• Tiếng Việt
  • ភាសាខ្មែរ
Thứ Tư, ngày 25/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

កសាងភូមិជនបទថ្មីលើកកម្ពស់ - ជីវភាពជនរួមជាតិខ្មែរបានរីកចម្រើន

14/05/2025 13:16

ភូមិក្បាលទូក (ឃុំឡុងហ៊ីប ស្រុកថ្កូវ)ដែលមានជនរួមជាតិខ្មែររស់នៅជាង ៦០% ។ អាស្រ័យគោលនយោបាយឧបត្ថម្ភជាក់ស្តែង ជាពិសេសគឺកម្មវិធីគោលដៅជាតិកសាងជនបទថ្មីលើកកម្ពស់បង្កបានភាពវិវឌ្ឍន៍យ៉ាងខ្លាំងញ៉ាំងឱ្យគុណភាពជីវភាពរបស់ជនរួមជាតិខ្មែរកាន់តែរីកចម្រើន។

លោក ថាច់ខន (ស្ដាំ)ទស្សនាទម្រង់ផលិតស្រូវគុណភាពខ្ពស់របស់ភូមិ។

លោក ថាច់ខន - ប្រធានគណៈកម្មការប្រជាជនភូមិក្បាលទូកឲ្យដឹង៖ គិតតាំងពីពេលភូមិផ្សព្វផ្សាយកសាងជនបទថ្មីលើកកម្ពស់ ទាក់ទាញបានការចាប់អារម្មណ៍ និងការចូលរួមយ៉ាងសកម្មពីរដ្ឋអំណាច អង្គការមហាជន ក៏ដូចជាការស្រុះស្រួលចិត្តគំនិតចូលរួមរបស់ប្រជាជនគ្រប់ជាន់ស្រទាប់ ជាពិសេសគឺមាមីងជនរួមជាតិខ្មែរនៅក្នុងភូមិ។ផ្តើមពីប្រភពទុនកម្មវិធីគោល ដៅជាតិកសាងជនបទថ្មី ភូមិបានវិនិយោគទុន និងកសាងបណ្តាសំណង់បម្រើជីវភាពប្រជាជនដូចជា៖ វិនិយោគទុន ៥០ លានដុង ដើម្បីជួសជុលអគារវប្បធម៌ ភូមិកសាង និងបើកទូលាយកំណាត់ផ្លូវកៅស៊ូចំនួន ០៤ ខ្សែ មានប្រវែងសរុបរួមជិត ០៥ គីឡូម៉ែត្រ ដោយបានប្រជាជនបរិច្ចាគដី ដើមឈើ និងផលដំណាំ។ ក្រៅពីនេះ ភូមិនៅទាំងបំផុសចលនាសប្បុរសជនរួមវិភាគទានកសាងសំណង់អំពូលភ្លើងថាមពលពន្លឺព្រះអាទិត្យ ជាមួយនឹងថវិកាសរុបជាង ១៤១ លានដុង និងកសាងស្ពានចំ នួន ០៤ កន្លែង។ល។ ទន្ទឹមនឹងនោះ គណៈកម្មការប្រជាជនភូមិនៅទាំងផ្សព្វផ្សាយក្នុងបក្ខជន និងប្រជាជនចូលរួមសម្អាតទិដ្ឋភាពបរិស្ថានជុំវិញផ្ទះសម្បែងឲ្យមានភាពស្រឡះស្រលួនជ្រះស្អាត បន្តថែទាំផ្កាតាមដងផ្លូវស្រុកលេខ ៣៦ និងផ្កាលម្អលើភូមិសាស្រ្តភូមិ។ អនុវត្តល្អការងារផ្សព្វផ្សាយបណ្តាលក្ខឋានជនបទថ្មី និងជនបទថ្មីលើកកម្ពស់។

ក្នុងទូទាំងភូមិមានផ្ទៃដីកសិកម្មចំនួន ១៧៥,៣ ហិកតា ក្នុងមួយឆ្នាំផលិតស្រូវបាន ៣ រដូវ។ ឆ្នាំ ២០២៤ ដើម្បីឧបត្ថម្ភកសិករកាត់បន្ថយប្រាក់ចំណាយ និងបង្កើនទិន្នផល ប្រាក់កម្រៃក្នុងការផលិតស្រូវ ភូមិបានសហការជាមួយក្រុមហ៊ុន Sumuapham បង្កើតទម្រង់ផលិតស្រូវមានគុណភាពខ្ពស់លើផ្ទៃដី ៤០ ហិកតា ដោយមានកសិករចំនួន ៥១ នាក់ចូលរួម។ ចូលរួមជាទម្រង់ កសិករបានឧបត្ថម្ភអំពីពូជស្រូវ បច្ចេកទេស។ល។ ជាលទ្ធផល ក្នុងរដូវស្រូវនីមួយៗ ក្រោយពេលទូទាត់ប្រាក់ចំណាយរួចស្រេច កសិករនៅចំណេញជាង ៣០ លានដុងក្នុងមួយហិកតា។

ក្រៅពីស្រូវ ការចិញ្ចឹមសត្វក៏បានរួមចំណែកបង្កើនប្រាក់ចំណូលដល់គ្រួសារជនជាតិខ្មែរនៅទីនេះផងដែរ។ ទូទាំងភូមិមានហ្វូងគោជាង ៥០០ ក្បាល ហ្វូងជ្រូកជាង ១.០០០ ក្បាល និងចិញ្ចឹមពពែ កង្កែប។ល។

លោក ថាច់ឡុង នៅភូមិក្បាលទូក ឱ្យដឹងដោយរីករាយថា៖ ប្តីប្រពន្ធខ្ញុំមិនមានការងារធ្វើស្ថិរភាពទេ កាលពីឆ្នាំ ២០២៤ ភូមិឧបត្ថម្ភទឹកប្រាក់ឱ្យគ្រួសារខ្ញុំបាន ៧,៣ លានដុង ធ្វើជាទុនសម្រាប់ចិញ្ចឹមកង្កែបនិងលក់សន្លឹកឆ្នោត។ ដោយឃើញផ្ទះខ្ញុំទ្រុឌទ្រោម ភូមិបានបំផុសចលនាដល់ក្រុមហ៊ុនឆ្នោតជាតិសាងសង់ផ្ទះឡើងវិញជាមួយទឹកប្រាក់ចំនួន ៥០ លានដុង។ បច្ចុប្បន្ន កូនច្បងក៏បានភូមិឧទ្ទេសនាមឲ្យចូលធ្វើការនៅក្រុមហ៊ុនម៉ីផុងផងដែរ។ ឆ្នាំនេះជាឆ្នាំដំបូងដែលគ្រួសារខ្ញុំទទួលឆ្នាំថ្មីដោយក្តីសុខដុមរមនា។

ទទួលបានការឧបត្ថម្ភទុនចិញ្ចឹមកង្កែប គ្រួសារបង ថាច់ឡុង(ស្ដាំ)ឈានឡើងចាកផុតភាពក្រីក្រ។

ដោយសារកម្មវិធីគោលដៅជាតិកសាងជនបទថ្មីលើកកម្ពស់ទើបអត្រាគ្រួសារក្រីក្រក្នុងភូមិមានការថយចុះគួឲ្យកត់សម្គាល់។ បច្ចុប្បន្នទូទាំងភូមិនៅមានគ្រួសារក្រីក្រតែ ៥ គ្រួ (ដោយសារបាត់បង់សមត្ថភាពពលកម្ម និងវ័យចាស់ឯកោ) គ្មានគ្រួសារជិតក្រឡើយ ហើយមានគ្រួសារធូរធាជាង ៧០ គ្រួ។ អត្រាគ្រួសារនៅក្នុងភូមិមានទឹកស្អាត និងអគ្គិសនីប្រើប្រាស់ប្រចាំថ្ងៃសម្រេច ១០០%។

លោក ឡឹមហ្វី អនុលេខាគណៈកម្មាធិការបក្សឃុំឡុងហ៊ីបឲ្យដឹង៖ កម្មវិធីគោលដៅជាតិកសាងភូមិជនបទថ្មីលើកកម្ពស់ មិនត្រឹមតែជួយមាមីងខ្មែរនៅភូមិក្បាលទូកបានពង្រីក សេដ្ឋកិច្ចគ្រួសារប៉ុណ្ណោទេ ថែមទាំងផ្តុំលើការកាត់បន្ថយភាពក្រីក្រស្ថិរភាព តាមរយៈការបណ្តុះបណ្តាលវិជ្ជាជីវៈ និងឧទ្ទេសនាមការងារធ្វើដល់កសិករនៅមូលដ្ឋានមានការងារធ្វើលំនឹង។ ទន្ទឹមនឹងនោះ ភូមិតែងសហការដោយភាពរវៀសរវៃជាមួយអាជីវកម្មដើម្បីបើកថ្នាក់បណ្តុះបណ្តាលវិជ្ជាជីវៈ ណែនាំដល់ប្រជាជនពីរបៀបប្រកបកិច្ចការរកទទួលទានមានប្រសិទ្ធភាព។ ជាពិសេសយុវជនខ្មែរ បានបង្កលក្ខណៈឱ្យបានរៀនមុខរបរ និងធ្វើការក្នុងតំបន់ឧស្សាហកម្ម ដើម្បីបង្កើនប្រាក់ចំណូលជូនគ្រួសារ។

ទន្ទឹមនឹងការពង្រីកសេដ្ឋកិច្ចបណ្ដាប្រភេទវប្បធម៌របស់ជនជាតិខ្មែរក៏បានថែរក្សានិងលើកតម្កើងនៅភូមិក្បាលទូក បង្កើត បានវង់ភ្លេងពិណពាទ្យ ០១ វង់ ក្លឹបរបាំយក្ស-ស្វា ១ ក្រុម ក្រុមបាល់ទះ ០១ ក្រុម និងក្រុមទូក-ងខ្នាតតូច ដែលមានសមាជិកចំនួន ១៦ នាក់ ដើម្បីបម្រើសកម្មភាពកីឡាក្នុងថ្ងៃបុណ្យធំៗរបស់ជនជាតិខ្មែរ ព្រមទាំងរួមសម្តែងនៅក្នុង និងក្រៅភូមិ៕   

អត្ថបទ-រូបថត៖ សុខា

TIN CÙNG MỤC

ឃុំភឿកហ៊ឹងកសាងទម្រង់រៀនសូត្រ ធ្វើតាមអ៊ំហូនិងទម្រង់ពង្រីកបញ្ញាប្រជាជន កម្លាំងប្រជាជនជាផលប្រយោជន៍សម្រាប់ប្រជាជនបាន ៥៥ ទម្រង់

សម្រស់ថ្មីនៅតំបន់ជនរួមជាតិខ្មែរស្រុកកូវង៉ាង

ស្រុកកូវង៉ាង មានឃុំចំនួន ៨ មានជនរួមជាតិខ្មែររស់នៅច្រើន រួមមាន៖ ធ្វឹងហ្វា ហ៊ីបហ្វា ម៉ីហ្វា គីមហ្វា ញីទ្រឿង ទ្រឿងទ័រ ឡុងស៊ើង និងថាញ់ហ្វាស៊ើង ដោយមានអត្រាជនរួមជាតិខ្មែរប្រមាណ ៣២% ប្រៀបជាមយយចំនួនគ្រួសារនៃទូទាំងស្រុក។ ឆ្នាំ ២០២៤ និងបណ្ដាខែដើមឆ្នាំ ២០២៥ ស្រុកផ្ដុំចង្អុលការអនុវត្តការងារតំបន់ជនរួមជាតិ គោលនយោបាយជនជាតិ កម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច-សង្គមតំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំ។ល។ ទទួលបានលទ្ធផលសកម្ម។

  • ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនខេត្តស្វែងយល់ស្ថានភាពផ្តើមផលិតដើមឆ្នាំនៅក្រុមហ៊ុនឧណ្ហអគ្គិសនីយ្វៀងហាយ
  • ឃុំង៉ូវឡាករៀនសូត្រនិងធ្វើតាមអ៊ំហូ កសាងឃុំជនបទថ្មីលើកកម្ពស់
  • កសាងភូមិជនបទថ្មីខ្នាតគំរូដើម្បីលើកកម្ពស់ជីវភាពជនរួមជាតិខ្មែរ
  • ឃុំង៉ុកបៀងសម្រេចគោលដៅកសាងជនបទថ្មីលើកកម្ពស់
Tin Nổi Bật

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

Thị xã Duyên Hải - 10 năm xây dựng và phát triển - (Bài cuối)

Tập trung thu ngân sách, vốn đầu tư công và phát triển doanh nghiệp

Tiếp tục đẩy mạnh các giải pháp thực hiện Đề án 06

Hội LHPN tỉnh biểu dương 45 tập thể, 21 cá nhân tiêu biểu trong phong trào thi đua yêu nước

Cầu Kè phát huy nội lực phát triển kinh tế

Tăng cường công tác chống hàng gian, hàng giả

Ngày 25/6: Diễn ra Kỳ họp thứ 25 - HĐND tỉnh Trà Vinh khóa X

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.