23/04/2021 07:59
សមាជិកា នារីឃុំតាមង៉ាយថែទាំផ្កា។ រូបថត៖ ហ៊ឺវហ្វេ
ឃុំតាមង៉ាយជាមាតុភូមិរបស់វីរយុទ្ធនារីពលីង្វៀងធីអ៊ុក(អ៊ុកតិច)។ បច្ចុប្បន្ន ទូទាំងឃុំមានមុខសញ្ញាគោលនយោបាយចំនួន ១.៨២៩ នាក់ ជាពិសេសមានអ្នកម្តាយវៀតណាមវីរភាព ៦៤ នាក់ (បច្ចុប្បន្ន មានអ្នកម្តាយ ៥ នាក់នៅមានជីវិតបានគណៈ ផ្នែកខេត្ត ស្រុក ឃុំចិញ្ចឹម ទំនុកបម្រុងរហូតអស់ជីវិត)។ លោកស្រីយឿងធីគីមគ្វៀង ប្រធានសមាគមសហព័ន្ធនារីឃុំតាមង៉ាយបានឱ្យដឹងថា៖ ដើម្បីបង្ហាញឲ្យឃើញនូវស្មារតីផឹកទឹកនឹកប្រភពរបស់ជំនាន់មនុស្សបច្ចុប្បន្ន ជាពិសេសគឺជំនាន់នារីចំពោះបណ្តាគ្រួសារមានសគុណជាមួយបដិវត្តន៍ ឆ្នាំ ២០១៣ ក្លឹប “តបស្នងសងគុណ”របស់គណៈប្រតិបត្តិការសមាគមសហព័ន្ធនារីឃុំបានបង្កើតឡើង ហើយដល់ចុងឆ្នាំ ២០២០ ពង្រីកក្លឹបនោះបានចំនួន ៨ កន្លែងដោយមានសមាជិកាចំនួន ៩៣ នាក់ចូលរួម ( ក្នុងនោះក្លឹប “តបស្នងសងគុណ” ៧ កន្លែងនៅ ៧/៧ ភូមិដោយមានសមាជិកាចំនួន ៧២ នាក់)។ ឆ្លងតាមរយៈនោះចាត់តាំងទៅសួរសុខទុក្ខ ជូនអំណោយដល់គ្រួសារមុខសញ្ញាជាអ្នកម្តាយវៀតណាមវីរភាព យុទ្ធជនជំងឺពិការ គ្រួសារយុទ្ធជនពលី និងគ្រួសារតម្កល់គោរពយុទ្ធជនពលីចំនួន ១៤៨ លើកនាក់ ជាមួយទឹកប្រាក់ចំនួន ២៦,៦៧៤ លានដុង។ ជូនអាហារូបករណ៍ ង្វៀងធីអ៊ុក ១២ ចំណែក និងបន្តរក្សាទទួលទំនុកបម្រុងសិស្សក្រីក្រលំបាកចំនួន ២៤ លើកនាក់រហូតដល់បញ្ចប់កម្រិតសិក្សាជាមួយទឹកប្រាក់សរុបចំនួន ៣៦,៧ លានដុង។
ទន្ទឹមនឹងនោះ ដើម្បីរួមចំណែកលើកស្ទួយជីវភាព សម្ភារជូនបងប្អូននារី ជាពិសេសគឺបងៗដែលជាយុទ្ធនារីជំងឺពិការ គ្រួសារគោលនយោបាយ សមាគមបានជំរុញមាំកម្មវិធីឧបត្ថម្ភនារី ពង្រីកសេដ្ឋកិច្ច បង្កលក្ខណៈឱ្យនារី បណ្តាគ្រួសារគោលនយោបាយបុលទុនអាទិភាពរបស់រដ្ឋដើម្បីពង្រីកសេដ្ឋកិច្ច កែលម្អជីវភាព។ ចាត់តាំងថ្នាក់បង្រៀនមុខរបរដេរដោយឥតគិតថ្លៃ ឧទ្ទេសនាមការងារធ្វើ បង្កលក្ខណៈឧបត្ថម្ភ បំផុសចលនាបងប្អូននារីស្ថិតក្នុងគ្រួសារគោលនយោបាយលំបាកវិនិយោគបើកទូលាយទម្រង់សេដ្ឋកិច្ចកំពុងមានទិសដៅរីកចម្រើនល្អនៅមូលដ្ឋាន។ល។ សហការជាមួយក្រុមហ៊ុនត្បាញត្រកៀតប៉ោងខេត្តដុងថាប មូលដ្ឋានត្បាញឧបករណ៍ដោយឫស្សី ស្លឹកញ៉ឹកតឹម មូលដ្ឋានត្បាញកៅអីជ័រផ្ទេរមុខរបរឱ្យសមាជិកាសមាគមនារីចំនួន ១៨៣ នាក់។ ទន្ទឹមនឹងនោះ ក្នុងអាណត្តិកាលកន្លង សមាគមនៅទាំងប្រឹក្សាយោបល់ឧទ្ទេសនាមការងារធ្វើឱ្យបងប្អូននារីមូលដ្ឋានចំនួន ២២៥ នាក់អំពីការទទួលដេរ ត្បាញ បកសំបកគ្រាប់ស្វាយចន្ទី ឧបត្ថម្ភមូលដ្ឋាន១កន្លែងអាស្រ័យសមាជិកាសមាគមធ្វើម្ចាស់ឡើងជាអាជីវកម្មជំនាញទទួលធ្វើការដេរ ដោះស្រាយការងារធ្វើជូនពលការិនីមូលដ្ឋានប្រមាណ ៤០ នាក់។
ក៏តាមសំដីរបស់លោកស្រីយឿងធីគីមគ្វៀង អនុវត្តការចូលរួមកសាងជនបទថ្មី និងជនបទថ្មីលើកកម្ពស់ សមាគមសហព័ន្ធនារីឃុំតាមង៉ាយបង្កើតបានបណ្តាទម្រង់ភ្ជាប់ជាមួយចលនា “កសាងគ្រួសារគ្មាន ៥ យ៉ាង ជ្រះ ៣ យ៉ាង” ដូចជា៖ ក្លឹបនារីកាត់បន្ថយប្រើប្រាស់ថង់នីឡុង។ សាខាសមាគម “គ្មាន ៥ យ៉ាង ជ្រះ ៣ យ៉ាង”។ ក្រុមចូលហ៊ុនទុនកសាងបង្គន់ស្របអនាម័យ ក្លឹបនារីធ្វើកិច្ចសន្យាសុវត្ថិភាពចរាចរណ៍ ក្រុមនារីបែងប្រភេទវិនិច្ឆ័យសំរាមក្នុងគ្រួសារ។ល។ ក្រៅពីនោះ សមាគមបំផុសចលនាគ្រួសារសមាជិកាសមាគមនារី និងប្រជាជនរួមវិភាគទាន បរិច្ចាគដី និងផលដំណាំ កសាងបណ្តាដងផ្លូវកៅស៊ូ ដងផ្លូវផ្កា ដងផ្លូវស្វ័យគ្រប់គ្រងអាស្រ័យនារីគ្រប់គ្រង ផ្លូវច្រកជ្រះ-ចង្កៀងភ្លឺរបស់ភូមិង៉ាយញ៉ី ដងផ្លូវផ្កាភូមិសំណឹង ប្រវែងជិត ៤,២ កីឡូម៉ែត្រ។
រយៈពេល ៥ ឆ្នាំកន្លង សមាគមបានជួយដល់គ្រួសារសមាជិកាសមាគម ២៤២ នាក់សម្រេច ៨ លក្ខឋាន បង្កើនចំនួនសមាជិកាសម្រេច ៨ លក្ខឋានគ្រួសារ “គ្មាន ៥ យ៉ាង ជ្រះ ៣ យ៉ាង” ឡើងដល់ ១.៦៩៧/១.៨៦៩ គ្រួ។ មានសមាជិកា ១៨៥ នាក់ធ្វើកិច្ចសន្យាថែទាំផ្កាតាមបណ្តាដងផ្លូវកៅស៊ូ សមាជិកា ៤៥៧ នាក់ជីករណ្តៅបែងប្រភេទវិនិច្ឆ័យសំរាមដោយខ្លួនឯង កសាងផ្លូវផ្កា ផ្កាលម្អបាន ៧ ខ្សែ ប្រវែងជាង ៥ គីឡូម៉ែត្រ៕
ប្រែសម្រួល៖ ថាច់សម្បត្តិ
ស្រុកកូវង៉ាង មានឃុំចំនួន ៨ មានជនរួមជាតិខ្មែររស់នៅច្រើន រួមមាន៖ ធ្វឹងហ្វា ហ៊ីបហ្វា ម៉ីហ្វា គីមហ្វា ញីទ្រឿង ទ្រឿងទ័រ ឡុងស៊ើង និងថាញ់ហ្វាស៊ើង ដោយមានអត្រាជនរួមជាតិខ្មែរប្រមាណ ៣២% ប្រៀបជាមយយចំនួនគ្រួសារនៃទូទាំងស្រុក។ ឆ្នាំ ២០២៤ និងបណ្ដាខែដើមឆ្នាំ ២០២៥ ស្រុកផ្ដុំចង្អុលការអនុវត្តការងារតំបន់ជនរួមជាតិ គោលនយោបាយជនជាតិ កម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច-សង្គមតំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំ។ល។ ទទួលបានលទ្ធផលសកម្ម។