង្គមវៀតណាមដើម្បីចូលរួមបណ្តាចលនា “ទូទាំងប្រទេសរួមកម្លាំងដើម្បីអ្នកក្រីក្រ - មិនទុកឲ្យអ្នកណាម្នាក់ត្រូវចោលនៅខាងក្រោយឡើយ” អាស្រ័យនាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាលបំផុសចលនា និងទិសដៅ “គាំពារសង្គម គាំពារសុខាភិបាលទូទាំងប្រជាជន”។

ពីធីជូនបណ្ណគាំពារសុខាភិបាល គាំពារសង្គមដល់គ្រួសារលំបាក។

            បានដឹងថា ទិសដៅរបស់កម្មវិធីជូនបញ្ជីគាំពារសង្គម បណ្ណគាំពារសុខាភិបាលដល់អ្នកមានស្ថានភាពលំបាកឆ្នាំ ២០២២ ដោយមានការចូលរួមវិភាគទានរបស់បុគ្គលិក និយោជិត ពលករទូទាំងផ្នែកគាំពារសង្គមវៀតណាម ការចូលរួមវិភាគទានរបស់បណ្តាអង្គការចាត់តាំង បុគ្គល គាំពារសង្គមវៀតណាម តាមការសន្និដ្ឋានខិតខំជូនបញ្ជីគាំពារសង្គម ១០.០០០ ច្បាប់ បញ្ជីគាំពារសុខាភិបាល ១២០.០០០ បញ្ជីដល់អ្នកមានស្ថានភាពលំបាកក្នុងទូទាំងប្រទេស។

            សមមិត្តប៊ូយក្វាងហ្វី នាយកគាំពារសង្គមខេត្តត្រាវិញបានឲ្យដឹងថា៖ គិតដល់ថ្ងៃទី ១៦ ខែធ្នូ ខេត្តចាត់តាំងប្រគល់ជូនបញ្ជីគាំពារសង្គមបាន ២២៥ បញ្ជី បណ្ណគាំពារសុខាភិបាលបាន ១.២៦៧ ច្បាប់ដល់អ្នកមានស្ថានភាពលំបាក។

            ជំនួសមុខអ្នកឧបត្ថម្ភ (ធនាគារកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម ធនាគារពាណិជ្ជកម្មភាគហ៊ុន វិនិយោគ និងអភិវឌ្ឍន៍វៀតណាម ធនាគារ ពាណិជ្ជកម្មក្រៅប្រទេសវៀតណាម ធនាគារពាណិជ្ជកម្ម ឧស្សាហពាណិជ្ជកម្មវៀតណាម ធនាគារពាណិជ្ជកម្មភាគហ៊ុនកងទ័ពវៀតណាម) សមមិត្តង្វៀងថាញ់ហាយ (ធនាគារកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម) សន្យានឹងបន្តរួមដំណើរជាមួយគាំពារសង្គមវៀតណាម អនុវត្តសុខុមាលភាពសង្គមដើម្បីចូលរួមបំផុសចលនា “ទូទាំងប្រទេសចូលរួមដើម្បីអ្នកក្រីក្រ - មិនទុកឲ្យអ្នកណាម្នាក់ត្រូវចោលនៅខាងក្រោយឡើយ” អាស្រ័យនាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាលបំផុស និងទិសដៅ “គាំពារសង្គម គាំពារសុខាភិបាលទូទាំងប្រជាជន”៕

ប្រែសម្រួល៖ តឹងង៉ុក

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

ពិធីប្រកួតវោហារសាស្រ្តភាសាខ្មែរឆ្នាំ ២០២៥

កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។

  • ស្រុកជនបទថ្មីថ្កូវឈានចូលរដូវបុណ្យចូលឆ្នាំថ្មី
  • កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ
  • វិលមកកាន់ដូងចូវស្តាប់និទានរឿងព្រះសង្ឃនៅក្នុងបទចម្រៀង “ល្បីខ្ទរខ្ទារដល់សមរភូមិវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាង
  • ថាច់អ៊ុកសេរី ចូលចិត្តឧបករណ៍ភ្លេងបុរាណ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.