15/11/2022 08:45
បណ្ឌិតថាច់ធីយ៉ឹង- ចាងហ្វាងរងសាលាសកលវិទ្យាល័យត្រាវិញជូនសៀវភៅវចនានុក្រមខ្នែរ-វៀតដល់វរសេនីយ៍ឯកឡេហ្វាងយឺនាយកដ្ឋានរងនៃនាយកដ្ឋាននយោបាយយោធភូមិភាគលេខ ៩។
* ត្រួតពិនិត្យលើគ្រប់វិស័យការងារយោធាការពារជាតិឆ្នាំ ២០២២
កាលពីថ្ងៃទី ០៩ ខែវិច្ឆិកា វរសេនីយ៍ឯក ហឿវ៉ាំងងៀ មេបញ្ជាការរងនៃគណៈបញ្ជាការដ្ឋានយោធាខេត្តបានធ្វើការត្រួតពិនិត្យនៅគណៈបញ្ជាការដ្ឋានយោធាទីក្រុងត្រាវិញ និងឃុំឡុងឌឹក។
ខ្លឹមសារត្រួតពិនិត្យរួមមាន៖ ផ្នែកសេនាធិការត្រួតពិនិត្យអំពីឯកសារត្រៀម ប្រយុទ្ធ និងឯកសារហ្វឹកហាត់បង្វែរស្ថានភាពត្រៀមប្រយុទ្ធ ស្តាប់ គណៈបញ្ជាការដ្ឋានយោធាទីក្រុងត្រាវិញ ឃុំឡុងឌឹករបាយការណ៍។ ឆ្លងតាមការត្រួតពិនិត្យបញ្ជាក់បានថា ក្នុងឆ្នាំ ២០២២ គណៈកម្មាធិការបក្ស គណៈបញ្ជាការដ្ឋានយោធាទីក្រុងត្រាវិញអនុវត្តល្អការងារធ្វើសេនាធិការជូនគណៈកម្មាធិការបក្ស រដ្ឋអំណាចមូលដ្ឋានដឹកនាំ ចង្អុលការអនុវត្តសម្រេចជោគជ័យភារកិច្ចយោធាការពារជាតិលើបណ្តាវិស័យការងារ ក្នុងនោះ លេចធ្លោបំផុតគឺជានិច្ចកាលរក្សាខ្ជាប់ ម៉ឺងម៉ាត់របបប្រចាំការត្រៀមប្រយុទ្ធ សហការហ្មត់ចត់ជាមួយនឹងបណ្តាកងកម្លាំងចាត់តាំង យាមល្បាតស៊ើបអង្កេតបាន ១.៩៧៧ លើក ដោយមានមនុស្សចូលរួម ៩.៦៨៤ លើកនាក់ ក្តាប់វិនិច្ឆ័យមានប្រសិទ្ធភាពបណ្តាសភាពការណ៍រួមចំណែករក្សាលំនឹងសន្តិសុខសណ្តាប់ធ្នាប់នយោបាយ និងសន្តិសុខសុវត្ថិភាពសង្គមនៅលើភូមិសាស្ត្រ។ ធ្វើសេនាធិការជូនក្រុមប្រឹក្សាកាតព្វកិច្ចយោធាទីក្រុងត្រាវិញអនុវត្តល្អការងារជម្រើសកោះហៅពលរដ្ឋបំពេញកាតព្វកិច្ចយោធា និងចាត់តាំងប្រគល់ជូនទ័ពដល់បណ្តាអង្គភាពទទួលទ័ពបាន ១០៩ នាក់។ ចាត់តាំងសម្រេចវគ្គហ្វឹកហាត់ ធ្វើសមយុទ្ធកងអនុសេនាតូចសេនាជនចល័តឆ្នាំ ២០២២ ការងារកសាងកងកម្លាំងប្រជាស្វ័យត្រាណ បម្រុងកំណែន យកចិត្តទុកដាក់ដល់ការងារពង្រីកបក្ខជនក្នុងកងកម្លាំងប្រជាស្វ័យត្រាណ ការងារបក្ស ការងារនយោបាយ ការងារភ័ស្តុភារ បច្ចេកទេសតែងបានយកចិត្តទុកដាក់ជានិច្ច និងជម្រៅរឹងមាំ៕
ពិធីធ្វើការត្រួតេពិនិត្យនៅគណៈបញ្ជាការដ្ឋានយោធាទីក្រុងត្រាវិញ។ រូបថត៖ ហ៊ឺវហ៊ីប
* សមយុទ្ធបច្ចេកទេសចម្រុះវង់មូលនៃកងអនុសេនាធំរថក្រោះឆ្នាំ ២០២២
ខ្លឹមសារធ្វើសមយុទ្ធរបស់កងអនុសេនាធំរថក្រោះ-ការិយាល័យសេនាធិការនៃគណៈបញ្ជាការដ្ឋានយោធាខេត្តរួមមានបណ្តាដំណាក់កាល៖បង្វែរស្ថានភាពត្រៀបប្រយុទ្ធពីកម្រិតប្រចាំឡើងកម្រិតខ្ពស់ ចល័តកងកម្លាំងចេញពីតំបន់ជម្លៀស តំបន់ប្រមូលផ្តុំទទួលបទបញ្ជាធ្វើភារកិច្ច A២ និងដំណើរការការពារគោលដៅធ្វើវិទ្ធង្សនា ផ្តូលរំលំ។ តាមប្រសាសន៍របស់វរសេនីយ៍ឯកបម្រុងត្រឹងវ៉ាំងកុង-សេនាធិការរងនៃគណៈបញ្ជាការដ្ឋានយោធាខេត្តបានឱ្យដឹងថា៖ នេះគឺជាខ្លឹមសារថ្មីចំពោះបណ្តាស្ថាប័នធ្វើសមយុទ្ធ បានជាក្នុងដំណាក់កាលអនុវត្ត តែងជួបការលំបាកច្រើន។ ប៉ុន្តែបណ្តាស្ថាប័ន អង្គភាពធ្វើសមយុទ្ធកងអនុសេនាធំរថក្រោះសកម្មសិក្សាស្រាវជ្រាវឯកសារ និងបានការឧបត្ថម្ភពីបណ្តាអង្គភាពជាមិត្ត ដូច្នោះក្នុងដំណាក់កាលធ្វើសមយុទ្ធកងអនុសេនាធំរថក្រោះតែងបញ្ជាក់បានខ្លឹមសារសមយុទ្ធត្រឹមត្រូវលំដាប់លំដោយ តាមផែនការ បណ្តាតួអង្គសមយុទ្ធក៏បញ្ជាក់បានសកម្មភាពរបស់ខ្លួនត្រឹមត្រូវតាមភារកិច្ច ឥរិយាបថរហ័សរហួន ប្រាសចាកបានពីឯកសារ អនុវត្តត្រឹមត្រូវតាមលំដាប់លំដោយរបស់បណ្តាខ្លឹមសារបង្វែរស្ថានភាពត្រៀមប្រយុទ្ធ ក៏ដូចជាការអនុវត្តន៍ឈ្លបការណ៍ និងចល័តកងកម្លាំងចេញពីតំបន់សម្ងាត់បានល្អ ធានាបានភាពសម្ងាត់ ពិសេសគឺក្នុងការអនុវត្តការប្រយុទ្ធបង្កបានបន្លំ ប្រើប្រាស់មុខជំនាញក្លែងខ្លួន បង្កប់ខ្លួនពួនស្ទាក់វាយ ចលនាតែងបានបណ្តាយុទ្ធជនអនុវត្តយ៉ាងរហ័ស ជាក់ច្បាស់តាមក្បួនយុទ្ធសាស្ត្រ ធ្វើវិនាសកម្មបណ្តាគោលដៅយ៉ាងបន្ទាន់។
ឆ្លងតាមការធ្វើសមយុទ្ធដើម្បីត្រួតពិនិត្យ វាយតម្លៃលទ្ធភាព កម្រិតវិជ្ជារបស់មេបញ្ជាការ ការធ្វើសកម្មភាពសហការប្រយុទ្ធរបស់កម្មាភិបាល យុទ្ធជន ពង្រឹង បំពេញបន្ថែមសុក្រឹតវិធានការបញ្ជាការ ប្រតិបត្តិការសឹក ទន្ទឹមនឹងនោះដកពិសោធដើម្បីចាត់តាំងធ្វើសមយុទ្ធក្នុងបណ្តាឆ្នាំខាងមុខ៕
ហ៊ឺវហ៊ីប-រតនា
ត្រៀមបម្រុងចេញដំណើរធ្វើសមយុទ្ធ។
កងអនុសេនាធំរថក្រោះចេញដំណើរធ្វើសមយុទ្ធ។
រួមជាមួយការបន្តលើកកម្ពស់គុណភាព បំពេញរួចរាល់បណ្ដាលក្ខឋានទីក្រុងប្រភេទ ២ បក្ខភាគ រដ្ឋអំណាច និងប្រជាជនទីក្រុងត្រាវិញបាន និងកំពុងខិតខំដើម្បីទីក្រុងត្រាវិញក្លាយជាទីក្រុងឆ្លាត អារ្យធម៌ ទំនើប។ រក្សាខ្ជាប់បានគុណភាពខ្យល់អាកាសបរិសុទុ្ធ(រៀបចំណាត់ថ្នាក់ទី ៣ ក្នុងក្រុម ទីក្រុងមានគុណភាពចំនួន ១៥ ដែលមានគុណភាពខ្យល់អាកាសបរិសុទ្ធបំផុតនៅអាស៊ីអាគ្នេយ៍ និងរៀបចំណាត់ថ្នាក់ខ្យល់អាកាសបរិសុទ្ធបំផុតវៀតណាម) ដូចការប្រកាសរបស់ស្ថាប័នតាមដានគុណភាពខ្យល់អាកាសទូទាំងសកល-ស្វិស (IQAir)កាលពីខែមីនា ឆ្នាំ ២០២៤។