• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ វប្បធម៌-សិល្បៈ-សង្គម

កូវង៉ាងខិតខំឆ្លងកាត់ការលំបាកដើម្បីធានាគុណភាពអប់រំ

18/04/2022 10:24

ក្នុងពេលដែលសិស្សានុសិស្សត្រឡប់មកសាលារៀនក្នុងសភាពធម្មតាថ្មី សាលាជាច្រើនតែងតាមដានយ៉ាងដិតដល់ស្ថានភាពសុខភាពរបស់សិស្សដើម្បីជួយឱ្យសិស្សរៀនសូត្របានល្អ និងធានាទប់ស្កាត់ការឆ្លងរាលដាលនៃអាសន្នរោគកូវីដ ១៩។

សាលាសកលជនជាតិអន្តេវាសិកអនុវិទ្យាល័យស្រុកកូវង៉ាង ជាសាលាមួយក្នុងចំណោម សាលាជួបលំបាកដោយមានគ្រូបង្រៀន សិស្សវិជ្ជមាន F០ ត្រូវបង្ខំឱ្យសាលាត្រូវកែប្រែកាលបរិច្ឆេទរៀនរបស់ប្អូនៗជាបន្តបន្ទាប់។ លោក គ្រូថាច់សា ចាងហ្វាងរងសាលាបានឱ្យដឹងថា៖​ចាប់ពីពេលសាលាអនុវត្តតាមកិច្ចចង្អុលការរបស់ផ្នែកអប់រំគឺសិស្សទាំងអស់ត្រឡប់មករៀនដោយផ្ទាល់រហូតមកទល់ពេលនេះ សាលាកត់សម្គាល់មានគ្រូបង្រៀន សិស្ស F០ ជាង ១០​ រូបត្រូវអនុវត្តធ្វើចត្តាឡីស័កត្រឹមត្រូវតាមការកំណត់។ អាស្រ័យហេតុនោះ មានការឥទ្ធិពល មួយចំណែកណាដល់ការរៀនសូត្ររបស់សិស្សក៏ដូចជាការបង្ហាត់បង្រៀនរបស់គ្រូបង្រៀន។

ម៉ោងរៀនក្នុងសភាពធម្មតាថ្មីរបស់សិស្សានុសិស្សសាលាសកលជនជាតិអន្តេវាសិកអនុវិទ្យាល័យស្រុកកូវង៉ាង។

ដើម្បីធានាឱ្យការរៀនសូត្ររបស់ប្អូនៗមិនដាច់រយៈ បើសិនគ្រូបង្រៀនត្រូវវិជ្ជមាន (F០) នោះសាលាលៃលកឱ្យគ្រូបង្រៀនផ្សេងបង្រៀងជំនួសវិញ។ ក្រោយពេលគ្រូបង្រៀនសម្រេចការធ្វើចត្តាឡីស័ក បើសិនធ្វើតេស្តរហ័ស មានលទ្ធផលអវិជ្ជមាន វិលមកសាលាបន្តការងារបង្ហាត់បង្រៀនរបស់ខ្លួន។ គ្រូបង្រៀនថាច់សាឱ្យដឹងបន្ថែមទៀតថា៖ ដើម្បីសម្របខ្លួនដោយសុវត្ថិភាព រវៀសរវៃសាលាតែងបំផុសចលនាកងជួរគ្រូបង្រៀនឲ្យខិតខំអស់ពីចិត្តដើម្បីរក្សាស្នាដៃក្នុងការបង្ហាត់បង្រៀន ក៏ដូចជាការរៀនសូត្ររបស់ប្អូនៗ។ អាចពិនិត្យឃើញថាឥទ្ធិពលនៃអាសន្នរោគគឺឥទ្ធពលដល់វិស័យជាច្រើន ក្នុងនោះ មានវិស័យអប់រំក្នុងសង្គមនាពេលបច្ចុប្បន្ន។

អាស្រ័យមានករណី F០ បានរកឃើញជាបន្តបន្ទាប់ សព្វថ្ងៃនេះសាលានៅតែ​មិនទាន់ដោះ ស្រាយឱ្យសិស្សស្នាក់នៅក្នុងអន្តេវាសិកដ្ឋានឡើយ។ បងស្រី ថាច់ធីសាវរីយ៍ នៅភូមិមេរងថ្មី ឃុំថាញ់ហ្វាស៊ើង ចែករំលែក៖ ខ្ញុំមានកូនកំពុងរៀនថ្នាក់ទី ៩/១ សាលាសកលជនជាតិអន្តេវាសិកអនុវិទ្យាល័យស្រុកកូវង៉ាង ចម្ងាយពីផ្ទះខ្ញុំទៅដល់សាលារៀនជាង ១៥ គីឡូម៉ែត្រ។ កាលពីមុនសាលាអនុញ្ញាតឱ្យប្អូនចូលរៀនបានស្នាក់នៅអន្តេវាសិកដ្ឋានជាការងាយស្រួលសម្រាប់គ្រួសារខ្ញុំ។ ឱ្យតែដល់ព្រឹកថ្ងៃចន្ទខ្ញុំឌុបកូនមកសាលារៀន ដល់ចុងម៉ោងរៀនពេលព្រឹកថ្ងៃសៅរ៍មកឌុបកូនទៅផ្ទះវិញ។ ប៉ុន្តែសព្វថ្ងៃត្រូវជូនមកសាលារួចឌុបទៅផ្ទះរៀងរាល់ថ្ងៃ បណ្ដាលឱ្យពេលវេលាពលកម្មសម្រាប់គ្រួសារក៏មិនបានប្រមូលផ្ដុំ។ បច្ចុប្បន្ន តម្លៃសាំងកើនខ្ពស់ហើយដែលថាឌុបកូនទៅមករាល់ថ្ងៃបែបសនេះ មានការឥទ្ធិពលដល់ការចាយ ប្រើរបស់គ្រួសារ។ សង្ឃឹមធ្វើយ៉ាងណាអាសន្នរោគអស់ទៅ ជីវភាពបានសុវត្ថិភាពពិតប្រាកដ សាលាដោះស្រាយឱ្យប្អូនបានចូលនៅក្នុងអន្តេវាសិកដ្ឋានដើម្បីគ្រួសារខ្ញុំបន្ថយបានការលំបាក។

        មិនត្រឹមតែសាលាសកលជនជាតិអន្តេវាសិកអនុវិទ្យាល័យស្រុកកូវង៉ាងឡើយ នៅសាលាបឋមសិក្សា អនុវិទ្យាល័យ វិទ្យាល័យដទៃៗទៀតក៏រងការឥទ្ធិពលប្រហាក់ប្រហែលពេលសាលារកឃើញករណី F០ ក្នុងគ្រូបង្រៀន សិស្សានុសិស្ស។ នៅសាលាបឋមសិក្សាទីប្រជុំជនកូវង៉ាង ត្រូវបង្ខំឱ្យប្អូនៗសម្រាករៀនរយៈពេល ២ សប្ដាហ៍ពីព្រោះសាលារក ឃើញករណី F០ នៅទូទាំងបណ្ដាផែនថ្នាក់ក្នុងសាលា។ តាមការឱ្យដឹងពីថ្នាក់ដឹកនាំសាលា ក្រោយពេលកត់សម្គាល់មានករណី F០ មានការឥទ្ធិពលដល់ចិត្តសាស្រ្តរបស់សិស្ស ឪពុក ម្ដាយ​សិស្សជាច្រើន។ ឪពុកម្ដាយសិស្សមួយចំនួនស្នើសាលាដាក់ចេញដំណោះស្រាយសមស្របដើម្បីធានាសុវត្ថិភាពសម្រាប់សិស្សក្រៅពីសិស្សជ្រាបជំងឺ។ ចំពោះមុខ គឺសាលាដោះ ស្រាយឱ្យសិស្សផ្អាកមករៀនដោយផ្ទាល់បណ្ដោះអាសន្ន រួចបំផុសចលនាឪពុកម្ដាយដែលមានកូន F០ បង្កើនការថែទាំ ព្យាបាល។ គិតមកទល់ពេលនេះរាល់ការបង្ហាត់បង្រៀនរបស់គ្រូបង្រៀន ការរៀនសូត្ររបស់ប្អូនៗបានវិលត្រឡប់មកសភាពធម្មតា ស្ដែងច្បាស់ពីកិច្ចសហការរវាងសាលារៀន និងឪពុកម្ដាយសិស្ស៕     

អត្ថបទ‑រូបថត៖ ថាច់សម្បត្តិ

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

ពិធីប្រកួតវោហារសាស្រ្តភាសាខ្មែរឆ្នាំ ២០២៥

កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។

  • ស្រុកជនបទថ្មីថ្កូវឈានចូលរដូវបុណ្យចូលឆ្នាំថ្មី
  • កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ
  • វិលមកកាន់ដូងចូវស្តាប់និទានរឿងព្រះសង្ឃនៅក្នុងបទចម្រៀង “ល្បីខ្ទរខ្ទារដល់សមរភូមិវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាង
  • ថាច់អ៊ុកសេរី ចូលចិត្តឧបករណ៍ភ្លេងបុរាណ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.