• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ វប្បធម៌-សិល្បៈ-សង្គម

គណៈទំនាក់ទំនងកងវរសេនាតូចលេខ ៥០៩៖ ចាត់តាំងពិធីជួបជុំប្រពៃណីឆ្នាំទី ៦២ ទិវាបង្កើត

23/03/2023 15:59

កាលពីថ្ងៃទី ១៩ ខែមីនា គណៈទំនាក់ទំនងអតីតយុទ្ធជនកងវរសេនាតូចលេខ ៥០៩គណៈបញ្ជាការដ្ឋានយោធាខេត្តចាត់តាំងពិធីជួបជុំប្រពៃណីអនុស្សាវរីយ៍ឆ្នាំទី​ ៦២ ទិវាបង្កើតកងវរសេនាតូច(៩/៣/១៩៦១-៩/៣/២០២៣)។ អញ្ជើញចូលរួមមានលោក ង្វៀងក្វិញធៀង អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត សមមិត្តង្វៀងថាញ់តឹម លេខាគណៈកម្មាធិការបក្សទីក្រុង វរសេនីយ៍ឯក ឡេវ៉ាំងកាំង មេបញ្ជាការ ​ ប្រធានសេនាធិការគណៈបញ្ជាការដ្ឋានយោធាខេត្ត និងកម្មាភិបាល យុទ្ធជន អតីតយុទ្ធជននៃកងវរសេនាតូចលេខ ៥០៩ ជាង ១៥០ រូប។

   

បណ្តាតំណាងចូលរួមពិធីជួបជុំគណៈទំនាក់ទំនងកងវរសេនាតូចលេខ ៥០៩។

    ក្នុងពិធីជួបជុំ សមមិត្តឡេក្វឹកគឿង អតីតស្នងការរងនៃកងវរសេនាតូចលេខ ៥០៩ រួមជាមួយបណ្ដាតំណាងបានរំលឹកឡើងវិញពីប្រពៃណីត្រចះត្រចង់ អង់អាចក្លាហានរបស់កងវរសេនាតូចរាល់បណ្ដាសម័យសង្គ្រាម។ កងវរសេនាតូចទ័ពជើងគោកលេខ ៥០៩ ជាអង្គភាពមួយក្នុងបណ្ដាអង្គភាពស្នូលនៃចលនាកសាងកងកម្លាំងប្រដាប់អាវុធកងទ័ព ៣ យ៉ាង កងវរសេនាតូចតែងផ្សារភ្ជាប់ស្អិតល្មួតជាមួយមូលដ្ឋាន ធ្លាប់ធ្វើសកម្មភាពតស៊ូឯកឯង ក៏ដូចជារួមម្លាំងជាមួយបណ្ដាអង្គភាពមិត្តធ្វើការប្រយុទ្ធ។ ពេលខ្លះប្រយុទ្ធប្រមូលផ្ដុំ ពេលខ្លះប្រយុទ្ធរាត់រាយ។ កងវរសេនាតូចតែងសម្ដែងពីគោលជំហរប្រយុទ្ធរបស់ខ្លួន កម្មាភិបាលបានខ្ញុំហ្វឹកហាត់ សាកល្បងក្នុងការប្រយុទ្ធ មានចំណេះដឹងបច្ចេកទេស យុទ្ធវិធីល្អ គោលជំហរនយោបាយរឹងមាំ ជាមួយរបៀបវាយប្រថុយជីវិត រឹងប៉ឹង ហានក្លា​ ល្បិចកល ច្នៃប្រតិដ្ឋ រហ័សរហួន ចល័តកងកម្លាំងរហ័ស កិច្ចការជំនាញរបស់កងវរសេនាតូចគឺវាយឈ្លបបំផុសចលនា  ស៊ូស្លាប់ជាមួយរូបភាពយុទ្ធវិធីកំណត់វាយឆ្មក់ប្រតិបត្តិការក្រៅបន្ទាយ។ល។ តួយ៉ាងដូចលើកប្រយុទ្ធឆ្នើមរបស់អង្គភាពនារសៀលថ្ងៃទី ៦ ខែឧសភាឆ្នាំ ១៩៦៤ ខ្មាំងឱ្យឧទ្ធម្ភាគចក្រចាក់កងអនុសេនាធំការពារសន្តិសុខចុះមកភូមិអាងឌិញយ៉ុង ឃុំតឹងអាង(បច្ចុប្បន្នគឺតឹងបិញ កាងឡុង) អាស្រ័យអនុសេនីយ៍ត្រីខឿង ប្រធានកងអនុសេនាធំបញ្ជាការ ជាបន្ទាន់នោះ កងវរសេនាតូចវាយឆ្មក់ ផ្ទុះកាំភ្លើងកម្ទេចដោយរលូនកងអនុសេនាធំ រឹបយកអាវុធទាំងស្រុង និងមធ្យោបាយឃោសនាការទំនាក់ទំនង ក្នុងនោះ មានកាំភ្លើង M៧៩ មួយដើមជាអាវុធដំបូងបង្អស់របស់ខេត្ត និងបាញ់ធ្លាក់ឧទ្ធម្ភាគចក្រ ២ គ្រឿង យន្តហោះតំបន់ស្នូលមួយគ្រឿង។

    អស់រយៈពេល ៦២ ឆ្នាំកសាង ប្រយុទ្ធ និងវឌ្ឍនាការ​​កងវរសេនាតូចលេខ ៥០៩ មានការប្រយុទ្ធអង់អាចក្លាហានរាប់សិបលើក សមមិត្តជាច្រើនបានពលីជីវិតដើម្បីឯករាជ្យ សេរីភាពរបស់មាតុប្រទេស។ ជាមួយស្នាដៃធំធេង កងវរសេនាតូច  មានកិត្តិយសបានរដ្ឋជូនរង្វាន់ ឥស្សរិយយសយុទ្ធជ័យ សមមិត្តជាច្រើនបានជូនកិត្តិនាមយុទ្ធជនប្រឡងប្រណាំង ហានក្លាសម្លាប់ខ្មាំង កម្ទេចរថក្រោះ និងបណ្ណសរសើរ លិខិតសរសើរ ៣៧៩ ច្បាប់សម្រាប់សមូហភាព និងបុគ្គល៕

ហ៊ឺវហ៊ីប-សម្បត្តិ

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

ពិធីប្រកួតវោហារសាស្រ្តភាសាខ្មែរឆ្នាំ ២០២៥

កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។

  • ស្រុកជនបទថ្មីថ្កូវឈានចូលរដូវបុណ្យចូលឆ្នាំថ្មី
  • កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ
  • វិលមកកាន់ដូងចូវស្តាប់និទានរឿងព្រះសង្ឃនៅក្នុងបទចម្រៀង “ល្បីខ្ទរខ្ទារដល់សមរភូមិវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាង
  • ថាច់អ៊ុកសេរី ចូលចិត្តឧបករណ៍ភ្លេងបុរាណ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.