• Tiếng Việt
  • ភាសាខ្មែរ
Thứ Năm, ngày 26/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

បង្កើតសហព័ន្ធសហករណ៍ស្រូវ - អង្ករត្រាវិញ

08/01/2021 08:14

សប្ដាហ៍កន្លងហើយ នៅការិយាល័យសាខានាយកដ្ឋានអភិវឌ្ឍន៍ជនបទខេត្ត មន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទត្រាវិញចាត់តាំងសន្និបាតបង្កើតសហព័ន្ធសហករណ៍ស្រូវ-អង្ករត្រាវិញលើកទី ១ អាណត្ដិកាល ២០២០-២០២៥។​

      នេះជាសហព័ន្ធដំបូងបង្អស់លើភូមិសាស្រ្ដខេត្តធ្វើសកម្មភាពក្នុងវិស័យកសិកម្ម។ អញ្ជើញចូលរួមមានថ្នាក់ដឹកនាំបណ្ដាមន្ទីរ ផ្នែកពាក់ព័ន្ធ គណៈកម្មាធិការប្រជាជននិងការិយាល័យកសិកម្មនិងអភិវឌ្ឍន៍ជនបទបណ្ដាស្រុកនិងសហករណ៍កសិកម្ម ០៧/០៧ កន្លែងជាសមាជិករបស់សហព័ន្ធសហករណ៍ស្រូវ-អង្ករត្រាវិញ។

ទម្រង់ផលិតស្រូវគុណភាពខ្ពស់។ រូបថត៖ រតនា

          សហព័ន្ធសហករណ៍ស្រូវ-អង្ករត្រាវិញមានសហករណ៍ជាសមាជិក ០៧ ក្រុម៖ សហករណ៍កសិកម្មភូកឹង សហករណ៍កសិកម្មយ៉ឹងតៀង ស្រុកកូវកែ សហករណ៍អាងទ្រឿង (អា) ស្រុកកាងឡុង សហករណ៍កសិកម្មផាកតាយ ស្រុកចូវថាញ់ សហករណ៍កសិកម្មទ្រឿងទ័រ ស្រុកកូវង៉ាង សហករណ៍កសិកម្មង៉ុកភឿកវិញ ស្រុកចូវថាញ់ និងសហករណ៍កសិកម្មឡុងហ៊ីប ស្រុកថ្កូវ។ ផ្នែករបរផលិត ធ្វើអាជីវកម្មរួមមាន៖ ផលិតកសិកម្ម (ផលិតស្រូវ) ផ្គត់ផ្គង់បណ្ដាសេវាកម្មកសិកម្ម ជួញដូរផលិតផលកសិកម្ម ជួញដូរផលិតផលអង្ករ ចិញ្ចឹមសត្វ បង្កាត់ពូជ។ល។ សហព័ន្ធសហករណ៍ស្រូវ-អង្ករត្រាវិញ​មានទីស្នាក់ការនៅភូមិកោះ ​ឃុំង្វៀកហ្វា ស្រុកចូវថាញ់។

           ផែនការផលិត ធ្វើអាជីវកម្មឆ្នាំ ២០២១ នឹងផ្គត់ផ្គង់ស្រូវពូជ ៣០.០០០ តោន​ ផ្គត់ផ្គង់ជី ៣០ តោន ឧបត្ថម្ភលក់ផលិតផល ៣០.០០០ តោន ឆ្នាំ ​២០២២​ ផ្គត់ផ្គង់ស្រូវពូជ ៣៥.០០០ តោន ផ្គត់ផ្គង់ជី ៥០ តោន ឧបត្ថម្ភលក់ផលិតផល ៣៥.០០០ តោន ឆ្នាំ​ ២០២៣ ផ្គត់ផ្គង់ស្រូវពូជ ៤០.០០០ តោន ផ្គត់ផ្គង់ជី ៨០ តោន ឧបត្ថម្ភលក់ផលិតផល ៤០.០០០ តោន។

         នៅក្នុងអង្គសន្និបាតបានដំណើរការបោះឆ្នោតក្រុមប្រឹក្សាភិបាលសហព័ន្ធសហករណ៍ស្រូវ-អង្ករត្រាវិញរួមមាន៖ លោកត្រឹមមិញធ្វឹង ប្រធានក្រុមប្រឹក្សាភិបាលសហករណ៍កសិកម្មឡុងហ៊ីប លោកត្រឹងក្វឹកយ៉ឹង ប្រធានក្រុមប្រឹក្សាភិបាលសហករណ៍កសិកម្មយ៉ឹងតៀង លោកង្វៀងវ៉ាំងភឿក ប្រធានក្រុមប្រឹក្សាភិបាលកសិកម្មភូកឹង។ លោកង្វៀងវ៉ាំងភឿកបានបោះ ឆ្នោតរក្សាតំណែងជាប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធសហករណ៍ស្រូវ-អង្ករត្រាវិញ៕

                                                                                  ប្រែសម្រួល៖ លឺវវូ

TIN CÙNG MỤC

កសាងភូមិជនបទថ្មីលើកកម្ពស់ - ជីវភាពជនរួមជាតិខ្មែរបានរីកចម្រើន

ឃុំភឿកហ៊ឹងកសាងទម្រង់រៀនសូត្រ ធ្វើតាមអ៊ំហូនិងទម្រង់ពង្រីកបញ្ញាប្រជាជន កម្លាំងប្រជាជនជាផលប្រយោជន៍សម្រាប់ប្រជាជនបាន ៥៥ ទម្រង់

អនុវត្តសេចក្ដីសន្និដ្ឋានលេខ ០១-KL/TW, ចុះ ថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២១ របស់ការិយាល័យនយោបាយស្ដីពីបន្តអនុវត្តសារាចរលេខ ០៥-CT/TW របស់ការិយាល័យនយោបាយស្ដីពី “ជំរុញមាំការរៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយា បថហូជីមិញ” គិតតាំងពីឆ្នាំ ២០២០ មកទល់ ពេលនេះ គណៈកម្មាធិការបក្សឃុំភឿកហ៊ឹង ស្រុកថ្កូវ កសាងទម្រង់ឆ្នើមបាន ៤៧ ទម្រង់៖ ទម្រង់បែង ប្រភេទសំរាមបង្កើតមូលនិធិផែនការតូចសម្រាប់សិស្សសាលា” របស់សាខាបក្សសាលាអនុវិទ្យា ល័យភឿកហ៊ឹងទម្រង់ “បង្កើនគុណភាព ប្រសិទ្ធភាពការងារបង្ការបង្ក្រាបឧក្រឹដ្ឋជនបំពានច្បាប់ស្ដីពីគ្រឿងញៀន” ទម្រង់ “អ្នកម្ដាយទំនុកបម្រុង” របស់សមាគមនារីឃុំទម្រង់ “កសិករល្អ ០៣ យ៉ាង” របស់សាខាបក្សភូមិចុងព្រៃទម្រង់ “ប្រព័ន្ធអំពូល ភ្លើងបំភ្លឺផ្លូវជនបទ” របស់សាខាបក្សភូមិផ្សារទម្រង់ “ឧបត្ថម្ភសមាជិកាក្រីក្រ” របស់សមាគមនារីឃុំ។ល។

  • សម្រស់ថ្មីនៅតំបន់ជនរួមជាតិខ្មែរស្រុកកូវង៉ាង
  • ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនខេត្តស្វែងយល់ស្ថានភាពផ្តើមផលិតដើមឆ្នាំនៅក្រុមហ៊ុនឧណ្ហអគ្គិសនីយ្វៀងហាយ
  • ឃុំង៉ូវឡាករៀនសូត្រនិងធ្វើតាមអ៊ំហូ កសាងឃុំជនបទថ្មីលើកកម្ពស់
  • កសាងភូមិជនបទថ្មីខ្នាតគំរូដើម្បីលើកកម្ពស់ជីវភាពជនរួមជាតិខ្មែរ
Tin Nổi Bật

Cán bộ tham mưu tiêu biểu

Kỳ thi tốt nghiệp THPT năm 2025: Thí sinh hoàn thành môn thi đầu tiên

Đảng bộ Sở Tư pháp: Xây dựng Đảng bộ trong sạch, vững mạnh, nâng cao hiệu quả phục vụ Nhân dân

Khai mạc Hội nghị Ban Chấp hành Đảng bộ tỉnh Trà Vinh (khóa XI) lần thứ 22

Đồng hành cùng học sinh, sinh viên vượt khó

Sáng nay, trên 10.300 thí sinh Trà Vinh bước vào Kỳ thi tốt nghiệp THPT năm 2025

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

Thị xã Duyên Hải - 10 năm xây dựng và phát triển - (Bài cuối)

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.