23/03/2021 08:38
ដងផ្លូវជនបទថ្មីកំពុងបានដំណើរការបើកទូលាយ។
សមមិត្ត ហូតឹងកៀក ប្រធានគណៈកម្មាធិការរណសិរ្យមាតុភូមិវៀតណាមឃុំស៊ុងឡុក បានឲ្យដឹង៖ ស៊ុងឡុកជាឃុំស្ថិតក្នុងកម្មវិធីលេខ ១៣៥ បច្ចុប្បន្នឃុំកំពុងធ្វើសំណុំលិខិតផ្ញើឡើងថ្នាក់លើ ដើម្បីទទួលស្គាល់ជាឃុំជនបទថ្មី។ ក្នុងឆ្នាំ ២០២០ ដើម្បីអនុវត្តលក្ខឋានគមនាគមន៍ មានគ្រួសារប្រជាជនជាច្រើនស្ម័គ្គចិត្តបរិច្ឆាគដី ចូលរួមគបវាល់ថ្ងៃពលកម្ម ដើម្បីកសាងដងផ្លូវបេតុងនៅក្នុងភូមិ។ ផ្តើមពីនោះ បណ្តាភូមិបានផ្ដុំកម្លាំងបំផុសចលនាប្រជាជនបរិច្ចាគដីកសាងដងផ្លូវ ការពារបរិស្ថាន និងកសាងភូមិវប្បធម៌ជនបទថ្មី។
ឆ្នាំ ២០២០ ពេលដឹងដំណឹងដងផ្លូវគមនាគមន៍នៅភូមិនាលកោះ បានដំណើរការកសាងបើកទូលាយ ប្រជាជននៅទីនេះនរណាក៏ស្រុះស្រួលចិត្តរីករាយទាំងអស់ ទោះបីជាដឹងថាផ្លូវបានដំណើរការបើកទូលាយតម្រូវការប្រជាជនបរិច្ចាគដី។
មីង គឹមធីសាមឿន ប្រជាជនបរិច្ចាគដីបានឲ្យដឹង៖ ក្នុងចំណោម ០៩ គ្រួសារដែលបរិច្ចាគដីធ្វើផ្លូវនៅក្នុងភូមិ ប្រហែលជាគ្រួសារខ្ញុំបរិច្ចាគច្រើនបំផុតជិត ១,២ កុង អាស្រ័យផ្លូវកសាងវែង ឆ្លងកាត់ចម្ការដូងជិត ៤ កុងរបស់គ្រួសារ។ គ្រួសារខ្ញុំគ្មានចិត្តត្អូញត្អែបារម្ភអ្វីឡើយ ស្ម័គ្រចិត្តបរិច្ចាគដីដើម្បីគ្រួសារ និងប្រជាជននៅក្នុងភូមិបានទទួលយកផលប្រយោជន៍ ដើម្បីផ្លូវបានបើកទូលាយ និងរថយន្តបានបើកបរទៅដល់ផ្ទះ។
ក្រោយពេលប្រជាជនស្រុះស្រួលចិត្តបរិច្ចាគដី ដងផ្លូវក៏បានអនុវត្តសម្រេចក្នុងរយៈកាលឆាប់បំផុត ដោយមានប្រវែង ១,៣ គីឡូម៉ែត្រ ទទឹង ៣ ម៉ែត្រ សរុបថវិកា ១,៣ ពាន់លានដុងពីប្រភព វិនិយោគទុនរបស់ឃុំ។
លោកស្រី ស៊ើងធីយឹង លេខាសាខាបក្សភូមិនាលកោះបានឲ្យដឹង៖ ភូមិមានគ្រួសារប្រជា ជន ៣៧១ គ្រួ ក្នុងនោះប្រជាជនជាជនរួមជាតិខ្មែរជាង ៧០% ជាភូមិលំបាកខ្លាំងមួយរបស់ឃុំ សុ៊ងឡុក។ ប៉ុន្តែនាពេលសព្វថ្ងៃជីវភាព បណ្តាគ្រួសារមានភាពវិវឌ្ឍន៍យ៉ាងខ្លាំងក្លា។ ដើម្បីបំផុសចលនាប្រជាជនស្ម័គ្រចិត្តបរិច្ចាគដី គណៈកម្មាធិការប្រជាជនឃុំបានសហការជាមួយភូមិចាត់តាំងប្រជុំប្រជាជន ០២ លើក របាយការណ៍ផែនការកសាងផ្លូវ ចំនួនថវិកាសម្រាប់អនុវត្ត។ ទន្ទឹមនឹងនោះ ភូមិធ្វើការងារប្រជាចលនាឲ្យប្រជាជន យល់ច្បាស់អំពីអត្ថន័យក្នុងការកសាងផ្លូវដើរ គឺដើម្បីការធ្វើដំណើរ ដឹកជញ្ជូនមុខទំនិញជាពិសេស គឺការសិក្សារបស់សិស្សបានងាយស្រួលក្នុងរដូវភ្លៀង។ ក្រៅពីនោះសាខាបក្សភូមិនៅទាំងបំផុស ចលនាប្រជាជនចូលរួមវិភាគទានទិញក្រួសតូច ក្រាលលើដងផ្លូវចំនួន ៤ ខ្សែ អស់ទឹកប្រាក់ ១៩,៨ លានដុង។
ក្នុងការអនុវត្តលក្ខឋានគមនាគមន៍ បក្ខភាគឃុំសុ៊ងឡុកជំរុញការបំផុសចលនា ដើម្បីប្រជាជនយល់ច្បាស់អំពីគោលដៅ អត្ថន័យរបស់ចលនាកសាងជនបទថ្មី។ ទន្ទឹមនឹងនោះ ដើម្បីកសាងបានការទំនុកចិត្តការរួមកម្លាំងកាយចិត្តរបស់ប្រជាជន បរិច្ចាគដី ចូលរួមកម្លាំងពលកម្មនោះ ឃុំបានអនុវត្តប្រជាធិតេយ្យទូលំទូលាយតាមគោលំនាំ “ ប្រជាជនយល់ ប្រជាជនពិភាក្សា ប្រជាជនធ្វើ ប្រជាជនត្រួតពិនិត្យ”។ ឆ្នាំ ២០២០ ផ្តើមពីប្រភព ទុនវិនិយោគរបស់ខេត្ត និងឃុំគណៈកម្មាធិការ ប្រជាជនឃុំដំណើរការកសាងដងផ្លូវជនបទបាន ០៧ ខ្សែ នៅបណ្តាភូមិ៖ ខាញ់ឡុក ភូខាញ់ ចុង-ង និងនាលកោះ ឆ្លើយតបតម្រូវការសម្រេចបានលក្ខឋានគមនាគមន៍ ក្នុងការងារកសាងជនបទថ្មី។ ដោយមានការដកពិសោធន៍ពឹងផ្អែក លើកម្លាំងប្រជាជន ពង្រីកកម្លាំងប្រជាជនដើម្បី គិតគូរដល់ប្រជាជន បច្ចុប្បន្ន ឃុំអនុវត្តសម្រេច ១៩/១៩ លក្ខឋានកសាងជនបទថ្មី៕
អត្ថបទ-រូបថត៖ សុខា
ស្រុកកូវង៉ាង មានឃុំចំនួន ៨ មានជនរួមជាតិខ្មែររស់នៅច្រើន រួមមាន៖ ធ្វឹងហ្វា ហ៊ីបហ្វា ម៉ីហ្វា គីមហ្វា ញីទ្រឿង ទ្រឿងទ័រ ឡុងស៊ើង និងថាញ់ហ្វាស៊ើង ដោយមានអត្រាជនរួមជាតិខ្មែរប្រមាណ ៣២% ប្រៀបជាមយយចំនួនគ្រួសារនៃទូទាំងស្រុក។ ឆ្នាំ ២០២៤ និងបណ្ដាខែដើមឆ្នាំ ២០២៥ ស្រុកផ្ដុំចង្អុលការអនុវត្តការងារតំបន់ជនរួមជាតិ គោលនយោបាយជនជាតិ កម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច-សង្គមតំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំ។ល។ ទទួលបានលទ្ធផលសកម្ម។