04/04/2023 13:15
រាត្រីនៃថ្ងៃទី ៣០ ខែមីនា នៅឧទ្យានផាមង៉ូវឡាវ (សង្កាត់ទី ១ ទីក្រុងត្រាវិញ) មន្ទីរវប្ប ធម៌ កីឡា និងទេសចរណ៍ខេត្តត្រាវិញចាត់តាំងកម្មវិធីសិល្បៈដោយមានបធានបទ “វប្ប ធម៌បំភ្លឺផ្លូវដើម្បីឈានទៅមុខ”។ នេះជាសកម្មភាពរំលឹកអនុស្សាវរីយ៍ឆ្នាំទី ៨០ ទិវាប្រសូ ត្រចេញ “គម្រោងការស្ដីពីវប្បធម៌វៀតណាម (១៩៤៣-២០២៣)។
អញ្ជើញចូលរួមកម្មវិធីនេះមាន សមមិត្តត្រឹងធីបិចពឿង សមាជិកាគណៈប្រតិបត្តិការបក្ស ខេត្ត អនុប្រធានគណៈប្រជាចលនានៃគណៈកម្មាធិការបក្សខេត្ត សមមិត្តយឿងហ្វាងស៊ុ ម សមាជិកគណៈប្រតិបត្តិការបក្សខេត្ត នាយកមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត ត្រាវិញ ថ្នាក់ដឹកនាំបណ្ដាមន្ទីរ គណៈ ផ្នែក អង្គការចាត់តាំងមហាជនខេត្ត និងសមាជិក សម្ព័ន្ធយុវជន កងកម្លាំងប្រដាប់អាវុធ។ល។ ជាង ៤០០ រូប។
របាំប្រពៃណីរបស់ជនរួមជាតិខ្មែរ។ រូបថត៖ បាធី
ថ្លែងយោបល់ក្នុងពិធីបើកកម្មវិធីនេះ សមមិត្តយឿងហ្វាងស៊ុមបានសង្កត់ធ្ងន់ថា៖ វប្បធម៌ បានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ប្រជាបញ្ញា ប្រជាធិបតេយ្យូបនីយកម្មជីវភាពសង្គម លើកកម្ពស់ភាពរវៀសរវៃច្នៃប្រតិដ្ឋ ម្ចាស់ការ និងជំរុញភាពសកម្មសង្គម របស់មនុស្សជាតិ។ បក្ស និងរដ្ឋបានដាក់ចេញនូវបណ្ដាគោលការណ៍ វិធីសាស្រ្តដ៏ត្រឹមត្រូវដើម្បីរំដោះកម្លាំងច្នៃប្រតិដ្ឋរបស់ប្រជាជន បង្កលក្ខណៈ និងឱកាសងាយស្រួលឲ្យប្រជាជនចូលរួមស្ថាបនា និងអភិវឌ្ឍវប្បធម៌ជនជាតិ។ មានចលនាជាច្រើនស្ដីពីវប្បធម៌ សម្រេចបានលទ្ធផលយ៉ាងសកម្ម រួមចំណែកបង្កើតបរិស្ថានវប្បធម៌ ការពារ និងពង្រីក បណ្ដាតម្លៃប្រពៃណីល្អល្អះរបស់ជនជាតិ ដូចជាចលនា “ទូទាំងប្រជាជនសាមគ្គីកសាង ជីវភាពវប្បធម៌” “កសាងបរិស្ថានវប្បធម៌គត់មត់” “តបស្នងសងគុណ” “ផឹកទឹកនឹកប្រភព” ឆ្លើយតបបានល្អក្នុងជីវភាព និងស្មារតីរបស់ប្រជាជន។
ក្នុងកម្មវិធីសិល្បៈដែលមានបធានបទ “វប្បធម៌បំភ្លឺផ្លូវដើម្បីឈានទៅមុខ” បណ្ដាតំណាង និងទស្សនិកជនបានទស្សនានិងស្ដាប់ចម្រៀង របាំ ១២ ឈុតដែលមានខ្លឹមសារស្ងើចសរសើរបក្ស អ៊ំហូជាទីស្រឡាញ់ ស្នេហាមាតុភូមិ អត្តសញ្ញាណវប្បធម៌ជនជាតិ និងភាពអង់ អាចក្លាហានរបស់ជនជាតិវៀតណាមក្នុងរយៈកាល ៨០ ឆ្នាំដែលបានស្ថាបនា និងអភិ វឌ្ឍ៕
ប្រែសម្រួល៖ ថាច់ហ្វាង
ឆ្លងអស់រយៈកាល ៧៦ ឆ្នាំកន្លង (១៩៤៩-២០២៥) នៅភាគខាងត្បូងណាមបូ ពេលដែលរំឭកដល់សមរភូមិប្រយុទ្ធស្លាប៉ាងខេត្តត្រាវិញកាលពីខែធ្នូ ឆ្នាំ ១៩៤៨ យើងគ្រប់គ្នាបាននឹកឡើងវិញសមរភូមិប្រយុទ្ធជ័យជម្នះខ្ទររំពងរបស់កងវរសេនាតូចលេខ ៣០៧ ក្នុងបទចម្រៀង៖ “សមរភូមិថាបម៉ើយ ម៉ុកហ្វា ល្បីល្បាញខ្ទរខ្ទារប៉ុស្តិ៍ស្លាប៉ាង” - ថ្វីត្បិត មិនសូវមាននរណាស្គាល់ដឹងដល់បណ្តាព្រះសង្ឃខ្មែរនៅភូមិដូងចូវឈ្លាវៃមោះមុតក្លាហានសហប្រតិបត្តិការអស់ពីចិត្តដើម្បីទុកឱ្យកងវរសេនាតូចលេខ ៣០៧ យោធភូមិភាគលេខ ៨ ដែលទើបបានង្កើតឡើងគម្រប់បាន ០១ ឆ្នាំដែលបង្កើតបានស្នាដៃយុទ្ធជ័យដ៏អស្ចារ្យជាបន្តបន្ទាប់។