20/12/2022 09:10
កាលពីថ្ងៃទី ១៣ ខែធ្នូ ក្រុមប្រតិភូនៃគណៈចង្អុលការចលនា “ជនជាតិវៀតណាមអាទិភាពប្រើប្រាស់មុខទំនិញវៀតណាម” ខេត្តនាំមុខដោយអ្នកស្រី យឿងម៉ីផា អនុប្រធានគណៈឃោសនាអប់រំបក្សខេត្ត និងជាអនុប្រធានគណៈចង្អុលការចលនា “ជនជាតិវៀតណាមអាទិភាពប្រើប្រាស់មុខទំនិញវៀតណាម” អញ្ជើញទៅត្រួតពិនិត្យការអនុវត្តន៍ចលនា “ជនជាតិវៀតណាមអាទិភាពប្រើប្រាស់មុខទំនិញវៀតណាម” នៅស្រុកកូវង៉ាង។
ទិដ្ឋភាពអង្គសន្និបាត។ រូបថត៖ ឌិញកាញ់
គិតតាំងពីឆ្នាំ ២០២១-២០២២ តាមគណៈចង្អុលការចលនាស្រុកកូវង៉ាង អនុវត្តសេចក្ដីសន្និដ្ឋានលេខ ២៦៤-TB/TW ចុះថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០០៩ របស់ការិយាល័យនយោបាយ គណៈលេខាមជ្ឈិមបក្ស សារាចរលេខ ២៤ សារាចរលេខ ២៨/CT-TTg របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល សារាចរលេខ ២៧-TC/TU ចុះថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ២០១៥ របស់គណៈអចិន្រ្តៃយ៍បក្សខេត្តស្តីអំពីបន្តបង្កើនការដឹកនាំរបស់បក្សចំពោះការអនុវត្តន៍ចលនា“ជនជាតិវៀតណាមអាទិភាពប្រើប្រាស់មុខទំនិញវៀតណាម” ផែនការលេខ ០៣/KH-MTTQ-BTT ចុះថ្ងៃទី ១៧ មករា ឆ្នាំ ២០២២ របស់គណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត គណៈចង្អុលការស្រុកចាត់តាំងផ្សព្វផ្សាយបាន ៦៩៣ លើក មានកម្មាភិបាល បក្ខជន សមាជិកសមាគម សម្ព័ន្ធយុវជន ប្រជាជន ២៨.៤២៧ លើកនាក់ចូលរួម។ ចាត់តាំងផ្សារណាត់ពាណិជ្ជកម្មនាំយកមុខទំនិញវៀតចុះមកជនបទ មានល្វែងមុខទំនិញជាង ៩០ ល្វែងបានដាក់តាំងពិព័រណ៍ មានអតិថិជនប្រមាណ ៥.០០០ លើកនាក់មកទស្សនា និងទិញមុខទំនិញ។ ជាពិសេស អនុវត្តគម្រោងផែនការ “ឃុំ សង្កាត់ ទីប្រជុំជននីមួយៗមានផលិតផលពិសេសថ្នាក់ខេត្តមួយ ដំណាក់កាល ២០១៨-២០២០ និងទិសដៅដល់ឆ្នាំ ២០៣០” ក្នុងឆ្នាំ ២០២១ គណៈចង្អុលការស្រុកបានឧបត្ថម្ភផ្តិតតែមស្វែងរកប្រភពដើមឲ្យមូលដ្ឋានផលិត ០២ មានផលិតផល OCOP
០៣ ប្រភេទសម្រេចលំដាប់ផ្កាយ ០៣ និងមូលដ្ឋាន ០១ មានផលិតផល OCOP
០២ ប្រភេទសម្រេចលំដាប់ផ្កាយ ០៤ ឆ្នាំ ២០២០ ជាមួយចំនួន ៧៥.០០០ តែម។ល។
មានប្រសាសន៍ក្នុពិធីធ្វើការនេះ អ្នកស្រី យឿងម៉ីផា សំណូមពរឲ្យគណៈចង្អុលការស្រុកកូវង៉ាងបន្តជំរុញមាំការងារផ្សព្វផ្សាយបណ្តាគោលការណ៍របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋស្ដីពី ការចលនាទូលំទូលាយក្នុងប្រជាជនដោយរូបភាពជាច្រើនដូចជា៖ តាមរយៈស្ថានីយផ្សាយសំឡេងវិទ្យុ ទំព័រព័ត៌មានអេឡិចត្រូនិច បណ្តាញសង្គម។ល។ ជំរុញមាំការងារចលនាកម្មាភិបាល បក្ខជន សមាជិក សម្ព័ន្ធយុវជនក្នុងប្រព័ន្ធនយោបាយឲ្យធ្វើជាគំរូក្នុងការភ្ញាក់រលឹក ផ្លាស់ប្តូរចំណេះដឹង និងអាការៈទិញសម្ភារសម្រាប់បម្រើការងាររដ្ឋ ប្រជុំជីវភាព និងប្រើប្រាស់ប្រចាំថ្ងៃ បង្កជាទម្លាប់ពេលទិញសម្ភារប្រើប្រាស់មុខទំនិញដែលអាជីវកម្ម មូលដ្ឋានផលិ រួមចំណែកឲ្យការងារចលនាមានភាពជាក់ស្តែងពិតប្រាកដ និងមានអត្ថន័យ។ បន្តចលនាអ្នកដែលមានផលិតផល OCOP
ចូលរួមកសាងផ្លាកសញ្ញា ណែនាំភូមិសាស្រ្ត និងស្វែងរកប្រភពដើមមុខទំនិញ។ ជំរុញទឹកចិត្តអ្នកផលិត ធ្វើពាណិជ្ជកម្មឲ្យផ្លាស់ថ្មី ការច្នៃប្រតិដ្ឋ កែប្រែបច្ចេកទេស បច្ចេកវិទ្យា ដើម្បីបង្កើតចេញផលិតផលផ្សេងៗគ្នា មានតម្លៃខ្ពស់ ភ្ជាប់ជាមួយការឧបត្ថម្ភទាន់ពេលដល់អាជីវកម្ម សហករណ៍ ក្រុមសហការ និងអ្នកដែលចូលរួមសកម្មភាពជំរុញពាណិជ្ជកម្ម ផ្សព្វផ្សាយផលិតផល តាមរយៈបណ្តាសកម្មភាពចាត់តាំងផ្សារណាត់ ជំរុញពាណិជ្ជកម្ម៕
ឌិញកាញ់-តឹងង៉ុក
ឆ្លងអស់រយៈកាល ៧៦ ឆ្នាំកន្លង (១៩៤៩-២០២៥) នៅភាគខាងត្បូងណាមបូ ពេលដែលរំឭកដល់សមរភូមិប្រយុទ្ធស្លាប៉ាងខេត្តត្រាវិញកាលពីខែធ្នូ ឆ្នាំ ១៩៤៨ យើងគ្រប់គ្នាបាននឹកឡើងវិញសមរភូមិប្រយុទ្ធជ័យជម្នះខ្ទររំពងរបស់កងវរសេនាតូចលេខ ៣០៧ ក្នុងបទចម្រៀង៖ “សមរភូមិថាបម៉ើយ ម៉ុកហ្វា ល្បីល្បាញខ្ទរខ្ទារប៉ុស្តិ៍ស្លាប៉ាង” - ថ្វីត្បិត មិនសូវមាននរណាស្គាល់ដឹងដល់បណ្តាព្រះសង្ឃខ្មែរនៅភូមិដូងចូវឈ្លាវៃមោះមុតក្លាហានសហប្រតិបត្តិការអស់ពីចិត្តដើម្បីទុកឱ្យកងវរសេនាតូចលេខ ៣០៧ យោធភូមិភាគលេខ ៨ ដែលទើបបានង្កើតឡើងគម្រប់បាន ០១ ឆ្នាំដែលបង្កើតបានស្នាដៃយុទ្ធជ័យដ៏អស្ចារ្យជាបន្តបន្ទាប់។