• Tiếng Việt
  • ភាសាខ្មែរ
Thứ Năm, ngày 26/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

ឃុំហ្វាអឹងខិតខំអនុវត្តសម្រេចបន្ថែម ០៣ លក្ខឋានជនបទថ្មីលើកកម្ពស់

18/05/2021 08:48

បណ្តាលក្ខឋានដែលឃុំហ្វាអឹង ស្រុកកូវកែ កំពុងផ្តុំកម្លាំងអនុវត្តឲ្យសម្រេចក្នុង​ឆ្នាំ ២០២១ រួមមាន៖ លក្ខឋានទី ៤ (អគ្គិសនី) លក្ខឋាន ទី១១(គ្រួសារក្រីក្រ) និងលក្ខឋានទី ១៨ (ប្រព័ន្ធនយោបាយនិងការប្រសព្វជាមួយច្បាប់)។

         បច្ចុប្បន្ន ក្នុងទូទាំងឃុំមានដំណាក់បន្ទាបថាមពលអគ្គិសនី ៣១​ កន្លែង បរិមាណអគ្គិសនី ៩៥៧,៥ KW។ ខ្សែផ្លូវ ០៣ ផា មានប្រវែង ​ ១០ គីឡូម៉ែត្រ ០១ ផា ប្រវែង ១៣ គីឡូម៉ែត្រ ខ្សែថាមពលមធ្យមប្រវែង ២៤,៩៧ គីឡូម៉ែត្រ ខ្សែថាមពលទាប​ ២៦,៤៧ គីឡូម៉ែត្រ។ ចំនួនគ្រួសារប្រើប្រាស់អគ្គិសនីជាប្រចាំ សុវត្ថិភាពពីប្រភពអគ្គិសនីមានប្រមាណ ២.៧៤៨/២.៨០៣ គ្រួ សម្រេចអត្រា ៩៨,០៣%។ នៅ​ ៥៥ គ្រួសារ (ភូមិចុងផ្នោរ ៩គ្រួ បឹងធំ ១៣គ្រួ សម្បួរ ៨គ្រួ កណ្តាល ៩គ្រួ និងសំណឹង ១៦គ្រួ) អាស្រ័យផ្ទះនៅរាត់រាយ ឆ្ងាយពីកន្លែងប្រមូលផ្តុំអា​សយជន ម៉្លោះហើយត្រូវប្រើប្រាស់អគ្គិសនីបន្តកន្ទុយ។ ដើម្បីអនុវត្តសម្រេចបានលក្ខឋានស្ដីពីអគ្គិ​សនី មូលដ្ឋានបានដាក់ចេញគោលដៅខិតខំបំផុសចលនាបណ្តាគ្រួសារឱ្យអន្ទងអគ្គិសនី​តាមវិធីសាស្រ្តសងរំលស់ ដើម្បីសម្រេចអត្រាគ្រួសារប្រើប្រាស់អគ្គិសនី ១០០% តាមផែនការ។

ដងផ្លូវបេតុងជាច្រើនលើភូមិសាស្រ្តឃុំហ្វាអឹងកាន់តែបានវិនិយោគកសាងស្រស់ស្អាត។

           ឆ្លងតាមរយៈការផ្ទៀងផ្ទាត់ឆ្នាំ ២០២១ ក្នុងទូទាំងឃុំមានគ្រួសារក្រីក្រចំនួន ៣៤ គ្រួ ក្នុងនោះ​មាន ១៣ គ្រួស្ថិតក្នុងមុខ​សញ្ញា​គោលនយោបាយគាំពារសង្គម។  ដើម្បីអនុវត្តសម្រេច​លក្ខឋានគ្រួសារក្រីក្រ មូលដ្ឋានបង្កើនជំរុញមាំការពង្រីកសេដ្ឋកិច្ច ជំរុញបង្កើតបណ្តា​សហករណ៍ ក្រុមសហការ កសិដ្ឋានទាក់ទាញបណ្តាអាជីវកម្មវិនិយោគទៅក្នុងមុខរបរបាន​ចាត់ទុកជាមុខរបរដែលមានលក្ខណៈពិសេសរបស់មូលដ្ឋាន បំផុតគឺវិនិយោគបណ្តា​កូន ពូជដំណាំមានគុណភាព និងមានតម្លៃសេដ្ឋកិច្ចខ្ពស់។ ទន្ទឹមនឹងនោះ កៀរគរបណ្តាប្រ​ភពកម្លាំងកសាងទម្រង់ពង្រីកការផលិតសមស្របលើមូលដ្ឋាន ពង្រីកសក្តានុភាព កម្លាំងមានព្រៀប និងកម្លាំងប្រជែងរបស់មុខទំនិញ។ យកចិត្តទុកដាក់ដល់ការចងសម្ព័ន្ធរវាងប្រជាជនជាមួយអាជីវកម្មក្នុងដំណាក់កាលផលិត អនុវត្តវិទ្យាសាស្រ្ត-បច្ចេកវិទ្យាជឿនលឿនដើម្បីលើកកម្ពស់ទិន្នផល គុណភាព និងប្រសិទ្ធភាពផលិត។ ជំរុញមាំការបណ្តុះបណ្តាលវិជ្ជាជីវៈជូនពលករជនបទ អនុវត្ត​ការគួបផ្សំកម្មវិធីគោលដៅជាតិ បន្ថយភាពក្រីក្រស្ថិរភាពដើម្បីសម្រេចលក្ខឋានអំពីប្រាក់ចំណូល។ល។

          អនុវត្តលក្ខឋានប្រព័ន្ធនយោបាយ និងប្រសព្វជាមួយច្បាប់៖ គណៈកម្មាធិការបក្សចង្អុលការអនុវត្តល្អសារណែនាំលេខ ០៧/២០១៧/TT-BTP ចុះថ្ងៃទី ២៨ កក្កដា ឆ្នាំ​ ២០១៧ របស់ក្រសួងយុត្តិធម៌ សេចក្តីសម្រេចចិត្តលេខ ១៤៧៦/QĐ-UBND​ ចុះថ្ងៃទី​ ៤ សីហា ឆ្នាំ ២០១៧ របស់គណៈកម្មាធិការប្រជាជនខេត្តស្តីពីការកសាងឃុំ សង្កាត់ ទីប្រជុំជនសម្រេចសម្បទាប្រសព្វជាមួយច្បាប់។ អនុវត្តល្អបែបបទប្រជាធិបតេយ្យនៅមូលដ្ឋាន ចង្អុលការបិទប្រកាសចំហឯកសារ​បទដ្ឋានច្បាប់ អនុវត្តល្អការងារសម្របសម្រួលនៅមូលដ្ឋាន មិនបណ្តោយឱ្យកើតមានស្ថាន​ភាពលិខិតស្នាម នៅជាប់គាំងផ្ទុយពីច្បាប់បានកំណត់។ល។ ចង្អុលការឲ្យផ្នែកជំនាញសហការជាមួយបណ្តាគណៈ ផ្នែក អង្គការមហាជន សាខាបក្ស គណៈកម្មការប្រជាជនបណ្តាភូមិកសាង លើកកម្ពស់បណ្តារូបភាពផ្សព្វផ្សាយអប់រំច្បាប់ក្នុង​សហគមន៍សំដៅជួយឱ្យប្រជាជនជួបប្រសព្វបានទាន់ពេល និងយល់ជ្រួតជ្រាបអំពីច្បាប់​បានល្អប្រសើរជាង។

              លោកង្វៀងថាញ់ខៀក លេខាបក្សឃុំហ្វាអឹង ប្រធានគណៈចង្អុល​ការកសាងឃុំជនបទថ្មីលើកកម្ពស់បានឱ្យដឹងថា៖ គោលដៅខិតខំរបស់ឃុំគឺកសាងសម្រេច​ឃុំជនបទថ្មីលើកកម្ពស់នៅឆ្នាំ ២០២៣។ សម្រេចបានគោលដៅនោះ ឃុំហ្វាអឹងមានហេដ្ឋារចនា​សម្ព័ន្ធសេដ្ឋកិច្ច-សង្គមព្រមៗគ្នា ការបង្វែររចនាសម្ព័ន្ធសេដ្ឋកិច្ច រចនាសម្ព័ន្ធផលិតកសិកម្ម​តាម​ទិសដៅមុខទំនិញប្រមូលផ្តុំ មានប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់។ ភ្ជាប់ការពង្រីកកសិកម្ម ឧស្សាហសិប្បកម្ម សេវាកម្មជាមួយដំណោះស្រាយច្រកចេញ។ បរិស្ថានជីវចម្រុះបានយក​ចិត្ត​ទុកដាក់ការពារ ពង្រីកអត្តសញ្ញាណវប្បធម៌ ជនជាតិ សន្តិសុខ នយោបាយបានរក្សាខ្ជាប់ ជីវភាព សម្ភារ ស្មារតីរបស់ប្រជាជនកាន់តែបានលើកកម្ពស់។

          កសាងជនបទថ្មី និងជនបទថ្មីលើកកម្ពស់គឺសំដៅនាំមកផលប្រយោជន៍សម្រាប់ប្រ​ជាជន ម៉្លោះហើយប្រជាជនកាន់តែយល់ដឹងដើម្បីរួមជាមួយរដ្ឋអំណាចមូលដ្ឋានក​សាងឃុំហ្វាអឹងឱ្យកាន់តែស្រស់បំព្រងជាងទៀត។ មុននោះនៅឆ្នាំ ២០១៨ ឃុំហ្វាអឹងបំផុសចលនាទូទាំងប្រជាជនអនុវត្តសម្រេចនិងបានទទួលស្គាល់ជាឃុំជន​បទថ្មី។ មូលដ្ឋានបន្តបំផុសចលនាអនុវត្តបណ្តាលក្ខឋានឃុំជនបទថ្មីលើកកម្ពស់ មកទល់ពេលនេះសម្រេចបាន ១៤/២០ លក្ខឋាន។ ឆ្នាំ ២០២១ ឃុំនឹងកៀរគរបណ្តាប្រ​ភព​កម្លាំងខិតខំអនុវត្តសម្រេចបន្ថែម ០៣ លក្ខឋានខាងលើ៕ ​​      

អត្ថបទ-រូបថត៖ ថាច់សម្បត្តិ

TIN CÙNG MỤC

កសាងភូមិជនបទថ្មីលើកកម្ពស់ - ជីវភាពជនរួមជាតិខ្មែរបានរីកចម្រើន

ឃុំភឿកហ៊ឹងកសាងទម្រង់រៀនសូត្រ ធ្វើតាមអ៊ំហូនិងទម្រង់ពង្រីកបញ្ញាប្រជាជន កម្លាំងប្រជាជនជាផលប្រយោជន៍សម្រាប់ប្រជាជនបាន ៥៥ ទម្រង់

អនុវត្តសេចក្ដីសន្និដ្ឋានលេខ ០១-KL/TW, ចុះ ថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២១ របស់ការិយាល័យនយោបាយស្ដីពីបន្តអនុវត្តសារាចរលេខ ០៥-CT/TW របស់ការិយាល័យនយោបាយស្ដីពី “ជំរុញមាំការរៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយា បថហូជីមិញ” គិតតាំងពីឆ្នាំ ២០២០ មកទល់ ពេលនេះ គណៈកម្មាធិការបក្សឃុំភឿកហ៊ឹង ស្រុកថ្កូវ កសាងទម្រង់ឆ្នើមបាន ៤៧ ទម្រង់៖ ទម្រង់បែង ប្រភេទសំរាមបង្កើតមូលនិធិផែនការតូចសម្រាប់សិស្សសាលា” របស់សាខាបក្សសាលាអនុវិទ្យា ល័យភឿកហ៊ឹងទម្រង់ “បង្កើនគុណភាព ប្រសិទ្ធភាពការងារបង្ការបង្ក្រាបឧក្រឹដ្ឋជនបំពានច្បាប់ស្ដីពីគ្រឿងញៀន” ទម្រង់ “អ្នកម្ដាយទំនុកបម្រុង” របស់សមាគមនារីឃុំទម្រង់ “កសិករល្អ ០៣ យ៉ាង” របស់សាខាបក្សភូមិចុងព្រៃទម្រង់ “ប្រព័ន្ធអំពូល ភ្លើងបំភ្លឺផ្លូវជនបទ” របស់សាខាបក្សភូមិផ្សារទម្រង់ “ឧបត្ថម្ភសមាជិកាក្រីក្រ” របស់សមាគមនារីឃុំ។ល។

  • សម្រស់ថ្មីនៅតំបន់ជនរួមជាតិខ្មែរស្រុកកូវង៉ាង
  • ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនខេត្តស្វែងយល់ស្ថានភាពផ្តើមផលិតដើមឆ្នាំនៅក្រុមហ៊ុនឧណ្ហអគ្គិសនីយ្វៀងហាយ
  • ឃុំង៉ូវឡាករៀនសូត្រនិងធ្វើតាមអ៊ំហូ កសាងឃុំជនបទថ្មីលើកកម្ពស់
  • កសាងភូមិជនបទថ្មីខ្នាតគំរូដើម្បីលើកកម្ពស់ជីវភាពជនរួមជាតិខ្មែរ
Tin Nổi Bật

Cán bộ tham mưu tiêu biểu

Kỳ thi tốt nghiệp THPT năm 2025: Thí sinh hoàn thành môn thi đầu tiên

Đảng bộ Sở Tư pháp: Xây dựng Đảng bộ trong sạch, vững mạnh, nâng cao hiệu quả phục vụ Nhân dân

Khai mạc Hội nghị Ban Chấp hành Đảng bộ tỉnh Trà Vinh (khóa XI) lần thứ 22

Đồng hành cùng học sinh, sinh viên vượt khó

Sáng nay, trên 10.300 thí sinh Trà Vinh bước vào Kỳ thi tốt nghiệp THPT năm 2025

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

Thị xã Duyên Hải - 10 năm xây dựng và phát triển - (Bài cuối)

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.