20/12/2021 15:47
បងស្រីថាច់ធីសុថាត ជូនអំណោយដល់យាយនាមសាសន៍។
អ្នកស្រីង្វៀងធីម៉ើយ អនុប្រធានអចិន្ត្រៃយ៍សមាគមសហពន្ធន៍នារីខេត្ត មានប្រសាសន៍ថា៖ សមាជិកាទាំងអស់ក្នុងខេត្ត តែងបង្កើនស្មារតីយល់ដឹង និងមានទង្វើធ្វើតាមគំរូអ៊ំជាក់ស្តែង។ គំរូ ក្លឹបនីមួយៗដែលធ្វើតាមគំរូអ៊ំ ទោះបីមានរបៀបធ្វើខុសគ្នាក៏ដោយ ប៉ុន្តែមានបំណងតែមួយគឺ “ផ្តល់ក្តីស្រឡាញ់ភាពកក់ក្តៅ” ចំពោះអ្នកមានស្ថានភាពលំបាក ឯកោ ក្នុងនោះមានទម្រង់ “ក្រឡអង្ករមេត្តាធម៌“ ជាដើម។ សាយភាយតាមរយៈទម្រង់ ”ក្រឡអង្ករមេត្តាធម៌” ឆ្នាំ ២០២១ សមាគមគ្រប់លំដាប់ថ្នាក់ក្នុងខេត្តចលនាសមាជិកាសប្បុរសជនចូលរួមគបប្រាក់ គ្រឿងឧបភោគ បរិភោគជូនដល់អ្នកចម្អិនអាហារសម្រាប់ឧបត្ថម្ភដល់ប្រជាជននៅតំបន់ចត្តាឡីស័កប្រមូលផ្តុំសរុបតម្លៃជាង ៧,៥ ពាន់លានដុង។ ដើម្បីពង្រីកទម្រង់នោះឲ្យមានប្រសិទ្ធភាពជាងទៀតក្នុងដំណាក់កាលអាសន្នរោគកូវីដ-១៩ សាខាសមាគមនារីទីក្រុងត្រាវិញបានចលនាសមាជិកាជាង ១២.៤៦០ នាក់ ចូលរួមគបវាល់ជាអង្ករ ទឹកដោះគោ ស្ករ ប្រាក់ជាដើម ឧបត្ថម្ភសមាជិកា អ្នកមានវ័វចាស់ កុមារក្រីក្រជាង ៦៧០ លើកនាក់គិតជាទឹកប្រាក់ជាង ២០០ លានដុង។
សាខាសមាគមនារីអនុសង្កាត់ទី ៥ សង្កាត់លេខ ៨ ទីក្រុងត្រាវិញជាសាខាសមាគមដែលមានសមាជិកាជនជាតិខ្មែររួម ៣២០ នាក់ តែងរក្សា និងពង្រីកមានប្រសិទ្ធភាពទម្រង់”ក្រឡអង្ករមេត្តាធម៌ “។ ទន្ទឹមនឹងការឧបត្ថម្ភអង្ករ ១០ គីឡូក្រាម ប្រាក់ ១០០ ពាន់ដុង ប្រចាំខែដល់អ្នកមានវ័យចាស់ ០២ នាក់ ជូន អំណោយជិត ២០០ ចំណែក (រួមមានគឿងឧបភោគ បរិភោគ តម្លៃមួយចំណែកៗ ២៥០ ពាន់ដុង) អាហារូបករណ៍ ០៤ ចំណែក (ក្នុងមួយចំណែក ៥០០ ពាន់ដុង) ដល់សមាជិកា និងសិស្សមានស្ថានភាពលំបាកផងដែរ។
បងស្រី ថាច់ធីសុថាត ប្រធានសាខាសមាគមនារីអនុសង្កាត់ទី ៥ សង្កាត់លេខ ៨ ទីក្រុងត្រាវិញ មានប្រសាសន៍ថា៖ រៀនសូត្រ និងធ្វើតាមគំរូអ៊ំ សាខាសមាគមបង្កើតរក្សា និងពង្រីកមានប្រសិទ្ធភាពទម្រង់ ”ក្រឡអង្ករមេត្តាធម៌“ កាលពីឆ្នាំ ២០១៣ មកទល់ពេលនេះ។ ក្នុងដំណាក់កាលអាសន្នរោគរាតត្បាតស្មុគស្មាញ បណ្តាសមាជិកានៅទាំងគបប្រាក់ និងគ្រឿងឧបភោគ បរិភោគជូនដល់សមាជិកា និងសិស្សដែលមានស្ថានភាពលំបាកទៀតផង។ ថ្វីត្បិតអំណោយទាំងនោះ តម្លៃមិនសូវបានខ្ពស់ក៏ដោយ ប៉ុន្តែយ៉ាងហោចណាស់ក៏ជូនទាន់ពេលចំពោះអ្នកដែលខ្វះខាត អ្នកមានវ័យចាស់ ផ្តល់ឲ្យគាត់មានភាពកក់ក្តៅក្នុងជីវិត។
លោកយាយថាច់ធីសាសន៍ (អាយុ ៧៧ ឆ្នាំ) នៅអនុសង្កាត់ទី ៥ សង្កាត់លេខ ៨ បានសាខាសមាគមឧបត្ថម្ភអង្ករ ១០ គីឡូក្រាម និងប្រាក់ ១០០ ពាន់ដុងជាប្រចាំខែ។ លោកយាយបានឲ្យដឹងដោយក្តីរំភើបថា៖ ខ្ញុំរស់នៅម្នាក់ឯងគ្មានកូនចៅឡើយ ប៉ុន្តែដោយសាខាសមាគមនារីយកចិត្តទុកដាក់មកសួរសុខទុក្ខ ជូនអំណោយដល់ខ្ញុំៗត្រេកអរ និងមានភាពកក់ក្តៅខ្លាំងណាស់៕
អត្ថបទ‑រូបថត៖ សុជា
រួមជាមួយការបន្តលើកកម្ពស់គុណភាព បំពេញរួចរាល់បណ្ដាលក្ខឋានទីក្រុងប្រភេទ ២ បក្ខភាគ រដ្ឋអំណាច និងប្រជាជនទីក្រុងត្រាវិញបាន និងកំពុងខិតខំដើម្បីទីក្រុងត្រាវិញក្លាយជាទីក្រុងឆ្លាត អារ្យធម៌ ទំនើប។ រក្សាខ្ជាប់បានគុណភាពខ្យល់អាកាសបរិសុទុ្ធ(រៀបចំណាត់ថ្នាក់ទី ៣ ក្នុងក្រុម ទីក្រុងមានគុណភាពចំនួន ១៥ ដែលមានគុណភាពខ្យល់អាកាសបរិសុទ្ធបំផុតនៅអាស៊ីអាគ្នេយ៍ និងរៀបចំណាត់ថ្នាក់ខ្យល់អាកាសបរិសុទ្ធបំផុតវៀតណាម) ដូចការប្រកាសរបស់ស្ថាប័នតាមដានគុណភាពខ្យល់អាកាសទូទាំងសកល-ស្វិស (IQAir)កាលពីខែមីនា ឆ្នាំ ២០២៤។