• Tiếng Việt
  • ភាសាខ្មែរ
Thứ Năm, ngày 26/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

បណ្តាទម្រង់ប៉ិនប្រសប់ការងារប្រជាចលនា មានប្រសិទ្ធភាព

16/10/2020 09:10

ចលនាប្រឡងប្រណាំង “ប៉ិនប្រសប់ការងារប្រជាចលនា” រយៈកាល ០៥ ឆ្នាំ កន្លង (២០១៦-២០២០)​ នៅលើភូមិសាស្ត្រស្រុកកាងឡុងមានជំហានរីកចម្រើនអំពីចំនួន បណ្តាផ្នែក ស្ថាប័ន អង្គការតាំងពីស្រុករហូតដល់មូលដ្ឋានធ្វើឲ្យច្បាស់ ការងារផ្សព្វផ្សាយ ចលនាប៉ិនប្រសប់ ពហុសណ្ឋានតាម ០៤ ក្រុម ទម្រង់រួមចំ ណែកពង្រីកសេដ្ឋកិច្ច-សង្គមនៅមូលដ្ឋាន។

ជាមួយនឹងសំបុកឃ្មុំ ០១ សំបុកបងផាមវុាំងយ្វីរៀបចំបានប្រមាណពី ០៨-១០ ជាន់ឃ្មុំយកទឹកឃ្មុំ។ រូបថត៖ គីមឡង

            ទម្រង់ចិញ្ចឹមឃ្មុំយកទឹកឃ្មុំ បង្កើនប្រភពចំណូល ឆ្លងតាមឆ្នាំនីមួយៗ
បងផាមវុាំងយ្វី កើតឆ្នាំ ១៩៨៦ ជាលេខា​សាខាសម្ព័ន្ធយុវជនភូមិលេខ ៦ ឃុំម៉ីកឹម​បាន​ឲ្យដឹងថា៖ ប្រមាណ ០៨ ឆ្នាំមុននេះ បងតែង​ ប្រើប្រាស់ពេលវេលាទំនេរល្ហែល្ហើយទៅយក ទឹកឃ្មុំធម្មជាតិ មានម្តងដោយចៃដន្យបងរកឃើញ ឃ្មុំរជ្ជនី បងក៏ចាប់យកឃ្មុំទាំងហ្វួងមកចិញ្វឹមសាកល្បង ក្រោយពីចិញ្ចឹមបាន ០១ ខែបង ប្រមូលផលទឹកឃ្មុំបានប្រមាណ ២៥០ មីលី លីត្រ។ ផ្តើមពីនោះដោយបានឃើញការចិញ្ចឹមឃ្មុំអាច នឹងនាំមកលទ្ធផលសេដ្ឋកិច្ចល្អបានជាបងជ្រើសរបរចិញ្ចឹមឃ្មុំយកទឹកឃ្មុំ ដើម្បីពង្រីក សេដ្ឋកិច្ច។


             បងយ្វីចែករំលែកថា៖ នៅមូលដ្ឋានយើងមាន ដើមឈើហូបផ្លែចេញផ្កាជាច្រើនវាសមស្របឲ្យការចិញ្ចឹមឃ្មុំយកទឹកឃ្មុំ។ របរចិញ្ចឹមឃ្មុំមិនសូវចំណាយប្រាក់ និងកម្លាំងពលកម្មប៉ុន្មាន ប៉ុន្តែនាំមកលទ្ធផលសេដ្ឋកិច្ចខ្ពស់។ ម្យ៉ាងទៀតកាល ពីនៅក្មេង ខ្ញុំចូលចិត្តទៅយកទឹកឃ្មុំធម្មជាតិណាស់។ បន្ទាប់ពីនោះខ្ញុំគ៏សន្សំបានចំណេះ ដឹងក្នុងការចិញ្ចឹមឃ្មុំយកទឹកឃ្មុំ បានច្រើនបង្គួរ ដែរ។ ដើម្បីពង្រីកបានហ្វួងឃ្មុំ ដូចបំណងនោះ គ្រាដម្បូងខ្ញុំត្រូវទៅស្វែងរកហ្វួងឃ្មុំធម្មជាតិខាង ក្រៅដើម្បីចាប់ឃ្មុំរជ្ជនីមកចិញ្ចឹម។ ថ្វីត្បិតគ្រា ដម្បូងក៏ជួបការលំបាកច្រើនដែរ ចំនួនឃ្មុំរជ្ជនី​ចាប់មិនបានច្រើន ខ្ញុំមានគំនិតចង់បំបែកហ្វួងឃ្មុំដែលមានស្រាបនោះ ប៉ុន្តែការបំបែកហ្វួង ក៏ជួបការលំបាកផងដែរ អាស្រ័យដោយឃ្មុំ រជ្ជនីកូនច្រើនតែចោលសំបុកហើរទៅ។ ការ ប្តេជ្ញាចិត្ត នឹងអត់ធ្មត់ជាមួយនឹងទម្រង់នេះ ខ្ញុំ មិនធុញទ្រាន់ ខិតខំស្វែងរក រៀនសូត្រជានិច្ចកាលដើម្បីដកពិសោធន៍ គិតមកដល់ពេលនេះ ខ្ញុំអាចបញ្ជាក់បានថាបានសម្រេចជោគជ័យ។


                 កាលពីឆ្នាំ ២០១២ បងយ្វីចិញ្ចឹមឃ្មុំបានតែ ពី ០១-០២ សំបុកប៉ុណ្ណោះ ដល់ឆ្នាំ ២០១៥ ពង្រីកបាន ២៥ សំបុក បរិមាណផលប្រមូល ផលបានពី ០៣ ឆ្នាំដម្បូងគឺ ៧២ លីត្រ តម្លៃ លើទីផ្សារពេលនោះ ក្នុងមួយលីត្រថ្លៃ ២០០.០០០ ដុង ប្រភពចំណូលបាន ១៤,៤ លានដុង។ ឆ្នាំ ២០១៦ អាស្រ័យដោយមានបទពិសោធន៍ច្រើន បានជាចំនួនសំបុកឃ្មុំកើនឡើងបាន ៤០ សំ បុក បរិមាណផលប្រមូលផលទឹកឃ្មុំបាន ១២០ លីត្រ តម្លៃពេលនោះក្នុងមួយលីត្រថ្លៃ ២៥០.០០០ ដុង ប្រភពចំណូលក្នុងឆ្នាំបាន ៣០ លានដុង។ ឆ្នាំ ២០១៧ ចំនួនសំបុកឃ្មុំពង្រីកឡើងបាន ៦០ សំបុក បរិមាណផលប្រមូលផលទឹកឃ្មុំ បាន ១៨០ លីត្រតម្លៃពេលនោះក្នុងមួយលីត្រ ថ្លៃ ២៥០.០០០ ដុង ប្រភពចំណូលក្នុងឆ្នាំបាន ៤៥ លានដុង។ ជាមធ្យមប្រភពចំណូលពីហ្វួង ឃ្មុំជាប្រចាំខែបាន ៣,៧ លានដុង។ ឆ្នាំ ២០១៨ ចំនួនសំបុកឃ្មុំពង្រីកឡើងបាន ៨០ សំបុក បរិមាណផលប្រមូលផលទឹកឃ្មុំបាន ២៤០ លីត្រតម្លៃពេលនេះ ក្នុងមួយលីត្រថ្លៃ ៣០០.០០០ ដុង ប្រភពចំណូលក្នុងឆ្នាំបាន ៧២ លានដុង។ ជាមធ្យមប្រភពចំណូលពីហ្វួង ឃ្មុំជាប្រចាំខែបាន ០៦ លានដុង។ ឆ្នាំ ២០១៩ ពង្រីកបាន ១០០ សំបុក បរិមាណផលប្រមូល ផលទឹកឃ្មុំបាន ៣០០ លីត្រតម្លៃពេលនេះក្នុងមួយលីត្រថ្លៃ ៤០០.០០០ ដុង ប្រភពចំណូល ក្នុងឆ្នាំបាន ១២០ លានដុង។ជាមធ្យមប្រភពចំ ណូលពីហ្វួងឃ្មុំជាប្រចាំខែបាន ១០ លាន ដុង។ ក្នុងបណ្តាខែដើមឆ្នាំ ២០២០ នេះ ពង្រីកបាន ១១០ សំបុក បរិមាណផលប្រមូល ផលទឹកឃ្មុំបាន ១៩២,៥ លីត្រតម្លៃសព្វថ្ងៃនេះក្នុងមួយលីត្រថ្លៃ ៤០០.០០០ ដុង ប្រភពចំ ណូលសរុបរួមបាន ៧៧ លានដុង។ ឆ្លង អស់រយៈកាល ០៥ ឆ្នាំដែលចិញ្ចឹមឃ្មុំយក ទឹកឃ្មុំ បងយ្វីប្រមូលផលទឹកឃ្មុំបាន ១.១០៤,៥ លីត្រជាមួយនឹងប្រភពចំណូល ៣៨៥,៤ លាន ដុង រួមចំណែកបង្កើនប្រភពចំណូល លំនឹងជីវ ភាពគ្រួសារ។


                បងយ្វីបានឲ្យដឹងបន្ថែមថា៖ “មានពេលខ្លះខ្ញុំ មិនគ្រប់ចំនួនទឹកឃ្មុំសម្រាប់លក់ផង ពិសេស គឺនៅរដូវភ្លៀង។ ខ្ញុំយល់ឃើញថាទម្រង់នេះ មានប្រសិទ្ធភាពល្អ សមស្របជាមួយនឹងរាល់កំ ណត់អាយុ ប្រាក់ចំណាយតិច។ កន្លងហើយ មានមនុស្សជាច្រើនមកស្វែងយល់រៀនសូត្រពី “ទម្រង់ចិញ្ចឹមឃ្មុំយកទឹកឃ្មុំ” របស់ខ្ញុំ បច្ចុប្បន្ន នេះ ទម្រង់នេះបានពង្រីកទូលាយជាច្រើនគ្រួសារមករៀនសូត្រ និងធ្វើតាមសម្រេចលទ្ធផល ល្អ។
ដាំក្រូចថ្លុងសម្បកខៀវ ឆ្លាស់និងត្របែកនាំមក​លទ្ធផលខ្ពស់


                លោកឡេវុាំងតឿង កើតឆ្នាំ ១៩៥៥ យុទ្ធ​ជនពិការប្រភេទ ៤/៤ សមាជិកសមាគអតីត យុទ្ធជនអនុសង្កាត់លេខ ៩ ទីប្រជុំជនកាង​ឡុង អនុវត្តសម្រេចជោគជ័យជាមួយនឹងទម្រង់ “ដាំ ក្រូចថ្លុងសម្បកខៀវ ឆ្លាស់និងត្របែក”។
លោកឡេវុាំងតឿងបានឲ្យដឹងថា៖ “កាលពី ឆ្នាំ ១៩៩៣ ខ្ញុំបានសមាគមអតីតយុទ្ធជនទីប្រជុំជនកាងឡុង ចលនាចូលរួមអង្គការចាត់តាំង សមាគម ពេលចូលរួមប្រជុំជីវភាពនៅសាខាសមាគមអតីតយុទ្ធជនអនុសង្កាត់លេខ ៩។ ក្នុងរយៈកាលនេះ ខ្ញុំចូលរួមប្រជុំជីវភាពសមា គមផង គិតគូពង្រីកសេដ្ឋកិច្ចគ្រួសារផង។ ឆ្លង អស់រយៈកាលជាច្រើនឆ្នាំ ដែលបានដាំដុះគ្រប់ ប្រភេទឈើលើផ្ទៃដីចម្ការ និងផលិតស្រូវ ខ្ញុំ ឃើញថាប្រសិទ្ធភាពមិនបានខ្ពស់ប្រមាណគ្រប់ តែចិញ្ចឹមគ្រួសារប៉ុណ្ណោះ។ ដល់ឆ្នាំ ២០១៦ សមាគមអតីតយុទ្ធជនទីប្រជុំជនកាងឡុង ចលនា ប្រឡងប្រណាំង “ប៉ិនប្រសប់ការងារប្រជា ចលនា” ក្នុងសមាជិកនោះ ឆ្លងតាមការស្វែងយល់ក៏ដូចជាអនុវត្តតាមគោលការណ៍ផ្លាស់ប្តូររចនាសម្ព័ន្ធផ្នែកកសិកម្មឡើងវិញដើម្បីបង្កើន ប្រភពចំណូលក្នុងការផលិត ខ្ញុំបានប្តេជ្ញាចិត្តកែប្រែផ្ទៃដីផលិតស្រូវមិនសូវបានផល ០៤ កុង បង្វែរមកដាំក្រូចថ្លុងសម្បកខៀវ ឆ្លាស់និងត្រ បែក”។


                កន្លងហើយយើងខ្ញុំបានទៅទស្សនាទម្រង់ លោកតឿងបានបញ្ជាក់ថា៖ ដើម្បីអនុវត្តទម្រង់មានប្រសិទ្ធភាព  គឺត្រូវចេះពីបច្ចេកទេសដាំក៏ដូចជារបៀបថែទាំ។ តាមប្រសាសន៍របស់ លោកតឿង បានឲ្យដឹងថា៖ មុនដម្បូងបង្អស់   ផ្តេីមពីផ្ទៃមុខដីស្រែយើងត្រូវឡើងភ្លឺ ពួនដំបូក កម្ពស់ឲ្យល្មម ធានាធ្វើម្តេចឲ្យទឹកហូរបានល្អ ជីករណ្តៅមានទំហំ ០,៦ ម៉ែត្រ x ០,៦ ម៉ែត្រ x០,៦ ម៉ែត្រ ពេលជីកអាចម៍ដីមុខទុកដោយ ឡែក អាចម៍ដីខាងក្រោមយកលាយជាមួយនឹង ជីលាមកសត្វ កំបោរម្សៅ ជីលឹង បន្ទាប់ពីនោះ លប់រណ្តៅមានកម្ពស់ដី ២០-២០សង់ទីម៉ែត្រ។ ដាំត្របែកបានប៉ុន្មានខែមុនបន្ទាប់ពីនោះទើបដាំក្រូចថ្លុង ពេលដាំ ត្រូវជីករណ្តៅចំកណ្តាលដំបូករួចដាក់កូនឈើចុះខ្ពស់ជាងផ្ទៃមុខដំបូកពី ០៣-០៥ សង់ទីម៉ែត្រ និងដាក់កូនឈើចុះត្រូវ ដោតឈើចងលំនឹងដើមឈើ​ មិនទុកឲ្យកូនឈើត្រូវជះឥទ្ធិពលរបស់ខ្យល់។ ពេលដាំគឺដាំ ត្របែកមួយជួរឆ្លាស់កណ្តាលពីរជួរក្រូចថ្លុង ចម្ងាយពីដើមក្រូច ០៤ ដើមគឺដើមត្របែក ០១ ដើមចំកណ្តាល។ ដើមត្របែកត្រូវកាត់តម្រឹម មែក បង្កឲ្យបានមែករាងស្រូចដើម្បីមិនបង្កជះឥទ្ធិពលដល់ដើមក្រូច។


               លោកឡេវុាំងតឿង​ បានឲ្យដឹងបន្ថែមថា៖ “កាលពីឆ្នាំ ២0១៧ ត្របែកចាប់ផ្តើមផ្តល់ផ្លែលើក ទីពីរ ក្រោយពីទូទាត់បណ្តាខ្ទង់ចំណាយនៅ សល់បានប្រមាណ ៨០ លានដុង។ ដល់ឆ្នាំ ២០១៨ ដើមក្រូចថ្លុងសម្បកខៀវក៏ចាប់ផ្តើម ផ្តល់ផ្លែ ប្រភពចំណូលក្នុងឆ្នាំបានជាង ២៥០ លានដុង តាំងពីឆ្នាំ ២០១៩ មកដល់ពេលនេះ ទទួលបានប្រភពចំណូលបានជាង ៣០០ លាន ដុង។ អាស្រ័យដោយទម្រង់សម្រេចលទ្ធផល នេះ លោកពូសាងសង់បានផ្ទះមួយខ្នងរឹងមាំ សេដ្ឋកិច្ចគ្រួសារបានលំនឹង “ពង្រីកទូលាយលើ ភូមិសាស្ត្រទីប្រជុំជនកាងឡុង និងបណ្តាឃុំជិត ខាង ដោយឡែកតែអនុសង្កាត់លេខ ៩ មាន សមាជិកសមាគមអតីតយុទ្ធជនរៀនសូត្រ និង ធ្វើតាម។ ​បណ្តាទម្រង់ទាំងនេះកំពុងពង្រីក បានល្អ បងប្អូនសមាជិកមានភាពរីករាយ”៕

 ប្រែសម្រួល៖  រតនា

 

TIN CÙNG MỤC

កសាងភូមិជនបទថ្មីលើកកម្ពស់ - ជីវភាពជនរួមជាតិខ្មែរបានរីកចម្រើន

ឃុំភឿកហ៊ឹងកសាងទម្រង់រៀនសូត្រ ធ្វើតាមអ៊ំហូនិងទម្រង់ពង្រីកបញ្ញាប្រជាជន កម្លាំងប្រជាជនជាផលប្រយោជន៍សម្រាប់ប្រជាជនបាន ៥៥ ទម្រង់

អនុវត្តសេចក្ដីសន្និដ្ឋានលេខ ០១-KL/TW, ចុះ ថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២១ របស់ការិយាល័យនយោបាយស្ដីពីបន្តអនុវត្តសារាចរលេខ ០៥-CT/TW របស់ការិយាល័យនយោបាយស្ដីពី “ជំរុញមាំការរៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយា បថហូជីមិញ” គិតតាំងពីឆ្នាំ ២០២០ មកទល់ ពេលនេះ គណៈកម្មាធិការបក្សឃុំភឿកហ៊ឹង ស្រុកថ្កូវ កសាងទម្រង់ឆ្នើមបាន ៤៧ ទម្រង់៖ ទម្រង់បែង ប្រភេទសំរាមបង្កើតមូលនិធិផែនការតូចសម្រាប់សិស្សសាលា” របស់សាខាបក្សសាលាអនុវិទ្យា ល័យភឿកហ៊ឹងទម្រង់ “បង្កើនគុណភាព ប្រសិទ្ធភាពការងារបង្ការបង្ក្រាបឧក្រឹដ្ឋជនបំពានច្បាប់ស្ដីពីគ្រឿងញៀន” ទម្រង់ “អ្នកម្ដាយទំនុកបម្រុង” របស់សមាគមនារីឃុំទម្រង់ “កសិករល្អ ០៣ យ៉ាង” របស់សាខាបក្សភូមិចុងព្រៃទម្រង់ “ប្រព័ន្ធអំពូល ភ្លើងបំភ្លឺផ្លូវជនបទ” របស់សាខាបក្សភូមិផ្សារទម្រង់ “ឧបត្ថម្ភសមាជិកាក្រីក្រ” របស់សមាគមនារីឃុំ។ល។

  • សម្រស់ថ្មីនៅតំបន់ជនរួមជាតិខ្មែរស្រុកកូវង៉ាង
  • ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនខេត្តស្វែងយល់ស្ថានភាពផ្តើមផលិតដើមឆ្នាំនៅក្រុមហ៊ុនឧណ្ហអគ្គិសនីយ្វៀងហាយ
  • ឃុំង៉ូវឡាករៀនសូត្រនិងធ្វើតាមអ៊ំហូ កសាងឃុំជនបទថ្មីលើកកម្ពស់
  • កសាងភូមិជនបទថ្មីខ្នាតគំរូដើម្បីលើកកម្ពស់ជីវភាពជនរួមជាតិខ្មែរ
Tin Nổi Bật

Khai mạc Hội nghị Ban Chấp hành Đảng bộ tỉnh Trà Vinh (khóa XI) lần thứ 22

Đồng hành cùng học sinh, sinh viên vượt khó

Sáng nay, trên 10.300 thí sinh Trà Vinh bước vào Kỳ thi tốt nghiệp THPT năm 2025

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

Thị xã Duyên Hải - 10 năm xây dựng và phát triển - (Bài cuối)

Tập trung thu ngân sách, vốn đầu tư công và phát triển doanh nghiệp

Tiếp tục đẩy mạnh các giải pháp thực hiện Đề án 06

Hội LHPN tỉnh biểu dương 45 tập thể, 21 cá nhân tiêu biểu trong phong trào thi đua yêu nước

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.