• Tiếng Việt
  • ភាសាខ្មែរ
Thứ Năm, ngày 26/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

ក្រុមហ៊ុនអគ្គិសនីត្រាវិញ៖ វិធីសាស្រ្ដជាច្រើនធានាសុវត្ថិភាពរបៀងបណ្ដាញអគ្គិសនីថាមពលខ្ពស់

12/03/2021 08:42

តាមតួលេខស្ថិតិមិនទាន់គ្រប់គ្រាន់ក្នុង ឆ្នាំ ២០២០ កន្លង កើតមានគ្រោះថ្នាក់អគ្គិសនី ០២ ករណី បណ្ដាលឲ្យមនុស្ស ០២ នាក់ស្លាប់ អាស្រ័យដោយប្រជាជនធ្វេសប្រហែស ខ្វះការយល់ដឹង ក្នុងការអនុវត្តតាមបណ្ដាសេចក្ដីកំណត់អំពីសុវត្ថិភាពអគ្គិសនី។ ករណីទី ១ គឺលោកមាសាខុម (អាយុ ៥១ ឆ្នាំ) នៅភូមិដើមស្វាយ ឃុំង៉ូវឡាក ស្រុកយ្វៀងហាយ អាស្រ័យមានការភន្តច្រឡំខ្សែពីក្រោយនាឡិកា អគ្គិសនីរបស់គ្រួសារលោកមា ថាច់ហើប ត្រូវដាច់ជាខ្សែនាឡិកាអគ្គិសនីរបស់គាត់ ម៉្លោះហើយ គាត់បិទនាឡិការបស់ខ្លួនដើម្បីជួសជុល។

ណែនាំរបៀបប្រើអគ្គិសនីបានសុវត្ថិភាព។  រូបថត៖ ហ្វីហ្វាង
        ពេលគាត់ប៉ះចូលខ្សែអគ្គិសនីត្រង់កន្លែងដាច់នោះ ក៏ត្រូវអគ្គិសនីឆក់ស្លាប់។ ករណីទី ២ គឺ បងង្វៀងមិញថាយ (អាយុ ២៥ ឆ្នាំ) នៅភូមិចុង-ង ឃុំហ៊ឺវទឺ ស្រុកទីវកឹង អនុវត្តការផ្គុំដាក់និងតុបតែងខ្លោងទ្វារស្រុកទីវកឹងខណៈដែលកំពុងឈររានដែកកម្ពស់ពីមុខដី ០៦ ម៉ែត្រហើយបងថាយ អូសបន្ទះញូមក្រហោងក្នុង (៥០ មីលីម៉ែត្រ​x១០០ មីលីម៉ែត្រ) ឡើងដាក់លើរានហើយបន្ទះញូមនោះបំពានទៅលើរបៀងខ្សែអគ្គិសនី បណ្ដាលឲ្យអគ្គិសនី ឆាប់កើតគ្រោះថ្នាក់ដល់អាយុជីវិត។ តាមភាពជាក់ស្ដែងបានបង្ហាញឲ្យឃើញ ករណីគ្រោះថ្នាក់ទាំង ០២ សុទ្ធ សឹងអាស្រ័យដោយការធ្វេសប្រហែសឬខ្វះការយល់ដឹងក្នុងការអនុវត្តតាមបណ្ដាសេចក្ដីកំណត់អំពីសុវត្ថិភាពអគ្គិសនី បណ្ដលឲ្យបំពានដល់ចម្ងាយសុវត្ថិភាពរបៀងបណ្ដាញអគ្គិសនីថាមពលខ្ពស់។
          ក្នុងរយៈពេលកន្លង ក្រុមហ៊ុនអគ្គិសនីត្រាវិញ ជំរុញមាំបណ្ដាវិធានការដើម្បីធានារបៀងសុវត្ថិភាពបណ្ដាញអគ្គិសនីថាមពល ខ្ពស់។ សហការជាមួយមន្ទីរឧស្សាហកម្មហ្វឹកហាត់ការងារការពារ របៀងសុវត្ថិភាពបណ្ដាញអគ្គិសនី និងអនុវត្តលក្ខឋានលេខ ៤ ស្ដីពីអគ្គិសនីជនបទលើភូមិសាស្រ្ដខេត្តត្រាវិញ ចំនួន ០៩ លើកដោលមានមនុស្ស ៩៦០ លើកនាក់ចូលរួម និងចែកខិត្តប័ណ្ណផ្សព្វ ផ្សាយ ៩៦០ សន្លឹក សរុបថវិកា ៥៤,៧ លានដុង ត្រួតពិនិត្យសុវត្ថិភាពអគ្គិសនីលើភូមិសាស្រ្ដ ២០ ឃុំជនបទថ្មីលើកកម្ពស់ (២០ លើក) សំដៅរកឃើញទាន់ពេលបណ្ដាចំណុចខ្សោយបណ្ដាញអគ្គិសនី បណ្ដាករណីបំពានរបៀងសុវត្ថិភាព បណ្ដាអគ្គិសនីថាមពលខ្ពស់ដើម្បីមានផែនការជម្នះ កែប្រែជួសជុលទាន់ពេលសំដៅធានាសំណូមពរបច្ចេកទេសសុវត្ថិភាព បណ្ដាអគ្គីសនី ផ្គត់ផ្គង់អគ្គិសនីសុវត្ថិភាព ផ្គត់ផ្គង់អគ្គិសនីសម្រាប់បម្រើការពង្រីកសេដ្ឋកិច្ចសង្គមរបស់ខេត្ត។
            ក្រៅពីនោះសហការជាមួយអង្គការមហាជនទាំង ០៥ ផ្សព្វផ្សាយអំពីសុវត្ថិភាពអគ្គិសនី ដូចជា៖ សហការជាមួយសម្ព័ន្ធពលករចាត់តាំងផ្សព្វផ្សាយ អំពីរបៀបប្រើសុវត្ថិភាពអគ្គិសនីប្រិតសំចៃ មានប្រសិទ្ធភាពជូនកម្មករនៃបណ្ដាអាជីវកម្ម ០៤ លើកដោយមានចំនួនកម្មករ ៦៤០ លើកនាក់ចូល រួមនិងចែកខិត្តប័ណ្ណផ្សព្វផ្សាយ ១.២៨០ សន្លឹក ។ ផ្សព្វផ្សាយអំពីរបៀបប្រើអគ្គិសនីសុវត្ថិភាពនិងការពាររបៀងសុវត្ថិភាពបណ្ដាញអគ្គិសនីបាន ១៦ លើកនៅ បណ្ដាឃុំ ទីប្រជុំជនលើភូមិសាស្រ្ដខេត្ត ដោយមានមនុស្ស ១.៣២៧ លើកនាក់ចូលរួម ចែកខិត្តប័ណ្ណផ្សព្វផ្សាយ ២.៦៥៤ សន្លឹក សរុប ថវិកា ៥៨,២ លានដុង។
         ក្រោយពេលផ្សព្វផ្សាយម្ដងៗសុទ្ធសឹងមានសហការជាមួយកាសែត វិទ្យុ-ទូរទស្សន៍ត្រាវិញ សរសេរអត្ថបទ បង្វិលរូបផ្សាយ លើរលកធាតុអាកាសស្ថានីយសំដៅផ្សព្វផ្សាយស៊ីជម្រៅដល់ប្រជាជនគ្រប់ជាន់ស្រទាប់ក្នុងខេត្ត សំដៅបង្កើនការយល់ដឹងអំពីសេចក្ដីកំណត់របស់ច្បាប់ស្ដីពីការពាររបៀងសុវត្ថិភាពបណ្ដាញអគ្គិសនីថាមពលខ្ពស់។ ផ្ដើមពីនោះ ប្រជាជនម្នាក់ៗភ្ញាក់រលឹក ក្នុងការប្រតិបត្តិបណ្ដាសេចក្ដីកំណត់របស់ច្បាប់ ស្ដីពីការពាររបៀងសុវត្ថិភាពបណ្ដាញអគ្គិសនី ចំនួនករណីបំពានគ្មានកើតឡើងទៀត។
          អាចសឲ្យឃើញថា ក្នុងរយៈពេលកន្លង ក្រុមហ៊ុនអគ្គិសនីត្រាវិញ មានការខិតខំយ៉ាងច្រើនក្នុងការងារផ្សព្វផ្សាយ បង្កើនការយល់ដឹងរបស់ប្រជាជនក្នុងការធានារបៀងសុវត្ថិភាពបណ្ដាញអគ្គិសនី ទន្ទឹមនឹងនោះ បង្កើនការងារ ត្រួតពិនិត្យ សហ ការជាមួយបណ្ដាស្ថាប័នសមត្ថកិច្ច រដ្ឋអំណាចមូលដ្ឋានវិនិច្ឆ័យទាន់ពេលបណ្ដាករណីបំពាន។ ថ្វីត្បិតដូច្នោះក្ដី ដើម្បីដោះស្រាយស្រឡះ បណ្ដាករណីបំពានរបៀងសុវត្ថិភាពបណ្ដាញអគ្គិសនីលើភូមិសាស្រ្ដខេត្តនោះ ត្រូវការកិច្ចសហការយ៉ាងសកម្មរបស់បណ្ដាថ្នាក់ បណ្ដាផ្នែក បំផុតគឺរដ្ឋអំណាចមូលដ្ឋាន បណ្ដាអង្គការចាត់តាំង បុគ្គលដែលពាក់ព័ន្ធ៕

             ហ្វីហ្វាង-ថាច់ហ្វាង

 

TIN CÙNG MỤC

កសាងភូមិជនបទថ្មីលើកកម្ពស់ - ជីវភាពជនរួមជាតិខ្មែរបានរីកចម្រើន

ឃុំភឿកហ៊ឹងកសាងទម្រង់រៀនសូត្រ ធ្វើតាមអ៊ំហូនិងទម្រង់ពង្រីកបញ្ញាប្រជាជន កម្លាំងប្រជាជនជាផលប្រយោជន៍សម្រាប់ប្រជាជនបាន ៥៥ ទម្រង់

អនុវត្តសេចក្ដីសន្និដ្ឋានលេខ ០១-KL/TW, ចុះ ថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២១ របស់ការិយាល័យនយោបាយស្ដីពីបន្តអនុវត្តសារាចរលេខ ០៥-CT/TW របស់ការិយាល័យនយោបាយស្ដីពី “ជំរុញមាំការរៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយា បថហូជីមិញ” គិតតាំងពីឆ្នាំ ២០២០ មកទល់ ពេលនេះ គណៈកម្មាធិការបក្សឃុំភឿកហ៊ឹង ស្រុកថ្កូវ កសាងទម្រង់ឆ្នើមបាន ៤៧ ទម្រង់៖ ទម្រង់បែង ប្រភេទសំរាមបង្កើតមូលនិធិផែនការតូចសម្រាប់សិស្សសាលា” របស់សាខាបក្សសាលាអនុវិទ្យា ល័យភឿកហ៊ឹងទម្រង់ “បង្កើនគុណភាព ប្រសិទ្ធភាពការងារបង្ការបង្ក្រាបឧក្រឹដ្ឋជនបំពានច្បាប់ស្ដីពីគ្រឿងញៀន” ទម្រង់ “អ្នកម្ដាយទំនុកបម្រុង” របស់សមាគមនារីឃុំទម្រង់ “កសិករល្អ ០៣ យ៉ាង” របស់សាខាបក្សភូមិចុងព្រៃទម្រង់ “ប្រព័ន្ធអំពូល ភ្លើងបំភ្លឺផ្លូវជនបទ” របស់សាខាបក្សភូមិផ្សារទម្រង់ “ឧបត្ថម្ភសមាជិកាក្រីក្រ” របស់សមាគមនារីឃុំ។ល។

  • សម្រស់ថ្មីនៅតំបន់ជនរួមជាតិខ្មែរស្រុកកូវង៉ាង
  • ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនខេត្តស្វែងយល់ស្ថានភាពផ្តើមផលិតដើមឆ្នាំនៅក្រុមហ៊ុនឧណ្ហអគ្គិសនីយ្វៀងហាយ
  • ឃុំង៉ូវឡាករៀនសូត្រនិងធ្វើតាមអ៊ំហូ កសាងឃុំជនបទថ្មីលើកកម្ពស់
  • កសាងភូមិជនបទថ្មីខ្នាតគំរូដើម្បីលើកកម្ពស់ជីវភាពជនរួមជាតិខ្មែរ
Tin Nổi Bật

Cán bộ tham mưu tiêu biểu

Kỳ thi tốt nghiệp THPT năm 2025: Thí sinh hoàn thành môn thi đầu tiên

Đảng bộ Sở Tư pháp: Xây dựng Đảng bộ trong sạch, vững mạnh, nâng cao hiệu quả phục vụ Nhân dân

Khai mạc Hội nghị Ban Chấp hành Đảng bộ tỉnh Trà Vinh (khóa XI) lần thứ 22

Đồng hành cùng học sinh, sinh viên vượt khó

Sáng nay, trên 10.300 thí sinh Trà Vinh bước vào Kỳ thi tốt nghiệp THPT năm 2025

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

Thị xã Duyên Hải - 10 năm xây dựng và phát triển - (Bài cuối)

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.