• Tiếng Việt
  • ភាសាខ្មែរ
Thứ Năm, ngày 26/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

ស្រុកចូវថាញ់ខិតខំអនុវត្តសម្រេចស្រុកជនបទថ្មីឆ្នាំ ២០២១

29/06/2021 09:24

ក្នុងបណ្តាឆ្នាំកន្លងហើយ អនុវត្តកម្មវិធីគោលដៅជាតិកសាងជនបទថ្មី និងសេចក្តី សម្រេចចិត្តរបស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សស្រុកចូវថាញ់ ស្តីពីការកសាងស្រុកជនបទថ្មីដល់ឆ្នាំ ២០២១ និងរក្សាចីរភាពស្រុកជនបទថ្មីដល់ឆ្នាំ ២០២៥ បក្ខភាគ រដ្ឋអំណាច និងប្រជាជនស្រុកចូវថាញ់រួមទាំងកម្លាំងកាយ កម្លាំងចិត្តខិតខំប្រឹងប្រែងអនុវត្តសម្រេចស្រុកជនបទថ្មីនៅឆ្នាំ ២០២១។

ផ្លូវគមនាគមន៍ជនបទ។

ចូវ​ថាញ់​ជា​​ស្រុក​​​​ភ្ជាប់​ទី​ក្រុង​​ត្រា​វិញ រួម​​មាន​​ ១៣ ​ឃុំ និង​​​ទី​ប្រ​ជុំ​ជន ​០១ ជាមួយនឹង​ផ្ទៃ​ដីធម្ម​ជាតិ​ ៣៤.៣១៣,៥២​ ហិក​តា​ ដោយមានចំនួនមនុស្សរាយ​ជាង​​១៤០.០០០​​ នាក់ ក្នុង​​នោះ​ជន​រួម​ជាតិ​​ខ្មែរ​​ស្រូ​ប​​យក​អ​​ត្រា​​​ជាង​ ៣០​%​។ ឆ្លង​​​អស់​​រយៈកាល ១០ ​ឆ្នាំដែលបាន​​​កសាង​ជន​បទ​ថ្មី ទិដ្ឋភាព​ជនប​ទ​របស់​ស្រុក​​​​​មាន​​ភាពវិវឌ្ឍន៍គួរ​​​​ឲ្យ​​កត់​សម្គាល់ ហេដ្ឋា​​​រ​ច​នា​សម្ព័ន្ធ​​តែង​​បាន​កែ​​លម្អ​ ជី​​​វ​ភាព​រស់​នៅ​​​ខាង​សម្ភារ  ស្មា​​រ​តី​​របស់​​​ប្រ​ជា​ជន​​​បាន​​កើន​​ឡើង​​​​គួរ​​ឲ្យ​​កត់​សម្គាល់​​។

ចាប់​​តាំង​ពី​ចាប់​ដៃ​ចូលរួម​កសាង​​ជន​បទ​​ថ្មី ស្រុក​​ចូវ​ថាញ់​​​​​ជួប​​ការ​លំ​បាកសាក​​ល្បង​ជា​ច្រើន គណៈ​ប្រ​ព័ន្ធ​ហេដ្ឋា​រច​នា​សម្ព័ន្ធ​​​បច្ចេក​ទេស​​​​ជ​ន​បទ​​នៅ​អន់ថយ​​ ការ​​យល់​ដឹង​របស់​ប្រ​ជា​ជនអំ​​ពី​ការកសាង​ជ​ន​បទ​ថ្មី​​នៅ​មាន​កំ​ណត់។ ទោះ​បី​​បណ្តា​​ឃុំ​​នៅ​​លើ​ភូមិសាស្រ្ត​​​ស្រុក​​​​បានកសាង អ​នុ​​វត្ត​​​បណ្តា​​ទម្រង់​​ចាត់តាំងការផលិត​ ឡើង​វិញ​​​ តែងមាន​​​យក​ចិត្ត​ទុក​ដាក់​​កំ​ណត់​ទិស​ដៅ​ដើម្បី​​កសាង​​បណ្តា​​ទម្រង់ផលិត​ផល​​​មាន​ស្លាក​សញ្ញា​​ដោយ​ឡែកពិតមែន​​ ប៉ុន្តែ​​ប្រ​សិទ្ធ​ភាពមិនបាន​ខ្ពស់។  ឆ្លង​កាត់​រាល់​ការ​លំ​​បាក​ជាមួយ​ការ​​ខិត​ខំ​ប្រឹង​ប្រែង​​​​​ប្តេជ្ញា​​​ចិត្ត​ខ្ពស់​​​របស់​ប្រ​ព័ន្ធ​ន​​យោ​បាយ​ទាំង​មូល​ និង​ការ​ស្ម័គ្រ​ចិត្ត​​រួមកម្លាំងកសាង​ជន​​បទ​​ថ្មី​​របស់​ប្រជា​ជន​​​បាន​​រួម​​​ចំ​ណែក​ធ្វើ​​ឱ្យទិដ្ឋភាព​​ជន​​បទ​ចូវ​ថាញ់​​​មាន​ការ​​ផ្លាស់​ប្តូរ​​​គួរ​​​ឱ្យកត់​សម្គាល់ ការ​ងារ​​ផ្សព្វ​​ផ្សាយ​​ ច​ល​នា​​តាំង​ពី​​ផ្ទៃ​​ក្នុង​​រ​ហូត​​ដល់​​ប្រ​ជា​ជន​ស្តីអំពី​​​ការកសាងជន​បទ​​ថ្មី​​ដោយពហុសណ្ឋានភាវូបនីយកម្មជា​ច្រើន​​​រូបភាពនិងស៊ីជម្រៅទូលំទូលាយយ៉ាងសកម្ម ពិសេស​គឺ​​ការ​​យល់​ដឹង​រ​បស់​កម្មា​ភិ​បាល និង​​ប្រ​ជាជន​​បាន​​​កើន​​ឡើង​​​​ដោយ​ឆ្លង​តាម​​​កិច្ចច​ល​នា «ចូវ​ថាញ់​​រួម​កម្លាំង​​ក​សាង​ជន​បទ​ថ្មី» ផ្តើម​ពី​នោះ ប្រ​ជា​ជន​​កាន់​តែ​​មាន​​​ការ​​ចាប់​អា​​រម្មណ៍ចូល​រួម​វិ​ភាគ​ទាន​ ជាកម្លាំង​កសាង​ជន​ប​ទថ្មី​​ដូច​ជាៈ បណ្តា​​សំ​ណង់​​គម​នា​គមន៍ ធា​រាសាស្រ្ត​ ពង្រីក​​​ការផលិត​​ កែ​​លម្អទិដ្ឋភាព​​បរិ​ស្ថាន​។ល។ រួម​ចំ​ណែក​កសាង​​មា​តុ​ភូមិ​​អារ្យ​ធម៌ ស្រស់​ស្អាត។

ឆ្លង​អស់​រយៈ​​កាល​​ដែលបានកសាង​ជន​បទ​ថ្មី​​ គិត​​​មក​​ដល់​ពេល​នេះ​​​ចូវ​ថាញ់​អនុវត្តសម្រេច​​បាន​​​បណ្តា​​លទ្ធ​​ផល​គួរ​ឲ្យ​​រីក​រាយ ក្នុងទូ​ទាំង​ស្រុក​​មាន​​ ១០/១៣ ​ឃុំ​​​បាន​​ទ​ទួល​ស្គាល់​​ឃុំ​ជន​​បទ​​ថ្មី មាន​ ០៣ ​ឃុំ​សម្រេច​​បាន​​ ១៩​​ លក្ខឋានជនបទថ្មី សេដ្ឋ​​កិច្ច​​​ជន​បទ​​ជា​ជំ​​ហាន​​បាន​​បង្វែរតាម​ទិស​​ដៅ​​ឧស្សា​​ហូ​ប​​នី​យ​​កម្ម ភាវូប នីយកម្ម និង​​ពហុសណ្ឋាន​​​វិជ្ជា​ជីវៈ​ ​​ ប្រ​ភព​ចំ​ណូល​​ជា​មធ្យម​​​រ​បស់​មនុស្ស​​ម្នាក់​​ក្នុង​​ ០១ ​ឆ្នាំ​​សម្រេច​​បាន​​​ ៥០ ​លាន​ដុង ប្រ​ព័ន្ធ​​ន​យោ​បាយ​​នៅ​​មូលដ្ឋានតែង​​​បាន​ពង្រឹង សន្តិ​សុខ​​ន​យោ​បាយ សណ្តាប់​ធ្នាប់​សុ​វត្ថិ​ភាព​​សង្គម​​​បាន​​លំ​នឹង។ ក្នុងទូទាំងស្រុក​មានគ្រួសារប្រជាជន​​​​ ៣៥.១៥៦/ ៣៨,៧៥៦ ​គ្រួ​សម្រេចសម្បទា​​វប្ប​ធម៌ ជន​បទ​ថ្មី សម្រេច​​​  ៩០,៧១%។ មាន ៩៧/១០៣ ​ភូមិ​សម្រេចលក្ខឋានជន​បទ​ថ្មី​សម្រេច​​ ៩៤,១៧% មាន​​ប្រ​ឡាយ​​កម្រិត​​ ០១ ចំនួន ៣៨ ខ្សែ និងប្រឡាយ​​កម្រិត​​ ០២​ ជំនួន  ២២០ ខ្សែ​​ ប្រ​ឡាយ​​កម្រិត​​ ០៣ ចំនួន ៦៨៦ ខ្សែធានាបម្រើ​​ដល់​ការ​ស្រាច​​ស្រពផ្ទៃ​​ដី​កសិ​កម្ម​​​របស់ស្រុក​ជាង​ ៩០% និង​​ ១០០%​​ ផ្ទៃដី​​តំ​បន់​​ផលិត​​ប្រ​មូល​ផ្តុំ។​ ក្រៅ​ពី​នោះ ស្រុក​កំ​ពុង​​​ផ្សព្វ​ផ្សាយ​អ​នុ​វត្ត​​​កញ្ចប់​សាង​​សង់​​សា​លា​​រៀន​​ជាមួយនឹងទឹក​​ប្រាក់​សរុបរួម​ជាង​​​ ២០០ ​ពាន់​​លាន​ដុង  ដាំ​ដើម​ផ្កាស្លាបសេកលឿង ផ្កាដកខិបក្រហម ផ្កាក្ងោក ពណ៌ក្រហម និងផ្កាតាំងយូដើម្បីចូលរួមជ្រោមជ្រែងកម្មវិធីដាំដើមឈើបៃ​តង​​​ចំ​នួន​​ ០១ ពាន់លាន​ដើម  «ដើម្បី​ប្រ​ទេស​វៀត​ណាម​​​បៃតង» ដោយ​​ប្រ​ភព​ទុន​ឧបត្ថម្ភ​​មាន​គោល​​ដៅ​​​របស់​ស្រុក​ចូវ​ថាញ់​ គិត​មក​ដល់​​ពេល​នេះ ស្រុក​បាន​​បែង​ចែក​ថ​វិ​កា​វិ​និ​យោគ​​​បាន  ២៣​​ សំ​ណង់​​ ជាមួយនឹង​​​ថវិ​កា​​ ​​១០៦ ​ពាន់​លាន​ដុង មាន ​​១០០%​​  គី​ឡូ​ម៉ែត្រ​​​ផ្លូវ​ស្រុក​អាស្រ័យ​ដោយ​ស្រុក​គ្រប់​គ្រង​​ធា​​នា​ម៉ូ​​​តូ​បើកបរចុះទៅ​​មក​បាន​​ងាយ​ស្រួល  និង​​ត​ភ្ជាប់​ជាមួយ​​មជ្ឈ​មណ្ឌល​​​រដ្ឋ​បាល​នៅ​​​លើ​ភូមិ​សាស្រ្ត​ស្រុក។ល។ ​​

បច្ចុប្បន្ន ស្រុក​​​ចូវ​ថាញ់​​អនវុត្តសម្រេចជាសា​​រ​វន្ត​​បាន​​​ ០៦/៩០ ​​​​លក្ខឋាន​​ជន​បទ​ថ្មី ក្នុង​​​ពេល​ខាង​មុខនេះ​ គណៈ​ចង្អុល​ការ​ស្រុក​​​នឹង​ជម្រុញ​​​​​ល្បឿន​អ​នុ​​វត្ត​​បណ្តា​​សំ​ណង់​​ដែលបាន​​អ​នុ​​ម័តិ​ ដើម្បី​សម្រេច​​​លក្ខឋានស្រុក​ជន​បទ​ថ្មី អ​នុ​វត្ត​​អ​នា​​ម័យ​​ប​រិ​ស្ថាន​​ ដាំ​​ផ្តា​​នៅ​តាម​​ដង​​​​ផ្លូវ​​សំ​ខាន់​ៗ  ទន្ទឹម​នឹង​នោះ​​​លើក​​កំ​ពស់​គុណ​ភាព​​​បណ្តា​​លក្ខឋាន​​​ស្រុក​ជន​បទ​ថ្មី​​​ដែល​​សម្រេច​បាន ផ្តុំ​​កម្លាំង​អ​នុ​វត្ត​​សម្រេច​​​បណ្តា​​លក្ខឋានដែលឋិន​​នៅ​ឱ្យបាន​​​មុន​ខែ​តុ​លា​ ឆ្នាំ​ ២០២១ កសាងសេចក្តី​​​រ​បាយ​​ការណ៍​​លទ្ធ​ផល​អ​នុ​វត្ត​​​​លក្ខឋាន​​ស្រុក​ជន​បទ​ថ្មី និង​​ត្រៀមបម្រុង​​បណ្តា​​លក្ខណៈ​​​ដើម្បី​អញ្ជើញ​​មជ្ឈិម ខេត្ត​​​ត្រួត​ពិ​និត្យ​​​លទ្ធ​​ផល​​កសាង ​​​និង​​ទទួល​ស្គាល់​ស្រុក​ចូវ​ថាញ់​​សម្រេចលក្ខឋាន​ស្រុក​​ជន​បទ​ថ្មី​ឆ្នាំ ​២០២១ ដើម្បី​រួម​​ចំ​ណែក​​កសាងសម្រេចជោគ​ជ័យ​ខេត្ត​​​ត្រា​វិញ​​សម្រេច​​​លក្ខឋាន​​ជន​បទ​ថ្មី​​​​មុន​ឆ្នាំ​​ ២០២៥៕​​

ឌិញថាញ់-រតនា

TIN CÙNG MỤC

កសាងភូមិជនបទថ្មីលើកកម្ពស់ - ជីវភាពជនរួមជាតិខ្មែរបានរីកចម្រើន

ឃុំភឿកហ៊ឹងកសាងទម្រង់រៀនសូត្រ ធ្វើតាមអ៊ំហូនិងទម្រង់ពង្រីកបញ្ញាប្រជាជន កម្លាំងប្រជាជនជាផលប្រយោជន៍សម្រាប់ប្រជាជនបាន ៥៥ ទម្រង់

អនុវត្តសេចក្ដីសន្និដ្ឋានលេខ ០១-KL/TW, ចុះ ថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២១ របស់ការិយាល័យនយោបាយស្ដីពីបន្តអនុវត្តសារាចរលេខ ០៥-CT/TW របស់ការិយាល័យនយោបាយស្ដីពី “ជំរុញមាំការរៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយា បថហូជីមិញ” គិតតាំងពីឆ្នាំ ២០២០ មកទល់ ពេលនេះ គណៈកម្មាធិការបក្សឃុំភឿកហ៊ឹង ស្រុកថ្កូវ កសាងទម្រង់ឆ្នើមបាន ៤៧ ទម្រង់៖ ទម្រង់បែង ប្រភេទសំរាមបង្កើតមូលនិធិផែនការតូចសម្រាប់សិស្សសាលា” របស់សាខាបក្សសាលាអនុវិទ្យា ល័យភឿកហ៊ឹងទម្រង់ “បង្កើនគុណភាព ប្រសិទ្ធភាពការងារបង្ការបង្ក្រាបឧក្រឹដ្ឋជនបំពានច្បាប់ស្ដីពីគ្រឿងញៀន” ទម្រង់ “អ្នកម្ដាយទំនុកបម្រុង” របស់សមាគមនារីឃុំទម្រង់ “កសិករល្អ ០៣ យ៉ាង” របស់សាខាបក្សភូមិចុងព្រៃទម្រង់ “ប្រព័ន្ធអំពូល ភ្លើងបំភ្លឺផ្លូវជនបទ” របស់សាខាបក្សភូមិផ្សារទម្រង់ “ឧបត្ថម្ភសមាជិកាក្រីក្រ” របស់សមាគមនារីឃុំ។ល។

  • សម្រស់ថ្មីនៅតំបន់ជនរួមជាតិខ្មែរស្រុកកូវង៉ាង
  • ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនខេត្តស្វែងយល់ស្ថានភាពផ្តើមផលិតដើមឆ្នាំនៅក្រុមហ៊ុនឧណ្ហអគ្គិសនីយ្វៀងហាយ
  • ឃុំង៉ូវឡាករៀនសូត្រនិងធ្វើតាមអ៊ំហូ កសាងឃុំជនបទថ្មីលើកកម្ពស់
  • កសាងភូមិជនបទថ្មីខ្នាតគំរូដើម្បីលើកកម្ពស់ជីវភាពជនរួមជាតិខ្មែរ
Tin Nổi Bật

Cán bộ tham mưu tiêu biểu

Kỳ thi tốt nghiệp THPT năm 2025: Thí sinh hoàn thành môn thi đầu tiên

Đảng bộ Sở Tư pháp: Xây dựng Đảng bộ trong sạch, vững mạnh, nâng cao hiệu quả phục vụ Nhân dân

Khai mạc Hội nghị Ban Chấp hành Đảng bộ tỉnh Trà Vinh (khóa XI) lần thứ 22

Đồng hành cùng học sinh, sinh viên vượt khó

Sáng nay, trên 10.300 thí sinh Trà Vinh bước vào Kỳ thi tốt nghiệp THPT năm 2025

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

Thị xã Duyên Hải - 10 năm xây dựng và phát triển - (Bài cuối)

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.