15/12/2022 14:51
កាលពីថ្ងៃទី ១២ ធ្នូ ក្រោមអធិបតីរបស់សមមិត្តង៉ូជីកឿង សមាជិកគណៈប្រតិបត្តិការ មជ្ឈិមបក្ស លេខាបក្សខេត្ត លេខាគណៈកម្មាធិការបក្សយោធាខេត្តបានចាត់តាំងសន្និបា តពិនិត្យគុណសម្បត្តិ គុណវិបត្តិសមូហភាពគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការបក្សយោ ធាខេត្តឆ្នាំ ២០២២។ អញ្ជើញចូលរួមអង្គសន្និបាត មានថ្នាក់ដឹកនាំគណៈកម្មាធិការត្រួត ពិនិត្យនៃគណៈកម្មាធិការបក្សយោធភូមិភាគលេខ ៩ គណៈកម្មាធិការត្រួតពិនិត្យនៃគ ណៈកម្មាធិការបក្សខេត្ត និងបណ្ដាសមមិត្តក្នុងគណៈអចិន្រ្តៃយ៍ សមាជិកគណៈកម្មាធិកា របក្សយោធាខេត្ត។
បណ្តាតំនាងចូលរួមអង្គសន្និបាត។ រូបថត៖ ហ៊ឺវហ៊ីប
តាមរបាយការណ៍ពិនិត្យគុណសម្បត្តិ គុណវិបត្តិរបស់សមូហភាពគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការបក្សយោធាខេត្ត ក្នុងឆ្នាំ ២០២២ សមូហភាពគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការបក្សយោធាខេត្តបានអនុវត្តល្អការធ្វើសេនាធិការជូនគណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្ត ជ្រួតជ្រាបចាត់តាំងអនុវត្តម៉ឺងម៉ាត់បណ្ដាគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ សេចក្ដីសម្រេចចិត្ត សារាចរ សេចក្ដីសន្និដ្ឋានរបស់មជ្ឈិម គណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារជាតិ គណៈកម្មាធិការបក្ស អគ្គបញ្ជាការដ្ឋានយោធភូមិភាគលេខ ៩ ស្ដីពីកិច្ចការពារជាតិ យោធាមូលដ្ឋាន សំខាន់គឺសេចក្ដីសម្រេចចិត្តសន្និបាតមជ្ឈិមបក្សលើកទី ៨ (នីតិកាលទី ១១) ស្ដីពី “យុទ្ធសាស្រ្តការពារមាតុភូមិក្នុងស្ថានភាពថ្មី”។ ចេញផ្សាយបណ្ដាសារលិខិត ដឹកនាំ ចង្អុលការចាត់តាំងបូកសរុបលទ្ធផល ១០ ឆ្នាំអនុវត្តសេចក្ដីសម្រេចចិត្តសន្និបាត មជ្ឈិមបក្សលើកទី ៨ (នីតិកាលទី ១១) នៅគ្រប់ថ្នាក់ និងបណ្ដាសារលិខិតដឹកនាំ ចង្អុល ការភារកិច្ចការងារការពារជាតិ យោធាមូលដ្ឋានឆ្នាំ ២០២២។ល។ ស្ថិតលើមូលដ្ឋាន នោះ គណៈកម្មាធិការបក្ស គណៈអចិន្រ្តៃយ៍បានធ្វើឲ្យលម្អិតទៅជា ០៤ សេចក្ដីសម្រេច ចិត្តប្រចាំឆ្នាំ ០៣ សេចក្ដីសម្រេចចិត្តឯកទេសបទ ១១ សេចក្ដីសន្និដ្ឋាន ១៥ ផែនការ ០៦ សេចក្ដីសម្រេចចិត្ត។ល។ រួមជាមួយសារលិខិតជាច្រើនដើម្បីដឹកនាំ ចង្អុលការកងកម្លាំងប្រដាប់អាវុធខេត្តអនុវត្តបណ្ដាភារកិច្ច សម្រេចល្អបណ្ដាកម្រិតផែនការដែលបានដាក់ចេញ។ ធ្វើសេនាធិការឲ្យគណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្ត ចាត់តាំងសម្រេចជោគជ័យការធ្វើសមយុទ្ធតំបន់ការពារស្រុកកូវកែ កាងឡុង និងធ្វើសមយុទ្ធ នៅ ២៧ ឃុំ សង្កាត់ ទីប្រជុំជនសមស្របតាមលក្ខណៈជាក់ស្ដែងនៅមូលដ្ឋាន។ កសាង ឃុំ សង្កាត់ ទីប្រជុំជន ១០០% រឹងមាំអំពីកិច្ចការពារជាតិ សន្ដិសុខ បំប៉នចំណេះដឹងអំពី កិច្ចការពារជាតិ សន្ដិសុខដល់បណ្ដាមុខសញ្ញាសម្រេច ១០០% កម្រិតផែនការ។ ប្រ គល់ទ័ពសម្រេចតាមកម្រិតផែនការ និងគុណភាព ក្នុងនោះ មានយុវជនទៅបំពេញកា តព្វកិច្ចយោធា ៣,៣៣% ជាបក្ខជន (កើន ១,៦៥% ប្រៀបជាមួយឆ្នាំ ២០២១) កសាង កងកំណែនបម្រុងត្រូវតាមមុខជំនាញយោធាសម្រេចជាង ៩០% ក្នុងនោះ អត្រាបក្ខជន សម្រេចជាង ១៥%។ កសាងកងកម្លាំងប្រជាស្វ័យត្រាណត្រូវតាមច្បាប់ និងគម្រោងការ របស់ខេត្ត អត្រាបក្ខជនសម្រេចជាង ២៨%។ ហ្វឹកហាត់ឲ្យបណ្ដាមុខសញ្ញាសម្រេច ១០០% ខ្លឹមសារ កម្មវិធី ពេលវេលា លទ្ធផលត្រួតពិនិត្យសម្រេច ១០០% សំណូមពរ មានជាង ៧៦% សម្រេចនិទ្ទេសពូកែ គ្រាន់បើ។ល។
នៅក្នុងអង្គសន្និបាត បណ្ដាសមាជិកក្នុងគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការបក្សយោធា ខេត្តបានលើកឡើងនូវបណ្ដាចំណុចខ្សោយក្នុងការអនុវត្តភារកិច្ចយោធា ការពារជាតិ រួច ដាក់ចេញគោលការណ៍ វិធានការដើម្បីជម្នះឲ្យបានទាន់ពេល។ បន្តជ្រោងខ្ពស់ស្មារតី ឈានមុខ ធ្វើជាគំរូរបស់អង្គការចាត់តាំងបក្ស និងបក្ខជន។ល។
មានយោបល់សន្និដ្ឋានក្នុងអង្គសន្និបាត សមមិត្តលេខាបក្សខេត្តបានសង្កត់ធ្ងន់ថា៖ ឆ្នាំ ២០២២ ទោះជាជួបនឹងការលំបាកច្រើន ប៉ុន្តែគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការបក្ស យោធាខេត្តបានពង្រីកតួនាទីស្នូលក្នុងការធ្វើសេនាធិការឲ្យគណៈកម្មាធិការបក្ស រដ្ឋអំ ណាចមូលដ្ឋានដឹកនាំ ចង្អុលការ និងផ្សព្វផ្សាយអនុវត្តគ្រប់ជ្រុងជ្រោយភារកិច្ចយោធា ការពារជាតិមូលដ្ឋាន បង្កលក្ខណៈពង្រីកសេដ្ឋកិច្ច-សង្គម។ល។ ថ្វីត្បិតដូច្នោះ ក៏នៅ មានចំណុចខ្សោយមួយចំនួនគឺ៖ ការងារដឹកនាំ ចង្អុលការអនុវត្តបែបបទដឹកនាំរបស់ បក្ស មានខ្លឹមសារខ្លះមិនទាន់បានម៉ត់ចត់ សមមិត្តមួយចំនួនពេលខ្លះមិនទាន់ពង្រីកអស់ពីតួនាទីរបស់ខ្លួនក្នុងការធ្វើសេនាធិការស្នើគោលការណ៍ វិធានការដឹកនាំលើវិស័យ ដែលបានប្រគល់ឲ្យ។ ការងារក្ដាប់ស្ថានភាពមូលដ្ឋានមានពេលខ្លះមិនទាន់បានទៀង ទាត់៕
ហ៊ឺវហ៊ីប-ថាច់ហ្វាង
ឆ្លងអស់រយៈកាល ៧៦ ឆ្នាំកន្លង (១៩៤៩-២០២៥) នៅភាគខាងត្បូងណាមបូ ពេលដែលរំឭកដល់សមរភូមិប្រយុទ្ធស្លាប៉ាងខេត្តត្រាវិញកាលពីខែធ្នូ ឆ្នាំ ១៩៤៨ យើងគ្រប់គ្នាបាននឹកឡើងវិញសមរភូមិប្រយុទ្ធជ័យជម្នះខ្ទររំពងរបស់កងវរសេនាតូចលេខ ៣០៧ ក្នុងបទចម្រៀង៖ “សមរភូមិថាបម៉ើយ ម៉ុកហ្វា ល្បីល្បាញខ្ទរខ្ទារប៉ុស្តិ៍ស្លាប៉ាង” - ថ្វីត្បិត មិនសូវមាននរណាស្គាល់ដឹងដល់បណ្តាព្រះសង្ឃខ្មែរនៅភូមិដូងចូវឈ្លាវៃមោះមុតក្លាហានសហប្រតិបត្តិការអស់ពីចិត្តដើម្បីទុកឱ្យកងវរសេនាតូចលេខ ៣០៧ យោធភូមិភាគលេខ ៨ ដែលទើបបានង្កើតឡើងគម្រប់បាន ០១ ឆ្នាំដែលបង្កើតបានស្នាដៃយុទ្ធជ័យដ៏អស្ចារ្យជាបន្តបន្ទាប់។