13/01/2023 10:33
កាលពីថ្ងៃទី ០៥ មករា ក្រុមហ៊ុនអគ្គិសនីត្រាវិញផ្សព្វផ្សាយបណ្ដាសកម្មភាពសង្គមគឺទៅ សួរសុខទុក្ខ ឧបត្ថម្ភគ្រួសារក្រីក្រ អ្នកមានវ័យចាស់អនាថាគ្មានកន្លែងទីពឹង បណ្ដាគ្រួសារ គោលនយោបាយ រំលឹកគុណអ្នកម្តាយវៀតណាមវីរភាព និងជូនអំណោយ ថ្លែងអំណរគុ ណអតិថិជនឧស្សាហកម្ម បណ្ដាគ្រួសារដែលប្រើប្រាស់អគ្គិសនីច្រើន។
ក្រុមហ៊ុនអគ្គិសនីជូនអំណោយដល់គ្រួសារក្រីក្រ។ រូបថត៖ ហ្វីហ្វាង
ខ្លឹមសារបណ្ដាសកម្មភាពសុខុមាលភាពសង្គមនៅលើភូមិសាស្រ្តខេត្តត្រាវិញ សរុបប្រាក់ ចំណាយ ១៩៨ លានដុង រួមមាន៖ ទៅសួរសុខទុក្ខ ឧបត្ថម្ភគ្រួសារក្រីក្រ អ្នកមានវ័យចាស់ អនាថាគ្មានកន្លែងទីពឹង បណ្ដាគ្រួសារគោលនយោបាយ ១៨០ គ្រួសារ សរុបថវិកា ១២៦ លានដុង (អគ្គិសនីស្ថិតក្រោមឱវាទនីមួយៗជូនអំណោយ ២០ ចំណែក (ក្នុងមួយ ចំណែកៗតម្លៃ ៧០០.០០០ ដុង)។ ចាត់តាំងទៅសួរសុខទុក្ខ ជូនអំណោយ រំលឹកគុណ អ្នកម្ដាយវៀតណាមវីរភាព ០៣ រូបដែលក្រុមហ៊ុនកំពុងទទួលទំនុកបម្រុង (ស្រុកកូវង៉ាង ០១ រូប ស្រុកទីវកឹង ០១ រូប ស្រុកកាងឡុង ០១ រូប) សរុបថវិកា ៤,៥ លានដុង (អំ ណោយមួយចំណែកៗតម្លៃ ១,៥ លានដុង)។ ចាត់តាំងរំលឹកគុណ ជូនអំណោយ ថ្លែង អំណរគុណដល់អតិថិជនឧស្សាហកម្ម បណ្ដាគ្រួសារប្រើអគ្គិសនីច្រើនដែលសកម្មសហ ការក្នុងការងារផ្សព្វផ្សាយផ្លាស់ប្ដូរថ្ងៃកត់សន្ទស្សន៍លេខចំនួន ១៣៥ នាក់ សរុបថវិកា ចំណាយ ៦៧,៥ លានដុង (អគ្គិសនីនីមួយៗទៅជូនអំណោយអតិថិជន ១៥ នាក់ អំ ណោយមួយចំណែកៗតម្លៃ ៥០០.០០០ ដុង)។
ជាគ្រួសារមួយក្នុងបណ្ដាគ្រួសារក្រីក្រ អនាថា មីងថាច់ធីសារី អាយុ ៧៧ ឆ្នាំ នៅអនុ សង្កាត់លេខ ៣ ទីប្រជុំជនចូវថាញ់ឲ្យដឹងថា៖ ខ្លួនគាត់សុខភាពខ្សោយ ប្រកបរបរលក់ ស្លឹកឆ្នោតជាតិ។ ថ្ងៃនេះបានបងប្អូននៅអគ្គិសនីផ្ញើអំណោយឲ្យ ខ្ញុំរីករាយខ្លាំងណាស់ ។ រួមដំណើរជាមួយស្ថានភាពខាងលើ លោកថាច់ង៉ាយ អាយុ ៧០ ឆ្នាំ នៅភូមិបាឆាវ ឃុំគីមស៊ើង ស្រុកថ្កូវឲ្យដឹងថា៖ គាត់ជាយុទ្ធជនពិការតែងឈឺថ្កាត់ ម៉្លោះហើយ ស្ថានភាព ពិបាក។ អំណោយនេះមានអត្ថន័យសំខាន់ណាស់ចំពោះគាត់នាឱកាសបុណ្យតេតនេះ។
ច្រើនឆ្នាំកន្លង ទន្ទឹមនឹងភារកិច្ចវិនិយោគពង្រីកបណ្ដាញអគ្គិសនី ផ្គត់ផ្គង់អគ្គិសនីសុវត្ថិ ភាពបម្រើឲ្យការពង្រីកសេដ្ឋកិច្ច សង្គម ការរស់នៅរបស់ប្រជាជននៅខេត្តត្រាវិញ។ ផ្នែក អគ្គិសនីតែងយកចិត្តទុកដាក់ដល់ការងារ “តបស្នងសងគុណ” បានឧបត្ថម្ភថវិកាដល់ខេត្ត ត្រាវិញអនុវត្តការងារសុខុមាលភាពសង្គមក្នុងរយៈពេល ០៥ ឆ្នាំ (២០១៦-២០២១) បានឧបត្ថម្ភខេត្តត្រាវិញសាងសង់ផ្ទះឧបការគុណ ៨៥ ខ្នង (ក្នុងមួយខ្នងៗតម្លៃ ៥០ លានដុង) សរុបថវិកាសាងសង់ ៤,២៥ ពាន់លានដុង ព្រមទាំងឧបត្ថម្ភបណ្ដាសកម្មភាព បង្ការជំងឺកូវីដ-១៩ ជាង ០៤ ពាន់លានដុង។ ដោយឡែកនៅស្រុកថ្កូវបានចាត់តាំងស កម្មភាពជាច្រើនសំដៅទៅកាន់បណ្ដាគ្រួសារក្រីក្រនៅក្នុងតំបន់ជនជាតិខ្មែរ។ លោកដាំង ភុកខាញ់ នាយកអគ្គិសនីស្រុកថ្កូវចែករំលែក៖ ជារៀងរាល់ឆ្នាំ ពេលផ្សព្វផ្សាយបណ្ដាសកម្មភាពទៅសួរសុខទុក្ខ ជូនអំណោយគ្រួសារក្រីក្រ អ្នកមានវ័យចាស់អនាថា គ្រួសារ គោលនយោបាយ អគ្គិសនីស្រុកតែងចាត់ឲ្យមនុស្សទៅជួបផ្ទាល់ជាមួយថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនឃុំពិនិត្យជ្រើសរើសមុខសញ្ញា រួមដៃគិតគូរ ឧបត្ថម្ភដល់បណ្ដាមុខសញ្ញាដែលមានស្ថានភាពលំបាក ជំរុញឲ្យអ្នកទាំងនោះឈានឡើងក្នុងជីវភាព មានអត្ថន័យជាក់ស្ដែង និងមានប្រសិទ្ធភាព។ ផ្ដើមពីនោះ រួមចំណែកលើកកម្ពស់ជាងទៀតរូបភាពស្និទ្ធស្នាល ជួយគ្នាទៅវិញទៅមករបស់ផ្នែកអគ្គិសនីចំពោះសហគមន៍៕
ហ្វីហ្វាង-ថាច់ហ្វាង
ឆ្លងអស់រយៈកាល ៧៦ ឆ្នាំកន្លង (១៩៤៩-២០២៥) នៅភាគខាងត្បូងណាមបូ ពេលដែលរំឭកដល់សមរភូមិប្រយុទ្ធស្លាប៉ាងខេត្តត្រាវិញកាលពីខែធ្នូ ឆ្នាំ ១៩៤៨ យើងគ្រប់គ្នាបាននឹកឡើងវិញសមរភូមិប្រយុទ្ធជ័យជម្នះខ្ទររំពងរបស់កងវរសេនាតូចលេខ ៣០៧ ក្នុងបទចម្រៀង៖ “សមរភូមិថាបម៉ើយ ម៉ុកហ្វា ល្បីល្បាញខ្ទរខ្ទារប៉ុស្តិ៍ស្លាប៉ាង” - ថ្វីត្បិត មិនសូវមាននរណាស្គាល់ដឹងដល់បណ្តាព្រះសង្ឃខ្មែរនៅភូមិដូងចូវឈ្លាវៃមោះមុតក្លាហានសហប្រតិបត្តិការអស់ពីចិត្តដើម្បីទុកឱ្យកងវរសេនាតូចលេខ ៣០៧ យោធភូមិភាគលេខ ៨ ដែលទើបបានង្កើតឡើងគម្រប់បាន ០១ ឆ្នាំដែលបង្កើតបានស្នាដៃយុទ្ធជ័យដ៏អស្ចារ្យជាបន្តបន្ទាប់។