• Tiếng Việt
  • ភាសាខ្មែរ
Thứ Năm, ngày 26/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ វប្បធម៌-សិល្បៈ-សង្គម

គណៈកម្មាធិការប្រជាជនស្រុកកូវកែស្ងើចសរសើរក្រុមទូក-ង

18/11/2022 09:38

កាលពីថ្ងៃទី ១២ វិច្ឆិកា នៅវត្តព្រើម ឃុំចូវដៀង គណៈកម្មាធិការប្រជាជនស្រុកកូវកែ ចាត់តាំងពិធីស្ងើចសរសើរបណ្តាសមូហភាព និងបុគ្គល ដែលមានស្នាដៃរួមចំណែកទទួលបានជ័យលាភីរបស់ក្រុមទូក-ងស្រុកកូវកែដែលបានចូលរួមប្រណាំង អំណរពិធីបុណ្យអកអំបុកខេត្តត្រាវិញឆ្នាំ ២០២២។

ថ្នាក់ដឹកនាំស្រុកកូវកែ ជូនលិខិតសរសើរដល់បណ្តាបុគ្គលឆ្នើមនៃក្រុមទូក-ង ទទួលបានជ័យលាភី។ រូបថត៖ បាធី

      ក្នុងពិធីប្រណាំងទូក-ងអំណរពិធីបុណ្យ អកអំបុកខេត្តត្រាវិញបើកទូលាយ ដើម្បីអំណរពិធីបុណ្យ អកអំបុកខេត្តត្រាវិញឆ្នាំ ២០២២ បានចាត់តាំងឡើង នៅព្រែកឡុងបិញ ទីក្រុងត្រាវិញ ក្នុងរយៈពេល ០២ ថ្ងៃ (ទី ០៦ និង ទី ០៧ វិច្ឆិកា) កន្លងហើយ  ក្រុមទូក-ង ស្រុកកូវកែដណ្ដើមបានជ័យជម្នះពីបណ្ដា ក្រុមទូក-ងដទៃ ០៣ រង្វាន់លេខ ១។ ក្នុងនោះ ខ្លឹមសារដែលប្រណាំងទូក-ងសម្រាប់បុរសចម្ងាយផ្លូវ ៨០០ ម៉ែត្រ និង ៦០០ ម៉ែត្រ មាន ០៨ ក្រុមចូលរួមប្រកួត និងខ្លឹមសារប្រណាំងទូក-ងសម្រាប់បុរស-នារី មាន ០៦ ក្រុមចូលរួម។
     នៅក្នុងពិធីអំណរស្នាដៃ សមមិត្តង្វៀងធីញៀង អនុប្រធានគណៈកម្មាធិកាប្រជាជនស្រុកកូវកែ បានស្ងើចសរសើរ និងកត់សម្គាល់ការចូលរួមប្រណាំងរបស់ក្រុមទូក-ងរបស់ស្រុក និងការចូលរួមឧបត្ថម្ភគាំទ្ររបស់សមូហភាព បុគ្គល សប្បុរសជន ដើម្បីរួមចំណែកឱ្យក្រុមទូក-ងរបស់ស្រុកទទួលបានជ័យ ជម្នះ។ ទន្ទឹមនឹងនោះ សមមិត្តក៏បានថ្លែងអំណរគុណ និងស្នើដល់បណ្តាបុគ្គល អង្គភាពទាំងនោះឲ្យបន្តរក្សាស្មារតីសាមគ្គី ស្និទ្ធស្នាល រួមចំណែកអនុវត្តល្អ ការងារសង្គមូបនីយកម្ម បណ្តាសកម្មភាពវប្បធម៌  កីឡា នៅលើភូមិសាស្ត្រស្រុកកូវកែ។
     ក្នុងឱកាសនេះ គណៈកម្មាធិការប្រជាជនស្រុកកូវកែជូនលិខិតសរសើរ ១២ ច្បាប់ដល់សមូហភាព ០២ កន្លែង និងបុគ្គល ១០ នាក់ដែលមានស្នាដៃ ក្នុងការរួមចំណែកឱ្យក្រុមទូក-ងរបស់ស្រុកទទួលបានជោគជ័យ។ ទន្ទឹមជាមួយនោះ ក្នុងពិធីអំណរស្នា ដៃនេះដែរ បណ្តាសប្បុរសជនបន្តឧបត្ថម្ភថវិកាដល់ក្រុមទូក-ងរបស់ស្រុកចំនួន ៥០ លានដុងទៀត៕  ប្រែសម្រួល៖ សុខា

 

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

ពិធីប្រកួតវោហារសាស្រ្តភាសាខ្មែរឆ្នាំ ២០២៥

កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។

  • ស្រុកជនបទថ្មីថ្កូវឈានចូលរដូវបុណ្យចូលឆ្នាំថ្មី
  • កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ
  • វិលមកកាន់ដូងចូវស្តាប់និទានរឿងព្រះសង្ឃនៅក្នុងបទចម្រៀង “ល្បីខ្ទរខ្ទារដល់សមរភូមិវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាង
  • ថាច់អ៊ុកសេរី ចូលចិត្តឧបករណ៍ភ្លេងបុរាណ
Tin Nổi Bật

Cán bộ tham mưu tiêu biểu

Kỳ thi tốt nghiệp THPT năm 2025: Thí sinh hoàn thành môn thi đầu tiên

Đảng bộ Sở Tư pháp: Xây dựng Đảng bộ trong sạch, vững mạnh, nâng cao hiệu quả phục vụ Nhân dân

Khai mạc Hội nghị Ban Chấp hành Đảng bộ tỉnh Trà Vinh (khóa XI) lần thứ 22

Đồng hành cùng học sinh, sinh viên vượt khó

Sáng nay, trên 10.300 thí sinh Trà Vinh bước vào Kỳ thi tốt nghiệp THPT năm 2025

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

Thị xã Duyên Hải - 10 năm xây dựng và phát triển - (Bài cuối)

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.