03/03/2023 08:21
កន្លងហើយថ្មីៗនេះ (ពីថ្ងៃទី ១៦-១៨ ខែកុម្ភៈ ឆ្នាំ ២០២៣) ក្រុមសិល្បករនៃសាលា សកលវិទ្យាល័យត្រាវិញរួមមានសមាជិក ១២ រូបជាគ្រូបង្រៀន និស្សិតនិងសិល្បករ ជំនាញ ០២ រូបបានអញ្ជើញទៅចូលរួមពិធីប្រឡង Ramayan Mandli នៅទីក្រុង Rajim រដ្ឋ Chattisgarh ប្រទេសឥណ្ឌា។
ក្នុងរយៈពេល ០៣ រាត្រីដែលចូលរួមសម្ដែង ក្រុមបានលើកយកឈុតសិល្បៈខ្មែរក្នុងរឿ ងរាមាយណៈចំនួន ០៩ ឈុតចូលរួមសម្ដែងក្នុងកម្មវិធីប្រឡង។
តាមប្រវត្តិសាស្រ្ត មុនពេលពុទ្ធសាសនាបានផ្សាយចូលមកប្រទេសវៀតណាម ជនជាតិ ខ្មែរនៅណាមបូបានកាន់ព្រហ្មញសាសនា។ ទន្ទឹមនឹងនោះ ជនជាតិខ្មែរណាមបូនៅទាំង បានទទួលយកនិងកែច្នៃបណ្ដាវណ្ណកម្មអក្សរសិល្ប៍ ក្នុងនោះមានរឿងរាមាយណៈឲ្យទៅជា វណ្ណកម្មបុរាណរបស់ខ្មែរដើម្បីសមស្របជាមួយវប្បធម៌របស់សហគមន៍ខ្មែរដោយមានឈ្មោះថ្មីថា “រាមកេរ្ដិ៍”។ តាមរយៈការប្រជុំជីវភាពវប្បធម៌មួយចំនួនរបស់សហគមន៍ ខ្មែរនៅណាមបូអាចបង្ហាញឲ្យឃើញថា កម្រិតផ្សព្វផ្សាយនៃរឿងរាមាយណៈនិយាយដោ យឡែក និងឥទ្ធិពលនៃវប្បធម៌សាសនាព្រាហ្មណ៍នៅវៀតណាមនាពេលបច្ចុប្បន្ននៅតែ បានរក្សាជាបន្តបន្ទាប់ក្នុងជីវភាពវប្បធម៌ ស្មារតីរបស់ជនជាតិខ្មែរនៅណាមបូ។
បណ្ដាតួអង្គសម្ដែងដូចជា៖ ព្រះរាម នាងសីតា ក្រុងរាពណ៍ និងហនុមានក្នុងរឿងរាមកេរ្ដិ៍ របស់បណ្ដាសិល្បករមកពីខេត្តត្រាវិញត្រូវបានគេវាយតម្លៃខ្ពស់និងដក់ជាប់ក្នុងអារម្មណ៍ ទស្សនិកជននៅប្រទេសឥណ្ឌា។
ក្នុងរយៈពេល ០៣ រាត្រីដែលបានសម្ដែង ក្រុមបានគេជូនអំណោយទុកជាអនុស្សាវរីយ៍ រួមមាន៖ និមិត្តរូបមួយ សៀវភៅរឿងរាមាយណៈមួយក្បាល និងលិខិតទទួលស្គាល់ពីទេសាភិបាល Chhattisgarh នៃប្រទេសឥណ្ឌា។ ស្របឱកាសនេះដែរ ក្រុមនៅទាំងបានប្រាស្រ័យទំនាក់ទំនង រៀនសូត្រពីបណ្ដាសិល្បករ-ការិនីឥណ្ឌាអំពីឥរិយាបថសម្ដែង និងប្រគំតន្រ្តីប្រពៃណីទៀតផង៕
គីមហា-ថាច់ហ្វាង
ទេសាភិបាលប្រទេសឥណ្ឌាជូនវត្ថុអនុស្សាវរីយ៍ដល់ក្រុមសិល្បៈសាលាសកលវិទ្យាល័យត្រាវិញ។
រួមជាមួយការបន្តលើកកម្ពស់គុណភាព បំពេញរួចរាល់បណ្ដាលក្ខឋានទីក្រុងប្រភេទ ២ បក្ខភាគ រដ្ឋអំណាច និងប្រជាជនទីក្រុងត្រាវិញបាន និងកំពុងខិតខំដើម្បីទីក្រុងត្រាវិញក្លាយជាទីក្រុងឆ្លាត អារ្យធម៌ ទំនើប។ រក្សាខ្ជាប់បានគុណភាពខ្យល់អាកាសបរិសុទុ្ធ(រៀបចំណាត់ថ្នាក់ទី ៣ ក្នុងក្រុម ទីក្រុងមានគុណភាពចំនួន ១៥ ដែលមានគុណភាពខ្យល់អាកាសបរិសុទ្ធបំផុតនៅអាស៊ីអាគ្នេយ៍ និងរៀបចំណាត់ថ្នាក់ខ្យល់អាកាសបរិសុទ្ធបំផុតវៀតណាម) ដូចការប្រកាសរបស់ស្ថាប័នតាមដានគុណភាពខ្យល់អាកាសទូទាំងសកល-ស្វិស (IQAir)កាលពីខែមីនា ឆ្នាំ ២០២៤។