• Tiếng Việt
  • ភាសាខ្មែរ
Thứ Năm, ngày 26/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ វប្បធម៌-សិល្បៈ-សង្គម

ការត្រៀមបម្រុងពិធីបុណ្យកឋិនទាននៅវត្តកំបាំងបាត់

18/10/2022 08:42

ទោះបីនៅច្រើនថ្ងៃទៀតទើបដល់ថ្ងៃចាត់តាំងពិធីបុណ្យកឋិនទានដើម្បីវេរប្រគេនព្រះសង្ឃក៏ដោយ ប៉ុន្តែទើបតែចេញព្រះវស្សា ព្រះសង្ឃ ពុទ្ធបរិស័ទវត្តសមោធារាម(កំបាំងបាត់) ឃុំតាមង៉ាយ ស្រុកកូវកែ កំពុងមមាញឹកក្នុងការងារត្រៀមបម្រុងការចាត់តាំងពិធីបុណ្យនេះ។

          ព្រះតេជគុណ ថាច់សាមន្ត ព្រះចៅអធិការវត្តកំបាំងបាត់មានថេរដីកាឱ្យដឹងថា៖ មុនឆ្នាំ ២០១៦ វត្តមិនសូវមានគ្រួសារពុទ្ធបរិស័ទចាត់តាំងអង្គកឋិនទានដង្ហែចូល​មកប្រគេនព្រះសង្ឃនៅក្នុងវត្តឡើយ ប៉ុន្តែចាប់ពីឆ្នាំ ២០១៦ វត្ត មានពុទ្ធបរិស័ទចាត់តាំងជាអង្គកឋិនទានដង្ហែចូលមកប្រគេនព្រះសង្ឃនៅក្នុងវត្តកាន់តែច្រើន។ ដោយឡែកក្នុងកឋិនកាលឆ្នាំ ២០២២ មានម្ចាស់កឋិនដល់ទៅ ៣ គ្រួសារចាត់តាំងដង្ហែចូលមកប្រគេនព្រះសង្ឃ(១​ កន្លែងនៅឃុំផុងភូ និង ២ កន្លែងក្នុងចំណុះវត្ត)។  ដល់ថ្ងៃ ១៣ ខែអស្សុជ ទើបចាត់តាំងអង្គកឋិនទានដង្ហែចូលមកក្នុងវត្ត ប៉ុន្តែនៅតាមគ្រួសារម្ចាស់កឋិនទានចាត់តាំងឡើងចាប់ពីថ្ងៃ ៩ រោច រួចតម្កល់ត្រៃចីវរ បរិក្ខារនៅក្នុងផ្ទះ លុះដល់ថ្ងៃ ១៣ រោចដែលជាថ្ងៃចាត់​តាំងបុណ្យកឋិនសាមគ្គីនៅក្នុងវត្ត គ្រួសារពុទ្ធបរិស័ទជាម្ចាស់កឋិនទាំង ៣ គ្រួសារ ទើបដង្ហែចូលមករួមជាមួយកឋិនសាមគ្គីចាត់តាំងដង្ហែប្រទក្សិណឧបោសថាគាររួចចូលវេរប្រគេនសង្ឃបញ្ចប់កម្មវិធីបុណ្យកឋិនទាន។ បានជាវត្តចាត់តាំងពិធីបុណ្យដោយរបៀប​នោះ ពីព្រោះចំនួនគ្រួសាពុទ្ធបរិស័ទនៅចំណុះវត្តតិចតួច បើមិនចាត់តាំងដោយរបៀបនេះទេនោះ  មិនធានាគ្រប់អ្នកជួយកិច្ចការក្នុងកម្មវិធីបុណ្យ។

ពុទ្ធបរិស័ទប្រគេនបរិក្ឋារព្រះតេជគុណ ថាច់សាមន្តដើម្បីត្រៀមឱ្យការចាត់តាំងបុណ្យកឋិនទាន។

          ព្រះតេជគុណ ថាច់សាមន្តរំលឹកឡើងវិញកាលពីឆ្នាំ ២០២១ ពិធីបុណ្យកឋិនទានក្នុងពេលកំពូលដែលអាសន្នរោគកូវីដ-១៩​ ប្រែប្រួលយ៉ាងស្មុគស្មាញ វត្តគ្មានគ្រួសារពុទ្ធបរិស័ទណាចាត់តាំងដង្ហែចូលប្រគេនព្រះសង្ឃ។ ដើម្បីរក្សាទំនៀមក្នុងព្រះពុទ្ធសាសនា វត្តក៏ចាត់តាំងជាអង្គកឋិនទានសាមគ្គី មានពុទ្ធបរិស័ទតែបន្តិចបន្តួចចូលរួម ពីព្រោះត្រូវគម្លាតសង្គម។ ក្រោយពេលអាសន្នរោគបានត្រួតពិនិត្យ រាល់ការប្រជុំជីវភាពត្រឡប់មកសភាពធម្មតាវិញ មានពុទ្ធបរិស័ទចាត់តាំងជាអង្គកឋិនទានដង្ហែចូលមកប្រគេនព្រះសង្ឃនៅក្នុងវត្ត ហើយវត្តក៏សង្ឃឹមថា​បានថវិកាច្រើនគ្រាន់បើដើម្បីកសាងបណ្ដាសំណង់នៅក្នុងទីធ្លាវត្ត។ ពីព្រោះវត្តស្ថិតនៅតំបន់ ឆ្ងាយ សំណង់ជាច្រើនមិនទាន់បានកសាងសមរម្យនៅឡើយ។

          បុណ្យកឋិនទាន ជាពិធីបុណ្យផ្ដើមចេញពីការគោរពប្រតិបត្តិផ្លូវព្រះពុទ្ធសាសនាដែលព្រះសម្មាសម្ពុទ្ធជាម្ចាស់អនុញ្ញាតឱ្យព្រះភិក្ខុទទួលអនុមោទនាបន្ទាប់ពីបញ្ចប់ការគង់ចាំព្រះវស្សាអស់រយៈពេល ៣ ខែ។ អាស្រ័យហេតុនោះ ក្រោយពេលព្រះភិក្ខុសង្ឃចេញព្រះវស្សា ពុទ្ធបរិស័ទដែលជាអ្នកមានសទ្ធាតែងចាត់តាំងជាអង្គកឋិនទានដើម្បីដង្ហែចូលវេរប្រគេនព្រះភិក្ខុសង្ឃ។ ជាមួយពុទ្ធានុញ្ញាត ក្នុងរយៈពេល ២៩ ថ្ងៃ ចាប់ពីថ្ងៃ ១ រោចខែអស្សុជដល់ថ្ងៃ ១៥ កើតខែកត្តិក ពុទ្ធបរិស័ទអាចជ្រើសថ្ងៃណាចាត់ជាថ្ងៃល្អ ថ្ងៃគាប់ប្រសើរដើម្បីចាត់តាំង តាមពុទ្ធានុញ្ញាតចែងក្នុងវិន័យបិដក។

ព្រះតេជគុណ ថាច់សាមន្ត ពិភាក្សាកិច្ចការបុណ្យកឋិនទានជាមួយបណ្ដាសមាជិកគណៈអារាមាភិបាល។

         លោកថាច់យ៉ែន ប្រធានគណៈអារាមាភិបាលវត្តកំបាំងបាត់ មានប្រសាសន៍ឱ្យដឹងថា៖ ខ្ញុំធ្លាប់បានបួសរៀននៅក្នុងវត្តនេះ បន្ទាប់ពីលាចាកសិក្ខាបទទៅក៏នៅតែបន្តការជួយបណ្ដាកិច្ចការនៅក្នុងវត្ត ធ្លាប់ឃើញផ្ទាល់ការចាត់តាំងពិធីបុណ្យកឋិនទានជារៀងរាល់ឆ្នាំ។ ប្រៀបជាមួយកឋិនទាន​នាពេលសព្វថ្ងៃ មានការខុសប្លែកជាងបណ្ដាឆ្នាំដែលប្រទេសជាតិនៅក្រខ្សត់។ ជាក់ស្ដែងដូច​បច្ចុប្បន្ន ជីវភាពរបស់ជនរួមជាតិខ្មែរកាន់តែមានភាពវិវឌ្ឍន៍ សម្ភារផ្សេងៗ បរិក្ខារសម្រាប់ពិធីបុណ្យកឋិនទានក៏មានភាពសម្បូរបែប សទ្ធាពុទ្ធបរិស័ទដុះដាលចាត់តាំងជាអង្គកឋិនទានចូលប្រគេនព្រះសង្ឃនៅក្នុងវត្តក៏មានចំនួនម្ចាស់ច្រើនជាង។

         ក្នុងរយៈពេល ២ ថ្ងៃចាត់តាំងពិធីបុណ្យកឋិនទាន៖ ថ្ងៃទី ១ បានចាត់ជាថ្ងៃចូលបុណ្យ។ ប្រការដែលពុទ្ធបរិស័ទជាម្ចាស់កឋិនទានមិនអាចបោះបង់បាននោះគឺនិមន្តព្រះសង្ឃទទួលភត្តនៅវេលាព្រឹក និងថ្ងៃត្រង់ រួចពុទ្ធបរិស័ទជាម្ចាស់កឋិនទានច្រើនចាត់តាំង​ទទួល​បដិសណ្ឋារៈដោយភោជនាហារភ្ញៀវកិត្តិយស សាច់ញាតិជិតឆ្ងាយ។ ពេលយប់និមន្តព្រះសង្ឃប្រទានធម្មទេសនា សូត្រមន្ត។ល។ អំឡុងពេលប្រហែលម៉ោង ១២-១៣ នៃថ្ងៃទី ២ ចាត់តាំងជាក្បួនដង្ហែអង្គកឋិនទានយ៉ាងអធិកអធមចូលវេរ​ប្រគេនដល់ព្រះសង្ឃជាកិច្ចបញ្ចប់កម្មវិធីបុណ្យ៕ 

អត្ថបទ-រូបថត៖ ថាច់សម្បត្តិ

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

ពិធីប្រកួតវោហារសាស្រ្តភាសាខ្មែរឆ្នាំ ២០២៥

កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។

  • ស្រុកជនបទថ្មីថ្កូវឈានចូលរដូវបុណ្យចូលឆ្នាំថ្មី
  • កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ
  • វិលមកកាន់ដូងចូវស្តាប់និទានរឿងព្រះសង្ឃនៅក្នុងបទចម្រៀង “ល្បីខ្ទរខ្ទារដល់សមរភូមិវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាង
  • ថាច់អ៊ុកសេរី ចូលចិត្តឧបករណ៍ភ្លេងបុរាណ
Tin Nổi Bật

Cán bộ tham mưu tiêu biểu

Kỳ thi tốt nghiệp THPT năm 2025: Thí sinh hoàn thành môn thi đầu tiên

Đảng bộ Sở Tư pháp: Xây dựng Đảng bộ trong sạch, vững mạnh, nâng cao hiệu quả phục vụ Nhân dân

Khai mạc Hội nghị Ban Chấp hành Đảng bộ tỉnh Trà Vinh (khóa XI) lần thứ 22

Đồng hành cùng học sinh, sinh viên vượt khó

Sáng nay, trên 10.300 thí sinh Trà Vinh bước vào Kỳ thi tốt nghiệp THPT năm 2025

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

Thị xã Duyên Hải - 10 năm xây dựng và phát triển - (Bài cuối)

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.