• Tiếng Việt
  • ភាសាខ្មែរ
Thứ Năm, ngày 26/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

អាងក្វាងហ៊ឺវខិតខំកសាងឃុំជនបទថ្មី

02/07/2021 07:52

ដល់ចុងឆ្នាំ ២០២០ ឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ អនុវត្តសម្រេច ១៤/១៩ លក្ខឋានកសាងជនបទថ្មី នៅ ០៥ លក្ខឋាន៖ សាលារៀន លំនៅឋានប្រភពចំណូល បរិស្ថាន ប្រព័ន្ធនយោបាយ និងប្រសព្វច្បាប់។ អនុវត្តសេចក្ដីសម្រេចចិត្តឆ្នាំ ២០២១ របស់គណៈកម្មាធិការបក្សស្រុកថ្កូវស្ដីពីការកសាង ឃុំអាក្វាងហ៊ឺវសម្រេចលក្ខឋានជនបទថ្មី ថ្វីត្បិតនៅជួបការលំបាក សាកល្បងច្រើន ប៉ុន្តែបក្ខភាគរដ្ឋអំណាច និងប្រជាជនឃុំអាងក្វាងហឺុវខិតខំអនុ វត្តធានាសម្រេច ១៩/១៩ លក្ខឋានកសាងជនបទថ្មី។

ផ្លូវលំលេខ ២៧ ជ្រះ ស្រស់ស្អាតនិងគេហដ្ឋានថ្មីៗនៅឃុំអាងក្វាងហឺវ។ រូបថត៖ ង៉ុកស្វង
     ដើម្បីកេណ្ឌប្រមូលប្រភពកម្លាំងរបស់ទូទាំង ប្រព័ន្ធនយោបាយ និងប្រជាជនក្នុងការរួមដៃកសាងជនបទថ្មី គណៈចង្អុលការបណ្ដាកម្មវិធីគោលដៅជាតិ និងចលនា “ទូទាំងប្រជាជនសាមគ្គីកសាងជីវភាពវប្បធម៌” ឃុំអាងក្វាងហ៊ឺវ ផ្ដុំកម្លាំងជំរុញមាំ ការផ្សព្វផ្សាយ ចលនាស៊ីជម្រៅក្នុងទូទាំងបក្ខភាគ និងប្រជាជននៅលើភូមិសាស្រ្តឃុំដោយរូបភាព ជាក់ស្ដែងជាច្រើន រួមចំណែកបង្កើនការយល់ដឹងក្នុងការជ្រោមជ្រែងចូលរួមកសាងជនបទថ្មី។
     តាមប្រសាសន៍របស់លោកគឹមសៀន ប្រធាន គណៈកម្មាធិការប្រជាជនឃុំអាងក្វាងហ៊ឺវ ចំពោះ ០៥ លក្ខឋានដែលមិនទាន់សម្រេច ឃុំបានដាក់ចេញវិធីសាស្រ្តនីមួយៗជាក់ស្ដែង។ ក្នុងនោះ សហការជាមួយការិយាល័យ និងបណ្ដុះបណ្ដាល ស្រុកវិនិយោគបង្កើនកម្រិតមូលដ្ឋានសម្ភារជូន បណ្ដាសាលារៀនដើម្បីសម្រេចលក្ខឋានអំពីសាលារៀនតាមកំណត់។ អំពីលក្ខឋានបរិស្ថាន ឃុំបានផ្សព្វផ្សាយដល់បណ្ដាអង្គការមហាជន គណៈកម្មការប្រជាជន បណ្ដាភូមិអនុវត្តផែនការកសាងបណ្ដាដងផ្លូវផ្កា បណ្ដាស្ថាប័នសាលា រៀនលើភូមិសាស្រ្តឃុំចុះឈ្មោះធានាអនាម័យ បរិស្ថាន ស្ថាប័នស្រស់-ជ្រះ-ស្អាត។ ទន្ទឹមនឹងនោះ ផ្សព្វផ្សាយស៊ីជម្រៅក្នុងប្រជាជនអនុវត្តការអនាម័យទិដ្ឋភាពបរិស្ថាន បណ្ដាមូលដ្ឋានផលិត ធ្វើអាជីវកម្មអាហារអនុវត្តតាមបណ្ដាសេចក្ដីកំណត់ ធានាសុវត្ថិភាពអាហារ ។ល។ ដោយឡែកលក្ខឋានស្ដីពីប្រព័ន្ធនយោបាយ និងប្រសព្វច្បាប់ ឃុំសហការជាមួយការិយាល័យយុត្តិធម៌ស្រុក មជ្ឈមណ្ឌលឧបត្ថម្ភច្បាប់ស្រុក (ស្ថិតក្រោមមន្ទីរយុត្តិ ធម៌) និងបណ្ដាផ្នែកអង្គការមហាជនឃុំចាត់តាំងល្អ អំពីការផ្សព្វផ្សាយច្បាប់ជូនប្រជាជន កសាងបណ្ដាសារលិខិតដើម្បីសម្រេចតាមសំណូមពរឃុំប្រសព្វច្បាប់។
​​​ជាពិសេស លំនៅឋាន និងប្រភពចំណូលជាបណ្ដាលក្ខឋានបានថ្នាក់ដឹកនាំមូលដ្ឋានយកចិត្តទុកដាក់បំផុត។ ឆ្លងតាមការសហការជាមួយការិយាល័យសេដ្ឋកិច្ច-ហេដ្ឋារចនាសម្ព័ន្ធស្រុកអនុវត្តការពិនិត្យអង្កេត បច្ចុប្បន្នទូទាំងឃុំនៅមាន ផ្ទះ ៥២/៣.១១៦ ខ្នងមិនទាន់សម្រេចសម្បទា ក្នុងនោះ មាន ៣៤ គ្រួសារមានលក្ខណៈនឹងសាងសង់ផ្ទះក្នុងឆ្នាំ ២០២១ នេះ ១៨ គ្រួសារស្ថិតក្នុងក្របខ័ណ្ឌគ្រួសារក្រីក្រ ជិតក្រ។ ឆ្លងតាមរយៈនោះ រដ្ឋអំណាចមូលដ្ឋានស្វែងរកប្រភពឧបត្ថម្ភជាច្រើន និងចលនាគ្រួសារឲ្យបុលទុនបដិភាគដើម្បីសាងសង់ផ្ទះឲ្យបានរឹងមាំតាមសម្បទាកំណត់។
     ប៉ុន្មានឆ្នាំជិតនេះ ការផ្លាស់ប្ដូររចនាសម្ព័ន្ធផលិត របស់ឃុំអាងក្វាងហ៊ឺវសម្រេចបានលទ្ធផលគួរឲ្យកត់សម្គាល់។ ប្រជាជនបានផ្លាស់ប្ដូរពូជដំណាំសត្វចិញ្ចឹមសម្រេចទិន្នផល គុណភាពខ្ពស់។ ក្នុងនោះ បង្វែរពីដីដាំអំពៅផលិតស្រូវមិនសូវមាន ផលមកដាំដូង និងដំណាំ (ម្ទេស ពោតសណ្ដែក គ្រប់ប្រភេទ) ដាំស្មៅចិញ្ចឹមគោ (១២៣ ហិកតា)។ គិតមកទល់ពេលនេះ ទូទាំងឃុំមានចម្ការដូង ៣៤០ ហិកតា គោ ២.៩៣៤ ក្បាល និងដំណាំ សត្វចិញ្ចឹមផ្សេងៗ ជាច្រើនទៀត បង្កប្រភពចំណូលលំនឹងឲ្យប្រជាជននៅមូលដ្ឋាន។ លោកគឹម សៀនឲ្យដឹងថា៖ សេដ្ឋកិច្ចមូលដ្ឋានសន្សឹមៗ រីក​ចម្រើនលំនឹង។ ថ្វីត្បិតដូច្នោះក្ដី ដើម្បីប្រភពចំ ណូលជាមធ្យមរបស់មនុស្សម្នាក់ ក្នុងមួយឆ្នាំ សម្រេចបាន ៥១ លានដុង ធានាតាមលក្ខឋាន ស្ដីពីប្រភពចំណូលក្នុងការកសាងជនបទថ្មីនោះ ជាការសាកល្បងដ៏ធំមួយចំពោះមូលដ្ឋានអាស្រ័យ ដោយកត្តាជះឥទ្ធិពលយ៉ាងច្រើន។ ព្រោះបច្ចុប្បន្ន នេះ ជំងឺកូវីដ-១៩ ប្រែប្រួលស្មុគស្មាញ តម្លៃកសិផលជាច្រើនចុះថោក។ ម្យ៉ាងទៀត ចំនួនប្រជាជនក្នុងឃុំទៅធ្វើការនៅតាមបណ្ដាក្រុមហ៊ុន អាជីវកម្មត្រូវសម្រាកការងារញុាំងឲ្យជះឥទ្ធិពល ដល់ប្រភពចំណូល ជីវភាពសេដ្ឋកិច្ច-សង្គមនៅ មូលដ្ឋាន។ អាស្រ័យហេតុនោះ ដើម្បីសម្រេចលក្ខឋានអំពីប្រភពចំណូល ឃុំអាងក្វាងហ៊ឺវគប្បី ខិតខំជាងទៀតក្នុងការកំណត់ទិសដៅពង្រីកសេដ្ឋ កិច្ច។
     ភូមិង៉ាបាជាភូមិមួយក្នុងបណ្ដាភូមិលំបាករបស់ឃុំ។ ដើម្បីបង្កើនប្រភពចំណូលជូនប្រជាជន រួមចំណែកអនុវត្តមានប្រសិទ្ធភាពការងារកាត់បន្ថយ ភាពក្រីក្រ សាខាបក្សភូមិ បានអនុវត្តការផ្សព្វផ្សាយ ចលនាប្រជាជនដោយច្រើន រូបភាពឲ្យខិតខំពង្រីកសេដ្ឋកិច្ច។ ភូមិបង្កើតក្រុម “ស្វ័យគ្រប់គ្រងកាត់បន្ថយភាពក្រីក្រ” ហើយទទួលបានការឧបត្ថម្ភពីបណ្ដាថ្នាក់ បណ្ដាកម្មវិធីគម្រោងការ ឧបត្ថម្ភពង្រីកការផលិត ចិញ្ចឹមគោ មាន់ទា។ល។ ផ្ដើមពីនោះ ប្រភពចំណូលជីវភាពរបស់ប្រជាជន បានកែលម្អ។ លោកលឺវថាញ់សាង លេខាសាខាបក្សភូមិង៉ាបាបានឲ្យដឹង៖ លទ្ធផលត្រួតពិនិត្យឡើងវិញ​ គ្រួសារក្រីក្រឆ្នាំ ២០២០ ភូមិនៅមានគ្រួសារក្រីក្រចំនួន ១២ គ្រួ ស្មើ ៣,៩៤% ថយចុះ ២៨,៩៧% ប្រៀបជាមួយឆ្នាំ ២០១៧ និងនៅ មានគ្រួសារជិតក្រ ១១ គ្រួ ស្មើ ៣,៦១%។ ឆ្នាំ ២០២១ ដើម្បីរួមដៃជាមួយបក្ខភាគឃុំកសាងសម្រេចឃុំជនបទថ្មី សាខាបក្ស គណៈកម្មការប្រ ជាជនភូមិបន្តចលនាប្រជាជនឲ្យពង្រីកការផលិត  បង្កើនប្រភពចំណូល កាត់បន្ថយគ្រួសារក្រីក្រ កសាងភូមិវប្បធម៌-ជនបទថ្មី និងគ្រួសារវប្បធម៌- ជនបទថ្មី។
     បានដឹងថា នៅលើភូមិសាស្រ្តឃុំមានគ្រួសារ ៣.១៣១ គ្រួសម្រេចលក្ខឋានគ្រួសារវប្បធម៌-ជនបទថ្មី (សម្រេច ៩៦,៥៤%) ភូមិទាំង ១០/១០ សម្រេចកិត្តិនាមភូមិវប្បធម៌-ជនបទថ្មី (សម្រេច ១០០%) ឃុំសម្រេច ២១/២១ លក្ខឋានឃុំវប្បធម៌-ជនបទថ្មី បានការិយាល័យវប្បធម៌-ព័ត៌មាន ស្រុកពិនិត្យ រួចចេញសេចក្ដីសម្រេចចិត្តទទួលស្គាល់។ អះអាងប្ដេជ្ញាចិត្តកសាងសម្រេចឃុំជនបទថ្មី លោកញ៉ាងរ៉ានី លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហឺុវបានឲ្យដឹងថា នៅក្នុងរយៈពេល ០៦ ខែចុងឆ្នាំ ២០២១ ឃុំ នឹងផ្ដុំកម្លាំងអនុវត្ត សម្រេចបណ្ដាលក្ខឋានដែលមិនទាន់សម្រេចបំផុត គឺលក្ខឋានស្ដីពីលំនៅឋាន និងប្រភពចំ ណូល រួចដាក់ចេញវិធីសាស្រ្តជាច្រើនទៀតដើម្បី រួមចំណែកពង្រីកសេដ្ឋកិច្ច លើកស្ទួយជីវភាព ប្រជាជន៕     

          ប្រែសម្រួល៖ ថាច់ហ្វាង

 

TIN CÙNG MỤC

កសាងភូមិជនបទថ្មីលើកកម្ពស់ - ជីវភាពជនរួមជាតិខ្មែរបានរីកចម្រើន

ឃុំភឿកហ៊ឹងកសាងទម្រង់រៀនសូត្រ ធ្វើតាមអ៊ំហូនិងទម្រង់ពង្រីកបញ្ញាប្រជាជន កម្លាំងប្រជាជនជាផលប្រយោជន៍សម្រាប់ប្រជាជនបាន ៥៥ ទម្រង់

អនុវត្តសេចក្ដីសន្និដ្ឋានលេខ ០១-KL/TW, ចុះ ថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២១ របស់ការិយាល័យនយោបាយស្ដីពីបន្តអនុវត្តសារាចរលេខ ០៥-CT/TW របស់ការិយាល័យនយោបាយស្ដីពី “ជំរុញមាំការរៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយា បថហូជីមិញ” គិតតាំងពីឆ្នាំ ២០២០ មកទល់ ពេលនេះ គណៈកម្មាធិការបក្សឃុំភឿកហ៊ឹង ស្រុកថ្កូវ កសាងទម្រង់ឆ្នើមបាន ៤៧ ទម្រង់៖ ទម្រង់បែង ប្រភេទសំរាមបង្កើតមូលនិធិផែនការតូចសម្រាប់សិស្សសាលា” របស់សាខាបក្សសាលាអនុវិទ្យា ល័យភឿកហ៊ឹងទម្រង់ “បង្កើនគុណភាព ប្រសិទ្ធភាពការងារបង្ការបង្ក្រាបឧក្រឹដ្ឋជនបំពានច្បាប់ស្ដីពីគ្រឿងញៀន” ទម្រង់ “អ្នកម្ដាយទំនុកបម្រុង” របស់សមាគមនារីឃុំទម្រង់ “កសិករល្អ ០៣ យ៉ាង” របស់សាខាបក្សភូមិចុងព្រៃទម្រង់ “ប្រព័ន្ធអំពូល ភ្លើងបំភ្លឺផ្លូវជនបទ” របស់សាខាបក្សភូមិផ្សារទម្រង់ “ឧបត្ថម្ភសមាជិកាក្រីក្រ” របស់សមាគមនារីឃុំ។ល។

  • សម្រស់ថ្មីនៅតំបន់ជនរួមជាតិខ្មែរស្រុកកូវង៉ាង
  • ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនខេត្តស្វែងយល់ស្ថានភាពផ្តើមផលិតដើមឆ្នាំនៅក្រុមហ៊ុនឧណ្ហអគ្គិសនីយ្វៀងហាយ
  • ឃុំង៉ូវឡាករៀនសូត្រនិងធ្វើតាមអ៊ំហូ កសាងឃុំជនបទថ្មីលើកកម្ពស់
  • កសាងភូមិជនបទថ្មីខ្នាតគំរូដើម្បីលើកកម្ពស់ជីវភាពជនរួមជាតិខ្មែរ
Tin Nổi Bật

Cán bộ tham mưu tiêu biểu

Kỳ thi tốt nghiệp THPT năm 2025: Thí sinh hoàn thành môn thi đầu tiên

Đảng bộ Sở Tư pháp: Xây dựng Đảng bộ trong sạch, vững mạnh, nâng cao hiệu quả phục vụ Nhân dân

Khai mạc Hội nghị Ban Chấp hành Đảng bộ tỉnh Trà Vinh (khóa XI) lần thứ 22

Đồng hành cùng học sinh, sinh viên vượt khó

Sáng nay, trên 10.300 thí sinh Trà Vinh bước vào Kỳ thi tốt nghiệp THPT năm 2025

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

Thị xã Duyên Hải - 10 năm xây dựng và phát triển - (Bài cuối)

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.