• Tiếng Việt
  • ភាសាខ្មែរ
Thứ Năm, ngày 26/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

សាខាបក្សភូមិជ្រៃគោកពង្រីកស្មារតីសាមគ្គី បង្កើនគុណភាពភូមិវប្បធម៌-ជនបទថ្មី

27/11/2020 08:56

ឆ្នាំ ២០១៩ សាខាបក្សសហការជាមួយរដ្ឋអំណាច គណៈ ផ្នែក អង្គការមហាជនបំផុសចលនាប្រជាជនមូលដ្ឋានកសាងសម្រេចជោគជ័យភូមិវប្បធម៌-ជនបទថ្មី។ សាខាបក្សសម្រេចឆ្នើមភារកិច្ច។

     ភូមិជ្រៃគោក ឃុំដូងស្វឹងមានគ្រួសារប្រជាជន ៣៨៥ គ្រួជាមួយនឹងចំនួនមនុស្សរាយ ១.៦៧២​ នាក់ ភូមិនៅមានគ្រួសារក្រីក្រ ៣,៨៩% ។ ប្រជាជនមូលដ្ឋានភាគច្រើនប្រកបរបរកសិកម្ម (ចិញ្ចឹមជលផល ផលិតស្រូវ និងដាំដំណាំ) ជីវភាពសម្ភារ ការប្រជុំជីវភាព វប្បធម៌ស្មារតីរបស់ប្រជាជនថ្វីត្បិតរីកចម្រើនប៉ុន្តែបើប្រៀបជាមួយនឹងកម្រិតមធ្យមរួមរបស់ឃុំនៅអន់ថយ។

គណៈកម្មការភូមិបាញីចាត់តាំងពិធីប្រជុំ។ រូបថត៖ ថាញ់ហ្វា

     សាខាបក្សភូមិជ្រៃគោកស្ថិតក្រោមឱវាទបក្ខភាគឃុំដូងស្វឹង ស្រុកយ្វៀងហាយ មានបក្ខជន ២៧ នាក់ (ក្នុងនោះមានបក្ខជន ១២ នាក់លើកលែង ប្រជុំជីវភាព)។ ដើម្បីឆ្លើយតបតម្រូវការអភិវឌ្ឍ សាខាបក្សមិនបង្អង់លើកកម្ពស់ចំណេះដឹងជូនបក្ខជន បង្កើនការផ្សព្វផ្សាយ ជ្រួតជ្រាបសារាចរលេខ ១០-CT/TW  ចុះថ្ងៃទី ៣០ មីនាឆ្នាំ ២០០៧ របស់គណៈប្រតិបត្តិការមជ្ឈិមបក្សស្ដីពីការបង្កើនគុណភាពប្រជុំជីវភាពបក្ខជន សេចក្ដីកំណត់លេខ ៤៧-QĐ/TW ចុះថ្ងៃទី ០១ វិច្ឆិកាឆ្នាំ ២០១១ របស់គណៈប្រតិបត្តិការមជ្ឈិមបក្ស ស្ដីពីបណ្ដាប្រការបក្ខជនមិនគប្បីធ្វើនិងបណ្ដាសេចក្ដីកំណត់របស់គណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការបក្សស្រុកស្ដីពីបន្ទុកធ្វើជាគំរូរបស់អ្នកជាប្រមុខ កម្មាភិបាល បក្ខជន។

    លោកឡឹមថាញ់ហ៊ុង លេខាសាខាបក្សភូមិជ្រៃគោកបានឲ្យដឹងថា៖ ជារៀងរាល់ខែ សាខាបក្សចាត់តាំងប្រជុំជីវភាពត្រូវតាមកំណត់ មានបក្ខជនពី ០២-០៣ រូបស្វ័យទិះតៀនក្នុងអង្គប្រជុំ។ សមូហភាពសាខាបក្សបានវាយតម្លៃកម្រិតសម្រេចទិះតៀន បំពេញយោបល់ដោយស្មារតីកសាងនិងដាក់ចេញទិសដៅជម្នះដើម្បីសម្រេចភារកិច្ចន​យោបាយរួមនៅមូលដ្ឋាន។ ទន្ទឹមនោះសាខាបក្សផ្សព្វផ្សាយបណ្ដាសារលិខិតរបស់ថ្នាក់លើចង្អុលការដើម្បីរួមគ្នាអនុវត្ត។ ទន្ទឹមនឹងនោះ បំពាក់បំប៉ន បង្កប្រភពពង្រីកបក្ខជនថ្មី។

     ក្នុងឆ្នាំ នាំបក្ខជនចេញស្វ័យទិះតៀននៅ មុខមហាជន ប្រជាជនតាមកំណត់។ សាខាបក្ស បក្ខជនបានវាយតម្លៃស្ថានភាពថមថយអំពីសតិអារម្មណ៍នយោបាយ សីលធម៌ របៀបរស់នៅ “ប្រែប្រួលដោយខ្លួនឯង” “ក្លែងភាពដោយខ្លួនឯង” ក្នុងផ្ទៃក្នុងតាមស្មារតីសេចក្ដីសម្រេចចិត្តសន្និបាតមជ្ឈិមបក្សលើកទី ៤ (នីតិកាលទី ១២) របស់គណៈប្រតិបត្តិការមជ្ឈិមបក្ស។ ឆ្លងតាមរយៈការវាយតម្លៃគុណភាពបក្ខជន ០៩ ខែដើមឆ្នាំគ្មានបក្ខជនមានអាការថមថយ។ ទន្ទឹមនឹងនោះ អនុវត្តការពិនិត្យឡើងវិញគុណភាពបក្ខជនតាមសារាចរលេខ ២៨-CT/TW ចុះ ថ្ងៃទី ២១ មករា ឆ្នាំ ២០១៩ របស់គណៈលេខាស្ដីពីបង្កើនគុណភាពពង្រីកបក្ខជន និងពិនិត្យឡើងវិញ សម្រាំងនាំបណ្ដាបក្ខជនមិនគ្រប់ឋានៈចេញពីបក្ស លទ្ធផលពិនិត្យឡើងវិញគ្មានបក្ខជនបំពាន។

    ដើម្បីពង្រីកស្មារតីសាមគ្គី បង្កើនគុណភាពភូមិវប្បធម៌-ជនបទថ្មី សាខាបក្សភូមិជ្រៃគោកបានបំផុសចលនាជាច្រើនអនុវត្តមានប្រសិទ្ធភាព។ ចង្អុលការឲ្យគណៈកម្មការប្រជាជន គណៈការងាររណសិរ្សនិងបណ្ដាគណៈ ផ្នែក អង្គការមហាជនរួមជាមួយប្រជាជនក្នុងភូមិអនុវត្តសារាចរលេខ ១៥-CT/TU ចុះថ្ងៃទី ៣១ ធ្នូឆ្នាំ ២០១៩ របស់គណៈអចិន្រ្ដៃយ៍នៃគណៈកម្មាធិការបក្សខេត្ត “ស្ដីពីបង្កើនការងារគ្រប់គ្រងសណ្ដាប់ធ្នាប់កសាង និងអនាម័យបរិស្ថាននៅតាមទីផ្សារ តំបន់អាសយជន ក្នុងការផលិត ធ្វើអាជីវកម្ម សេវាកម្ម” បង្កើតរួចដំណើរការសកម្មភាពក្លឹប “ពេលវេលាជាមាស បរិយាកាសបៃតង” ចលនាប្រជាជនបោសសម្អាត​អនាម័យបរិស្ថាន ដាំផ្កាមុខផ្ទះ បន្តរក្សាផ្លូវភ្លឺ ស្រស់ ជ្រះ ស្អាត។ ជាពិសេស សាខាបក្សដឹកនាំ ចង្អុលការអនុវត្តល្អសារាចរលេខ ០៥-CT/TW ចុះថ្ងៃទី ១៥ ឧសភាឆ្នាំ ២០១៦ របស់ការិយាល័យនយោបាយ “ស្ដីពីជំរុញមាំការរៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ” សាខាបក្ស រដ្ឋអំណាច រណសិរ្សមាតុភូមិ បណ្ដាផ្នែកអង្គការមហាជនមូលដ្ឋាន បង្កើតបានក្លឹបអង្ករមេត្តាធម៌” ចលនាសប្បុរសជនរួមវិភាគទានឧបត្ថម្ភគ្រួសារក្រីក្រ អ្នកមានវ័យចាស់អនាថា មានជំងឺតម្កាត។ ០៩ ខែដើមឆ្នាំ ២០២០ ក្លឹបចលនាបានប្រាក់និងសម្ភារផ្សេងៗសរុបតម្លៃ ៨០,១៥ លានដុង។

   លោកហាវ៉ាំងថាញ់ អនុលេខាសាខាបក្ស ប្រធានគណៈកម្មការប្រជាជនភូមិជ្រៃគោកឲ្យដឹងបន្ថែម៖ ឆ្នាំ ២០១៩ រដ្ឋអំណាចមូលដ្ឋានចលនាប្រជាជន ១០ គ្រួសារបរិច្ចាគដី ២.៨០០ ម៉ែត្រក្រឡាសម្រាប់ធ្វើផ្លូវបេតុ ជនបទប្រវែង ០១ គីឡូម៉ែត្រ។ ទន្ទឹមនឹងនោះ ចលនាប្រជាជនក្នុងភូមិរួមវិភាគទាន ៤២ លានដុងកសាងប្រព័ន្ធអំពូលភ្លើងបំភ្លឺតាមផ្លូវ (សរុបថវិកាវិនិយោគ ៦២ លានដុង) រួមមាន ៤៣ បង្គោលភ្លើងប្រវែង ១,២ គីឡូម៉ែត្រ។ ក្រៅពីនោះ មូលដ្ឋាននៅទាំងចលនាសប្បុរសជនក្រៅខេត្តឧបត្ថម្ភប្រាក់បាន ២០០ លានដុង កសាងស្ពានជនបទ ០១ បង្កលក្ខណៈងាយស្រួលឲ្យការធ្វើដំណើរទៅមក ដឹកជញ្ជូនមុខទំនិញរបស់ប្រជាជនមូលដ្ឋាន។ ផ្ដើមពីបណ្ដាទម្រង់ពង្រីកសេដ្ឋកិច្ច បណ្ដាចលនាសប្បុរិសធម៌ សុខុមាលភាពសង្គមភូមិជ្រៃគោកកាត់បន្ថយគ្រួសារក្រីក្របាន ៣៦ គ្រួនិងកាត់បន្ថយគ្រួសារជិតក្របាន ១៧ គ្រួ។ បច្ចុប្បន្ន ភូមិនៅមានគ្រួសារក្រីក្រ ១១ គ្រួ គ្រួសារជិតក្រ ៥៦ គ្រួ។​ សេចក្ដីសម្រេចចិត្តឆ្នាំ ២០២០ ភូមិបន្តកាត់បន្ថយគ្រួសារក្រីក្រ ០១ គ្រួនិងគ្រួ សារជិតក្រ ១២ គ្រួ។

   លោកត្រឹងហាយដាំង នគរបាលភូមិជ្រៃគោកបានឲ្យដឹងថា៖ ការងារកាត់បន្ថយភាពក្រីក្របានរួមចំណែកធានាសន្តិសុខសណ្ដាប់ធ្នាប់ បង្កើនជីវភាពសម្ភារស្មារតីជូនប្រជាជន បង្កើនបណ្ដាលក្ខឋានភូមិវប្បធម៌ ជនបទថ្មី។

    លោកឡឹមថាញ់ហ៊ុង លេខាសាខាបក្សភូមិជ្រៃគោកវាយតម្លៃ៖ ការកសាងសាខាបក្សស្អាតស្អំរឹងមាំជាកត្តាសម្រេចជោគជ័យក្នុងការអនុវត្តន៍ភារកិច្ចនយោបាយនៅមូលដ្ឋាន។ នេះជាចលនាមួយក្នុងបណ្ដាចលនា “ប៉ិនប្រសប់ការងារចលនា” មានប្រសិទ្ធភាពរបស់សាខាបក្សរួមចំណែកកសាងសម្រេចជោគជ័យភូមិជ្រៃគោកសម្រេចលក្ខឋាន “ភូមិវប្បធម៌ ជនបទថ្មី” ឆ្នាំ ២០១៩។ នៅពេលខាងមុខ សាខាបក្សភូមិបន្តដឹកនាំ ចង្អុលការរដ្ឋអំណាចសហការយ៉ាងស្អិតល្មួតជាមួយគណៈការងាររណសិរ្សនិងបណ្ដាផ្នែកអង្គការមហាជនបន្តពង្រីកចលនាប្រឡងប្រណាំងលើបណ្ដាវិស័យជីវភាពសង្គមភ្ជាប់ជាមួយការចលនាប្រជាជនក្នុងនិងក្រៅមូលដ្ឋានឲ្យសកម្មចូលរួមនិងគបវាល់កសាង ពង្រីកបណ្ដាលក្ខឋានភូមិជនបទថ្មីឈានដល់កសាងសម្រេចលក្ខឋានភូមិជនបទថ្មីគំរូ៕         

ប្រែសម្រួល៖ ថាច់ហ្វាង

TIN CÙNG MỤC

កសាងភូមិជនបទថ្មីលើកកម្ពស់ - ជីវភាពជនរួមជាតិខ្មែរបានរីកចម្រើន

ឃុំភឿកហ៊ឹងកសាងទម្រង់រៀនសូត្រ ធ្វើតាមអ៊ំហូនិងទម្រង់ពង្រីកបញ្ញាប្រជាជន កម្លាំងប្រជាជនជាផលប្រយោជន៍សម្រាប់ប្រជាជនបាន ៥៥ ទម្រង់

អនុវត្តសេចក្ដីសន្និដ្ឋានលេខ ០១-KL/TW, ចុះ ថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២១ របស់ការិយាល័យនយោបាយស្ដីពីបន្តអនុវត្តសារាចរលេខ ០៥-CT/TW របស់ការិយាល័យនយោបាយស្ដីពី “ជំរុញមាំការរៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយា បថហូជីមិញ” គិតតាំងពីឆ្នាំ ២០២០ មកទល់ ពេលនេះ គណៈកម្មាធិការបក្សឃុំភឿកហ៊ឹង ស្រុកថ្កូវ កសាងទម្រង់ឆ្នើមបាន ៤៧ ទម្រង់៖ ទម្រង់បែង ប្រភេទសំរាមបង្កើតមូលនិធិផែនការតូចសម្រាប់សិស្សសាលា” របស់សាខាបក្សសាលាអនុវិទ្យា ល័យភឿកហ៊ឹងទម្រង់ “បង្កើនគុណភាព ប្រសិទ្ធភាពការងារបង្ការបង្ក្រាបឧក្រឹដ្ឋជនបំពានច្បាប់ស្ដីពីគ្រឿងញៀន” ទម្រង់ “អ្នកម្ដាយទំនុកបម្រុង” របស់សមាគមនារីឃុំទម្រង់ “កសិករល្អ ០៣ យ៉ាង” របស់សាខាបក្សភូមិចុងព្រៃទម្រង់ “ប្រព័ន្ធអំពូល ភ្លើងបំភ្លឺផ្លូវជនបទ” របស់សាខាបក្សភូមិផ្សារទម្រង់ “ឧបត្ថម្ភសមាជិកាក្រីក្រ” របស់សមាគមនារីឃុំ។ល។

  • សម្រស់ថ្មីនៅតំបន់ជនរួមជាតិខ្មែរស្រុកកូវង៉ាង
  • ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនខេត្តស្វែងយល់ស្ថានភាពផ្តើមផលិតដើមឆ្នាំនៅក្រុមហ៊ុនឧណ្ហអគ្គិសនីយ្វៀងហាយ
  • ឃុំង៉ូវឡាករៀនសូត្រនិងធ្វើតាមអ៊ំហូ កសាងឃុំជនបទថ្មីលើកកម្ពស់
  • កសាងភូមិជនបទថ្មីខ្នាតគំរូដើម្បីលើកកម្ពស់ជីវភាពជនរួមជាតិខ្មែរ
Tin Nổi Bật

Cán bộ tham mưu tiêu biểu

Kỳ thi tốt nghiệp THPT năm 2025: Thí sinh hoàn thành môn thi đầu tiên

Đảng bộ Sở Tư pháp: Xây dựng Đảng bộ trong sạch, vững mạnh, nâng cao hiệu quả phục vụ Nhân dân

Khai mạc Hội nghị Ban Chấp hành Đảng bộ tỉnh Trà Vinh (khóa XI) lần thứ 22

Đồng hành cùng học sinh, sinh viên vượt khó

Sáng nay, trên 10.300 thí sinh Trà Vinh bước vào Kỳ thi tốt nghiệp THPT năm 2025

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

Thị xã Duyên Hải - 10 năm xây dựng và phát triển - (Bài cuối)

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.