11/05/2021 07:45
កសិករប្រមូលផលស្រូវ ។ រូបថត៖ រតនា
ក្នុងបណ្តាថ្ងៃនេះ យើងខ្ញុំមានឱកាសវិលមកកាន់តំបន់មូលដ្ឋានតស៊ូបដិវត្តន៍តស៊ូភិរម្យសុខ ឃុំចូវដៀង ស្រុកកូវកែ គឺជាមូលដ្ឋានមួយស្ថិតក្នុងបណ្តាមូលដ្ឋានបោះជំរុំរបស់ស្ថាប័នគណៈកម្មាធិការបក្សខេត្ត ស្ថាប័នគណៈឃោសនាអប់រំបក្ស និងរោងពុម្ពអាញ់យុង (ដំណាក់កាល ១៩៦៩-១០៧៤)។ ទិដ្ឋភាពរបស់បណ្តាដងផ្លូវដី បណ្តាស្ពានស្នូរប៉ផុតប៉ផើយពីកាលណាសព្វថ្ងៃនេះបានផ្លាស់ប្តូរដោយបណ្តាកំណាត់ផ្លូវដាន ផ្លូវកៅស៊ូ ស្ពានបេតុងបានសាងសង់ថ្មីយ៉ាងរឹង មាំល្អល្អះបង្កបានជាភាពចងសម្ព័ន្ធអន្តររវាង បណ្តាតំបន់ប្រជាជនស្នាក់នៅរហូតដល់មជ្ឈមណ្ឌលឃុំ។ ជាពិសេសគឺ ជីវភាពសេដ្ឋកិច្ចរបស់មាមីងជនរួមជាតិខ្មែរភូមិភិរម្យសុខកាន់តែរីកចម្រើនយ៉ាងខ្លាំង អត្រាគ្រួសារក្រីក្រក្នុងភូមិបានកាត់បន្ថយចុះនៅ ១,៥% និងភូមិភិរម្យសុខកំពុងឈានចូលដំណាក់កាលកសាងភូមិវប្បធម៌ជនបទថ្មីលើកកម្ពស់។ល។
ចែករំលែកក្តីរីករាយក្នុងបណ្តាថ្ងៃនេះមាមីងជនរួមជាតិកំពុងទទួលអំណរអនុស្សាវរីយ៍ឆ្នាំទី ៤៦ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ មេសាឆ្នាំ ១៩៧៥- ៣០ មេសាឆ្នាំ ២០២១) អ្នកម្តាយវៀតណាមវីរភាពកៅធីណាម កើតឆ្នាំ ១៩៣៣ នៅភូមិភិរម្យសុខឃុំចូវដៀងរីក រាយបានឱ្យដឹងថា៖ ក្នុងសម័យតស៊ូ បណ្តាភូមិ ភិរម្យសុខ អូរមិចចូវហឹងសុទ្ធតែជាកន្លែងចិញ្ចឹម លាក់បំបាំងកម្មាភិបាលបដិវត្តន៍ ជីវភាពប្រជាជនកាលណោះមានការលំបាក់ពិតមែន ប៉ុន្តែចិត្តមួយថ្លើមមួយជឿនឹងដើរតាមបដិវត្តន៍។ បណ្តា ឆ្នាំមកអាយនេះ ដោយឆ្លងតាមបណ្តាចលនា កសាងជនបទថ្មី ជីវភាពប្រជាជនបានរីកចម្រើន ជាច្រើនកំណាត់ផ្លូវ ផ្លូវច្រកបានកសាងដោយ គ្រឿងបេតុង និងកៅស៊ូ។
ក្នុងសម័យតស៊ូ គ្រួសាររបស់អ្នកម្តាយវៀតណាមវីរភាពកៅធីណាមមានប្តី (លោកដាំងវុាំង ចាំង) និងកូនប្រុសម្នាក់របស់អ្នកម្តាយ (បងដាំង វុាំងខាយ)បានពលីជីវិតយ៉ាងអង់អាចក្លាហាន។ ម្តាយកៅធីណាមបានឱ្យដឹងថា៖ សព្វថ្ងៃនេះម្តាយធំអាយុកាន់តែច្រើនហើយ ប៉ុន្តេបានឃើញប្រជាជនយើង ក៏ដូចជាកូនចៅក្នុងគ្រួសារបច្ចុប្បន្ននេះ មានជីវភាពរស់នៅធូរធា ម្តាយសប្បាយចិត្តណាស់។ ប្រមាណ ១០ ឆ្នាំមុននេះ អ្នកម្តាយ និងប្រជាជននៅទីនេះបើចង់ឡើងទៅឃុំឬស្រុកតែងជួបការលំបាកណាស់ មានតែផ្លូវដី ផ្លូវដានប្រវែង ១,៥ ម៉ែត្រតែមួយគត់ ម៉ូតូគ្មានចូលបានទេ បានដល់ពេលប្រមូលផលស្រូវ ដូងទៅលក់ម្តងៗ ជួបការលំបាកណាស់ ប៉ុន្តែបច្ចុប្បន្ននេះបានងាយ ស្រួលជាច្រើន។
គឺជាភូមិមួយមានព្រៀបអំពីការផលិតកសិកម្ម (ផ្ទៃដីធ្វើប្រពលវប្បកម្មស្រូវ ១៣២ ហិកតា ក្នុង មួយឆ្នាំផលិតបាន ០៣ រដូវ) ដើម្បីអនុវត្តការផ្លាស់ប្តូររចនាសម្ព័ន្ធផលិតសម្រេចបានលទ្ធផល ភូមិភិរម្យសុខបានផ្សព្វផ្សាយកសាងសំណង់ធា រាសាស្ត្រវាលស្រែជាច្រើន ទំនប់ព័ទ្ធផ្សំជាមួយនឹងគមនាគមន៍ពីប្រភពថវិការដ្ឋវិនិយោគ។ លោក ហឿវុាំងឌី លេខាសាខាបក្សភូមិបានឱ្យដឹងថា៖ អាស្រ័យដោយឯកវប្បកម្មស្រូវមិននាំមកបានលទ្ធផលខ្ពស់ឡើយ បានជាឆ្នាំ ២០១៥ មូលដ្ឋានបានអនុវត្តបង្វែររចនាសម្ព័ន្ធផលិត ជាពិសេសគឺពង្រីកយ៉ាងខ្លាំងក្លាទម្រង់ដាំផ្លាស់វេនដំណាំនៅ លើដីផលិតស្រូវមិនសូវបានផល និងដីផ្នូរខ្សាច់ ដីមាត់ជាំមកដាំដើមឈើហូបផ្លែ។ ជារៀងរាល់ឆ្នាំ ផ្ទៃដីប្រពលវប្បកម្មដាំដំណាំរបសភូមិភិរម្យសុខបានកើនប្រមាណពី ៧០-៨០ ហិកតា ក្នុងនោះមានផ្ទៃដីជំនាញខាងដាំបន្លែបង្ការជិត ១០ ហិកតា ផ្ទៃដីដាំដើមឈើហូបផ្លែបានមាមីងកសិ ករពង្រីកយ៉ាងខ្លាំងក្លា (ភាគច្រើនគឺបង្វែរពីផ្ទៃដី ផលិតស្រូវមិនសូវបានផលមកដាំដើមដូង) គិតមកដល់ចុងឆ្នាំ ២០២០ ផ្ទៃដីដាំដើមដូងបាន ជាង ៨០ ហិកតា។
ដល់ចុងឆ្នាំ ២០២០ គិតជាមធ្យមក្នុងមនុស្ស ម្នាក់របស់ភូមិភិរម្យសុខក្នុងមួយឆ្នាំសម្រេចបាន ៤៩ លានដុង និងទិន្នផលស្រូវក្នុងមួយហិកតាសម្រេចបានជាង ៦,៥ តោន បើប្រៀបធៀបជាមួយនឹងឆ្នាំ ២០១៥ ក្នុងមួយហិកតាកើនជាង ០១ តោន ។ តាមប្រសាសន៍របស់លោកហឿ វុាំងឌី ឆ្នាំ ២០២១ នេះ ភីមិភិរម្យសុខបានខេត្ត ផ្សព្វផ្សាយកសាងកំណាត់ផ្លូវកៅស៊ូឆ្លងកាត់តំបន់ វាលស្រែរបស់ភូមិតភ្ជាប់ជាមួយនឹងផ្លូវជាតិលេខ ៥៤ ឆ្លងទៅផ្លូវខេត្តលេខ ៩១៥ (ឆ្លងបណ្តាភូមិ ចូវហឹង អូរមិច ភិរម្យសុខ)។ នៅតំបន់វាលស្រែជាកន្លែងដែលមានកំណាត់ផ្លូវកៅស៊ូឆ្លងកាត់កំពុងនឹងបានស្រុកឡើងគ្រោងផែនការ និងវិនិយោគប្រព័ន្ធប្រឡាយបេតុងអណ្តែត និងដំណាក់បូមទឹក ដើម្បីកសាងវាលស្រែផលិតស្រូវគុណភាពខ្ពស់ផ្ចិតជាមួយនឹងផ្ទៃដី ៤០ ហិកតា ។ល។ ជាមួយនឹងការវិនិយោគហេដ្ឋារចនាសម្ព័ន្ធបានធានាបម្រើគមនាគមន៍ផង គួបផ្សំកសាងតំបន់ផលិត កសិកម្មផ្ចិតផង សង្ឃឹមថានឹងបង្កបានភាពទម្លុះ ទម្លាយសម្រាប់មាមីងនៅតំបន់មូលដ្ឋានតស៊ូបដិវត្តន៍ ភូមិភិរម្យសុខបានរីកចម្រើនពីផ្តើមភូមិភាគដីធ្លីក្រី ក្រ ទុក្ខលំបាកអត់ធ្មត់ពីកាលណា៕
ប្រែសម្រួល៖ រតនា
ស្រុកកូវង៉ាង មានឃុំចំនួន ៨ មានជនរួមជាតិខ្មែររស់នៅច្រើន រួមមាន៖ ធ្វឹងហ្វា ហ៊ីបហ្វា ម៉ីហ្វា គីមហ្វា ញីទ្រឿង ទ្រឿងទ័រ ឡុងស៊ើង និងថាញ់ហ្វាស៊ើង ដោយមានអត្រាជនរួមជាតិខ្មែរប្រមាណ ៣២% ប្រៀបជាមយយចំនួនគ្រួសារនៃទូទាំងស្រុក។ ឆ្នាំ ២០២៤ និងបណ្ដាខែដើមឆ្នាំ ២០២៥ ស្រុកផ្ដុំចង្អុលការអនុវត្តការងារតំបន់ជនរួមជាតិ គោលនយោបាយជនជាតិ កម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច-សង្គមតំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំ។ល។ ទទួលបានលទ្ធផលសកម្ម។