• Tiếng Việt
  • ភាសាខ្មែរ
Thứ Năm, ngày 26/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

ឃុំង៉ុកបៀងបន្តលើកកម្ពស់ជីវភាពក្នុងតំបន់ជនរួមជាតិខ្មែរ

23/10/2020 08:19

បច្ចុប្បន្ន ទិដ្ឋភាពរបស់ឃុំង៉ុកបៀង ស្រុកថ្កូវមានការផ្លាស់ប្ដូរយ៉ាងច្រើន។ គេហដ្ឋានជាច្រើនបានសាងសង់ឡើង យ៉ាង​សម​​​រម្យ ផ្លូវគមនាគមន៍សុទ្ធសឹងបានកសាងកៅស៊ូ។ល។ ទាំងអស់នោះកំពុងបង្កជាផ្ទាំងរូបភាពយ៉ាងរស់រវើក ចម្រុះពណ៌​បញ្ជាក់ឲ្យឃើញនូវជីវភាពកក់ក្ដៅ សុភមង្គលរបស់ប្រជាជននៅលើភូមិសាស្រ្ដឃុំដែលមានជន រួមជាតិខ្មែររស់នៅ​កុះ​ករ​។

របរផលិតអំបុក ។

               បច្ចុប្បន្ន ឃុំង៉ុកបៀងមានប្រជាជន ២.៣៦៨ គ្រួសារ ដោយមានមនុស្សរាយជិត ១០.០៥០ នាក់ ក្នុងនោះជនរួមជាតិខ្មែរ ៨១,០៥%។ ឃុំ​មានផ្ទៃដីធម្មជាតិ ២.៤២៥ ហិកតាបានចែក​ចេញជា ០៧ ភូមិ៖ កំពង់សាលា ទឹកហូ យ៉ុង​កាវ ព្រែកបត់ ព្រៃវល្លិ៍ (អា) ព្រៃវល្លិ៍ (បេ) និង​ឫស្សីម្គម្ព។ ដោយកំណត់ការលើកកម្ពស់ជីវ​ភាព សម្ភារស្មារតី ជូនប្រជាជនមានតួនាទីសំ ខាន់ រយៈពេលកន្លង ឃុំង៉ុកបៀងបានដាក់ចេញ បណ្ដាវិធីសាស្រ្ដជាក់ស្ដែងដើម្បីអនុវត្ត ។ ក្នុងនោះ យកចិត្តទុកដាក់ពង្រីកតួនាទីរបស់ប្រជាជនសកម្មចូលរួមពង្រីកសេដ្ឋកិច្ច ពង្រីកស្មារតី ខ្លួនទីពឹងខ្លួន ដើម្បីឈានឡើង។ ទន្ទឹមនឹងនោះ ជំរុញមាំការផ្លាស់ប្ដូររចនាសម្ព័ន្ធដំណាំ សត្វចិញ្ចឹម បង្វែរផ្ទៃដីដាំដំណាំនិងឈើហូបផ្លែមាន តម្លៃសេដ្ឋកិច្ចខ្ពស់ ជំរុញមាំការផ្ទេរជូនវិទ្យា​សាស្រ្ដ​បច្ចេកទេស បង្កលក្ខណៈឲ្យមាមីងប្រសព្វជា មួយប្រភពទុនបុលកសាងទម្រង់មានលទ្ធផល រួមចំណែកបង្កើនលទ្ធផលសេដ្ឋកិច្ចគ្រួសារ។
             ទន្ទឹមនឹងនោះ ឃុំង៉ុកបៀងនៅទាំងម្ចាស់ការ ក្នុងការអនុវត្តវិទ្យាសាស្រ្ដបច្ចេកទេសជឿន​ លឿនក្នុងការផលិត បង្កលក្ខណៈឲ្យកសិកម្មរីកចម្រើន។ គិតដោយឡែកតែក្នុងឆ្នាំ ២០១៩ តម្លៃផលិតកសិកម្ម ជលផលរបស់ឃុំ សម្រេច ២២៧,៧ ពាន់លានដុង ស្មើ ៥០,២២% នៃតម្លៃផលិតរួមក្នុងឆ្នាំ។ ប្រសិនបើគិតពេញមួយ អាណត្តិកាល ២០១៥-២០២០ សរុបតម្លៃ ផលិត របស់ឃុំសម្រេច ៥០២,១ ពាន់លានដុង កើន ០២ ដងបើប្រៀបនឹងឆ្នាំ ២០១៥)  អត្រាកើនជា មធ្យមរៀងរាល់ឆ្នាំ ២០,១៧% ប្រភពចំណូលជាមធ្យមរបស់មនុស្សម្នាក់ដល់ឆ្នាំ ២០២០ សម្រេច ៥១ លានដុងក្នុងមួយឆ្នាំ (កើន ៣២,៨ លាន ដុងប្រៀបនឹងឆ្នាំ២០១៥)។ សម្រេចបានលទ្ធផលទាំងនោះ អាស្រ័យឃុំអនុវត្តល្អការរចនាសម្ព័ន្ធ ផ្នែកកសិកម្មឡើងវិញ ផ្លាស់ប្ដូរការផលិតបង្កើតបានទម្រង់ថ្មីជាច្រើន នាំយន្តូបនីយ៍កម្មចូលក្នុងការផលិតនិងប្រមូលផល។ ឃុំបានកំណត់យក សេដ្ឋកិច្ចសមូហភាពមានតួនាទីសំខាន់ ក្នុងដំណាក់កាលពង្រីកសេដ្ឋកិច្ចសង្គមនៅជនបទ។ក្រៅពីក្រុមសេដ្ឋកិច្ចសហការ ១៨ ក្រុម ឃុំ នៅទាំងបង្កើតបានសហករណ៍កសិកម្មថាញ់កុងដំណើរការសកកម្មភាពនាំមកលទ្ធផលសេដ្ឋកិច្ចជូនសមាជិកនិងកសិករ រួមចំណែកបង្កការងារធ្វើលំនឹងនិងបង្កើនប្រភពចំណូលជូនពលករជនបទ។
                 បងត្រឹងវិញឌឹក នៅភូមិកំពង់សាលាចែករំ លែក៖ “ចាប់តាំងពីពេលមានសហករណ៍មក មាមីងនៅទីនេះដាំដំណាំ ច្រើនប្រភេទ ចម្បងគឺម្ទេសដៃនាង។ អាស្រ័យតម្លៃបានធានាប្រ មូលទិញលំនឹង ម៉្លោះហើយក៏ហ៊ានដាំប្រភេទដំណាំនេះ ទាំងអស់ព្រោះទទួលបានប្រភពចំ ណូលខ្ពស់ជាងមុន”។
                អំពីហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចសង្គម បំផុតគឺផ្លូវគមនាគមន៍ជនបទបានវិនិយោគកសាង ឆ្លើយតបតម្រូវការធ្វើដំណើរទៅមកដឹកជញ្ជូន មុខទំនិញជូនប្រជាជន រួមចំណែកញុាំងឲ្យ​ វិស័យជនបទថ្មី ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែ ស្រស់បំព្រង។  លោកមាសើុងសាឡែន នៅភូមិ ទឹកហូរបានឲ្យដឹងថា៖ “គ្រួសារខ្ញុំបានស្ម័គ្រចិត្តបរិច្ចាគដីចម្ការ ១.០០០ ម៉ែត្រក្រឡាសម្រាប់​កសាងផ្លូវគមនាគមន៍ជនបទ។ កាលពីមុនផ្លូវ នេះគ្រាន់តែជាផ្លូវច្រក ម៉្លោះហើយ ជួបលំបាក ក្នុងការធ្វើដំណើរដឹកជញ្ជូនមុខទំនិញ។ បច្ចុប្បន្ន បានរដ្ឋកសាងជាផ្លូវកៅស៊ូ ការធ្វើដំណើរទៅ មក ដឹកជញ្ជូនមុខទំនិញងាយស្រួលជាង ឈ្មួញចុះមកដល់ទីនេះទិញមុខទំនិញកសិផលជាមួយតម្លៃខ្ពស់ជាង យើងខ្ញុំនរណាក៏ជ្រោម ជ្រែងអស់ពីចិត្ត”។

ទម្រង់ដាំឪឡឹក។

                  ដើម្បីបន្តលើកកម្ពស់ជីវភាពប្រជាជនលើភូមិ សាស្រ្ដឃុំង៉ុកបៀង បន្តអនុវត្តភារកិច្ចរចនា សម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ ភ្ជាប់ជាមួយការផ្លាស់ ប្ដូរទម្រង់បង្កើន កសាងជនបទថ្មីលើកកម្ពស់ អនុវត្តល្អផែនការផ្លាស់ប្ដូររចនាសម្ព័ន្ធផលិត បំផុតគឺផ្លាស់ប្ដូរពូជដំណាំ សត្វចិញ្ចឹមតាមទិសដៅ សម្របសម្រួលជាមួយធាតុអាកាសនិងអភិវឌ្ឍស្ថិរភាព ឡើងគម្រោងការបង្វែរផ្ទៃដី ១.២៦៥ ហិកតាតំបន់ផលិតស្រូវគុណភាពខ្ពស់ ស្រូវ ពូជនៅភូមិឫស្សីម្គម្ព ព្រៃវល្លិ៍ (បេ) ឡើងគម្រោង ការតំបន់ជំនាញផលិតស្រូវ និងដាំដំណាំនៅ បណ្ដាភូមិ៖ ព្រៃវល្លិ៍ (អា) យ៉ុងកាវ ព្រែកបត់ កំពង់សាលា និងទឹកហូរ។ ទន្ទឹមនឹងនោះ ឃុំ នឹងបន្តអនុវត្តល្អកម្មវិធីពង្រីកសេដ្ឋកិច្ចតំបន់ ជនបទតាមទិសដៅពង្រីកកម្លាំងផ្ទៃក្នុង​ និង បង្កើនតម្លៃផលិតផល OCOP (អំបុក) បណ្ដា ភូមិ៖ ព្រៃវល្លិ៍ (អា) យ៉ុងកាវ ព្រែកបត់និងពង្រីក បណ្ដាទម្រង់ផលិតស្រូវផ្ដល់ទិន្នផលខ្ពស់ ខិតខំបង្កើនតម្លៃផលិតសម្រេចមធ្យមពី ១០០ ដល់ ១៣០ លានដុង ក្នុងផ្ទៃដីមួយហិកតា៕         

  អត្ថបទ-រូបថត៖ ថាច់ហ្វាង

 

 

TIN CÙNG MỤC

កសាងភូមិជនបទថ្មីលើកកម្ពស់ - ជីវភាពជនរួមជាតិខ្មែរបានរីកចម្រើន

ឃុំភឿកហ៊ឹងកសាងទម្រង់រៀនសូត្រ ធ្វើតាមអ៊ំហូនិងទម្រង់ពង្រីកបញ្ញាប្រជាជន កម្លាំងប្រជាជនជាផលប្រយោជន៍សម្រាប់ប្រជាជនបាន ៥៥ ទម្រង់

អនុវត្តសេចក្ដីសន្និដ្ឋានលេខ ០១-KL/TW, ចុះ ថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២១ របស់ការិយាល័យនយោបាយស្ដីពីបន្តអនុវត្តសារាចរលេខ ០៥-CT/TW របស់ការិយាល័យនយោបាយស្ដីពី “ជំរុញមាំការរៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយា បថហូជីមិញ” គិតតាំងពីឆ្នាំ ២០២០ មកទល់ ពេលនេះ គណៈកម្មាធិការបក្សឃុំភឿកហ៊ឹង ស្រុកថ្កូវ កសាងទម្រង់ឆ្នើមបាន ៤៧ ទម្រង់៖ ទម្រង់បែង ប្រភេទសំរាមបង្កើតមូលនិធិផែនការតូចសម្រាប់សិស្សសាលា” របស់សាខាបក្សសាលាអនុវិទ្យា ល័យភឿកហ៊ឹងទម្រង់ “បង្កើនគុណភាព ប្រសិទ្ធភាពការងារបង្ការបង្ក្រាបឧក្រឹដ្ឋជនបំពានច្បាប់ស្ដីពីគ្រឿងញៀន” ទម្រង់ “អ្នកម្ដាយទំនុកបម្រុង” របស់សមាគមនារីឃុំទម្រង់ “កសិករល្អ ០៣ យ៉ាង” របស់សាខាបក្សភូមិចុងព្រៃទម្រង់ “ប្រព័ន្ធអំពូល ភ្លើងបំភ្លឺផ្លូវជនបទ” របស់សាខាបក្សភូមិផ្សារទម្រង់ “ឧបត្ថម្ភសមាជិកាក្រីក្រ” របស់សមាគមនារីឃុំ។ល។

  • សម្រស់ថ្មីនៅតំបន់ជនរួមជាតិខ្មែរស្រុកកូវង៉ាង
  • ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនខេត្តស្វែងយល់ស្ថានភាពផ្តើមផលិតដើមឆ្នាំនៅក្រុមហ៊ុនឧណ្ហអគ្គិសនីយ្វៀងហាយ
  • ឃុំង៉ូវឡាករៀនសូត្រនិងធ្វើតាមអ៊ំហូ កសាងឃុំជនបទថ្មីលើកកម្ពស់
  • កសាងភូមិជនបទថ្មីខ្នាតគំរូដើម្បីលើកកម្ពស់ជីវភាពជនរួមជាតិខ្មែរ
Tin Nổi Bật

Cán bộ tham mưu tiêu biểu

Kỳ thi tốt nghiệp THPT năm 2025: Thí sinh hoàn thành môn thi đầu tiên

Đảng bộ Sở Tư pháp: Xây dựng Đảng bộ trong sạch, vững mạnh, nâng cao hiệu quả phục vụ Nhân dân

Khai mạc Hội nghị Ban Chấp hành Đảng bộ tỉnh Trà Vinh (khóa XI) lần thứ 22

Đồng hành cùng học sinh, sinh viên vượt khó

Sáng nay, trên 10.300 thí sinh Trà Vinh bước vào Kỳ thi tốt nghiệp THPT năm 2025

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

Thị xã Duyên Hải - 10 năm xây dựng và phát triển - (Bài cuối)

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.