30/08/2022 05:38
អនុសេនីយ៍ឯក ត្រឹងខាយស្វឹង អនុប្រធាននគរបាលឃុំលឿងហ្វា(អា)បានឱ្យដឹងថា៖ ដោយបានការគាំទ្ររបស់ទូទាំងប្រជាជនក្នុងកិច្ចការការពារសន្តិសុខមាតុប្រទេស ម៉្លោះហើយជាច្រើនឆ្នាំកន្លង បណ្ដាភូមិលើភូមិសាស្រ្តឃុំសុទ្ធតែបានទទួលស្គាល់ជាភូមិសុវត្ថិភាពអំពីសន្តិសុខសណ្ដាប់ធ្នាប់ ជួយឱ្យមូលដ្ឋានអនុវត្តសម្រេចបណ្ដាលក្ខឋានជនបទថ្មី។ គួរពណ៌នាដល់ការគាំទ្ររបស់បណ្ដាវត្តខ្មែរនៅលើភូមិសាស្រ្តឃុំ ពិសេសគឺសកម្មភាពរបស់ក្លឹប “ផ្សព្វផ្សាយអប់រំណែនាំមុខសញ្ញាប្រព្រឹត្តអំពើល្អ” នៅវត្តពោធិវង្សារាម(ចុងទ័ព) រួមចំណែកអប់រំមុខសញ្ញាជាច្រើនដែលមានបាតុភាពបំពានច្បាប់ មានការកែប្រែគំនិតប្រព្រឹត្តសប្បុរសធម៌ជាដើម។
ព្រះតេជគុណ ថាច់ហ៊ុង ស្រាវជា្រវឯកសារបម្រើឱ្យការផ្សព្វផ្សាយ។
ក្លឹប “ផ្សព្វផ្សាយអប់រំណែនាំមុខសញ្ញាប្រព្រឹត្តអំពើល្អ” វត្តចុងទ័ព បានបង្កើត និងធ្វើសកម្មភាពកាលពីឆ្នាំ ២០១២ ដោយមានសមាជិកជាង ១០ អង្គ-រូបចូលរួម អាស្រ័យដោយព្រះចៅអធិការធ្វើជាអធិការក្លឹប។ ផ្នែកនគរបាលឃុំក៏សហការបានល្អជាមួយវត្ត ជាមួយក្លឹបធ្វើល្អការងារផ្សព្វផ្សាយ ក្នុងព្រះសង្ឃ ពុទ្ធបរិស័ទ ប្រជាជន។ ការផ្សព្វផ្សាយផ្ដោតទៅលើបណ្ដាខ្លឹមសារដែលមហាជនយកចិត្តទុកដាក់ ក្នុងនោះមានសកម្មភាពរបស់បណ្ដាជនល្មើស បណ្ដាល្បិចកលសំដៅធ្វើឱ្យបែកបាក់សាមគ្គីរវាងបណ្ដាជនជាតិរបស់បណ្ដាអានុភាពជាអមិត្ត ល្បិចកលរបស់ជនបោកប្រាស់ដើម្បីជួយឱ្យប្រជាជនលើកកម្ពស់ស្មារតីប្រុងប្រយ័ត្នផង ថ្កោលទោសចំពោះទង្វើឆ្គាំឆ្គងរបស់មុខសញ្ញាមួយចំនួនបានកែប្រែគំនិតប្រព្រឹត្តអំពើល្អ។ ក្នុងការងារសហការ ផ្នែកនគរបាលឃុំក៏ឧបត្ថម្ភឯកសារសម្រាប់ក្លឹបដូចជា៖ទស្សនាវដ្ដី “ព័ត៌មានសន្តិសុខសណ្ដាប់ធ្នាប់នៅមូលដ្ឋាន” ជាព័ត៌មានមូលដ្ឋានយ៉ាងសំខាន់ៗ ជួយឱ្យបណ្ដាសមាជិកក្នុងក្លឹបក្ដាប់ និងធ្វើការផ្សព្វផ្សាយដល់ជនរួមជាតិខ្មែរបានល្អប្រសើរជាង។ ដោយអាស្រ័យរក្សាសកម្មភាពបានល្អ ជារៀងរាល់ឆ្នាំ ក្លឹបតែងបានគណៈនាយកនគរបាលខេត្តជូនលិខិតសរសើរ។ ឆ្នាំ ២០១៨ សមូហភាពក្លឹប បានគណៈកម្មាធិការប្រជាជនខេត្តជូនលិខិតសរសើរអំពីស្នាដៃឆ្នើមក្នុងចលនាទូទាំងប្រជាជនចូលរួមការពារសន្តិសុខមាតុប្រទេស។
វត្តចុងទ័ព មានគ្រួសារពុទ្ធបរិស័ទចំណុះជើងវត្តជាង ១.០០០ គ្រួ។ ក្នុងបណ្ដាថ្ងៃឧបោសថសីល ថ្ងៃបុណ្យទាន ពុទ្ធបរិស័ទអញ្ជើញមកវត្តច្រើនបង្គួរ។ អាស្រ័យហេតុនោះ“ផ្សព្វផ្សាយអប់រំណែនាំមុខសញ្ញាប្រព្រឹត្តអំពើល្អ” នៅវត្តពោធិវង្សារាម(ចុងទ័ព) ជួយឱ្យជនរួមជាតិខ្មែរកាន់តែខិតជិតនឹងព័ត៌មានសំខាន់ៗពីក្លឹប ជនរួមជាតិខ្មែរមិនត្រឹមតែមានស្មារតីយល់ដឹងក្នុងការបំបាត់បណ្ដាគ្រោះអបាយមុខសង្គម រក្សាលំនឹងសន្តិសុខនយោបាយ សណ្ដាប់ធ្នាប់សុវត្ថិភាពសង្គមប៉ុណ្ណោះឡើយ នៅទាំងរួមចំណែកឆាប់នាំយកសារាចរ សេចក្ដីសម្រេចចិត្តរបស់បក្សចូលទៅក្នុងជនរួមជាតិខ្មែរនៅទីនោះទៀតផង។
ព្រះតេជគុណ ថាច់ហ៊ុង ព្រះចៅអធិការ-អធិការក្លឹប “ផ្សព្វផ្សាយអប់រំណែនាំមុខសញ្ញាប្រព្រឹត្តអំពើល្អ” នៅវត្តពោធិវង្សារាម(ចុងទ័ព) មានថេរដីកាឱ្យដឹងថា៖ ការងារផ្សព្វផ្សាយមានតួនាទីយ៉ាងសំខាន់ ក្នុងបណ្ដាថ្ងៃឧបោសថសីលប្រចាំខែពុទ្ធបរិស័ទអញ្ជើញមកវត្តប្រតិបត្តិកិច្ចការជំនឿ ពុទ្ធសាសនាក៏ច្រើន ងាយស្រួលដល់ការផ្សព្វផ្សាយ ម៉្លោះហើយពេលបានមូលដ្ឋានបំផុសចលនាបង្កើតក្លឹប អាត្មាពិគ្រោះយោបល់ជាមួយគណៈអារាមាភិបាលបានឯកភាពបង្កើតឡើង និង ផ្ដើមធ្វើសកម្មភាពមកដល់ពេលនេះ ញ៉ាំងឱ្យពុទ្ធបរិស័ទកាន់តែលើកកម្ពស់បន្ទុករបស់ខ្លួនក្នុងការអប់រំកូនចៅដើម្បីកុំឱ្យបំពានច្បាប់។ ជនរួមជាតិខ្មែរបើសិនឃើញបណ្ដាករណីដែលមានអំពើប្រព្រឹត្តបំពាន ធ្វើឱ្យឥទ្ធិពលដល់សណ្ដាប់ធ្នាប់របស់មូលដ្ឋាននោះ រួមគ្នាផ្ដល់ដំណឹងដល់ផ្នែកមានសមត្ថកិច្ចធ្វើការដោះស្រាយ។ ផ្ដើមពីនោះសណ្ដាប់ធ្នាប់ក្នុងជីវភាពរបស់ជនរួមជាតិខ្មែរលើភូមិសាស្រ្តតែងបានរក្សាល្អ ចំនួនករណីបំពានច្បាប់ថយចុះគួរឱ្យពណ៌នា។
មិនត្រឹមតែទទួលបានការស្ងើចសរសើរអំពីស្នាដៃចំពោះសមូហភាពឡើយ ទាំងព្រះតេជគុណថាច់ហ៊ុង ជាអធិការក្លឹបផ្ទាល់ ដោយមានការជ្រោមជ្រែង និងអនុវត្តល្អបណ្ដាចលនា ម៉្លោះហើយក្នុងដំណាក់កាល ២០១៣-២០១៨ ព្រះតេជគុណ អធិការក្លឹបបានគណៈកម្មាធិការប្រជាជនខេត្តប្រគេនបណ្ណសរសើរជាមួយស្នាព្រះហស្ដអនុវត្តល្អចលនា “ទូទាំងប្រជាជនសាមគ្គីកសាងជីវភាពរស់នៅវប្បធម៌ រស់នៅល្អទាំងសាសនា ថ្លៃថ្លាទាំងសង្គម”៕
អត្ថបទ‑រូបថត៖ ថាច់សម្បត្តិ
កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។