• Tiếng Việt
  • ភាសាខ្មែរ
Thứ Sáu, ngày 27/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ វប្បធម៌-សិល្បៈ-សង្គម

កូវង៉ាងយកចិត្តទុកដាក់ពង្រីកសមាជិកយុវជនខ្មែរក្នុងបណ្តាវិទ្យាល័យ

25/03/2022 06:53

ដើម្បីបំពាក់បំប៉នសិស្សខ្មែរឆ្នើមពង្រីកជាសមាជិកសម្ព័ន្ធយុវជន គណៈអចិន្ត្រៃយ៍សម្ព័ន្ធយុវជនស្រុកកូវង៉ាងចង្អុលការសម្ព័ន្ធយុវជនវិទ្យាល័យក្នុងស្រុក ០៤ កន្លែងរួមមាន៖ វិទ្យាល័យកូវង៉ាង(អា) វិទ្យាល័យកូវង៉ាង(បេ) វិទ្យាល័យយឿងក្វាងដុង វិទ្យាល័យញ៉ីទ្រឿង និងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ អប់រំជាប្រចាំ ធ្វើបញ្ជីរាយនាមសិស្សឆ្នើមសម្រេចលទ្ធផលក្នុងការសិក្សា និងហ្វឹកហាត់ក្នុងវគ្គសិក្សាទី១ ឆ្នាំសិក្សា ២០២១-២០២២ សម្រេចពីនិទ្ទេសល្អឡើងទៅ។ ជាលទ្ធផលក្នុងខែយុវជនឆ្នាំ ២០២២ ស្រុកកូវង៉ាងមានសិស្សជាយុវជនឆ្នើមជិត ៩០០ នាក់ ក្នុងនោះមានសិស្សខ្មែរជិត ៣០% បានរៀនថ្នាក់មនោសញ្ចេតនាសម្ព័ន្ធយុវជន។

បងវ៉ហ្វាងណាម លេខាសម្ព័ន្ធយុវជនស្រុកកូវង៉ាងមានប្រសាសន៍ថា៖ “យុវជនឆ្នើមដែលមានអាយុគ្រប់ ១៥ ឆ្នាំ នឹងបានពង្រីកជាសមាជិកតាមច្បាប់កំណត់។ អាស្រ័យហេតុនោះ គណៈអចិន្ត្រៃយ៍សម្ព័ន្ធយុវជនស្រុក តែងយកចិត្តទុកដាក់ចង្អុលការបណ្តាមូលដ្ឋានសម្ព័ន្ធយុវជន ជាពិសេសគឺសម្ព័ន្ធយុវជនបណ្តាវិទ្យាល័យ ចាត់សិស្សឱ្យចូលរួមបណ្តាថ្នាក់មនោសញ្ចេតនាសម្ព័ន្ធយុវជន ដើម្បីអប់រំ បំពាក់បំប៉នអំពីសតិអារម្មណ៍នយោបាយ សីលធម៌បង្កើនការយល់ដឹងអំពីប្រវត្តិសម្ព័ន្ធយុវជន ប្រវត្តិបក្សកុម្មុយនិស្តវៀតណាម។ ផ្តើមពីនោះជំនួយឲ្យប្អូនៗបង្កើនស្មារតីទទួលបន្ទុកនៅពេលបានពង្រីកជាសមាជិកយុវជន និងបន្តការខិតខំរៀនសូត្រឱ្យបានល្អជាងទៀត ដើម្បីបានពង្រីកជាបក្ខជន។

ប្អូនមិញធឺ (ទី ១ ខាងស្តាំ) បានពង្រីកជាសម្ព័ន្ធយុវជន។

វិទ្យាល័យញ៉ីទ្រឿង និងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ អប់រំជាប្រចាំស្រុកកូវង៉ាងជា ០២ អង្គភាពដែលមានសិស្សខ្មែរឆ្នើមជាច្រើនបាន​ចូលរៀនថ្នាក់មនោសញ្ចេតនាសម្ព័ន្ធយុវជន។

លោកគ្រូ ថាច់ម៉ាយ លេខាសម្ព័ន្ធយុវជនមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ អប់រំជាប្រចាំស្រុក មានប្រសាសន៍ថា៖ ឆ្នាំសិក្សា ២០២១-២០២២ មជ្ឈមណ្ឌលមានសិស្ស រួម ២៤០ នាក់ ក្នុងនោះសិស្សខ្មែរ ៣០%។ មជ្ឈមណ្ឌលបានធ្វើបញ្ជីរាយនាមសិស្សឆ្នើម ៥0 នាក់ (សិស្សខ្មែរ ៣0%) ឲ្យចូលរួមរៀនថ្នាក់មនោសញ្ចេតនាសម្ព័ន្ធយុវជននៅសប្តាហ៍ទី ០២ និងសប្តាហ៍ទី ០៤ នាខែយុវជនឆ្នាំ ២0២២។ ដោយសារស្ថានភាពជំងឺរាតត្បាត ម្ល៉ោះហើយមជ្ឈមណ្ឌលបានពង្រីកសមាជិកយុវជនជូនសិស្សនៅពេលរៀនចប់ថ្នាក់មនោសញ្ចេតនាសម្ព័ន្ធយុវជនតែម្តង។ ចំពោះថ្នាក់មនោសញ្ចេតនាសម្ព័ន្ធយុវជនសប្តាហ៍ទី ០៤ មជ្ឈមណ្ឌលចាត់តាំងពិធីពង្រីកសមាជិកសម្ព័ន្ធយុវជននាថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២0២២។

បានរៀនថ្នាក់មនោសញ្ចេតនាសម្ព័ន្ធយុវជនកាលពីសប្តាហ៍ទីពីរនាខែយុវជនឆ្នាំ ២0២២ ជំនួយឲ្យប្អូនសុើងមិញធឺសិស្សថ្នាក់ទី ១0/១ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ‑អប់រំជាប្រចាំស្រុក មានមោទនភាព រួចបង្កើនការយល់ដឹងពីតួនាទី ភារកិច្ចរបស់ខ្លួនចំពោះសហគមន៍ និងសង្គម។ មិញធឺសំណេះសំណាលថា៖ប្អូនត្រេកអរណាស់ដោយបានចូលរៀនថ្នាក់មនោសញ្ចេតនាសម្ព័ន្ធយុវជនហើយបានបងៗកម្មាភិបាលសម្ព័ន្ធយុវជនស្រុកបង្រៀនប្អូនៗអំពីខ្លឹមសារសំខាន់ៗនៃប្រវត្តិសាស្រ្តបក្ស ប្រវត្តិសាស្រ្តសម្ព័ន្ធយុវជនបង្រៀនពីឧត្តមគតិរបស់យុវជន និងណែនាំឱ្យច្រៀងបទចម្រៀងគោរពទង់ជាតិ។ល។ញ៉ាំងឲ្យប្អូនកាន់តែមានចិត្តស្នេហាជាតិមាតុភូមិ ដឹងគុណចំពោះបុព្វបុរស។

លោកគ្រូត្រឹងថៀងធ្វឹកលេខាសម្ព័ន្ធយុវជនវិទ្យាល័យញ៉ីទ្រឿងបានឲ្យដឹង៖ ឆ្នាំសិក្សា ២០២១-២០២២ សាលាមានសិស្សជាង ៧៥០ នាក់ ក្នុងនោះសិស្សខ្មែរជិត ៧០%។ បន្ទាប់ពីមានលទ្ធផលសិក្សានៃវគ្គសិស្សាទី១ ឆ្នាំសិក្សា ២០២១-២០២២ សម្ព័ន្ធយុវជនសាលាបានកសាងផែនការ និងឡើងបញ្ជីរាយនាមសិស្សឆ្នើម ដើម្បីស្នើគណៈអចិន្ត្រៃយ៍សម្ព័ន្ធយុវជនស្រុកចាត់តាំងបើកថ្នាក់មនោសញ្ចេតនាសម្ព័ន្ធយុវជននៅសាលានេះតែម្តង។ ក្នុងខែយុវជនឆ្នាំ ២០២២ សាលាមានសិស្សឆ្នើម ១៥០ នាក់ ក្នុងនោះមានសិស្សខ្មែរ ៦០% បានរៀនថ្នាក់មនោសញ្ចេតនាសម្ព័ន្ធយុវជន។ ដោយសារស្ថានភាពជំងឺរាតត្បាតស្មុគស្មាញ ទើបគណៈចាងហ្វាងសាលាបានចង្អុលការសម្ព័ន្ធយុវជនឲ្យបែងពេលរៀនចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៥ ខែមីនា ដើម្បីធានាសុវត្ថិភាពក្នុងការបង្ការ ទប់ស្កាត់ជំងឺ។ លុះរៀនចប់វគ្គសិក្សានេះសម្ព័ន្ធយុវជនសហការជាមួយគណៈអចិន្ត្រៃយ៍សម្ព័ន្ធយុវជនស្រុកចាត់តាំងពិធីពង្រីកសមាជិកយុវជននៅថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២២៕         

អត្ថបទ‑រូបថត៖ សុជា

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

ពិធីប្រកួតវោហារសាស្រ្តភាសាខ្មែរឆ្នាំ ២០២៥

កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។

  • ស្រុកជនបទថ្មីថ្កូវឈានចូលរដូវបុណ្យចូលឆ្នាំថ្មី
  • កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ
  • វិលមកកាន់ដូងចូវស្តាប់និទានរឿងព្រះសង្ឃនៅក្នុងបទចម្រៀង “ល្បីខ្ទរខ្ទារដល់សមរភូមិវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាង
  • ថាច់អ៊ុកសេរី ចូលចិត្តឧបករណ៍ភ្លេងបុរាណ
Tin Nổi Bật

Sở Văn hóa, Thể thao và Du lịch tổng kết phong trào thi đua yêu nước giai đoạn 2021 - 2025

Duy trì, nhân rộng mô hình kinh tế hay, hiệu quả

Học sinh phấn khởi trong Kỳ thi tốt nghiệp THPT năm 2025

Hội thảo khoa học “Hành trình kết nối, nâng cao năng lực đổi mới sáng tạo và hỗ trợ khởi nghiệp”

Thuận lợi và khó khăn trong công tác phát triển đảng viên khối doanh nghiệp ngoài nhà nước

Người cố kết bền chặt vùng đất Vĩnh - Trà - Bến

Trà Vinh kiên cường bứt phá, giành được nhiều thành tựu toàn diện trên các lĩnh vực

Trao quyết định nghỉ hưu cho cán bộ thuộc diện Ban Thường vụ Tỉnh ủy quản lý

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.