• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 27/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ វប្បធម៌-សិល្បៈ-សង្គម

ក្រុមហ៊ុនអគ្គិសនីត្រាវិញ ធ្វើការជាមួយគណៈកម្មាធិការប្រជាជនខេត្ត

28/01/2022 13:31

កាលពីថ្ងៃទី ១៩ ខែមករា នៅគណៈកម្មាធិការប្រជាជនខេត្តត្រាវិញ លោកង្វៀងទ្រុងហ្វាង អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអញ្ជើញចូលរួមជាអធិបតីនា​ឱកាសជំនួបធ្វើការជាមួយក្រុមហ៊ុនអគ្គិសនីត្រាវិញដើម្បីស្ដាប់របាយការណ៍លទ្ធផលអនុវត្តការផលិត ធ្វើអាជីវកម្ម និងវិនិយោគកសាងឆ្នាំ ២០២១ និងទិសដៅភារកិច្ចឆ្នាំ ២០២២។

លោកហ្វិញជីហាយ នាយកក្រុមហ៊ុនអគ្គិសនីតា្រវិញរបាយការណ៍ស្ថានភាពអនុវត្តភារកិច្ចផែនការឆ្នាំ ២០២១។ ក្នុងឆ្នាំ ២០២១ ស្ថានភាពអាសន្នរោគកូវីដ‑១៩ ប្រែប្រួលស្មុគស្មាញក៏ដោយ ប៉ុន្តែក្រុមហ៊ុនបានផ្សព្វផ្សាយវិធានការជាច្រើនទប់ស្កាត់ជំងឺផង ធានាការផ្គត់ផ្គង់អគ្គិសនីលំនឹងសម្រាប់ការផលិត និងសម្រាប់ប្រជាជនផង ធានាផ្គត់ផ្គង់អគ្គិសនីលំនឹង សុវត្ថិភាពទំនុកចិត្តបម្រើការបោះឆ្នោតតំណាងរដ្ឋសភានីតិកាលទី ១៥ ក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ អាណត្តិកាល ២០២១‑២០២៦ សិស្សានុសិស្សរៀនដោយផ្ទាល់ និងមូលដ្ឋានសុខាភិបាល ១៦៣ កន្លែង បណ្ដាតំបន់ចត្តាឡីស័កប្រមូលផ្ដុំបម្រើការងារបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ‑១៩ និងបម្រើជីវភាព ការប្រជុំជីវភាពរបស់ប្រជាជន។

លោកង្វៀងទ្រុងហ្វាងជំនួបធ្វើការជាមួយក្រុមហ៊ុនអគ្គិសនីត្រាវិញ។ រូបថត៖ ហ្វីហ្វាង

ឆ្នាំ ២០២១ ក្រុមហ៊ុនសម្រេចការងារធ្វើអាជីវកម្ម សេវាកម្មអតិថិជនសម្រេចតាមផែនការដែលអគ្គក្រុមហ៊ុនអគ្គិសនីភាគខាងត្បូង (EVN SPC) ប្រគល់ជូន។ បរិមាណអគ្គិសនីពាណិជ្ជផលឆ្នាំ ២០២១ អនុវត្តបាន ១.១០៧,៤២ គីឡូវ៉ាត សម្រេច ១០០,១៣% នៃផែនការ កើន ២,២%​ ប្រៀបជាមួយឆ្នាំ ២០២០។ គុណភាពសេវាកម្មអតិថិជនបានកែលម្អជាបន្ត៖ ក្រុមហ៊ុនឆ្លើយតប ៩៦,៨៧% បណ្ដារូបភាព​សេវាកម្មអតិថិជនបន្តផ្ទាល់ជាមួយកម្រិតលេខ ៤ (ផែនការប្រគល់ជូន ≥៩៥%)។ អត្រាសំណូមពរសេវាកម្មអគ្គិសនីបានអនុវត្តតាមវិធីសាស្រ្តអេឡិចត្រូនិកទាំងស្រុងក្នុងដំណាក់កាលផ្ដល់សេវាកម្មសម្រេច ៩៥,៥% (ផែនការ≥៩៥%)។ អត្រាអតិថិជនទាក់ទងតាមរយៈច្រកសេវាកម្មជាតិ (DVCQG) សម្រេច ៥២,៣២% (ផែន ការ≥៤០%)។ អត្រាអតិថិជនទាក់ទងសេវាកម្មផ្គត់ផ្គង់អគ្គិសនី ១២ យ៉ាងឆ្លងតាមរយៈមជ្ឈមណ្ឌលថែទាំអតិថិជន និងបណ្ដាមជ្ឈមណ្ឌល និងសេវាកម្មសាធារណៈជាតិសម្រេច ៩៩,៩១% ខ្ពស់ជាង ៤,៩១%នៃផែនការ EVN SPC ប្រគល់ឱ្យ (≥៩៥%)។ អត្រាទូទាត់មិនប្រើប្រាស់សាច់ប្រាក់សម្រេច ៩៩,៧៩% អំពីចំនួនអតិថិជន និង ៩៩,៧៧% អំពីប្រាក់ចំណូលអាជីវកម្មលើសពីផែនការដែល EVN SPC ប្រគល់ជូន។ បន្ថយតម្លៃអគ្គិសនី ប្រាក់អគ្គិសនី ឱ្យអតិថិជន ៣០៩.៧៤៧ នាក់ ជាមួយទឹកប្រាក់បន្ថយចំនួន ២៤,៤៧ ពាន់លានដុង។

អំពីបណ្ដាសំណង់វិនិយោគសាងសង់ និងជួសជុលធំ៖ វិនិយោគកសាងឆ្នាំ ២០២១ សម្រេចសំណង់បណ្ដាញអគ្គិសនី ២២ គីឡូវ៉ូល ចំនួន ១៦ សំណង់ បរិមាណវិនិយោគរួមមាន៖ ខ្សែថាមពលមធ្យម ១០៣ គីឡូម៉ែត្រ ខ្សែថាមពលទាប ៨៨ គីឡូម៉ែត្រ និង ៩,៧៤ MVA នៃថាមពលដំណាក់បង្វែរថាមពលបន្ថែម។ សរុបតម្លៃវិនិយោគអនុវត្តក្នុងឆ្នាំ ២០២១ ចំនួន ៧៧,៨៤ ពាន់លានដុង ក្នុងនោះទុនវិនិយោគ​បណ្ដាញអគ្គិសនី ៤៧,៤ ពាន់លានដុង។ បំបាត់គ្រួសារអន្ទងផ្សំ រួមចំណែកលើកកម្ពស់អត្រាគ្រួសារប្រើប្រាស់អគ្គិសនីសុវត្ថិភាពក្នុងទូទាំងខេត្តសម្រេច ៩៩,១៥% លើសពីកម្រិតសេចក្ដីសម្រេចចិត្តដែលបានដាក់ចេញ ០,០៥%។

អំពីបណ្ដាញអគ្គិសនី ១១០ គីឡូវ៉ូល៖ បណ្ដាសំណង់វិនិយោគរបស់ EVN SPC បាននិងកំពុងផ្សព្វផ្សាយអនុវត្តវិនិយោគលើភូមិសាស្រ្តខេត្តត្រាវិញក្នុងដំណាក់កាល ២០២១‑២០២២ រួមមាន ៩ សំណង់ ជាមួយប្រវែងខ្សែ ១៣២,៨៣ គីឡូម៉ែត្រ និងដំណាក់បង្វែរថាមពល ១១០ គីឡូវ៉ូល ៦ កន្លែង សរុបចំណុះផ្ទុក ២៨៦ MVA  សរុបតម្លៃ ៧១៥,៥៥ ពាន់លានដុង។

ក្រៅពីនោះ ក្រុមហ៊ុនតាមដានសហការផ្សព្វផ្សាយបណ្ដាគម្រោងការបណ្ដាញ​អគ្គិសនីមធ្យម ‑បន្ទាបថាមពលដែលបានវិនិយោគលើភូមិសាស្រ្តខេត្តដូចជា៖ គម្រោងការកែប្រែបង្កើនកម្រិតបណ្ដាញអគ្គិសនីចែកចាយនៅតាមបណ្ដាទីក្រុងល្មម និងតូចខេត្តត្រាវិញបុលទុន KfW ‑ដំណាក់កាលទី ២ សរុបកម្រិតវិនិយោគចំនួន ១២១,៤៨ ពាន់លានដុង ល្បឿនអនុវត្តគម្រោងការឆ្នាំ ២០២២‑២០២៣ គម្រោងការផ្គត់ផ្គង់អគ្គិសនីជនបទពីបណ្ដាញអគ្គិសនីជាតិខេត្តត្រាវិញដំណាក់កាល ២០១៦‑២០២០ ស្ថិតក្នុងកម្មវិធីផ្គត់ផ្គង់អគ្គិសនីជនបទ តំបន់ភ្នំ និងកោះតាមសេចក្ដីកំណត់លេខ ១៧៤០/QĐ-TTg ចុះថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០១៨ សរុបទុនវិនិយោគប្រមាណ ៣០៧,៧ ពាន់លានដុង ក្រសួងឧស្សាហពាណិជ្ជកម្មបានជម្រាបជូនរដ្ឋាភិបាលចេញគោលការណ៍វិនិយោគសាធារណៈ “ផ្គត់ផ្គង់អគ្គិសនីជនបទ តំបន់ភ្នំ កោះដំណាក់កាល ២០២១‑២០២៥”។ បច្ចុប្បន្ន កំពុងរង់ចាំរដ្ឋាភិបាលពិនិត្យផ្ដល់សច្ចាប័នគោលការណ៍វិនិយោគ និងរៀបចំលៃលកប្រភពទុនថវិការដ្ឋផ្សព្វផ្សាយគម្រោងការ។

អំពីផែនការឆ្នាំ ២០២២ អគ្គិសនីពាណិជ្ជផល ១,១៧៤ ពាន់លានគីឡូវ៉ាតកើន ៦% ប្រៀបជាមួយឆ្នាំ ២០២១ (១,១០៧ ពាន់លានគីឡូវ៉ាត) ផ្សព្វផ្សាយអនុវត្តសំណង់ជួសជុលធំបណ្ដាញអគ្គិសនីចំនួន ១៥ សំណង់ សរុបតម្លៃ ៤៣,៣ ពាន់លានដុង និងវិនិយោគកសាងបណ្ដាញអគ្គិសនីដោយចំនួនទុនប៉ាន់ស្មាន ៩៥ ពាន់ លានដុង និងផ្សព្វផ្សាយបណ្ដាសំណង់បណ្ដាញអគ្គិសនី ១១០ គីឡូវ៉ូលដូចពោលខាងលើ។

ថ្លែងកថាសន្និដ្ឋានឱកាសជំនួបធ្វើការ លោកអនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ង្វៀងទ្រុងហ្វាង វាយតម្លៃខ្ពស់ចំពោះការខិតខំរបស់ក្រុមហ៊ុនអគ្គិសនីត្រាវិញក្នុងការផ្គត់ផ្គង់អគ្គិសនី បំផុតគឺធានាផ្គត់ផ្គង់អគ្គិសនីលំនឹងសម្រាប់បណ្ដាមូលដ្ឋានសុខាភិបាល បណ្ដាតំបន់​ចត្តាឡីស័កប្រមូលផ្ដុំបម្រើការបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ‑១៩ សិស្សរៀនបន្តផ្ទាល់ និងបម្រើជីវភាព ការប្រជុំជីវភាពរបស់ប្រជាជន។ ផ្សព្វផ្សាយបានល្អបណ្ដាសំណង់វិនិយោគពង្រីកបណ្ដាញអគ្គិសនីលើភូមិសាស្រ្តខេត្ត ធានាគុណភាពថាមពលអគ្គិសនី រួមចំណែកពង្រីកសេដ្ឋកិច្ច សង្គមរបស់ខេត្តត្រាវិញ៕

ហ្វីហ្វាង‑សម្បត្តិ

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

ពិធីប្រកួតវោហារសាស្រ្តភាសាខ្មែរឆ្នាំ ២០២៥

កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។

  • ស្រុកជនបទថ្មីថ្កូវឈានចូលរដូវបុណ្យចូលឆ្នាំថ្មី
  • កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ
  • វិលមកកាន់ដូងចូវស្តាប់និទានរឿងព្រះសង្ឃនៅក្នុងបទចម្រៀង “ល្បីខ្ទរខ្ទារដល់សមរភូមិវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាង
  • ថាច់អ៊ុកសេរី ចូលចិត្តឧបករណ៍ភ្លេងបុរាណ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.