15/03/2022 13:12
លោក Brian Allemekinders អញ្ជើញមកត្រួតពិនិត្យវត្ថុបុរាណ ជាកេរដំណែលវប្បធម៌ របស់ជនជាតិនៅសាលាមហាវិទ្យាល័យត្រាវិញ។
នៅពិធីជួបជុំ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ង្វៀងហ្វិញធៀន បានឧទ្ទេសនាមជូនគណៈប្រតិភូស្ថានទូតកាណាដាពីបណ្តាសក្តានុពលពង្រីក និងគម្រោងការទាក់ទាញវិនិយោគរបស់ខេត្តបានបើកការដ្ឋានសាងសង់ និងដាក់ឲ្យប្រើប្រាស់ បង្កជាទិដ្ឋភាពថ្មីសម្រាប់សេដ្ឋកិច្ចរបស់ខេត្ត។
បន្ទាប់ពីនោះ គណៈប្រតិភូការងារបានអញ្ជើញទៅទស្សនារោងចក្រថាមពលវាយោអគ្គិសនីកូរ៉េខាងត្បូង-ត្រាវិញ ស្ថិតនៅភូមិកូងទ្រឹង ឃុំទ្រឿងឡុងហ្វា ទីផ្សាររួមខេត្តយ្វៀងហាយ។ ទស្សនាតំបន់ទេសចរណ៍បាដុង ទស្សនាកសិដ្ឋានផលិតបង្កងពូជរបស់ក្រុមហ៊ុនភាគហ៊ុនជលជាតិថុងធ្វឹងត្រាវិញ។
ចែករំលែកជាមួយស្ថានទូតកាណាថាពីសក្តានុពលពង្រីកសេដ្ឋកិច្ចសមុទ្ររបស់ខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ង្វៀងហ្វិញធៀនសង្ឃឹមថានឹងបន្តទទួលបានការយកចិត្តទុកដាក់របស់រដ្ឋាភិបាលកាណាដាឧបត្ថម្ភខេត្តត្រាវិញក្នុងវិស័យទាក់ទាញ និងកោះហៅវិនិយោគចូលក្នុងសេដ្ឋកិច្ចសមុទ្រ។ យកចិត្តទុកដាក់ឧបត្ថម្ភគម្រោងការផលិតសម្របសម្រួលជាមួយនឹងអាកាសធាតុប្រែប្រួលនៅតំបន់វាលទំនាបទន្លេគឺវឡុង ក្នុងនោះ មានខេត្តត្រាវិញ និងឧបត្ថម្ភការផ្តើមអាជីពឲ្យអាជីវកម្ម កសាងកន្សោមតម្លៃមុខទំនិញផលិតផល។
លោក Brian Allemakinders ប្រធានគណៈសហប្រតិបត្តិការអភិវឌ្ឍន៍ស្ថានទូតកាណាដាបានឲ្យដឹង៖ កន្លងហើយ ភាពទំនាក់ទំនងសហប្រតិបត្តិការរវាងខេត្តត្រាវិញ និងកាណាដាមានការពង្រីកថ្មីជាច្រើន ពិសេសគឺក្នុងវិស័យអប់រំ និងបណ្តុះបណ្តាល។ ក្នុងការពង្រីកអាជីវកម្មតូច និងល្មម រដ្ឋាភិបាលកាណាដាវាយតម្លៃខ្ពស់សក្តានុពលពង្រីកសេដ្ឋកិច្ចសមុទ្ររបស់វៀតណាម ក្នុងនោះមានខេត្តត្រាវិញដោយមានគម្រោងការសំខាន់ៗជាច្រើនដែលបានវិនិយោគកសាងនៅលើភូមិសាស្រ្តខេត្ត។ ឆ្លងតាមការត្រួតពិនិត្យមូលដ្ឋានជាក់ស្តែងលើកនេះ ស្ថានទូតកាណាដាសន្យាស្នើឡើងរដ្ឋាភិបាលរបស់ប្រទេសខ្លួនបន្តឧបត្ថម្ភខេត្តត្រាវិញនៅលើបណ្តាវិស័យដូចបានសហប្រតិបត្តិការ និងបើកចេញវិស័យថ្មីជាច្រើនដែលមានច្រើនសក្តានុពល៕
ប្រែសម្រួល៖ រតនា
រួមជាមួយការបន្តលើកកម្ពស់គុណភាព បំពេញរួចរាល់បណ្ដាលក្ខឋានទីក្រុងប្រភេទ ២ បក្ខភាគ រដ្ឋអំណាច និងប្រជាជនទីក្រុងត្រាវិញបាន និងកំពុងខិតខំដើម្បីទីក្រុងត្រាវិញក្លាយជាទីក្រុងឆ្លាត អារ្យធម៌ ទំនើប។ រក្សាខ្ជាប់បានគុណភាពខ្យល់អាកាសបរិសុទុ្ធ(រៀបចំណាត់ថ្នាក់ទី ៣ ក្នុងក្រុម ទីក្រុងមានគុណភាពចំនួន ១៥ ដែលមានគុណភាពខ្យល់អាកាសបរិសុទ្ធបំផុតនៅអាស៊ីអាគ្នេយ៍ និងរៀបចំណាត់ថ្នាក់ខ្យល់អាកាសបរិសុទ្ធបំផុតវៀតណាម) ដូចការប្រកាសរបស់ស្ថាប័នតាមដានគុណភាពខ្យល់អាកាសទូទាំងសកល-ស្វិស (IQAir)កាលពីខែមីនា ឆ្នាំ ២០២៤។