• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ វប្បធម៌-សិល្បៈ-សង្គម

“ការងារស្រាល ប្រាក់ខែខ្ពស់” ជាល្បិចបោកបញ្ឆោត

02/08/2022 09:13

ប្អូនត្រឹងថេវិញ(អាយុ ១៧ ឆ្នាំ) នៅភូមិរ៉ាច់បែវ ឃុំឡុងឌឹក ទីក្រុងត្រាវិញ ជាជនរងគ្រោះម្នាក់ក្នុងចំណោមជនរងគ្រោះមានសំណាងបានវិលត្រឡប់មកជួបជុំគ្រួសារ ក្រោយពេលត្រូវបញ្ឆោតទៅប្រទេសកម្ពុជាជាមួយសំដីសន្យា “ការងារស្រាល ប្រាក់ខែខ្ពស់”។

            អំឡុងខែមេសាឆ្នាំ ២០២២ តាមរយៈសមាគមស្វែងរកការងារធ្វើលើបណ្ដាញសង្គម ប្អូនវិញបានបុរសម្នាក់ឧទ្ទេសនាមធ្វើការគ្រប់គ្រងហាងអ៊ីនទើណេតនៅទីក្រុងហូជីមិញជាមួយ​កម្រិតប្រាក់ខែ ២៥ លានដុង។ ជាមួយកម្រិតប្រាក់ខែយ៉ាងជក់ចិត្តនេះ ប្អូនវិញសុំអនុញ្ញាតពីគ្រួសារដើម្បីទៅទីក្រុងហូជីមិញធ្វើការ ប៉ុន្តែឪពុកម្ដាយរបស់ប្អូនមិនយល់ព្រមពី​ព្រោះសង្ស័យ “នៅលើលោកនេះធ្វើម៉េចមានការងារណាស្រាលបែរជាបានទទួលប្រាក់ខែខ្ពស់ដូច្នេះ”។ ទោះជាមិនបានសាច់ញាតិអនុញ្ញាតក៏ដោយ ប៉ុន្តែប្អូនវិញនៅតែប្ដេជ្ញាចិត្តអនុវត្តតាមចំណង់របស់​ខ្លួន រួចប្អូនទៅទីក្រុងហូជីមិញទាំងយប់។ ឡើងទៅដល់ចំណត់ឡានមៀងតី ប្អូនទាក់​ទងជាមួយអ្នកទទួលការ រួចបានជូនទៅផ្ទះសំណាក់រួមជាមួយអ្នកដទៃមួយចំនួនទៀតដែល “ប្រាថ្នាធ្វើការស្រាលបែរជាបានទទួលប្រាក់ខែខ្ពស់” ដូចគ្នា។

           

អ្នកយកសារព័ត៌មានសំណេះសំណាលជាមួយប្អូន ត្រឹងថេវិញ និងគ្រួសារ។ រូបថត៖ ថាញ់ហ្វា

            តាមការរៀបរាប់របស់ប្អូនវិញ ក្នុងរាត្រីនោះ អ្នកទាំងអស់គ្នាត្រូវឃាំងនៅក្នុងផ្ទះសំណាក់​មួយស្ថិតក្នុងតំបន់ស្ងាត់ជ្រងំជិតច្រកព្រំដែនម៉ុកបាយ ខេត្តតីនិញ ដល់រំលងអធ្រាត្រ អ្នកទាំងអស់គ្នាបានបញ្ជូនចូលកាន់ព្រៃកៅស៊ូ រង់ចាំឱកាសដើម្បីឆ្លងដែនទៅប្រទេសកម្ពុជា។ បើទុកជាមានអារម្មណ៍គិតថាមានរឿងមិនល្អក៏ដោយ ប៉ុន្តែប្អូនវិញមិនអាចទាក់ទងមកគ្រួសារបានពីព្រោះបណ្ដាមុខសញ្ញាពិនិត្យសង្កេត។ ទៅដល់ប្រទេសកម្ពុជាត្រូវបញ្ជូនទៅកាន់អាគារជាន់ខ្ពស់មួយនៅទីក្រុងភ្នំពេញ  រួចបានឃាំងនៅក្នុងបន្ទប់ជាមួយអ្នកដទៃ ៨ នាក់ទៀតនៅខេត្តភាគខាងត្បូង និងភាគខាងជើង។ ជាមួយភារកិច្ចឡើងបណ្ដាញសង្គមបោកបញ្ឆោតជនជាតិវៀតណាមដទៃទៀតដោយរបៀបចាប់យកទំនិញអនឡាយ។ ពេលវេលាធ្វើការចាប់ពីព្រឹកព្រលឹមដល់ម៉ោង ១០ យប់ និងមិនបានរេកន្លែងចេញពីបន្ទប់។ ឮអ្នកនៅរួមបន្ទប់រៀបរាប់ ប្អូនវិញដឹងខ្លួនត្រូវគេបោកបញ្ឆោត ហើយភ័យខ្លាចពីព្រោះឮដំណឹងថាមានអ្នកត្រូវលក់ដល់ទៅ ២‑៣ ដងរហូតទៅដល់សមុទ្រ។

            ប្អូនវិញរកវិធីទាក់ទងជាមួយគ្រួសារ រួចនិយាយការពិត។ ពេលបានជំរុញទឹកចិត្ត ប្អូនវិញសួរអ្នកគ្រប់គ្រងចង់វិលត្រឡប់មកវៀតណាមវិញចាំបាច់ត្រូវមានលក្ខណៈអ្វីខ្លះ? រួចទទួលបានចម្លើយថា ២.៥០០ ដូល្លារ៍សហរដ្ឋអាមេរិក។ ទោះជាលក្ខណៈគ្រួសារយ៉ាងលំបាកក៏ដោយ ប៉ុន្តែឪពុកម្ដាយប្អូនវិញក៏រកវិធីបុល ខ្ចីដើម្បីបញ្ជូនគណនីឲ្យមុខសញ្ញា រួចជួលឡានទៅយកវិញមកវៀតណាមវិញ។ នៅមុននោះប៉ុន្មានថ្ងៃ យុវជនម្នាក់នៅខេត្តហាយ៉ាងនៅបន្ទប់ជាមួយវិញក៏បានគ្រួសារ​លោះមកវិញដែរ។

            ផលប្រយោជន៍ឥតឃើញ ឃើញត្រឹមតែសកម្មភាពក្ដៅអន្ទះសារបស់ខ្លួនបានបង្កការ​រង្កៀសចិត្តដល់គ្រួសារតែប៉ុណ្ណោះ ប្អូនត្រឹងថេវិញមានការសោកស្ដាយយ៉ាងខ្លាំងពេលចចេសរឹងរូសជាមួយឪពុកម្ដាយ រួចទទួលស្គាល់ខ្លួនឯងលោភលន់ពេលជឿតាមពាក្យអញ្ជើញ “ការងារស្រាល ប្រាក់ខែខ្ពស់”​លើបណ្ដាញសង្គម។ ពេលនេះ ឪពុកម្ដាយវិញត្រូវនឿយហត់ដើម្បីរកប្រាក់ សងបំណុលដែលបានបុលខ្ចី ប៉ុន្តែប្រការដែលគ្រួសាររំពឹងមានសំណាងគឺវិញបានត្រឡប់មកជាមួយគ្រួសារដោយសុវត្ថិ​ភាព។

            បងស្រីម៉ាច់ហ្វាងថាវ ម្ដាយរបស់ត្រឹងថេវិញបានឱ្យដឹង៖ គ្រួសារក៏ “ប្រថុយ”ពេលបញ្ជូនគណនីតាមការបញ្ជារបស់មុខសញ្ញា ពីព្រោះក្រែងថាបើសិនអែអង់នោះចំនួនប្រាក់លោះអាចឡើងដល់ទៅ ៥.០០០ ឬក៏ ១០.០០០ ដុល្លារ៍សហរដ្ឋអាមេរិកដូចបណ្ដាករណីដទៃទៀតនោះគ្រួសារមិនអាចរែកពុនបាន ហើយក៏ព្រោះតែបារម្ភបើសិនអូសអន្លាយពេល វិញនឹងត្រូវរងការវាយដំ សង្កត់សង្កិន ឬក៏លក់ទៅកន្លែងផ្សេងពិបាកនឹងទាក់ទងបាន។

            រឿងរ៉ាវរបស់ត្រឹងថេវិញជាការរំលឹកជាថ្មីម្ដងទៀតដល់អ្នកណាដែលនៅមានប្រាថ្នាផ្លាស់ប្ដូរជីវភាព ប៉ុន្តែមិនចង់ពលកម្មដោយកម្លាំងខ្លួនឯងផ្ទាល់។ ដើម្បីជៀសវាងកុំឲ្យត្រូវរងការបោកបញ្ឆោត ប្រជាជនគប្បីប្រយ័ត្នឱ្យមែនទែនជាមួយបណ្ដាព័ត៌មានឃោសនាលើបណ្ដាញសង្គមសន្យារកបានប្រាក់កាសឆាប់រហ័ស ធ្វើការងារស្រាល។ កងកម្លាំងនគរបាលទូទាំងប្រទេសកំពុងចូលរួមបង្ក្រាបបទល្មើសនេះយ៉ាងប្ដូរផ្ដាច់។

            លោកវរសេនីយ៍ឯក ឡេវ៉ាំងតឺ នាយករងនគរបាលខេត្តត្រាវិញបានចង្អុលការការិយាល័យតម្រួតព្រហ្មទណ្ឌសហការជាមួយនគរបាលបណ្ដាអង្គភាព និងកងទ័ពការពារព្រំដែនខេត្តអនុវត្តលើកកំពូលរុករក បង្រ្កាបបទល្មើសជួញដូរមនុស្សដើម្បីម្ចាស់ការក្ដាប់ច្បាស់ស្ថានភាព មិនទុកបណ្ដោយឱ្យបទល្មើសជួញដូរមនុស្សប្រព្រឹត្តទៅយ៉ាងស្មុគស្មាញឡើយ៕       

ប្រែសម្រួល៖ ថាច់សម្បត្តិ

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

ពិធីប្រកួតវោហារសាស្រ្តភាសាខ្មែរឆ្នាំ ២០២៥

កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។

  • ស្រុកជនបទថ្មីថ្កូវឈានចូលរដូវបុណ្យចូលឆ្នាំថ្មី
  • កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ
  • វិលមកកាន់ដូងចូវស្តាប់និទានរឿងព្រះសង្ឃនៅក្នុងបទចម្រៀង “ល្បីខ្ទរខ្ទារដល់សមរភូមិវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាង
  • ថាច់អ៊ុកសេរី ចូលចិត្តឧបករណ៍ភ្លេងបុរាណ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.