• Tiếng Việt
  • ភាសាខ្មែរ
Thứ Năm, ngày 26/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

ទីវកឹង៖ បូកសរុបកម្មវិធីគោលដៅជាតិកសាងជនបទថ្មីដំណាក់កាល ២០១៨-២០២០

05/03/2021 15:19

កាលពីថ្ងៃទី​ ២៦ កុម្ភៈ ស្រុកទីវកឹងចាត់តាំងបូកសរុបកម្មវិធីគោលដៅជាតិកសាងជនបទថ្មីលើកកម្ពស់ និងជនបទថ្មីគំរូ ដំណាក់កាល ២០១៨-២០២០។

 

ជូនលិខិតសរសើរដល់បណ្តាបុគ្គលឆ្នើម។ រូបថត៖ តូវៀង

       ក្នុងដំណាក់កាល ២០១៨-២០២០ ស្រុកទីវកឹងបន្តឆ្លៀតយកការវិនិយោគទុនរបស់មជ្ឈិម ខេត្ត ទន្ទឹមនឹងនោះបំផុសចលនាបណ្តាអង្គការចាត់តាំង បុគ្គល អាជីវកម្មនៅក្នុងនិង ក្រៅស្រុក និងការចូលរួមវិភាគទានរបស់ប្រជាជន ដើម្បីអនុវត្តបណ្តាសំណង់ ចំណែកការងារ ឆ្លើយតបតម្រូវការលក្ខឋានកសាងជនបទថ្មីលើកកម្ពស់ និងជនបទថ្មីគំរូ ដោយមានប្រភពប្រាក់ទុនជាង ៧៩៦ ពាន់លានដុង។ ក្នុងនោះថវិកាមជ្ឈិម និងខេត្តវិនិយោគ ៤១៣ ពាន់លានដុង ទុនឥណទានជាង ៣៤២ ពាន់លានដុង ទុនគួបផ្សំជិត ៨,៥ ពាន់លានដុង។ ឆ្លងតាមបណ្តាប្រភពទុនវិនិយោគនិងការចូលរួមជ្រោមជ្រែងរបស់ប្រជាជន ពីឆ្នាំ​ ២០១៨ មកដល់សព្វថ្ងៃ ស្រុកទីវកឹងមាន ៣/៩ ឃុំសម្រេច ២០/២០ លក្ខឋានជនបទថ្មីលើកកម្ពស់។ ក្នុងនោះឃុំតឹងហ៊ុងបានទទួលស្គាល់ឆ្នាំ​ ២០១៩ ឃុំភូកឹង និងតឹងហ្វាកំពុងរងចាំគណៈកម្មាធិការប្រជាជនខេត្តចេញសេចក្ដីសម្រេចចិត្តទទួលស្គាល់ឃុំជនបទថ្មីលើកកម្ពស់ឆ្នាំ ២០២០។ ដោយឡែក ៦ ឃុំនៅមក (ឡុងថើយ ហ៊ីវទ្រុង ហ៊ីវទឺ តឹបង៉ាយ ហ៊ុងហ្វា ង៉ាយហ៊ុង) ក៏សម្រេចពី ១៦-១៧ លក្ខឋាន ជនបទថ្មីលើកកម្ពស់។ ចំពោះការកសាងជន បទថ្មីគំរូវិញ គិតតាំងពីដើមឆ្នាំ ២០២០ ស្រុក ទីវកឹង មាន ១១ ភូមិរបស់ ៩ ឃុំចុះឈ្មោះ កសាងជនបទថ្មីគំរូ។ គិតមកដល់បច្ចុប្បន្ន ឆ្លងតាមការត្រួតពិនិត្យ វាយតម្លៃមាន ២ ភូមិគឺភូមិលេខ ១ ឃុំតឹងហ៊ុង និងភូមិកញ្ចោងកំពង់លាវ ឃុំភូកឹងសម្រេច ៨/៨ លក្ខឋាន បណ្តាភូមិនៅមកក៏សម្រេចពី ៦-៧ លក្ខឋាន ជនបទថ្មីលើកកម្ពស់។

        បច្ចុប្បន្ននៅ ៩ ឃុំលើភូមិសាស្រ្ដស្រុកទីវកឹងមានគ្រួសារប្រជាជន ៨៨,៦៧%​  មានផ្ទះលំនៅសម្រេចតាមសម្បទារបស់ក្រសួងស្ថាបនា មាន ៩/៩ ឃុំគ្មាននៅផ្ទះបណ្ដោះអាសន្ន គ្មាននៅគ្រួសារមិនមានដីសង់លំនៅឋាន មានពលករ ៩០,០៨% មានការងារធ្វើជាប្រចាំ មានឃុំ ១០០% សម្រេចសម្បទាជាតិស្តីពីសុខាភិបាល ប្រជាជនចូលរួមគាំពារសុខាភិបាលសម្រេច ៩០,៩៤%។ ហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានគមនាគមន៍តភ្ជាប់បណ្តាស្រុក ឃុំ ភូមិ តំបន់ប្រជាជនស្នាក់នៅបានក្រាលកៅស៊ូ និង បេតុង។ បណ្តាសម្ភារវប្បធម៌ ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច សង្គមបានយកចិត្តទុកដាក់វិនិយោគទិដ្ឋភាពបរិស្ថានពីមួយថ្ងៃទៅមួយថ្ងៃកាន់តែភ្លឺ​-ខៀវ-ជ្រះ-ស្អាត ស្ថានភាពសន្តិសុខនយោបាយ សណ្តាប់ធ្នាប់សង្គមបានធានា។ ប្រព័ន្ធនយោបាយតែងបានលើកកម្ពស់តាមទិសដៅស្អាតស្អំរឹងមាំ។ ដល់ចុងឆ្នាំ ២០២០ ប្រភពចំណូលជាមធ្យមរបស់មនុស្សម្នាក់នៅ ៩ ឃុំសម្រេច ៥៨,៦ លានដុងក្នុងមួយឆ្នាំ ចំនួនគ្រួសារក្រីក្រនៅតែ ២៤៥ គ្រួសារ (ស្រូបយកអត្រា ០,៩៧%)។

          ក្នុងឱកាសនេះប្រធានគណៈកម្មាធិការប្រជាជនខេត្តបានជូនលិខិតសរសើរដល់សមូហភាព ២១ កន្លែង និងបុគ្គល ៦១ រូបមានស្នាដៃឆ្នើមក្នុងចលនាកសាងជនបទថ្មីដំណាក់កាល ២០១៨-២០២០៕

                               តូវៀង-សុខា

TIN CÙNG MỤC

កសាងភូមិជនបទថ្មីលើកកម្ពស់ - ជីវភាពជនរួមជាតិខ្មែរបានរីកចម្រើន

ឃុំភឿកហ៊ឹងកសាងទម្រង់រៀនសូត្រ ធ្វើតាមអ៊ំហូនិងទម្រង់ពង្រីកបញ្ញាប្រជាជន កម្លាំងប្រជាជនជាផលប្រយោជន៍សម្រាប់ប្រជាជនបាន ៥៥ ទម្រង់

អនុវត្តសេចក្ដីសន្និដ្ឋានលេខ ០១-KL/TW, ចុះ ថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២១ របស់ការិយាល័យនយោបាយស្ដីពីបន្តអនុវត្តសារាចរលេខ ០៥-CT/TW របស់ការិយាល័យនយោបាយស្ដីពី “ជំរុញមាំការរៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយា បថហូជីមិញ” គិតតាំងពីឆ្នាំ ២០២០ មកទល់ ពេលនេះ គណៈកម្មាធិការបក្សឃុំភឿកហ៊ឹង ស្រុកថ្កូវ កសាងទម្រង់ឆ្នើមបាន ៤៧ ទម្រង់៖ ទម្រង់បែង ប្រភេទសំរាមបង្កើតមូលនិធិផែនការតូចសម្រាប់សិស្សសាលា” របស់សាខាបក្សសាលាអនុវិទ្យា ល័យភឿកហ៊ឹងទម្រង់ “បង្កើនគុណភាព ប្រសិទ្ធភាពការងារបង្ការបង្ក្រាបឧក្រឹដ្ឋជនបំពានច្បាប់ស្ដីពីគ្រឿងញៀន” ទម្រង់ “អ្នកម្ដាយទំនុកបម្រុង” របស់សមាគមនារីឃុំទម្រង់ “កសិករល្អ ០៣ យ៉ាង” របស់សាខាបក្សភូមិចុងព្រៃទម្រង់ “ប្រព័ន្ធអំពូល ភ្លើងបំភ្លឺផ្លូវជនបទ” របស់សាខាបក្សភូមិផ្សារទម្រង់ “ឧបត្ថម្ភសមាជិកាក្រីក្រ” របស់សមាគមនារីឃុំ។ល។

  • សម្រស់ថ្មីនៅតំបន់ជនរួមជាតិខ្មែរស្រុកកូវង៉ាង
  • ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនខេត្តស្វែងយល់ស្ថានភាពផ្តើមផលិតដើមឆ្នាំនៅក្រុមហ៊ុនឧណ្ហអគ្គិសនីយ្វៀងហាយ
  • ឃុំង៉ូវឡាករៀនសូត្រនិងធ្វើតាមអ៊ំហូ កសាងឃុំជនបទថ្មីលើកកម្ពស់
  • កសាងភូមិជនបទថ្មីខ្នាតគំរូដើម្បីលើកកម្ពស់ជីវភាពជនរួមជាតិខ្មែរ
Tin Nổi Bật

Cán bộ tham mưu tiêu biểu

Kỳ thi tốt nghiệp THPT năm 2025: Thí sinh hoàn thành môn thi đầu tiên

Đảng bộ Sở Tư pháp: Xây dựng Đảng bộ trong sạch, vững mạnh, nâng cao hiệu quả phục vụ Nhân dân

Khai mạc Hội nghị Ban Chấp hành Đảng bộ tỉnh Trà Vinh (khóa XI) lần thứ 22

Đồng hành cùng học sinh, sinh viên vượt khó

Sáng nay, trên 10.300 thí sinh Trà Vinh bước vào Kỳ thi tốt nghiệp THPT năm 2025

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

Thị xã Duyên Hải - 10 năm xây dựng và phát triển - (Bài cuối)

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.