• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ វប្បធម៌-សិល្បៈ-សង្គម

គំរូឆ្នើមក្នុងជនរួមជាតិខ្នែរ

30/08/2022 05:34

រំលឹកដល់ទម្រង់ ”កសាងគ្រួសាររៀនសូត្រ ត្រកូលរៀនសូត្រ” មិនអាចមិនរំលឹកដល់គ្រួសារលោកមាថាច់ធើ នៅភូមិស្វាយពក ឃុំល៉ឺវង៉ីបអាញ់ ស្រុកថ្កូវដែលមានកូនទាំងអស់ ០៤ នាក់រៀនសូត្រ​បានបញ្ចប់មហាវិទ្យាល័យ ហើយបានគណៈកម្មាធិការប្រជាជនស្រុកថ្កូវទទួលស្គាល់កិត្តិនាមជា “គ្រួសាររៀនសូត្រឆ្នើម”។ បានដឹងថា របររកទទួលទានរបស់គ្រួសារគាត់សំខាន់គឺផលិតកសិកម្ម ម៉្លោះហើយប្រភពចំណូលមិនសូវបានលំនឹង ប៉ុន្តែគាត់តែងខិតខំដើម្បីកូនៗរៀនសូត្របានល្អ។

       សំណេះសំណាលជាមួយយើងខ្ញុំលោកមាថាច់ធើឲ្យដឹងថា៖គ្រួសារខ្ញុំមានកូន ០៤ នាក់ សព្វថ្ងៃសុទ្ធតែបានរៀនបញ្ចប់មហាវិទ្យាល័យរួចមានការងារធ្វើលំនឹង ប្ដីប្រពន្ធខ្ញុំសប្បាយចិត្តណាស់ ទោះបីគ្រួសារមិនសូវមានទ្រព្យសម្បត្តិក្ដី ប៉ុន្តែដើម្បីអនាគតរបស់កូនៗខ្ញុំខិតខំអស់ពិចិត្ត ។ សេដ្ឋកិច្ចរបស់គ្រួសារខ្ញុំសំខាន់គឺផលិតកសិកម្ម និងចិញ្ចឹមសត្វ ដូច្នោះហើយស្ថានភាពក៏ជួបការលំបាក កូនៗក៏មានចិត្តចង់បោះបង់ការរៀនសូត្រពាក់កណ្តាលការ ប៉ុន្តែខ្ញុំបានលើកទឹកចិត្តឲ្យកូនៗត្រូវតែខិតខំឈានឡើងក្នុងការរៀនសូត្រ មានកម្រិតវិជ្ជា ទើបកសាងខ្លួនបានល្អ អនាគតបានភ្លឺស្វាង។ ពេលមិនទៅសាលាកូនៗខ្ញុំតែងជួយកិច្ចការគ្រួសារ ពេលខ្លះពួកវាក៏ទៅធ្វើការស៊ីឈ្នួល ​ដើម្បីជួយសម្រាលការលំបាកមួយចំណែករបស់គ្រួសារ។ ដោយឃើញនូវការនឿយហត់របស់ឪពុកម្ដាយ ម៉្លោះហើយពួកវាក៏ខិតខំរៀនសូត្របានល្អដើម្បីមិនទុកឱ្យឪពុកម្ដាយខកចិត្តឡើយ។ ឃើញកូនៗព្យាយាមរៀនសូត្រដូច្នោះហើយ ប្ដីប្រពន្ធខ្ញុំសម្រេចចិត្តបុលទុនពីធនាគារគោលនយោបាយសង្គមដើម្បីវិនិយោគក្នុងការរកទទួលទានដោយពង្រីកហ្វូងគោមបន្ថែម និងផ្គត់ផ្គង់ជីវភាព និងការរៀនសូត្ររបស់កូន”។

លោកមាថាច់ធើទទួលលិខិតសរសើរគ្រួសាររៀនសូត្រ។

      សំណេះសំណាលជាមួយយើងខ្ញុំលោកមាថាច់តាញ់ នៅភូមិស្វាយពក ឃុំល៉ឺង៉ីបអាញ់ចែករំលែក៖ “ខ្ញុំជាអ្នកជិតខាងក៏ឃើញសប្បាយចិត្តដែរដោយឃើញក្មួយៗសុទ្ធតែចេះស្ដាប់បង្គាប់ ​មិនរអែងការនឿយហត់ឈានឡើងក្នុងការរៀនសូត្រ និងជីវភាព នៅមូលដ្ឋានមិនសូវមានគ្រួសារណាបានរៀនសូត្រចប់ថ្នាក់មហាវិទ្យាល័យដូច្នោះឡើយ។ នេះជាគំរូឆ្នើមមួយសម្រាប់គ្រួសារដទៃរៀនសូត្រតាម”។

      អ្នកស្រីថាច់ធីថាញ់ស្វឹង ប្រធានគណៈកម្មការប្រជាជនភូមិស្វាយពកឲ្យដឹងថា៖ “គ្រួសារលោកមាថាច់ធើ សក្តិសមជា “គ្រួសាររៀនសូត្រឆ្នើម”។ យល់ដឹងបានការរៀនសូត្រជាសារសំខាន់ បច្ចុប្បន្ននេះ មានគ្រួសារភាគច្រើនក្នុងភូមិបានចុះឈ្មោះចូលរួមក្នុងក្លឹប ”កសាងគ្រួសាររៀនសូត្រ ត្រកូលរៀនសូត្រ”  នៅពេលខាងមុខ ជាមួយនឹងតួនាទីជាប្រធានគណៈកម្មការប្រជាជនភូមិ ខ្ញុំនឹងចលនាបណ្ដាគ្រួសារដែលមានកូនបោះបង់ការរៀនសូត្រពាក់កណ្ដាលការឲ្យវិលមកសាលាវិញ ទន្ទឹមនឹងនោះបំផុសចលនាជំរុញការសិក្សាដល់គ្រប់គ្រួសារ នៅលើភូមិសាស្រ្ដ យកគំរូរបស់គ្រួសារលោកមាថាច់ធើអនុវត្តតាម។

      ភាពជាក់ស្ដែងឲ្យឃើញ មានគ្រួសាររៀនសូត្រល្អច្រើនអាចមានត្រកូលរៀនសូត្រល្អច្រើន ហេតុដូច្នោះដើម្បីចលនាជំរុញការសិក្សា ជំរុញបញ្ញាតែងទទួលបានការយកចិត្តទុកដាក់ ពង្រីក ជាមួយនឹងនោះគឺការដឹកនាំ ចង្អុលការយ៉ាងដិតដល់របស់គណៈកម្មាធិការបក្ស រដ្ឋអំណាចមូលដ្ឋានជាគោលដៅ គ្រឹះស្ថានរឹងមាំតែងតែបានគ្រប់គ្រួសារប្រជាជនអនុវត្តតាម។ សង្ឃឹមថា នៅពេលខាងមុខនេះ ផ្ដើមពីចលនាសង្វាតរៀនសូត្រមិនចំពោះតែគ្រួសារលោកមាថាច់ធើប៉ុណ្ណោះទេ ថែមទាំងរាលដាលយ៉ាងទូលំទូលាយលើភូមិសាស្រ្ដជាពិសេសគឺនៅបណ្ដាគ្រួសារជនរួមជាតិខ្មែរលើភូមិសាស្ត្រ ៕

អត្ថបទ-រូបថត៖លឺវវ៉ូ

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

ពិធីប្រកួតវោហារសាស្រ្តភាសាខ្មែរឆ្នាំ ២០២៥

កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។

  • ស្រុកជនបទថ្មីថ្កូវឈានចូលរដូវបុណ្យចូលឆ្នាំថ្មី
  • កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ
  • វិលមកកាន់ដូងចូវស្តាប់និទានរឿងព្រះសង្ឃនៅក្នុងបទចម្រៀង “ល្បីខ្ទរខ្ទារដល់សមរភូមិវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាង
  • ថាច់អ៊ុកសេរី ចូលចិត្តឧបករណ៍ភ្លេងបុរាណ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.