• Tiếng Việt
  • ភាសាខ្មែរ
Thứ Năm, ngày 26/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

ហីវទឺយកចិត្តទុកដាក់ដល់ការលើកកម្ពស់ជីវភាព សម្ភារៈស្មារតីជនរួមជាតិខ្មែរ

25/08/2020 09:53

ជ្រួតជ្រាបស្មារតីសេចក្តីសន្និដ្ឋានលេខ ០១/KL-TU ចុះថ្ងៃទី ១៦មិថុនាឆ្នាំ ២០១៦របស់គណៈកម្មាធិការបក្សខេត្តស្តីពីការបន្តអនុវត្តសេចក្តីសម្រេចចិត្តលេខ ០៣ របស់គណៈកម្មាធិការបក្សខេត្ត (នីតិកាលទី ៩)កម្មវិធីធ្វើសកម្មភាពរបស់គណៈកម្មាធិការបក្សស្រុកទីវកឹងស្តីពីការងារនៅតំបន់ជនរួមជាតិខ្មែរ គណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនឃុំហីវទឺបានធ្វើលម្អិតការអនុវត្តន៍សេចក្តីសម្រេចចិត្តកម្មវិធីធ្វើសកម្មភាពសមស្របជាមួយនឹងស្មារតីជាក់ស្តែងរបស់មីលដ្ឋាន។ ផ្តើមពីនោះស្ថានភាពពង្រីកសេដ្ឋកិច្ច-សង្គមក្នុងតំបន់ជនរួមជាតិខ្មែរនៅឃុំហីវទឺ បើប្រៀបជាមួយនឹងបណ្តាឆ្នាំមុននេះមានការវិវឌ្ឍន៍ជាច្រើន។

 

 សមមិត្តហ្វីនមិញទ្រី លេខាបក្សឃុំហីវទឺបានឲ្យដឹងថា៖បណ្តាឆ្នាំកន្លងហើយអាស្រ័យដោយ ជះឥទ្ធិពលរបស់អាកាសធាតុ និងអាស្នរោគជំងឺប្រែប្រួលយ៉ាងស្មុគស្មាញបណ្តាលឲ្យជះទិ្ធពលមិនតិចឡើយដល់សន្ទុះកំណើនបង្កើនសេដ្ឋកិច្ចរបស់មូលដ្ឋាន។ ប៉ុន្តែជាមួយនឹងការខិតខំ ប្តេជ្ញាចិត្តក្នុងការដឹកនាំចង្អុលការ បញ្ជាការរបស់គណៈកម្មាធិការបក្ស គណៈកម្មាធិការប្រ​ជាជនរួមជាមួយនឹងស្មារតីព្យាយាម ច្នៃប្រតិដ្ឋរបស់មាមីងជនរួមជាតិខ្មែរក្នុងការផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ច ពូជឈើដាំ សត្វចិញ្ចឹមដោយភ្ជាប់ជាមួយនឹងការអនុវត្តនូវបណ្តាសមិទ្ធិផលវិទ្យាសាស្ត្រ-បច្ចេកទេសបានញ៉ាំងឲ្យជីវភាព សម្ភារៈ​ ស្មារតី​របស់​មាមីងជនរួមជាតិខ្មែរឃុំហីវទឺមិនបញ្ឍប់បានលើកកម្ពស់។ ប្រសិនបើកាលពីឆ្នាំ ២០១៥ ប្រភពចំណូលជាមធ្យមក្នុង​មនុស្សម្នាក់ ក្នុងមួយឆ្នាំសម្រេចបាន ៧,៥ លានដុង គឺពេលនេះបង្កើនឡើងបានជាង ៥០ លានដុងក្នុងមួយឆ្នាំ។​ អត្រាគ្រួសារក្រីក្រពី ១៨,៥% កាលពីឆ្នាំ ២០១៥ ដល់ថុងឆ្នាំ ២០១៩ កាត់បន្ថយចុះនៅ ១,៧៣%។

 ថ្វីត្បិត បញ្ហាគួរយកចិត្តទុកដាក់ក្នុងពេលខាងមុខនោះគឺអត្រាគ្រួសារខ្មែរក្រីក្រនៅហីវទឺ នៅមានចំនួនច្រើនបើប្រៀប​ជាមួយ​នឹងចំនួនគ្រួសារក្រិក្ររួមរបស់ឃុំ។អាស្រ័យហេតុនោះ រួមជាមួយនឹងការយកចិត្តទុកដាក់ការឧបត្ថម្ភរបស់បក្ស រដ្ឋដោយឆ្លង​តាម​បណ្តាគម្រោង ការកម្មវិធីគោលដៅជាតិស្តីពិការវិវឌ្ឍន៍នៅតំបន់ជនរួមជាតិខ្មែរដូចជាពង្រីកមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធ​គមនាគមន៍ ធារាសាស្ត្រ អគ្គិសនី ទឹកស្អាតប្រជុំជីវភាព សុខាភិបាល អប់រំ លំនៅឋាន ដីសាងសង់ផ្ទះ ដីផលិតបង្កបាន​ជាភាពទម្លុះទម្លាយអំពីការពង្រីកសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រចីរភាពក្នងតំបន់ជនរួមជាតិខ្មែរនៅមូលដ្ឋាន។ បច្ចុប្បន្ននេះឃុំហីវទឺមានគ្រួសារប្រជាជន ៩៥,១៥% គ្រួបានទទួលស្គាល់គ្រួសារវប្ប ធម៌ ៩៥,១៣% គ្រួ​បានទទួល​ស្គាល់គ្រួសារជនបទថ្មី រក្សាខ្ជាប់ ០៧ ភូមិជនបទថ្មី រក្សាខ្ជាប់ ១៩/១៩ លក្ខឋានឃុំជនបទថ្មី រក្សាខ្ជាប់ ៤/៤ មូលដ្ឋានជំនឿសាសនា អារ្យធម៌ ០៧ ភូមិវប្បធម៌។ បណ្តាសកម្មភាពវប្បធម៌សិល្បះកីឡាហាត់ប្រាណក្នុងតំបន់ជនរួម​ជាតិខ្មែរ​តែងបានទាញ យក និងពង្រីកមានប្រសិទិ្ធភាព ពិសេសគឺបណ្តាក្រុមសិល្បះយីកេ ឆៃយ៉ាំ ភ្លេងពិណពាទ្យសន្សឹមៗ​នឹង​បានឆ្លើយតបសំណូមពរទទួលផលវប្បធម៌ ស្មារតីរបស់ជនរួមជាតិខ្មែរ។

 រួមជាមួយនឹងនោះការ​វិនិយោគពង្រីក​​សេដ្ឋកិច្ច-សង្គមក្នុងបណ្តាឆ្នាំកន្លងហើយ បក្ខភាគ ឃុំហីវទឺតែងយកចិត្តទុកដាក់​ដល់ការ​ងារពង្រីកបក្ខជនក្នុងតំបន់ជនរួមជាតិខ្មែរ និងជម្នះបនស្ថានភាពសាខាបក្សមានជនរួមជាតិខ្មែរ​ច្រើនប៉ុន្តែគ្មាន​បក្ខជនខ្មែរ។​ បច្ចុប្បន្ននេះ អត្រាបក្ខជនខ្មែរស្រូបយកអត្រា ២៨,០៣% ប្រៀបនឹងចំនួនបក្ខជនរួមរបស់ទូទាំងឃុំ។ កងជួរកម្មាភិបាលខ្មែរតែងបានយកចិត្តទុកដាក់បណ្តុះបណ្តាល បំពាក់បំប៉នអំពីនយោបាយ មុខជំនាញ តែងតាំងធានា​ការងារតាមសំណូមពរភារកិច្ចនយោបាយរបស់មូលដ្ឋាន។ ក្នុងនោះមានកម្មាភិបាលខ្មែរ ០៣ រូបគឺជាសមាជិក​គណៈប្រតិបត្តិ​ការ​បក្ខភាគឃុំ អានត្តិកាល ២០២០-២០១៥។ កម្មាភិបាល បក្ខជន សមាជិកសម្ព័ន្ធយមវជន សមាជិក​សមាគម សមាជិកបណ្តាអង្គការមហាជនទាំងអស់នេះ និងជនរួមជាតិខ្មែរតែងមានឆន្ទះមោះមុតរួមបំពេញកម្លាំងកសាង​ប្រព័ន្ធនយោបាលពីមួយថ្ងៃទៅមួយថ្ងៃកាន់តែស្អាតស្អំរឹងមាំ។

 

សមមិត្តហ្វីនមិញទ្រីបានឲ្យដឹងបន្ថែមថា៖ ទន្ទឹមជាមួយនឹងបណ្តាលទ្ធផលសម្រេចបាន ឃុំហីវទឺគង់នៅអន់​ខ្សោយមួយ​ចំនួននោះគឺការងារកាត់បន្ថយភាពក្រីក្រចៅរភាពក្នុងតំបន់ជនរួមជាតិខ្មែរមិនទាន់បានខ្ពស់ការងារបំពាក់បំប៉នពង្រីក​បក្ខជន​ខ្មែរនៅទាប បើប្រៀបជាមួយនឹងសំណូមពរ។អាស្រ័យហេតុនោះ គណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជន​ឃុំហីវទឺ​កំពុងនិងបន្តប្រមូលផ្តុំកម្លាំងផ្សព្វផ្សាយវិធីសាស្ត្រជាច្រើនដើម្បីអនុវត្តល្អគោនយោបាយជនជាតិរបស់បក្ស រដ្ឋចំពោះជនរួម​ជាតិ។ជាក់ស្តែងនោះគឺអាទិភាពវិនិយោគឲ្យការងារកាត់បន្ថយក្រីក្រ ដោះស្រ័យទាន់ពេលចំពោះការទុកលំបាករបស់​ជនរួមជាតិខ្មែរ ពិសេសគឺការពង្រីកសេដ្ឋកិច្ច-សង្គម ហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ផ្លូវគមនាគមន៍ ដំណាក់សុខាភិបាល អគ្គិសនី ទឹកស្អាតប្រជុំជីវភាពរបស់បណ្តាភូមិមានជនរួមជាតិខ្មែររស់នៅច្រើន។អនុវត្តល្អការងារទាញយកគោលយោបាយ កម្មវិធី គម្រោងការ ទុនវិនិយោគ មុខសញ្ញាឧបត្ថម្ភដើម្បីទុកឲ្យជនរួមជាតិខ្មែរបានដឹង និងចូលរួមគ្រប់គ្រងស៊ើបអង្កេត។ ថង្អុលការអនុវត្តល្អការងារបណ្តុះបណ្តាលវិជ្ជាជីវ ដោះស្រាយការងារធ្វើ។យកចិត្តទុកដាក់បណ្តុះបណ្តាលបំពាក់បំប៉ន ប្រគល់ការងារកម្មាភិបាលដែលចេះភាសាខ្មែរឲ្យទទួលបន្ទុកភូមិសាស្ត្រភូមិដែលមានជនរួមជាតិខ្មែររស់នៅច្រើនដើម្បីងាយដ្រួលក្នុងការផ្សព្វផ្សាយ អប់រំសាយភាយបណ្តាគោលការណ៍ គោលនយោបាយរបស់បក្ស រដ្ឋ និងណែនាំ ឧបត្ថម្ភជន​រួមជាតិខ្មែរអនុវត្តល្អបណ្តាជឿនលឿនវិទ្យាសាស្ត្រ-បច្ចេកទេសទៅក្នុងការផលិត។ ទន្ទឹមនឹងនោះ ចលនាជនរួម​ជាតិខ្មែរ​សកម្មបង្កើនការផលិតពង្រីកសេដ្ឋកិច្ច-សង្គម កសាងជនបទថ្មី អនុវត្តល្អរបៀបរស់នៅអារ្យធម៌ គ្រួសារវប្បធម៌ អភិរក្ស និងអភិវឌ្ឍន៍អត្តសញ្ញាណវប្បធម៌ជនជាតិ បង្កើនផែនមហាសាមគ្គីទូទាំងប្រជាជាតិ ធ្វើជាគំរូក្នុងការអនុវត្ត​លអបណ្តា​គោលការណ៍​របស់បក្ស គោលនយោបាយ ក្រឹត្យច្បាប់របស់រដ្ឋរួមចំណែកធ្វើវិវេចនានូវបណ្តាបញ្ហាទាក់ទិនដល់ការ​ផ្សព្វ​ផ្សាយ​អនុវត្តគោលនយោបាយជនជាតិនៅមូលដ្ឋាន៕                                                                              ថាញក្វាង-រតនា

TIN CÙNG MỤC

កសាងភូមិជនបទថ្មីលើកកម្ពស់ - ជីវភាពជនរួមជាតិខ្មែរបានរីកចម្រើន

ឃុំភឿកហ៊ឹងកសាងទម្រង់រៀនសូត្រ ធ្វើតាមអ៊ំហូនិងទម្រង់ពង្រីកបញ្ញាប្រជាជន កម្លាំងប្រជាជនជាផលប្រយោជន៍សម្រាប់ប្រជាជនបាន ៥៥ ទម្រង់

អនុវត្តសេចក្ដីសន្និដ្ឋានលេខ ០១-KL/TW, ចុះ ថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២១ របស់ការិយាល័យនយោបាយស្ដីពីបន្តអនុវត្តសារាចរលេខ ០៥-CT/TW របស់ការិយាល័យនយោបាយស្ដីពី “ជំរុញមាំការរៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយា បថហូជីមិញ” គិតតាំងពីឆ្នាំ ២០២០ មកទល់ ពេលនេះ គណៈកម្មាធិការបក្សឃុំភឿកហ៊ឹង ស្រុកថ្កូវ កសាងទម្រង់ឆ្នើមបាន ៤៧ ទម្រង់៖ ទម្រង់បែង ប្រភេទសំរាមបង្កើតមូលនិធិផែនការតូចសម្រាប់សិស្សសាលា” របស់សាខាបក្សសាលាអនុវិទ្យា ល័យភឿកហ៊ឹងទម្រង់ “បង្កើនគុណភាព ប្រសិទ្ធភាពការងារបង្ការបង្ក្រាបឧក្រឹដ្ឋជនបំពានច្បាប់ស្ដីពីគ្រឿងញៀន” ទម្រង់ “អ្នកម្ដាយទំនុកបម្រុង” របស់សមាគមនារីឃុំទម្រង់ “កសិករល្អ ០៣ យ៉ាង” របស់សាខាបក្សភូមិចុងព្រៃទម្រង់ “ប្រព័ន្ធអំពូល ភ្លើងបំភ្លឺផ្លូវជនបទ” របស់សាខាបក្សភូមិផ្សារទម្រង់ “ឧបត្ថម្ភសមាជិកាក្រីក្រ” របស់សមាគមនារីឃុំ។ល។

  • សម្រស់ថ្មីនៅតំបន់ជនរួមជាតិខ្មែរស្រុកកូវង៉ាង
  • ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនខេត្តស្វែងយល់ស្ថានភាពផ្តើមផលិតដើមឆ្នាំនៅក្រុមហ៊ុនឧណ្ហអគ្គិសនីយ្វៀងហាយ
  • ឃុំង៉ូវឡាករៀនសូត្រនិងធ្វើតាមអ៊ំហូ កសាងឃុំជនបទថ្មីលើកកម្ពស់
  • កសាងភូមិជនបទថ្មីខ្នាតគំរូដើម្បីលើកកម្ពស់ជីវភាពជនរួមជាតិខ្មែរ
Tin Nổi Bật

Cán bộ tham mưu tiêu biểu

Kỳ thi tốt nghiệp THPT năm 2025: Thí sinh hoàn thành môn thi đầu tiên

Đảng bộ Sở Tư pháp: Xây dựng Đảng bộ trong sạch, vững mạnh, nâng cao hiệu quả phục vụ Nhân dân

Khai mạc Hội nghị Ban Chấp hành Đảng bộ tỉnh Trà Vinh (khóa XI) lần thứ 22

Đồng hành cùng học sinh, sinh viên vượt khó

Sáng nay, trên 10.300 thí sinh Trà Vinh bước vào Kỳ thi tốt nghiệp THPT năm 2025

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

Thị xã Duyên Hải - 10 năm xây dựng và phát triển - (Bài cuối)

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.