• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 26/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

ផលប្រយោជន៍នៃត្នោត

22/10/2020 07:53

ត្នោតជាប្រភេទរុក្ខជាតិស្នាលស្និទ្ធដិតអារម្មណ៍នឹងអ្នកស្រុកយើងតាំងពីបុរាណកាលតរៀងមក។ បើសង្កេតមើលតាមភូមិឋាន វាលស្រែ វត្តអារាម ឬទីសាធារណៈនានាគេតែងឃើញដើមត្នោតដាំរប៉េះរប៉ោះពាសពេញ។ ដើម ខ្លះមានអាយុកាលចាស់ ដើមខ្លះទើបដាំបានពីរបីឆ្នាំ បួនប្រាំឆ្នាំ ហាហុក សិបឬរាប់រយឆ្នាំជាបន្តបន្ទាប់គ្នា។

 

​នៅទីក្រុងត្រាវិញ  គេតែងឃើញដើមត្នោតដុះពីរបីដើមនៅមណ្ឌលលេខ២នៃសាលាមហាវិទ្យាល័យ។ នៅខាងឆ្វេងដៃតាមដងវិថីទៅកាន់បូជនីយដ្ឋានអ៊ំ ក្បែរផ្លូវបែកជាបីក៏ឃើញមានត្នោតពីរបីដើម។  នៅខាងមុខវត្តចម្ប៉ាអង្គរជ័យ(ចំការ)  វត្តស្រះនាគ  វត្តកំពង់ក្សាន្ត  ជាពិសេសនៅមុខខ្លោងទ្វារវត្តកោះកែវសិរី  ក្បែរផ្លូវជាតិ

លេខ៥៣ក៏មានដើមត្នោតដុះច្រូងច្រាងដែរ។  រីឯនៅតំបន់ជនបទវិញគេឃើញមានដើមត្នោតមិនតិចដែរដូចនៅមុខទីធ្លាសាលាអនុវិទ្យាល័យតឹងសើន ​វត្តឫស្សីមួយគុម្ព...ស្រុកថ្កូវ។  វត្តកញ្ចោងកំពង់លាវ  កញ្ចោងផ្នោរព្រីង...ស្រុកទីវកឹន។  លើទីឋានគូប្រុសមានចំនួនរាប់សិបដើម  វត្តចំប៉ីសោភ័ណ្ឌ...ស្រុកចូវថាញ់។  វត្តប្រខុប...ស្រុកយ្វៀនហាយនិងនៅកន្លែងដទៃជាច្រើនទៀត។

          ដើមត្នោតមានលក្ខណៈប្រហាក់ប្រហែលនឹងដើមដូងដែរប៉ុន្តែត្នោតមានពីរប្រភេទគឺត្នោតញីនិងត្នោតឈ្មោល។ ​ត្នោតញីមានផ្កា  មានផ្លែរីឯត្នោតឈ្មោលវិញគ្រាន់តែបញ្ចេញផ្កាតែគ្មានផ្លែឡើយ។ ដើមត្នោតញីដល់កំណត់ចេញផ្លែផ្កា គេគន់មើលទៅកត្នោតឃើញផ្កានិងផ្លែគរពពាក់ពពូនគ្នាច្រើនសន្ធឹកសន្ធាប់។  មើលពីចម្ងាយដើមត្នោតមានរាងមូល  ពណ៌ខ្មៅគ្រើម  ខ្ពស់លលៃ ​ហាក់ដូចឆ័ត្ររួតខៀវធំមួយដែលគេបញ្ឈរមុខខ្លោងទ្វារវត្តឬនៅឯវាលស្រែ។ ឫសរបស់ត្នោតទំហំប៉ុនៗម្រាមដៃចាក់ស្រេះពាសពេញគល់និងចាក់ចុះជ្រៅទៅក្នុងដី។  ឫសទាំងនោះបានបញ្ជាក់អោយឃើញថាវាមាំមួនណាស់ទើបទ្រទ្រង់នូវជំហរនៃដើមទាំងមូលបាន។  គល់វាមានទំហំប្រហែលជាងមួយអោបហើយតូចរាងរៀវ បន្តិចម្តងៗទៅខាងលើដែលគេហៅថាកត្នោត។  តាមបណ្តោយនៃដើមមានស្លាកស្នាមជាច្រើនបន្សល់ទុក។  នោះគឺជាធាងវាដែលទុំរួចជ្រុះធ្លាក់ចុះមកដី។  បើត្នោតណាមានអាយុកាលកាន់តែចាស់ជំហរដើមកាន់តែខ្ពស់។  នៅខាងលើចុងដែលប្រមូលផ្តុំចម្រុះដោយបណ្តាធាងចាស់ធាងខ្ចីតភ្ជាប់ទៅដោយស្លឹកក្រាស់ៗឆ្លាស់គ្នាច្រងេងច្រងាងឆែកៗដូចជើងទា។  ធាងត្នោតមានសណ្ឋានដូច

ធាងដូងតែខ្លីនិងរមួតជាង។ ​តាមបណ្តោយនៃធាងមានសណ្ឋានដូចធ្មេញរណារ។ កំពូលត្នោតដុះចំកណ្តាលចុងរាងក្រពុំត្រង់ទៅលើ។ត្នោតញីមានផ្កាមានផ្លែទាំងធ្លាយៗ។  តាមបណ្តោយដើមត្នោតគេយកដើមឫស្សីព្រៃមានដៃធំៗមាំមួន  យកមកចងផ្អោបធ្វើជាបង្អោងសំរាប់ឡើងដើមត្នោត។ រាល់ពេល  ព្រឹកល្ងាច ពូៗកសិករយើងតែងព្រនាក់ដោយបំពង់ឫស្សីឡើងទៅដាក់ត្រងយកទឹកត្នោតដែលមានឱជារសផ្អែមឈ្ងុយឆ្ងាញ់ពិសា។  បើទឹកត្នោតជូរវិញគេចាត់ជាជាតិស្រវឹងមួយសម្រាប់ញ៉ាំពេលជប់លៀងឬជួបជុំញាតិមិត្តម្តងៗ។

          ត្នោតជារុក្ខជាតិមួយប្រភេទមានផលប្រយោជន៍ច្រើនណាស់ដូច៖  ស្លឹកយកត្បាញដងកណ្តបសំរាប់ប្រក់ផ្ទះ។ ​គាវវេញធ្វើជាខ្សែគោ  ខ្សែក្របី...។  ធាងវាគេយកពោះធ្វើជាខ្សែចង។ ​ផ្កាគាបយកទឹករម្ងាស់ជាស្ករ។  ផ្លែខ្ចីយកទៅស្លឬធ្វើជាភេសជ្ជៈផ្អែមឆ្ងាញ់។  ផ្លែទុំពូតយកទឹកផ្សំនឹងម្សៅធ្វើនំក្រអូបឆ្ងាញ់។ ​កំពូលត្នោតយកត្បាញ

មួក  ស្មុគតូចធំ...សំរាប់ប្រើប្រាស់។  ដើមលុងធ្វើទូកឬអារធ្វើជាគ្រឿងសំណង់ផ្សេងៗទៀតផង។ 

ត្នោតនៅទាំងជាឱសថបុរាណមួយសម្រាប់ព្យាបាលជម្ងឺផ្សេងៗដូច៖  ឫសត្នោតមានរសជាតិផ្អែមត្រជាក់ យកមកដាំទឹកពិសាជួយកែអាការៈក្តៅក្នុងសាព៌ាងកាយគ្រុនក្តៅ និងរលាកក្រពេញទឹកមាត់។  អ្នកខ្លះ ប្រើជាថ្នាំលើកកម្លាំង ជួយបណ្តេញឈាម និងទម្លាក់ព្រូន ឬសត្វល្អិត បំបាត់គ្រុនក្តៅ ចេញស្អូច លើកុមារ។ រីឯធាងត្នោតប្រសិនបើធាងស្រស់ត្រូវយកទៅអាំងភ្លើងឬរោលហើយពូតយកទឹកមកទទួលទាន កែអាការៈចុះរាក ឈឺស្ពឹកស្រពន់ ។ចំពោះផ្កាត្នោត ដែលមានរសជាតិផ្អែមត្រជាក់ ប្រើសំរាប់កែគ្រុនក្តៅ បំបាត់ស្អូច ជួយទម្លាក់ព្រូន ។ចំពោះស្លឹកត្នោត បើលីងអោយលឿង ហើយបុករហូតក្លាយទៅជាម្សៅម៉ត់យកជក់។ចាស់បុរាណលោកប្រាប់ថាអាចជួយកាត់បន្ថយសម្ពាធឈាម សម្រាប់អ្នកមានជម្ងឺលើសឈាម។ 

          ត្នោតជារុក្ខជាតិម្យ៉ាង  វិចិត្រករខ្មែរច្រើនយកធ្វើជាផ្ទាំងទស្សនិយភាពនាពេលអរុណោទ័យ  ចែងចាំងពន្លឺក្រហមព្រឿងៗ។  ហ្វូងបក្សាបក្សីហិចហើរចាកទ្រនំសំដៅទៅរកចំណីរៀងៗខ្លួន។  មួយទៀតនៅពេលសយណ្ហសម័យ  ព្រះអាទិត្យទៀបអស្តង្គតរលត់ពន្លឺសន្សឹមៗបំបាំងខ្លួននឹងជើងភ្នំ  នៅសល់តែព្រះសែងពណ៌សុវណ្ណ ដេរដាសជើងមេឃ។  កុក  ក្រសារកៀងគូហើរឆ្វៀលឆ្វាត់កាត់អាកាសវេហាស្វែងរកទ្រនំ  គយគន់ទៅគួរអោយជក់ចិត្តដិតអារមណ៍បំផុត។ដូនតាយើងដាំត្នោតដោយគាត់យល់ឃើញនូវផលប្រយោជន៍នានាដែលបាន

ពោលរួចមកហើយ។  មិនត្រឹមតែប៉ុណ្ណោះ  គាត់នៅយល់ឃើញថា៖ទី១ដើម្បីរួមប្រាស្រ័យកសាងបរិស្ថានផ្តល់នូវម្លប់ត្រជាក់ដ៏ល្អបរិសុទ្ធ។ ទី២ដើម្បីបង្កបង្កើនសេដ្ឋកិច្ចជូនដល់គ្រួសារ។  ទី៣ដើម្បីលាតត្រដាងបង្ហាញនូវលក្ខណៈវប្បធម៌នៃជនជាតិខ្មែរយើងដ៏ល្អប្រពៃទៀតផង៕ថាច់ដើយ

TIN CÙNG MỤC

កសាងភូមិជនបទថ្មីលើកកម្ពស់ - ជីវភាពជនរួមជាតិខ្មែរបានរីកចម្រើន

ឃុំភឿកហ៊ឹងកសាងទម្រង់រៀនសូត្រ ធ្វើតាមអ៊ំហូនិងទម្រង់ពង្រីកបញ្ញាប្រជាជន កម្លាំងប្រជាជនជាផលប្រយោជន៍សម្រាប់ប្រជាជនបាន ៥៥ ទម្រង់

អនុវត្តសេចក្ដីសន្និដ្ឋានលេខ ០១-KL/TW, ចុះ ថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២១ របស់ការិយាល័យនយោបាយស្ដីពីបន្តអនុវត្តសារាចរលេខ ០៥-CT/TW របស់ការិយាល័យនយោបាយស្ដីពី “ជំរុញមាំការរៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយា បថហូជីមិញ” គិតតាំងពីឆ្នាំ ២០២០ មកទល់ ពេលនេះ គណៈកម្មាធិការបក្សឃុំភឿកហ៊ឹង ស្រុកថ្កូវ កសាងទម្រង់ឆ្នើមបាន ៤៧ ទម្រង់៖ ទម្រង់បែង ប្រភេទសំរាមបង្កើតមូលនិធិផែនការតូចសម្រាប់សិស្សសាលា” របស់សាខាបក្សសាលាអនុវិទ្យា ល័យភឿកហ៊ឹងទម្រង់ “បង្កើនគុណភាព ប្រសិទ្ធភាពការងារបង្ការបង្ក្រាបឧក្រឹដ្ឋជនបំពានច្បាប់ស្ដីពីគ្រឿងញៀន” ទម្រង់ “អ្នកម្ដាយទំនុកបម្រុង” របស់សមាគមនារីឃុំទម្រង់ “កសិករល្អ ០៣ យ៉ាង” របស់សាខាបក្សភូមិចុងព្រៃទម្រង់ “ប្រព័ន្ធអំពូល ភ្លើងបំភ្លឺផ្លូវជនបទ” របស់សាខាបក្សភូមិផ្សារទម្រង់ “ឧបត្ថម្ភសមាជិកាក្រីក្រ” របស់សមាគមនារីឃុំ។ល។

  • សម្រស់ថ្មីនៅតំបន់ជនរួមជាតិខ្មែរស្រុកកូវង៉ាង
  • ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនខេត្តស្វែងយល់ស្ថានភាពផ្តើមផលិតដើមឆ្នាំនៅក្រុមហ៊ុនឧណ្ហអគ្គិសនីយ្វៀងហាយ
  • ឃុំង៉ូវឡាករៀនសូត្រនិងធ្វើតាមអ៊ំហូ កសាងឃុំជនបទថ្មីលើកកម្ពស់
  • កសាងភូមិជនបទថ្មីខ្នាតគំរូដើម្បីលើកកម្ពស់ជីវភាពជនរួមជាតិខ្មែរ
Tin Nổi Bật

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.