• Tiếng Việt
  • ភាសាខ្មែរ
Thứ Năm, ngày 26/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

បូកសរុបលទ្ធផល ២០ ឆ្នាំចលនាទូទាំងប្រជាជនសាមគ្គីកសាងជីវភាពរស់នៅវប្បធម៌ ដំណាក់កាល ២០០០-២០២០

04/12/2020 07:37

*ស្ងើចសរសើរដល់សមូហភាព និងបុគ្គល ៩៦ កន្លែង-រូប

 

គណៈកម្មាធិការប្រជាជនខេត្ត​ជូនបណ្ណសរសើរដល់សមូហភាពនិងបុគ្គលឆ្នើម​។ រូបថត៖ បាធី

   កាលពីថ្ងៃទី ៣០ វិច្ឆិកា គណៈចង្អុលការបណ្តាកម្មវិធីគោលដៅជាតិនិងចលនា ”ទូទាំងប្រជាជនសាមគ្គីកសាងជីវភាពរស់នៅវប្បធម៌” ខេត្តត្រាវិញចាត់តាំងសន្និបាតបូកសរុបលទ្ធផល ២០ ឆ្នាំចលនា ”ទូទាំងប្រជា ជនសាមគ្គីកសាងជីវភាពរស់នៅវប្បធម៌” ដំណាក់កាល ២០០០-២០២០។ សមមិត្តឡេវុាំងហាំង អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត សមមិត្តឡឹមមិញដាំង អនុលេខាបក្សខេត្ត សមមិត្តគឹមរឿន សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តអញ្ជើញចូលរួម។
     ចលនា”ទូទាំងប្រជាជនសាមគ្គីកសាងជីវភាពរស់នៅវប្បធម៌” ដោយឆ្លងអស់រយ:កាល ២០ឆ្នាំ​ បានអនុវត្តលើភូមិសាស្ត្រខេត្ត​ បានស៊ីជម្រៅទៅក្នុងជីវភាពក្លាយជាចលនាប្រឡងប្រណាំងស្នេហាជាតិយ៉ាងទូលំទូលាយក្នុងមហាជន។ ឆ្លងតាមនោះ បានរួមចំណែកពង្រីកសេដ្ឋកិច្ច-សង្គមរបស់ខេត្ត។ ចលនាបង្ក​បានជាទិដ្ឋភាពថ្មីសម្រាប់មូលដ្ឋាន លើកកម្ពស់​ចំណេះដឹងប្រតិបត្តិការ​បណ្តាគោលការណ៍ គោលមាគ៍ា គោលនយោបាយក្រឹត្យច្បាប់របស់បក្ស-រដ្ឋ ស្តារឡើងស្មារតីស្នេហាជាតិស្នេហាមាតុភូមិ និងសកម្មចូលរួមបណ្តាចលនាបដិវត្តន៍នៅគ្រប់មូលដ្ឋាន។  ជាក់ស្តែងនោះ គឺគិតមកដល់ពេនេះ​ ក្នុងទូទាំងខេត្តមាន​គ្រួសារ ៨៩,២៩% សម្រេចសម្បទាវប្បធម៌មាន ៦៣០/៧៥៦ ភូមិ អនុសង្កាត់វប្បធម៌សម្រេច ៨៣,៣៣% ចំនួនស្ថាប័ន អង្គភាព អាជីវកម្មវប្បធម៌សម្រេចអត្រា ៩៥,៧៩%។ គិតមកដល់ពេលនេះទទួលស្គាល់បាន ៦៣,៨៥ ឃុំសម្រេចលក្ខឋាន “ឃុំវប្បធម៌ជនបទថ្មី” ១៤/២១ សង្កាត់ ទីប្រជុំជនសម្រេចសម្បទា “សង្កាត់ទីប្រជុំជនវប្បធម៌អារ្យធម៌ទីក្រុង” ។ល។ ​ ពិសេសគឺ ឆ្លងអស់រយ:កាល ២០ ឆ្នាំ កន្លងដែលបានផ្សព្វផ្សាយ និងអនុវត្តចលនា  ”ទូទាំងប្រជាជនសាមគ្គីកសាងជីវភាពរស់នៅវប្បធម៌” ខេត្តត្រាវិញតាំងពីខេត្តនៅមានការទុក្ខលំបាកខាងសេដ្ឋកិច្ចប្រជាបញ្ញាទាបអត្រាគ្រួសារក្រីក្រច្រើន ស្ថានភាពសន្្តិសុខនយោបាយ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គមមានការប្រែប្រួលយ៉ាងស្មុគស្មាញ ប៉ុន្តែមកដល់ពេលនេះជីវភាពសេដ្ឋកិច្ចរបស់ប្រជាជនដោយមិនបញ្ឈប់នឹងបានកែលម្អនិងរីកចំរើន។ ទិដ្ឋភាពបរិស្ថានជ្រះស្អាត។ បណ្តាកម្រិតសង្គមដូចជា៖ សុខាភិបាលអប់រំតែង បានអនុវត្តល្អ គ្រោះអបាយមុខសង្គមបានអូសបន្ថយចុះរបៀបរស់នៅអារ្យធម៌ ក្នុងពិធីអាពាហ៍ពិពាហ៍ បុណ្យសព ពិថីបុណ្យទានតែងបានយកចិត្តទុកដាក់អនុវត្តសន្តិសុខនយោបាយបានធានា។
     ពង្រីកនូវបណ្តាលទ្ធផលដែលសម្រេចបានស្ថិតនៅក្នុងអង្គសន្និបតនេះ ក្រៅពីបានស្តាប់បណ្តាយោបល់បទអន្តរាគមន៍របស់តំណាងគ្រប់លំដាប់ថ្នាក់ តំណាងទាំងឡាយនៅទាំងបានស្តាប់ការផ្សព្វផ្សាយទិសដៅភារកិច្ច និងបណ្តាវិធីសាស្ត្រ ជាសារវន្តដើម្បីអនុវត្តល្អចលនានេះ ក្នុងពេល ខាងមុខ។ ក្នុងនោះ មានភារកិច្ច ០៧ យ៉ាង និងវិធីសាស្ត្រជាសារវន្ត ០៤ យ៉ាងដើម្បីខិតខំដល់ ឆ្នាំ ២០២៥ ក្នុងទូទាំងខេត្តមានគ្រួសារប្រជាជន ៩៥% សម្រេចគ្រួសារវប្បធម៌ ៩០% ភូមិ អនុសង្កាត់វប្បធម៌ ១០០% ឃុំសម្រេចលក្ខឋានឃុំ “វប្បធម៌ជនបទថ្មី” ៩០% សង្កាត់ ទីប្រជុំជនសម្រេចសម្បទា “ អារ្យធម៌ទីក្រុង” និង ១០០% ស្ថាប័ន អង្គភាព អាជីវកម្មវប្បធម៌។

សមមិត្តឡេវុាំងហាំង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត​​ ជូនបណ្ណសរសើរដល់សមូហភាពនិងបុគ្គល។   

   សមមិត្តឡេវុាំងហាំង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត​​ បានកត់ត្រានិងវាយតម្លៃខ្ពស់នូវបណ្តាលទ្ធផលដែលសម្រេចបានពីចលនា”ទូទាំងប្រជាជនសាមគ្គីកសាងជីវភាពរស់នៅវប្បធម៌” នៅលើភូមិសាស្ត្រខេត្តក្នុងរយៈកាល ២០ ឆ្នាំកន្លង។ ដើម្បីទុកឲ្យចលនានេះបន្តបានពង្រីកសមមិត្ត​ ឡេវុាំងហាំង ចង្អុលការគប្បីបន្តជំរុញមាំការផ្សព្វផ្សាយចលនាបង្កើនការដឹកនាំចង្អុលការតាំងពីគណៈកម្មាធិការបក្ស រដ្ឋអំណាចមូលដ្ឋាន អង្គភាពគ្រប់លំដាប់ថ្នាក់ជានិច្ចកាលត្រួតពិនិត្យលើកកម្ពស់គុណភាពចលនាមិនរត់តាមស្នាដៃ និងពង្រីកតួនាទីស្វ័យគ្រប់គ្រងរបស់ប្រជាជន រួមជាមួយនឹងរដ្ឋអំណាចមូលដ្ឋាន។ ចំណុចផ្សេងទៀតនោះ សមមិត្តឡេវុាំងហាំងក៏បានចង្អុលការដល់បណ្តាមូលដ្ឋាន អង្គភាព គប្បីធ្វើសេនាធិការសំណើចលនាបណ្តាប្រភពធនធានបន្តការវិនិយោគបណ្តាសម្ភារៈវប្បធម៌ ធានាសម្រាប់ប្រជាជនមានលក្ខណៈកំសាន្តសប្បាយ និងហាត់ប្រាណលើកកម្ពស់ជីវភាពអំពីស្មារតី។ ជារៀងរាល់ឆ្នាំ គណៈចង្អុលការអនុវត្តចលនា”ទូទាំងប្រជាជនសាមគ្គីកសាងជីវភាពរស់នៅវប្ប ធម៌”គ្រប់លំដាប់ថ្នាក់ចាត់តាំងបូកសរុបទាន់ពេល និងដាក់ចេញទិសដៅភារកិច្ចគប្បីត្រូវអនុវត្តក្នុង ឆ្នាំបន្តដើម្បីអនុវត្តបន្តបន្ទាប់ជានិច្ចកាល បង្កជាប្រសិទ្ធភាពខ្ពស់។
    នាឱកាសនេះ មានសមូហភាព និងបុគ្គល ៩៦ កន្លែង-រូប មានស្នាដៃរួមបំពេញឲ្យចលនា”ទូទាំងប្រជាជនសាមគ្គីកសាងជីវភាពរស់នៅវប្ប​ធម៌” ក្នុងរយៈកាល ២០ ឆ្នាំកន្លងនិងបានស្ងើច​សរសើរ។ក្នុងនោះគណៈកម្មាធិការប្រជាជនខេត្ត​ ជូនបណ្ណសរសើរដល់សមូហភាព ២២ កន្លែង និងបុគ្គល ២៤ រូប។ នាយកមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ត្រាវិញជូនលិខិតសរសើរដល់សមូហភាព ១៨ កន្លែង និងបុគ្គល ៣២ រូប៕
    រតនា

 

 

TIN CÙNG MỤC

កសាងភូមិជនបទថ្មីលើកកម្ពស់ - ជីវភាពជនរួមជាតិខ្មែរបានរីកចម្រើន

ឃុំភឿកហ៊ឹងកសាងទម្រង់រៀនសូត្រ ធ្វើតាមអ៊ំហូនិងទម្រង់ពង្រីកបញ្ញាប្រជាជន កម្លាំងប្រជាជនជាផលប្រយោជន៍សម្រាប់ប្រជាជនបាន ៥៥ ទម្រង់

អនុវត្តសេចក្ដីសន្និដ្ឋានលេខ ០១-KL/TW, ចុះ ថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២១ របស់ការិយាល័យនយោបាយស្ដីពីបន្តអនុវត្តសារាចរលេខ ០៥-CT/TW របស់ការិយាល័យនយោបាយស្ដីពី “ជំរុញមាំការរៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយា បថហូជីមិញ” គិតតាំងពីឆ្នាំ ២០២០ មកទល់ ពេលនេះ គណៈកម្មាធិការបក្សឃុំភឿកហ៊ឹង ស្រុកថ្កូវ កសាងទម្រង់ឆ្នើមបាន ៤៧ ទម្រង់៖ ទម្រង់បែង ប្រភេទសំរាមបង្កើតមូលនិធិផែនការតូចសម្រាប់សិស្សសាលា” របស់សាខាបក្សសាលាអនុវិទ្យា ល័យភឿកហ៊ឹងទម្រង់ “បង្កើនគុណភាព ប្រសិទ្ធភាពការងារបង្ការបង្ក្រាបឧក្រឹដ្ឋជនបំពានច្បាប់ស្ដីពីគ្រឿងញៀន” ទម្រង់ “អ្នកម្ដាយទំនុកបម្រុង” របស់សមាគមនារីឃុំទម្រង់ “កសិករល្អ ០៣ យ៉ាង” របស់សាខាបក្សភូមិចុងព្រៃទម្រង់ “ប្រព័ន្ធអំពូល ភ្លើងបំភ្លឺផ្លូវជនបទ” របស់សាខាបក្សភូមិផ្សារទម្រង់ “ឧបត្ថម្ភសមាជិកាក្រីក្រ” របស់សមាគមនារីឃុំ។ល។

  • សម្រស់ថ្មីនៅតំបន់ជនរួមជាតិខ្មែរស្រុកកូវង៉ាង
  • ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនខេត្តស្វែងយល់ស្ថានភាពផ្តើមផលិតដើមឆ្នាំនៅក្រុមហ៊ុនឧណ្ហអគ្គិសនីយ្វៀងហាយ
  • ឃុំង៉ូវឡាករៀនសូត្រនិងធ្វើតាមអ៊ំហូ កសាងឃុំជនបទថ្មីលើកកម្ពស់
  • កសាងភូមិជនបទថ្មីខ្នាតគំរូដើម្បីលើកកម្ពស់ជីវភាពជនរួមជាតិខ្មែរ
Tin Nổi Bật

Cán bộ tham mưu tiêu biểu

Kỳ thi tốt nghiệp THPT năm 2025: Thí sinh hoàn thành môn thi đầu tiên

Đảng bộ Sở Tư pháp: Xây dựng Đảng bộ trong sạch, vững mạnh, nâng cao hiệu quả phục vụ Nhân dân

Khai mạc Hội nghị Ban Chấp hành Đảng bộ tỉnh Trà Vinh (khóa XI) lần thứ 22

Đồng hành cùng học sinh, sinh viên vượt khó

Sáng nay, trên 10.300 thí sinh Trà Vinh bước vào Kỳ thi tốt nghiệp THPT năm 2025

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

Thị xã Duyên Hải - 10 năm xây dựng và phát triển - (Bài cuối)

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.