16/07/2021 08:27
ក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២១ សមាគមសហព័ន្ធនារីឃុំតឹងហ៊ីប ស្រុកថ្កូវ ពង្រីក សមាជិកាថ្មីបាន ១១ រូប សម្រេច ១៣,២៥ % នៃផែនការ បង្កើនចំនួនមកទល់ពេលនេះ សមា គមមានសមាជិកា ១.៥៤៧ រូប ក្នុងនោះអត្រាសមាជិកាជាជនជាតិខ្មែរជាង ៧៨%។ ទោះបី មានការឥទ្ធិពលដោយកត្តាសត្យានុម័តជាច្រើន រួមជាមួយការឥទ្ធិពលអំពីអាសន្នរោគកូវីដ‑១៩ ក៏ដោយ ប៉ុន្តែសមាគមនារីនៅតែរក្សាបានល្អ បណ្តាសកម្មភាពគិតគូរបានល្អ ជីវភាពរបស់សមាជិកានិយាយដោយឡែក របស់ប្រជាជនលើភូមិសាស្រ្តនិយាយរួម។
លោកស្រីថាច់ធីព្រឹក ប្រធានសមាគមសហព័ន្ធនារីឃុំតឹងហ៊ីបបានឱ្យដឹងថា៖ គណៈប្រ តិបត្តិការសមាគមសហព័ន្ធនារីឃុំកសាងផែនការផ្សព្វផ្សាយអនុវត្តល្អប្រធានបទឆ្នាំ ២០២១ របស់ក្រុមប្រធានមជ្ឈិមសមាគមសហព័ន្ធនារីវៀតណាម “ប្រមូលផ្តុំកសាងអង្គការចាត់តាំងសមាគមរឹងមាំ សកម្មចូលរួមកសាងបក្ស កសាងរដ្ឋអំណាច” និងរបស់សមាគមសហព័ន្ធ នារីខេត្ត “សាមគ្គី‑ក្រឹត្យក្រម‑ប្រជាធិបតេយ្យ‑ផ្លាស់ថ្មី‑ច្នៃប្រតិដ្ឋ ផ្តុំកសាងអង្គការចាត់តាំងសមាគមរឹងមាំ សកម្មកសាងបក្ស កសាងរដ្ឋអំណាច”។ ក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២១ សមាគមផ្សព្វផ្សាយបាន ១២ លើក ដោយមានមនុស្ស ៥៣៤ លើកនាក់ចូលរួម ក្នុងនោះ មានជនជាតិខ្មែរ ៤០៦ នាក់។
បងប្អូននារីឃុំតឹងហ៊ីបចូលរួមដេររបាំងមុខបម្រើការបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ‑១៩។
ជាពិសេសគឺផ្សព្វផ្សាយឱ្យកម្មាភិបាល សមាជិកា នារីអនុវត្តចលនាប្រឡងប្រណាំង “នារី សកម្មរៀនសូត្រ ពលកម្មច្នៃប្រតិដ្ឋ កសាងគ្រួសារសុភមង្គល” ភ្ជាប់ជាមួយកិច្ចចលនា “រៀន សូត្រ និងធ្វើតាមគំរូសីលធម៌ហូជីមិញ” កិច្ចចលនា ២ យ៉ាងលត់ដំអត្តចរិតសីលធម៌ “ជំនឿខ្លួនឯង‑គោរពខ្លួនឯង‑ស្មោះត្រង់‑រ៉ាប់រង” ចលនា “កសាងគ្រួសារគ្មាន ៥ យ៉ាង ស្អាត ៣ យ៉ាង” ភ្ជាប់ជាមួយកសាងជនបទថ្មី និងចលនាប្រឡងប្រណាំង “ប៉ិនប្រសប់ការងារ ប្រជាចលនា” ។ លទ្ធផលផ្សព្វផ្សាយបានឮ ២៥ លើក ដោយមានអ្នកចូលរួម ៩៥៣ នាក់ (មានជនជាតិខ្មែរ ៩២៤ នាក់) ក្នុងនោះមានកម្មាភិបាល ១៩ នាក់ សមាជិកា ៨៧៦ នាក់ សម្រេច ៥៧%។ សមាគមបំផុសចលនា “កសាងគ្រួសារគ្មាន ៥ យ៉ាង ស្អាត ៣ យ៉ាង ” ភ្ជាប់ជាមួយការអនុវត្តសារាចរលេខ ១៥-CT/TU ចុះថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០១៦ របស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត។ ឆ្លងតាមរយៈនោះ បំផុសចលនាកម្មាភិបាល សមាជិការ និងប្រជាជនឆ្ការគុម្ពោតព្រៃស៊ុមទ្រុម អនាម័យទិដ្ឋភាពបរិស្ថាន។ល។ មានមនុស្សចូលរួម ៩៧៥ នាក់ ទទួលធានាដងផ្លូវលើភូមិសាស្រ្តអាសយជនជាង ៧ គីឡូម៉ែត្រ ប្រមូលរៀបចំសំរាមបានជាង ៣ តោន។
ក្នុងលើកត្រូវរងឥទ្ធិពលដោយអាស្រ័យអាសន្នរោគកូវីដ‑១៩ សមាគមបំផុសចលនាសមា ជិកាបម្រុងពេលចូលរួមដេររបាំងមុខនៅតាមបណ្តាគ្រួសារដើម្បីប្រជាជន បើទុកជាស្ថិតនៅក្នុងស្ថានភាពយ៉ាងណាក៏ដោយក៏ត្រូវមានរបាំងមុខសម្រាប់ពាក់ពេលចេញទៅក្រៅ។ លទ្ធផលជាក់ស្តែងក្នុងការបំផុសចលនាលើកនេះ បានទឹកប្រាក់ជាង ៣០ លានដុង អំណោយ ជាង ១០០ ចំណែក សរុបតម្លៃជាង ៤០ លានដុង។ តួយ៉ាងដូចជាសាខាសមាគមនារីភូមិកោះ ទន្លាប់ បំផុសចលនាបានទឹកប្រាក់ជិត ៥ លានដុងដេររបាំងមុខបានជិត ៨០០ បន្ទះជូនបណ្តាគ្រួសារប្រជាជនលើភូមិសាស្រ្ត។
អនុវត្តការ “ឧបត្ថម្ភនារីផ្តើមអាជីពដំណាក់កាល ២០១៧‑២០២៥” គម្រោងផែនការលេខ ៩៣៨ ស្តីពី “ផ្សព្វផ្សាយអប់រំ បំផុសចលនា ឧបត្ថម្ភនារីចូលរួមដោះស្រាយបញ្ហាសង្គមមួយចំនួនទាក់ទងដល់នារី” សមាគមបានឧបត្ថម្ភនារីក្រីក្រ ២៥ នាក់ នារីក្រីក្រធ្វើជាម្ចាស់គ្រួ សារ ៤៤ នាក់ (ក្នុងនោះ សាខាសមាគមទទួលទំនុកបម្រុងនារីក្រីក្រ ១៦ នាក់ នារីក្រីក្រធ្វើ ជាម្ចាស់គ្រួសារ ១៥ នាក់)បានទទួលទុន និងហ្វឹកហាត់វិទ្យាសាស្រ្តបច្ចេកទេស ជាមួយទុន ឧបត្ថម្ភ ១,៨៦២ ពាន់លានដុង។ ក្នុងរយៈពេល ៦ ខែដើមឆ្នាំប្រមូលប្រាក់បំណុលសម្រេច ១,៤២៨ ពាន់លានដុង។ វិនិយោគ និងវិនិយោគឡើងវិញជាមួយប្រាក់ទុនជាង ១,៧ ពាន់ លានដុង បង្កើនចំនួនបំណុលជិត ២៤ ពាន់លានដុង ប្រមូលប្រាក់ការសម្រេច ៧២៣,៨ លានដុង។ ទន្ទឹមនឹងនោះ សមាគមនៅទាំងចលនាបណ្តាសមាជិកាអនុវត្តប្រិតសំចៃធនា គារ ហ៊ុនទុនប្រិតសំចៃឥណទាន ជ្រូកដីប្រិតសំចៃការចាយប្រើក្នុងគ្រួសារ។ល។ដោយមាន សមាជិកា ១.០៩៧ នាក់អនុវត្ត។ បង្កើនចំនួនគិតមកទល់ពេលនេះ មានទឹកប្រាក់ផ្ញើសម្រេច ១,៦៤៨ ពាន់លានដុង។ ឆ្លៀតយកទុនវិនិយោគពីមូលនិធិឧបត្ថម្ភនារីអភិវឌ្ឍខេត្តត្រាវិញ គិតមកទល់ពេលនេះរំសាយប្រាក់ទុនជូនសមាជិកា ១៦៥ នាក់ សរុបបំណុលជាង ១,៧ ពាន់ លានដុង។ បំផុសចលនាពង្រីកថ្មីបានក្រុមចូលហ៊ុនទុន ២ ក្រុម មានសមាជិកា ២២ នាក់ ដោយ កម្រិតវាល់ក្នុងម្នាក់ពី ២០០.០០០‑៣០០.០០០ ដុងក្នុងមួយខែ(ភូមិទ្រព្រះបាទ និងសមាគមនារី ឃុំ) បង្កើនចំនួនគិតមកទល់បច្ចុប្បន្ន មានក្រុមចូលរួមហ៊ុនទុនបាន ០៥ ក្រុម ដោយមានសមា ជិកាចូលរួម ៨២ នាក់ ជាមួយនឹងកម្រិតវាល់ក្នុងម្នាក់ៗពី ២០០.០០០‑៣០០.០០០ ដុង ក្នុងមួយខែ សរុបទឹកប្រាក់ចូលហ៊ុន ១១៥,៦ លានដុង ជួយឱ្យបងប្អូននារី ៣១ លើកនាក់ខ្ចីចិញ្ចឹមសត្វ លក់ដូរ ដាំដុះ៕
អត្ថបទ‑រូបថត៖ ថាច់សម្បត្តិ
ស្រុកកូវង៉ាង មានឃុំចំនួន ៨ មានជនរួមជាតិខ្មែររស់នៅច្រើន រួមមាន៖ ធ្វឹងហ្វា ហ៊ីបហ្វា ម៉ីហ្វា គីមហ្វា ញីទ្រឿង ទ្រឿងទ័រ ឡុងស៊ើង និងថាញ់ហ្វាស៊ើង ដោយមានអត្រាជនរួមជាតិខ្មែរប្រមាណ ៣២% ប្រៀបជាមយយចំនួនគ្រួសារនៃទូទាំងស្រុក។ ឆ្នាំ ២០២៤ និងបណ្ដាខែដើមឆ្នាំ ២០២៥ ស្រុកផ្ដុំចង្អុលការអនុវត្តការងារតំបន់ជនរួមជាតិ គោលនយោបាយជនជាតិ កម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច-សង្គមតំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំ។ល។ ទទួលបានលទ្ធផលសកម្ម។