• Tiếng Việt
  • ភាសាខ្មែរ
Thứ Sáu, ngày 25/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

ភូមិតារ៉ម(អា)៖ ខិតខំសម្រេចលក្ខឋានវប្បធម៌ ជនបទថ្មីក្នុងឆ្នាំ ២០២១

09/03/2021 08:55

ភូមិតារ៉ម(អា) ឃុំដូងចូវ ស្រុកយ្វៀងហាយ មានគ្រួសារប្រជាជន ២៣០ គ្រួ ដោយមានចំនួនប្រជាជន ១.១៧៥ នាក់ ក្នុងនោះជនរួមជាតិខ្មែរស្រូបយកអត្រា ៧៣,៨%។ រដ្ឋអំណាចមូលដ្ឋាន និងប្រជាជនក្នុងភូមិកំពុងពង្រឹងការសាមគ្គី ឆ្លងកាត់ការលំបាកដើម្បីអនុវត្តសម្រេចលក្ខឋានវប្បធម៌ ជនបទថ្មីនៅចុងឆ្នាំ ២០២១។

         ជីវភាពរបស់ប្រជាជននៅទីនេះសំខាន់គឺពឹងផ្អែកលើរបរកសិកម្ម។ ប៉ុន្តែដោយបានការយកចិត្តទុកដាក់របស់រដ្ឋអំណាចមូលដ្ឋាន ការបង្កលក្ខណៈរបស់បណ្តាផ្នែក និងការឧបត្ថម្ភពីបណ្តាគោលនយោបាយ ម៉្លោះហើយជីវភាពរបស់ជនរួមជាតិខ្មែរនៅទីនេះកាន់តែបានកែលម្អ។ លោកគាងរ៉ី ប្រធានគណៈកម្មាធិការប្រជាជនភូមិតារ៉ម(អា) បានឱ្យដឹងថា៖ អនុវត្តការងារបន្ថយភាពក្រីក្រឆ្នាំ ២០២០ ភូមិបន្ថយគ្រួសារក្របានចំនួន ១៥ គ្រួ គ្រួសារជិតក្រចំនួន ៣៥ គ្រួ។ បច្ចុប្បន្ន ភូមិនៅគ្រួសារក្រីក្រ ១២ គ្រួ គ្រួសារជិតក្រ ២៧ គ្រួ តាមការគ្រោងទុកដល់ចុងឆ្នាំ ២០២១ នឹងមានគ្រួសារក្រចំនួន ០៩ គ្រួទៀតចាកផុតក្រ​ គ្រួសារជិតក្រ ១៦ គ្រួចាកផុតជិតក្រ។ ដើម្បីបង្កលក្ខណៈរួចចាកផុតពីភាពក្រីក្រ ចុងឆ្នាំ ២០២០ ភូមិបានស្នើថ្នាក់លើឧបត្ថម្ភទុនដល់គ្រួសារក្រីក្រ ជិតក្រចំនួន ១៦ គ្រួសម្រាប់ពង្រីកការផលិត (ចិញ្ចឹមគោ) ក្នុងមួយគ្រួសារបានឧបត្ថម្ភទុនពី ១២-១៥ លានដុង។

បងស្រីថាច់ធីផលថែទាំគោ។

        ដោយបានឧបត្ថម្ភទុនសម្រាប់ពង្រីកការផលិត ជាមួយប្រាក់ទុន ១២ លានដុង គ្រួសារបងស្រីថាច់ធីផលវិនិយោគឱ្យការចិញ្ចឹមគោ ជាមួយបំណងឈានឡើងចាកផុតភាពក្រីក្រ។ បងស្រីថាច់ធីផលបានឱ្យដឹង៖ មុននេះគ្រួសារក៏ចិញ្ចឹមគោមេបាន ២ ក្បាលផងដែរ ប៉ុន្តែគ្រួសារនៅតែស្ថិតក្នុងមុខសញ្ញាក្រីក្រគ្មានដីផលិត ម៉្លោះហើយមូលដ្ឋានពិនិត្យឧបត្ថម្ភឱ្យគ្រួសារខ្ញុំបានគោមេមួយក្បាលទៀត។ ខ្ញុំមានអារម្មណ៍រីករាយយ៉ាងខ្លាំង ពីព្រោះបានបក្ស និងរដ្ឋយកចិត្តទុកដាក់ដល់ជីវភាពប្រជាជន ខ្ញុំក៏ត្រូវខិតខំជាងទៀតដើម្បីជីវភាពឆាប់បានកែលម្អ ។

       ទន្ទឹមជាមួយការងារបន្ថយភាពក្រីក្រ  ភូមិនៅទាំងយកចិត្តទុកដាក់ដល់ការបំបាត់ផ្ទះបណ្តោះអាសន្នជូនបណ្តាគ្រួសារដែលជួបលំបាកអំពីលំនៅឋានទៀតផង។ បច្ចុប្បន្ន ភូមិមានគ្រួសារចំនួន ២ គ្រួរស់នៅក្នុងផ្ទះបណ្តោះអាសន្ន រួចភូមិនឹងបន្តបំផុសចលនាការរួមដៃរបស់បណ្តាគ្រួសារប្រជាជន និងសប្បុរសជនដើម្បីបំបាត់ផ្ទះបណ្តោះអាសន្ននោះក្នុងឆ្នាំ ២០២១។ បើសិនសម្រេចការបំបាត់ផ្ទះបណ្តោះអាសន្ន រួមជាមួយការបំផុសចលនាបណ្តាគ្រួសារប្រជាជនអនុវត្តសម្រេចលក្ខឋានពាក់ព័ន្ធមួយចំនួនទៀតនោះ ក្នុងត្រៃមាសទី ២ ឆ្នាំ ២០២១ ភូមិនឹងស្នើថ្នាក់លើទទួលស្គាល់ភូមិវប្បធម៌ ជនបទថ្មី។

       ឆ្នាំ ២០២០ ប្រភពចំណូលគិតជាមធ្យមនៃមនុស្សម្នាក់នៅភូមិតារ៉ម(អា) សម្រេច ៤៩ លានដុងក្នុងមួយឆ្នាំ កើន ៤ លានដុងប្រៀបជាមួយឆ្នាំ ២០១៩ ខិតខំដល់ចុងឆ្នាំ ២០២១ បង្កើនប្រភពចំណូលជូនប្រជាជនម្នាក់ៗពី ២,៥-៣ លានដុងក្នុងមួយឆ្នាំ។ ដើម្បីសម្រេចបានលទ្ធផលខាងលើ ភូមិកំពុងកៀរគរក្នុងទូទាំងប្រព័ន្ធនយោបាយ សកម្មបំផុសចលនាបណ្តាគ្រួសារលើភូមិសាស្រ្តគាំទ្រ អនុវត្តល្អចលនា “ទូទាំងប្រជាជនសាមគ្គីកសាងជីវភាពវប្បធម៌” ចលនា “ទូទាំងប្រជាជនការពារសន្តិសុខមាតុប្រទេស” ចលនា “ថ្កោលទោសបទល្មើស” ។ល។ សំដៅជួយឱ្យជន រួមជាតិខ្មែរលើភូមិសាស្រ្តប្រតិបត្តិល្អគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ រួមចំណែកកាត់បន្ថយអបាយមុខសង្គម បណ្តាអំពើបំពានច្បាប់។ ឆ្លងតាមរយៈនោះ ខិតខំក្នុងឆ្នាំ ២០២១ ភូមិបន្តរក្សាកិត្តិនាម “សុវត្ថិភាពអំពីសន្តិសុខសណ្តាប់ធ្នាប់”។

        លោកគាងរ៉ី បានឱ្យដឹងបន្ថែមទៀតថា៖ បច្ចុប្បន្ន ចំនួនផ្ទះរឹងមាំក្នុងជនរួមជាតិខ្មែរស្រូបយកអត្រាជាង ៦៥% ពាក់កណ្តាលរឹងមាំជាង ៣២% ចំនួនគ្រួសារប្រជាជនប្រើប្រាស់អគ្គិសនីសុវត្ថិភាព ទឹកស្អាតស្របអនាម័យស្រូបយកអត្រាជាង ៩៨% ចំនួនពលករក្នុងអំឡុងអាយុជាង ៦៥% បានឧទ្ទេសនាមដោះស្រាយការងារធ្វើ គ្រួសារប្រជាជនជាង ៩៤% កសាងបានបន្ទប់ទឹក បង្គន់ស្របអនាម័យ គ្រួសារជាង ៨៦% បានទទួលស្គាល់សម្រេចបណ្តាលក្ខឋានគ្រួសារវប្បធម៌ ជនបទថ្មី។ ដូច្នេះ អ្វីៗដែលរដ្ឋអំណាចមូលដ្ឋាន ប្រជាជនភូមិតារ៉ម(អា)ធ្វើបាននឹងជួយឱ្យភូមិសម្រេចត្រូវតាមគោលដៅ ផែនការកសាងភូមិវប្បធម៌ ជនបទថ្មីដែលបានដាក់ចេញ៕  

អត្ថបទ-រូបថត៖ ថាច់សម្បត្តិ

TIN CÙNG MỤC

កសាងភូមិជនបទថ្មីលើកកម្ពស់ - ជីវភាពជនរួមជាតិខ្មែរបានរីកចម្រើន

ឃុំភឿកហ៊ឹងកសាងទម្រង់រៀនសូត្រ ធ្វើតាមអ៊ំហូនិងទម្រង់ពង្រីកបញ្ញាប្រជាជន កម្លាំងប្រជាជនជាផលប្រយោជន៍សម្រាប់ប្រជាជនបាន ៥៥ ទម្រង់

អនុវត្តសេចក្ដីសន្និដ្ឋានលេខ ០១-KL/TW, ចុះ ថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២១ របស់ការិយាល័យនយោបាយស្ដីពីបន្តអនុវត្តសារាចរលេខ ០៥-CT/TW របស់ការិយាល័យនយោបាយស្ដីពី “ជំរុញមាំការរៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយា បថហូជីមិញ” គិតតាំងពីឆ្នាំ ២០២០ មកទល់ ពេលនេះ គណៈកម្មាធិការបក្សឃុំភឿកហ៊ឹង ស្រុកថ្កូវ កសាងទម្រង់ឆ្នើមបាន ៤៧ ទម្រង់៖ ទម្រង់បែង ប្រភេទសំរាមបង្កើតមូលនិធិផែនការតូចសម្រាប់សិស្សសាលា” របស់សាខាបក្សសាលាអនុវិទ្យា ល័យភឿកហ៊ឹងទម្រង់ “បង្កើនគុណភាព ប្រសិទ្ធភាពការងារបង្ការបង្ក្រាបឧក្រឹដ្ឋជនបំពានច្បាប់ស្ដីពីគ្រឿងញៀន” ទម្រង់ “អ្នកម្ដាយទំនុកបម្រុង” របស់សមាគមនារីឃុំទម្រង់ “កសិករល្អ ០៣ យ៉ាង” របស់សាខាបក្សភូមិចុងព្រៃទម្រង់ “ប្រព័ន្ធអំពូល ភ្លើងបំភ្លឺផ្លូវជនបទ” របស់សាខាបក្សភូមិផ្សារទម្រង់ “ឧបត្ថម្ភសមាជិកាក្រីក្រ” របស់សមាគមនារីឃុំ។ល។

  • សម្រស់ថ្មីនៅតំបន់ជនរួមជាតិខ្មែរស្រុកកូវង៉ាង
  • ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនខេត្តស្វែងយល់ស្ថានភាពផ្តើមផលិតដើមឆ្នាំនៅក្រុមហ៊ុនឧណ្ហអគ្គិសនីយ្វៀងហាយ
  • ឃុំង៉ូវឡាករៀនសូត្រនិងធ្វើតាមអ៊ំហូ កសាងឃុំជនបទថ្មីលើកកម្ពស់
  • កសាងភូមិជនបទថ្មីខ្នាតគំរូដើម្បីលើកកម្ពស់ជីវភាពជនរួមជាតិខ្មែរ
Tin Nổi Bật

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.